ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

ពង្រីកគោលនយោបាយឥណទាននៅតំបន់ភូមិស្រុក

នៅខេត្ត Cà Mau យោងតាមបណ្តាកម្មវិធីឥណទានអនុគ្រោះ ធនាគារគោលនយោបាយសង្គម រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខសង្គម និងកសាងជនបទថ្មី។

មានច្រើនកម្មវិធីឥណទានគោលនយោបាយ    ដោយឡែកសម្រាប់ជនរួមជាតិភាគតិច ក្រៅពីមុខសញ្ញាដែលជាគ្រួសារក្រី ក្រ កម្មវិធីឥណទានថែមទាំងត្រូវបានពង្រីកទូលំទូលាយ សម្រាប់សិស្ស និស្សិតក្រីក្រ និងក្បែរបន្ទាត់ក្រ ព្រមទាំងគ្រួសារអាជីវ កម្មនៅតាមតំបន់ជួបលំបាក ដោះស្រាយការងារធ្វើបានជិត១០កម្មវិធីទៀត ផង។

 
រៀងរាល់ថ្ងៃទី៨ ប្រចាំខែ ការិយាល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គម ស្រុក Thới Bình តែងអនុវត្តដំណើរការជាប្រចាំនៅស្ថាប័នគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ។


លោក Nguyễn Thanh Đồng ចាងហ្វាងរងនៃធនាគារគោលនយោបាយសង្គមខេត្ត បានឱ្យដឹង៖ រហូតមក ទល់ពេលនេះ សរុបប្រាក់បំណុលរបស់គ្រួសារជនជាតិភាគតិចដែលបានបុលសម្រាប់ធ្វើជាដើមទុនឡើងដល់ជាង៤៨ពាន់លានដុង មានអតិថិជនចំនួន២.១៨៨នាក់កំពុងខ្វះបំណុល។ តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ មានអតិថិជនចំនួន១៥៧រូបបាន បុលប្រាក់សម្រាប់ធ្វើដើមទុន។ ឱកាសបានចូលជិតដើម្បីបុលទុនឥណទានសម្រាប់គ្រួសារក្រ និងគ្រួសារក្បែរបន្ទាត់ក្រជាជនជាតិភាគតិចពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការកើនឡើងជាលំដាប់។


ឃុំ Hồ Thị Kỷ,  ស្រុក Thới Bình មាន៦១៥គ្រួសារជា ជនជាតិភាគតិច។ លោក Nguyễn Việt Bắc អនុប្រធានគណៈកម្មាធិ ការប្រជាជនឃុំ បានចែករំលែកថា៖ កន្លងហើយ បណ្តាមាមីងបងប្អូនជនរួមជាតិភាគតិចស្ទើគ្រប់រូបបានបុលទុនឥណ ទានគោលនយោបាយ មានលក្ខខណៈសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ឈានឡើងលំនឹងជីវភាព។ គិតមកទល់សព្វថ្ងៃ ទូទាំងឃុំ នូវត្រឹម១០គ្រួសារក្រជាជនជាតិភាគតិចប៉ុណ្ណោះ។ 


បច្ចុប្បន្ន កំពុងគ្រប់គ្រងគ្រួសារដែលបុលប្រាក់ ដោយសរុបទាំងអស់ជិត១៦ពាន់លានដុង។ បង Dương Phong Phú, អនុលេខាសម្ព័ន្ធយុវជនឃុំ Hồ Thị Kỷ ឱ្យដឹង៖ ភាគច្រើនយុវជនលើភូមិសាស្ត្រឃុំបុលប្រាក់ដែល ផ្តោតលើគ្រួសារក្រ ហើយអ្នកដែលឈរឈ្មោះបុលភាគច្រើនជាម្តាយឬឪពុករបស់យុវជន។ ខណៈពេលដែលយុវជនមានតម្រូវការបុលទុនសម្រាប់អភិវឌ្ឍ សេដ្ឋកិច្ច សម្ព័នយុវជនឃុំក៏បានសហការជា  មួយរដ្ឋអំណាចភូមិភាគធ្វើការជម្រើស ពេលដែល ដោះស្រាយថវិកា តែងធ្វើការពិនិត្យយ៉ាងហ្មត់ចត់ចំពោះទម្រង់ផលិតដើម្បីអ្នកបុលប្រើប្រាស់ដើមទុនត្រឹមត្រូវតាមទិសដៅ។


ស៊ូទ្រាំរាលើការលំបាក បន្ទាប់ពីបានរៀនរបរខាងចម្លាក់ឈើ បង Hữu Minh Tài ជាជនជាតិ Khmer នៅ ភូមិ Đường Đào, ឃុំ Hồ Thị Kỷ ក៏បានបើកមូលដ្ឋានចម្លាក់ ឈើនៅផ្ទះ បណ្តាផលិតផលរបស់បង ក៏បានភ្ញៀវ អតិថិជនយ៉ាងច្រើនមានទំនុកចិត្ត និងជ្រើសទិញ។ បង Tài ចែករំលែក៖ អាស្រ័យដោយបានការិយា ល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គមស្រុក ឱ្យបុលទុន ខ្ញុំទើបមានលក្ខណៈអាច    បើកមូល ដ្ឋានចម្លាក់បានដូចសព្វថ្ងៃ។ ជារៀងរាល់ខែ ខ្ញុំតែងបង់ចុងគ្រប់គ្រាន់ ខិតខំព្យាយាមដល់ចុងឆ្នាំនេះនឹង សងឱ្យអស់។

បង Hữu Minh Tài ជាជនជាតិ Khmer នៅ ភូមិ Đường Đào, ឃុំ Hồ Thị Kỷ ក៏បានបើកមូលដ្ឋានចម្លាក់ ឈើនៅផ្ទះ  ថែមទាំងបានភ្ញៀវ អតិថិជនយ៉ាងច្រើន មានទំនុកចិត្ត និងជ្រើសទិញ។


ដោយមានបំណងចង់អភិវឌ្ឍប៍តំបន់ទេសចរណ៍ធម្មជាតិសួនចម្ការផ្លែឈើប្លែកៗ ដើម្បីទាក់ទាញភ្ញៀវទេស ចរណ៍ឱ្យមកទស្សនា ថតរូប និងភ្លក់រសជាតិ ផ្លែឈើធម្មជាតិ។ អ្នកស្រី Trần Phương Thảo នៅភូមិ Bến Gỗ ឃុំ Hồ Thị Kỷ បានសាកល្បងដាំទំពាំងបាយជូរ។ សព្វថ្ងៃ ចម្ការទំពាំងបាយជូររបស់អ្នកស្រីថាវ ក៏ត្រូវបានថែទាំដោយជីសរីរាង្គ និងត្រូវបានផ្សំទម្លាប់តាមអាកាសធាតុនៅ Cà Mau ផងដែរ។ ទំពាំងបាយជូរជាង១ពាន់កុម្ព រួមមានទំពាំងបាយជូរស្ករ ទំពាំងបាយជូខ្មៅ ទំពាំងបាយជូរពណ៌ផ្កាឈូក ទំពាំងបាយជូរក្រចកដៃ (Nhật) ទំពាំងបាយជូរបៃតង។ល។ ក្រៅពីលក់ផ្លែ អ្នកស្រីថាវ ក៏ថែមទាំងមានលក់ពូជទំពាំងបាយជូរ     និងបម្រើសេវាទេសចរណ៍ធម្មជាតិទៀតផង។ អ្នកស្រី Thảo ម្ចាស់ចម្ការទំពាំងបាយជូរ Nguyễn Thơ បាន ឱ្យដឹង៖ ដោយបានការិយាល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គមស្រុក Thới Bình ដោះស្រាយឱ្យបុលបុលចំនួនទឹកប្រាក់៩៥លានដុង ខ្ញុំក៏ វិនិយោគជាមួយនឹងប្រាក់កម្ចីចំនួន៩៥លានដុង     ដែលបុលបានពីការិយាល័យទំនាក់ទំនងនៃធនា គារគោលនយោបាយសង្គមស្រុក ខ្ញុំក៏បានវិនិយោគទីតាំងសម្រាប់បម្រើការហូបចុករបស់ភ្ញៀវ។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភ្ញៀវច្រើន ពិសេសនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យទានជាដើម។  

អ្នកស្រី Trần Phương Thảo ម្ចាស់ចម្ការទំពាំងបាយជូរ Nguyễn Thơ ត្រូវបានការិយាល័យទំនាក់ទំនងនៃធនាគារគោលនយោបាយសង្គម ស្រុក Thới Bình ដោះស្រាយឱ្យបុលទុនចំនួនទឹកប្រាក់៩៥លានដុងសម្រាប់វិនិយោគបន្ថែមទីតាំងដើម្បីបម្រើភ្ញៀវទទួលទាន។


មកទល់ពេលនេះ បំណុលដែលនៅសេសសល់ពីកម្មវិធី ឥណទានគោលនយោបាយទូទាំង ខេត្តបានកើនឡើងជាង ៤.៣២២ពាន់លានដុង ដោយមានអាតិថិជនបុលចំនួន១៣៥.៤០០នាក់។ ភាគច្រើនបងប្អូនជនជាតិភាគតិចមានឱកាសបានចូលកៀកបណ្តាកម្មវិធីឥណទានគោលនយោបាយ ក្នុងនោះក៏មានយ៉ាងច្រើនកម្ម វិធីដោយឡែកសម្រាប់បងប្អូនជនជាតិភាគតិចផងដែរ។


លោក Nguyễn Thanh Đồng បានអះអាងថា៖ ដើមទុន    ឥណទានគោលនយោបាយសង្គមក៏បានជួយដោះ    ស្រាយរាល់បញ្ហាចាំបាច់ក្នុងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងអ្នកទទួលផលគោលនយោបាយ ផ្សេងៗ ជាពិសេសនៅតំបន់ជនបទ និងតំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល នាំមកនូវប្រសិទ្ធភាពជាក់ស្តែងខាងវិស័យសេដ្ឋកិច្ចនិងសង្គម។ បណ្តាអ្នកទទួលផលទាំងឡាយក៏បានចូលប្រប្រភពទុនឥណទានអនុ គ្រោះរបស់រដ្ឋ សម្រាប់ធ្វើការវិនិយោគផលិតជួញដូរ និងបង្កើតការងារធ្វើ ជួយបងប្អូនលើកកម្ពស់ប្រភពប្រាក់់ចំណូល និងស្តារជីវភាព រស់នៅ។ ការគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីរបស់់បណ្តាគ្រួសារទាំងឡាយ ភាគច្រើនសុទ្ធតែមានប្រ សិទ្ធភាពត្រឹមត្រូវតាមគោលដៅ និងសងបំណុលតាមកំណត់។ បណ្តាគ្រួសារក្រទាំងឡាយ រួមទាំងគ្រួសារប្រកៀកក្រជាជនជាតិភាគតិចផងដែរក៏បានកែជួសជុលលម្អផ្ទះ និង សង់ថ្មីយ៉ាងល្អស្អាត លំ នឹងជីវភាព ព្រមទាំងវិនិយោគផលិត ចិញ្ចឹមសត្វ បើកសេវាសកម្មផ្សេងៗ ហើយសន្សឹមៗឈានឡើងរួចចាកក្រផងដែរ៕
 

 

ភុកយ៉ី

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក