ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:17

អនុវត្តមានប្រសិទ្ធភាពគោលដៅសមភាពយេនឌ័រ

គម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” ដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០២៥ រួមចំណែកលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរគំនិតរបស់បងប្អូនស្ត្រី និងកុមារតំបន់ជនជាតិភាគតិច។

គណៈប្រតិបត្តិការអនុវត្តទម្រង់ទី៨ ចាត់តាំងបាន២១ថ្នាក់ហ្វឹកហ្វឺនសម្រាប់ប្រតិភូចំនួន២៩ឃុំ និងទីរួមស្រុកលើភូមិសាស្ត្រ ផ្សព្វផ្សាយអនុវត្តគម្រោងការ។

ជាមួយថវិកាដែលត្រូវបានបែងចែកសម្រាប់អនុវត្តគម្រោងទី៨ចាប់ពីឆ្នាំ២០២២-២០២៤រួមមានជាង៩,៧ពាន់លានដុង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមនារីខេត្ត ព្រមទាំងគណៈកម្មការប្រតិបត្តិគម្រោងទី៨ស្តីពីការផ្សព្វផ្សាយអនុវត្តរាល់បណ្តាសកម្មភាព និងទម្រង់នៃក្លឹបសារគមនាគមន៍ ប្រមូលផ្តុំស្ត្រីជាជនជាតិភាគតិចចំនួន ១.៧៨៥ នាក់ ដើម្បីចូលរួមសកម្មភាពរសហគមន៍ និងលើកកម្ពស់គុណភាពនៃសកម្មភាពរបស់សាខាទាំង ២៨ ក្លឹប និងក្លឹបស្ត្រីចំនួន ១០ នៅតំបន់ជនជាតិភាគតិច។

រហូតមកដល់ពេលនេះ ក៏បង្ហាញមុខ និងទទួលបានការជំនួយឧបត្ថម្ភថវិកាសម្រាប់ចាត់តាំងសកម្មភាពចំនួន ៦៥/៦៥ក្លឹបសារគមនាគមន៍សហគមន៍។ គណៈប្រតិបត្តិការនៃគម្រោងទី ៨ថែមទាំងបានចាត់តាំងព្រឹត្តិការណ៍ខាងសារគមនាគមន៍ យុទ្ធនាការសារគមនាគមន៍នៅសហគមន៍ស្តីពីការ “ផ្លាស់ប្តូរផ្នត់គំនិត និងការងារធ្វើ” ដោយគោរពតាមច្បាប់ស្តីពីសមភាពយេនឌ័រ បង្ការនិងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ ផ្លាស់ប្តូរឌីជីថល ដែលមានអ្នកចូលរួមប្រមាណជាង ៩.០០០នាក់។

អ្នកស្រី Tiêu Việt Tiên​ អនុប្រធានសមគមន៍សហពន្ធនារីខេត្ត ឱ្យដឹង៖ “យោងតាមបណ្តាព្រឹតិ្តការណ៍ និងយុទ្ធនាការខាងសារគមនាគមន៍ សមាជិកនៃតំបន់ជនជាតិភាគតិចក្តាប់បានអំពីបទប្បញ្ញត្តិ និងចំណេះដឹងខាងច្បាប់ស្តីពីសមភាពយេនឌ័រ និងការបង្ការ ប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងគ្រួសារ និងអំពើហិង្សាខាងសមភាពភេទ។ រៀងរាល់ខែ និងត្រីមាស បណ្តាក្លឹបសាគមនាគមន៍សហគមន៍បានជម្រើសប្រធានបទ និងខ្លឹមសារខាងសារ គមនាគម ន៍ដែលសមស្របទៅតាមបណ្តាភូមិ និងអនុសង្កាត់នីមួយៗ។ ផ្តើមពីនោះ បង្កើតបានការផ្លាស់ប្តូរយ៉ាងសកម្មក្នុងសង្គមគ្រួសារ និងសហគមន៍ រួមចំណែកកសាងលក្ខណៈរស់នៅតាមបែបស៊ីវិល័យនៅតាមតំបន់ជនរួមជាតិភាគតិច”។

ក្នុងតំណាក់កាលទី១នៃគម្រោងទី៨ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមន៍សហពន្ធនារីខេត្ត ព្រមទាំងគណៈប្រតិបត្តិការណ៍គម្រោងទី៨ បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន២១ថ្នាក់សម្រាប់ប្រតិភូចំនួន ៩២៦ រូបដែលជាកម្មាភិបាលគ្រប់បណ្តាថ្នាក់ និងម្ចាស់អាសយដ្ឋានដែលផ្តល់ទំនុកចិត្តរបស់សហគមន៍ស្តី ពីការអនុវត្តទម្រង់ និងវិធីសាស្ត្រជំនួយឧបត្ថម្ភជនរងគ្រោះ លោកកម្ពស់បំណិនខាងសារគមនាគមន៍សម្រាប់សមាជិកនៃអាសយដ្ឋានផ្តល់ទំនុកចិត្ត ព្រមទាំងសមាជិកនៃក្លឹបសារគមនាគមន៍សហគមន៍ អ្នកសហការ អ្នកឃោសនាផ្សព្វផ្សាយ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចទាំង២៩ឃុំ និងទីរួមស្រុកលើភូមិសាស្ត្រដែលត្រូវបានផ្សព្វផ្សាយអនុវត្តគម្រោងទី៨។

បងស្រី Cao Thị Oanh ប្រធានសាខាសមាគមន៍នារីភូមិ Xóm Lá ឃុំ Hồ Thị Kỷ ស្រុក Thới Bình ឱ្យដឹង៖​ “បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល និងឃោសនាផ្សព្វផ្សាយដែលសមាគមសហព័ន្ធនារីស្រុក និងខេត្ត ព្រមទាំងមន្ទីរជនជាតិនិងសាសនាចាត់តាំងស្តីពីច្បាប់នៃសមភាពយេនឌ័រ និងបង្ការប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាលើកុមារ។ លុបបំបាត់អបិយជំនឿ និងការប្រកាន់គំនិត ធ្វើជាគមរូក្នុងសង្គមគ្រួសារ និងការរៀបអាពាហ៍ពិពាហ៍រួមលោហិត​ព្រមទាំងបង្ការប្រយុទ្ធប្រឆាំងជាមួយគ្រោះធម្មជាតិ។ល។ ខ្ញុំបានត្រឡប់មកឃោសនាផ្សព្វផ្សាយឡើងវិញក្នុងសាខា ភូមិភាគ ដើម្បីបងប្អូននារីយល់ដឹងអំពីរបៀបការពារខ្លួន ចិញ្ចឹមទូន្មានកូនបានល្អ រក្សាលំនឹងភាពជាប្រពន្ធប្តី កសាងសុភមង្គលគ្រួសារ ភាពកក់ក្តៅ ពង្រីកតួនាទីរបស់ស្ត្រីក្នុងគ្រួសារនិងសង្គម”។

បងស្រី Cao Thị Oanh (ទី២គិតពីឆ្វេង) រួមជាមួយកម្មាភិបាលភូមិស្វែងយល់ឯកសារដែលទាក់ទងដលើគម្រោងទី៨ ​ព្រមទាំងក្តាប់សារព័ត៌មានស្តីពីការផ្សព្វផ្សាយឡើងវិញជូនសមាជិក។

ដើម្បីអនុវត្តគម្រោងទី៨ ប្រកបដោយប្រសិទ្ធភាព សមាគមន៍សហព័ន្ធនារីគ្រប់បណ្តាថ្នាក់  បន្តសកម្មភាពចំនួន ១៤ ក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” នៅសាលារៀន ដោយមានសមាជិកទាំងអស់ចំនួន ៣៣៦ នាក់។ ផ្តើមពីនោះ សារគមនាគមន៍នៃការប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាក្នុងសាលារៀន ផ្សព្វផ្សាយច្បាប់កុមារ ច្បាប់សមភាពយេនឌ័រ និងបណ្តាបំណិនសម្រាប់កុមារ។ យោងតាមរយៈសកម្មភាពរបស់ក្លឹប វគ្គបំប៉នផ្នែកខាងសារគមនាគមន៍ សមាគមន៍សហព័ន្ធនារី និងគណៈនាយកសាលាក្តាប់ស្ថានការទាន់ពេល ជំនួយឧបត្ថម្ភសិស្ស និងកុមារតំបន់ជនជាតិភាគ។

លើសពីនេះ សមាគមន៍សហព័ន្ធនារីបានសហការជាមួយគណៈកម្មាធិការប្រជាជនគ្រប់បណ្តាថ្នាក់ម្ចាស់ការចាត់តាំងសន្និសីទសន្ទនាអំពីគោលនយោបាយនៅតាមបណ្តាថ្នាក់ឃុំ ភូមិ និងអនុសង្កាត់ ព្រមទាំងចែករំលែកបទពិសោធ រួមចំណែកអនុវត្តមានប្រសិទ្ធភាព និងជំរុញយ៉ាងខ្លាំងខ្លាខាងសមភាពយេនឌ័រនៅតាមតំបន់ជនរួមជាតិភាគតិច”។

បណ្តាក្លឹបសារគមនាគមន៍សហគមន៍ និងអាសយដ្ឋានផ្តល់ទំនុកចិត្តផ្សព្វផ្សាយពហុសណ្ឋាន ទាក់ទាញការចូលរួមរបស់បងប្អូនជនរួមជាតិភាគតិច។

អ្នកស្រី Tiêu Việt Tiên បានវាយតម្លៃថា៖ “បណ្តាសកម្មភាព និងទម្រង់នៃគម្រោងទី៨ បានទាក់ទាញសមាជិកជាច្រើន ស្ត្រីនិងកុមារដែលជាជនជាតិភាគតិចចូលរួម ក៏ត្រូវបានគ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគវាយតម្លៃខ្ពស់។ បណ្តាសកម្មភាពបានរួមចំណែកបង្កើនការផ្លាស់ប្តូរយ៉ាងសកម្មក្នុងការលុបបំបាត់រាល់ករណីរាំងស្កាត់ ការប្រកាន់គំនិតខាងភេទ គមរូខាងភេទ រួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលដៅខាងសមភាពយេនឌ័រ និងលើកកម្ពស់ជីវភាពស្មារតីសម្ភារៈសម្រាប់បងប្អូននារី និងកុមារតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត”៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក