ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:31

កម្មវិធីគោលដៅជាតិជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាជន

រយៈពេលកន្លង កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភគតិចនិងតំបន់ភ្នំតំណាក់កាល២០២១-២០៣០និងតំណាក់កាល១ ចាប់ពីឆ្នាំ២០២១-២០២៥ ហៅកាត់ (កម្មវិធី) ត្រូវបានស្រុក Đầm Dơi អនុវត្តយ៉ាងមានប្រសិទ្ធភាព ផ្តើមពីនោះ តំបន់ជនជាតិភាគតិចកាន់តែមានការផ្លាស់ប្តូរ លើកម្ពស់គុណភាពរស់នៅជូនបងប្អូនប្រជាជន។

សាលាទានឃុំ Tân Duyệt ត្រូវបានកសាងកាលពីឆ្នាំ២០១៣ បង្កលក្ខណៈងាយស្រួលសម្រាប់មាមីងបងប្អូនចាត់តាំងសកម្មភាពវប្បធម៌សហគម។

ឃុំ Tân Duyệt មាន១៧១គ្រួសារជនជាតិភាគតិច ប្រមូលផ្តុំច្រើននៅភូមិ Đồng Tâm A ដោយមាន១០១គ្រួសារ។ លោក Nguyễn Hoàng Nghĩa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ បានចែករំលែកថា ប្រហែល១០ឆ្នាំមុននេះ ចំនួនគ្រួសារក្រីក្រក្នុងជនរួមជាតិស្រូបអត្រាប្រមាណ៥០%។ តែប៉ុន្មានឆ្នាំថ្មីៗនេះ អាស្រ័យការអនុវត្តបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងរាល់បណ្តាកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច កសាងជនបទថ្មី កាត់បន្ថយក្រចីរភាព។ល។ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជនបទនិងជីវភាពរស់នៅរបស់មាមីងបងប្អូន។

រួមជាមួយការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគ មាមីងបងប្អូនជនរួមជាតិក៏មានគំនិតក្នុងការខិតខំឈានឡើង លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីសម្រាប់ខ្លួននិងសង្គមគ្រួសារផងដែរ។ តួយ៉ាងដូចជាគ្រួសារបង Thạch Văn Bé នៅភូមិ Đồng Tâm A ជាគ្រួសារក្រ។ ឆ្នាំ២០២៣ បានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភទឹកប្រាក់ចំនួន៤៤លានដុងសម្រាប់សង់ផ្ទះ គ្រួសាររួមជាមួយសាច់ញាតិបានរួមបន្ថែមប្រមាណ៨០លានដុងទៀតដើម្បីសាងសង់សម្រេច។ “ពាក់កណ្តាលឆ្នាំ២០២៤ គ្រួសារខ្ញុំត្រូវបានពិនិត្យឧបត្ថម្ភដើមទុនជាទឹកប្រាក់ប្រមាណ១០លានដុងសម្រាប់វិនិយោគចិញ្ចឹមជ្រូក។ ខ្ញុមបង្កើតហ្វូងជ្រូក ជារៀងរាល់ឆ្នាមចិញ្ចឹមជា២លើក ផ្តល់ប្រភពចំណូលប្រហែល៦០លានដុង។ ពេល ទំនេរ ខ្ញុំក៏ទទួលធ្វើការខាងផ្ទេរផ្ទុកទំនិញ ចំណែកប្រពន្ធខ្ញុំនៅផ្ទះចិញ្ចឹមបសុសត្វ ផ្តើមពីនោះ ជីវភាពក៏បានលំនឹង មានលក្ខណៈចិញ្ចឹមកូនសិក្សារៀនសូត្រទៀតផង” បង Bé បានចែករំលែកបែបនេះ។

បង Lâm Văn Nam នៅភូមិ Đồng Tâm A ឱ្យដឹង៖ គ្រួសារខ្ញុំមានដី២កុង កាលពីមុនក៏ធ្លាប់ជាគ្រួសារក្រីក្រផងដែរ ហើយក៏ទទួលបានការឧបត្ថម្ភផ្ទះតាមកម្មវិធីផ្ទះ១៦៧កាលពីឆ្នាំ២០០៨ផងដែរ។ បន្ទាប់មក អាស្រ័យបានការឧបត្ថម្ភដើមទុនអភិវឌ្ឍន៍ផលិត ខ្ញុំក៏វិនិយោគចូលខាងរបរថ្លឹងក្តាម ទទួលបានប្រាក់ចំណូលប្រហែលជា៦លានដុង/ខែ រួមចំណែកលំនឹងជីវភាពរហូតមកទល់សព្វថ្ងៃ។

ប្តីប្រពន្ធបង Thạch Văn Bé បន្តទម្រង់ចិញ្ចឹមជ្រូក រួមចំណែកបង្កើនប្រភពប្រាក់ចំណូលគ្រួសារ។

អ្នកស្រី Châu Hồng Nhung ប្រធានការិយាល័យមហាផ្ទៃស្រុក ឱ្យដឹង៖ ឆ្នាំ២០២៥ ស្រុកក៏បានធ្វើការចែកចាយប្រភពទុនអនុវត្តកម្មវិធីរួមមានចំនួន១៩ពាន់លាន ៦៦០លានដុង។ មកទល់ពេលនេះក៏ដោះស្រាយថវិកាបានចំនួន១២ពាន់លាន ២៨៦លានដុងផងដែរសម្រាប់ឱ្យ៣គម្រោង សម្រេច៦២,៤៦%ប្រៀបនឹងផែនការ។ ជាក់ស្តែង ជាមួយគម្រោងទី១ (ដោះស្រាយករណីខ្វះដីធារសម្រាប់ស្នាក់នៅ ដីផលិត ទឹកស្អាតប្រើប្រាស់) ផែនការដើមទុនសម្រាប់អនុវត្តរួមមាន ៨ពាន់លាន​៥៦៨លានដុង។ មាន១២៣គ្រួសារដែលទទួលបានការឧបត្ថម្ភសង់ផ្ទះស្នាក់នៅ (មាន២៧គ្រួសារទទួលបានការឧបត្ថម្ភដីធារសង់ផ្ទះ) ក្នុងនោះក៏មាន៣០គ្រួសារជនរួមជាតិភាគតិច និង៩៣គ្រួសារក្រីក្រជាជនជាតិ Kinh ផងដែរដែលរស់នៅតាមតំបន់ជនរួមជាតិភាគតិច មកទល់ពេលនេះ ក៏បានធ្វើការផ្សព្វផ្សាយកសាងជូន១២៣/១២៣គ្រួសារដែរហើយ ក្នុងនោះក៏សម្រេចបាន១១១គ្រួសារ។

សម្រាប់គម្រោងទី២ (រៀបចំចាត់ចែងលំនឹងទីលំនៅឋានសម្រាប់តំបន់ដែលខំខាន់ៗ) ផែនការទុនរួមមាន ៣ពាន់លាន ៥២៧លានដុង គណៈកម្មាធិការប្រជាជនឃុំ Nguyễn Huân (ម្ចាស់វិនិយោគ) ចាត់តាំងអនុវត្តគម្រោងនេះ មកទល់ពេលនេះក៏សម្រេចបានជាង៤០%ដែរហើយ។ ចំពោះអនុគម្រោងទី១របស់គម្រោទី៤ (វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ចំបាច់សម្រាប់បម្រើឱ្យការផលិត ជីវភាពរស់នៅក្នុងតំបន់ជនជាតិភាគតិច) ផែនការទុនក៏ត្រូវបានធ្វើការចែកចាយ (លើកទី១) ចំនួន៧.៥៧៤លានដុង អនុវត្តក្នុងការវិនិយោគសាងសង់៦សំណង់គមនាគមជនបទ មកដល់ពេលនេះក៏ដោះស្រាយថវិកាបានចំនួន៣.៧១៨លានដុង សម្រេចជាង៤៩,០៨%ប្រៀបនឹងផែនការ។ ចំណែកដើមទុននូវសល់​៣.៨៥៦លានដុងនឹងបន្តខិតខំដោះស្រាយថវិកាសម្រេចបញ្ចប់ក្នុងខែឧសភានេះ។

មាមីងបងប្អូនរួមចំណែកដាំដើមឈើលម្អ ដើម្បីបង្កើនឱ្យមុខមាត់ជនបទនៃឃុំ Tân Duyệt កាន់តែ​បៃតង-ស្អាត-ល្អ។

“បណ្តាគោលនយោបាយឧបត្ថម្ភដែលត្រូវបានធ្វើការផ្សព្វផ្សាយយ៉ាងព្រមព្រៀងគ្នា ឆ្លងតាមនោះគ្រួសារជនរួមជាតិក៏បានទទួួលផលអំពីបណ្តាកម្មវិធីគោលដៅជាតិយោងតាមការអនុវត្តរាល់បណ្តាគម្រោងការចិញ្ចឹមសត្វ និងការផលិត កម្មវិធីឧបត្ថម្ភទឹកស្អាត ឧបត្ថម្ភទិដីធារសម្រាប់សង់ផ្ទះ និងសាងសង់ផ្ទះស្នាក់នៅ... ផ្តល់មកនូវប្រសិទ្ធភាពយ៉ាងសកម្ម ជួយបងប្អូនប្រជាជនមានជីវភាពរស់នៅបានលំនឹងល្អ។ លទ្ធផលនៃការពិនិត្យឡើងវិញក្នុងឆ្នាំ២០២៤ សរុបចំនួនគ្រួសារក្រទូទាំងស្រុកនូវមាន៦៨៥គ្រួសារ ក្នុងនោះមាន១៤៥គ្រួសារក្រីក្រជាជនជាតិភាគតិច រួមមាន១៤៤គ្រួសារ Khmer និងគ្រួសារជនជាតិ Chăm ១គ្រួសារផងដែរ” អ្នកស្រី Châu Hồng Nhung បានឱ្យដឹងបន្ថែមដូច្នេះ៕

 

Loan Phương

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក