ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 12:12:35

តំបន់ជនជាតិអភិវឌ្ឍន៍អាស្រ័យកម្មវិធីគោលដៅ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២០២១-២០២៥ (កម្មវិធី) ស្រុក Đầm Dơi បានផ្សព្វផ្សាយយ៉ាងព្រមព្រៀងគ្នារាល់បណ្តាគម្រោង អនុគម្រោង ខ្លឹមសារ សមាសភាព ធានាត្រឹមត្រូវតាមគោលដៅ មុខសញ្ញា សមស្របជាមួយលក្ខណៈ សមត្ថភាព ប្រភពធនធានរបស់ភូមិភាគ រួមចំណែកជំរុញខ្លាំងខ្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅនិងសម្ភារៈស្មារតីជូនបងប្អូនប្រជាជនទាំងឡាយនិយាយរួម តំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។

ឆ្នាំ២០២២មកទល់ពេលនេះ ផ្តើមពីដើមទុនគោលនយោបាយបានចែកចាយសម្រាប់កម្មវិធី ស្រុក Đầm Dơi ជំនួយឧបត្ថម្ភផ្ទះជូន១៦៩គ្រួសារ។ (ក្នុងរូបថត៖ រដ្ឋអំណាចភូមិភាគឃុំ Ngọc Chánh ស្វែងយល់ពីជីវភាពរស់នៅរបស់អ្នកមីង Nguyễn Ngọc Huệ  បន្ទាប់ពីទទួលបានការឧបត្ថម្ភផ្ទះសម្រាប់ស្នាក់នៅ)។

ទូទាំងស្រុកនាពេលបច្ចុប្បន្នមាន៩សមាសភាពជនជាតិជាបងប្អូនដែលរស់នៅលាយឡំគ្នា ក្នុងនោះ ជនជាតិភាគតិចមាន១.៧៨៤គ្រួសារ និងចំនួនប្រជាជន៨.១៤៣នាក់។ គ្រួសារក្រីក្រជាជនជាតិភាគតិចនូវមាន១៤៥គ្រួសារ ចំណែកគ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចមាន៧៧គ្រួសារ។ តំបន់ជនជាតិភាគតិចរបស់ស្រុកមាន៣ឃុំដែលស្ថិតក្នុងតំបន់ III មានដូចជា៖​ Thanh Tùng, Ngọc Chánh, Quách Phẩm Bắc និង១០ភូមិដែលជួបលំបាកពិសេសដែលស្ថិតនៅក្រៅបណ្តាឃុំតំបន់ III មានដូច៖ Nguyễn Huân, Tân Thuận, Trần Phán, Tân Duyệt និង Quách Phẩm។

លោក Văn Hoài Phương អនុប្រធានការិយាល័យមហាផ្ទៃស្រុក ឱ្យដឹង៖ យោងតាមការអនុវត្ត​និងការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធី និងរាល់បណ្តាគោលនយោបាយពាក់ព័ន្ធ បង្កលក្ខណៈសម្រាអភិវឌ្ឍន៍សេដ្ឋលិច្ច-សង្គមរបស់ស្រុកនិយាយរួមនិងតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក។ ប្រភពចំណូលនិងកម្រិតនៃការរស់នៅរបស់បងប្អូនប្រជាជនក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ រចនាសម្ព័ន្ធខាងវិស័យសេដ្ឋកិច្ច-សង្គមក៏ទទួលបានការយកចិត្តទុកដាក់ អាទិភាពប្រមូលផ្តុំវិនិយោគ...។ ផ្តើមពីនោះក៏បង្កើនល្បឿននៃការជួញដូរមុខទំនិញ ឆ្លើយតបបានល្អតាមតម្រូវការធ្វើដំណើរទៅមករបស់បងប្អូនប្រជាជន បំព្រួញមកវិញគួរឱកត់សម្កល់ចំពោះគម្លាតនៃការអភិវឌ្ឍន៍រវាងទីផ្សារនិងជនបទ បង្កើតជំហានជំរុញខ្លាំងខ្លានិងលើកកម្ពស់ជីវភាពរស់នៅ។ ដោយឡែកក្នុងឆ្នាំ២០២៤ បន្ថយចុះបាន៥០គ្រួសារក្រ និង៤គ្រួសារប្រកៀកបន្ទាត់ក្រដែលជាជនជាតិភាគតិច។

ក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភផ្ទះ អ្នកមីង Nguyễn Ngọc Huệ មានវ័យ៦៦ឆ្នាំ នៅភូមិ Tân Ngọc ឃុំ Ngọc Chánh ​រីករាយឱ្យដឹង៖ ខ្ញុំក៏មានវ័យចាស់ជរាដែរហើយ រស់នៅឯកោម្នាកឯង គ្មានដីទឹក ជីវភាពរស់នោពឹងលើតែប្រាក់គាំពារសង្គមប៉ុណ្ណោះ​ ផ្ទះមានការទ្រុឌទ្រោមតាំងពីយូរណាស់មកហើយ។ ដោយសង្ឃឹមថានឹងទទួលបានផ្ទះថ្មីមួយខ្នងសម្រាប់វ័យចាស់ជរារបស់ខ្លួននាពេលអនាគត ​ពេលនេះក៏ក្លាយជាការពិត ខ្ញុំសប្បាយចិត្តដោយគេងមិនលក់ទៀតផង។ ទាំងនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគផងដែរ ខ្ញុំពិតជាដឹងគុណរដ្ឋខ្លាំងណាស់។

ក្រៅពីនោះ សកម្មភាពថែទាំសុខភាព អប់រំនិងគោនយោបាយសន្តិសុខសង្គមជាច្រើនមានចំពោះបងប្អូនជនជាតិភាគតិចក៏ធានាល្អ។ ភាសានិងអក្សរសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់បងប្អូនជនរួមជាតិក៏ត្រូវបានយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់ការអភិរក្សនិងពង្រីក រក្សាសន្តិសុខការពារប្រទេសជាតិមាតុភូមិតំបន់ជនជាតិភាគតិចក៏បានលំនឹងល្អ ធ្លុងមហាសាមគ្គីទូទាំងជនជាតិក៏បានពង្រឹង។

ផ្តើមពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចតំណាក់កាល២០២១-២០២៥ ទិដ្ឋភាពជនបទតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រស្រុក Đầm Dơi មួយថ្ងៃកាន់តែមានសម្រស់។

ក្នុងឆ្នាំ២០២៥ ផ្តើមពីប្រភពទុនបង្កើតអាជីពស្ថិតក្នុងកម្មវិធី ស្រុក Đầm Dơi បន្តការជំនួយឧបត្ថម្ភផ្លាស់ប្តូរមុខរបរការងារធ្វើជូន១៦គ្រួសារ ទឹកស្អាតសម្រាប់ប្រើប្រាស់រាយប៉ាយជូន២៣គ្រួសារ។ ជម្រើសបណ្តាគម្រោងការអភិវឌ្ឍន៍ផលិត ពហុបែបនៃការរស់នៅក្នុងសហគមសមស្របជាមួយលក្ខណៈជាក់ស្តែងរបស់ភូមិភាគ និងទ្រឹងទ្រាយធំខាងប្រភពដើមទុនសម្រាប់អភិវឌ្ឍន៍តាមការកំណត់។ វិនិយោគចំនួន២០សំណង់ហេដ្ឋារចនាសម័្ពន្ធចាំបាច់សម្រាប់បម្រើឱ្យការផលិត ជីវភាពរស់នៅតំបន់ជនជាតិភាគតិច ថែទាំសុខភាពជូនប្រជាជន​លើកកម្ពស់កាយអាការៈ​និងកេរ្តិ៍ឈ្មោះរបស់ជនរួមជាតិភាគតិច៕

Quỳnh Anh

ចាប់ពីឆ្នាំ២០២២មកទល់ពេលនេះ ស្រុកបានចាត់ចែងសរុបដើមទុនថវិការដ្ឋសម្រាប់ឱ្យកម្មវិធីខាងលើមានចំនួន​ ៧៩.៦៧០លានដុង។ យោងតាមនោះ បណ្តាភូមិភាគនៃតំបន់ជនជាតិភាគតិចជំនួយឧបត្ថម្ភដីធារសង់ផ្ទះជូន៥១គ្រួសារ ផ្ទះស្នាក់នៅជូន១៦៩គ្រួសារ ផ្លាស់ប្តូរមុខរបរការងារធ្វើជូន១២៦គ្រួសារ និងឧបត្ថម្ភទឹកប្រើប្រាស់រាយប៉ាយសម្រាប់៥៦៥គ្រួសារបានទទួលផល។ ឧបត្ថម្ភ១គម្រោងការបង្កើតស្ថិវប្បកម្មតាមទម្រង់លំនឹងការរស់នៅជូនបងប្អូនប្រ ជាជននៅនឹងកន្លែងបាន១២០គ្រួសារ។ អនុវត្តសម្រេចជោគជ័យ៣១គម្រោងការអភិវឌ្ឍន៍ផលិតសហគមន៍ ដោយមានជាង៣៤៥គ្រួសារចូលរួម (ក្នុងនោះមានជាង៥០%ជាគ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រ)។ ឧបត្ថម្ភវិនិយោគសាងសង់ថ្មីចំនួន៣៦គម្រោងផ្លូវគមនាគមជនបទ និងស្ពានបេតុង២ខ្សែ ព្រមទាំងអាគារវប្បធម៌ភូមិ១០ខ្នង និងអនុវត្តកែជួសជុលបណ្តាសំណង់គមនាគមជនបទជាច្រើនទៀតនៅតាមតំបនើជនជាតិភាគតិច ព្រមទាំងឧបត្ថម្ភ “ថែមទាំសសុខភាពជូនប្រជាជន លើកកម្ពស់ការអាការៈ និងតម្លៃកេរ្តិ៍ឈ្មោះរបស់បងប្អូនជនជាតិភាគតិច បង្ការនិងប្រយុទ្ធប្រឆាំងគ្រោះខ្វះជាតិបំប៉នសម្រាប់កុមារ” ជូនជាង៣.០០០មុខសញ្ញា៕

 

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក