ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:30

តភ្ជាប់រវាងព្រំដែននៃខេត្តទាំងពីរ Cà Mau - Bạc Liêu

ពិនិត្យល្បឿនសំណង់កាលពីថ្ងៃទី១៧ ខែមិនា លេខាធិការបក្សខេត្ត  Nguyễn Hồ Hải (ទី២គិតពីឆ្វេង) ចង្អុលការណែនាំ និងជំរុញខ្លាំងខ្លាខាងល្បឿន និងធានាសុវត្ថិភាព គុណភាពសំណង់ ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំនេះនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្កើតសន្ទុះខាងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ចូលរួមការពិនិត្យអង្កេតលើកនេះមានប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phạm Thành Ngại (ទី២គិតពីស្តាំ) រួមជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lâm Văn Bi (ស្តាំ) ផងដែរ។

ដំណើរការសាងសង់ក្បាលស្ពាននិងផ្លូវតភ្ជាប់ប្រវែង៥គីឡូម៉ែត្រខាងព្រំដែនខេត្ត Cà Mau។

ស្ពាន Gành Hào ឆ្លងកាត់ដងព្រែក Gành Hào  តភ្ជាប់ព្រំដែន Cà Mau - Bạc Liêu ចម្ងាយពីច្រកសមុទ្រ Gành Hào ត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

ស្ពាន Gành Hào (មានទីតាំងស្ថិតនៅភូមិ Lưu Hoa Thanh ​ឃុំ Tân Thuận ស្រុក Đầm Dơi)។ ជាសំណង់ដ៏សំខាន់ និងចុងបំផុតក្នុងចំណោមគម្រោងការសាង សង់បន្ទាត់ផ្លូវតភ្ជាប់សម្រាប់ភាគខាងកើតនិងខាងលិចរបស់ខេត្ត Cà Mau ស្ពានឆ្លងកាត់ព្រែក Gành Hào តភ្ជាប់ជាមួយទីរួមស្រុក Gành Hào ស្រុក Đông Hải ខេត្ត Bạc Liêu។

សំណង់ស្ពាន Gành Hào និងផ្លូវតភ្ជាប់រវាងទីរួមស្រុក Rành Hào (ស្រុក Đông Hải ខេត្ត Bạc Liêu) តភ្ជាប់រវាងចារាចរណ៍ឆ្លងកាត់តំបន់ចិញ្ចឹមបង្គាកសិកម្ម បង្កើតសម្រស់ថ្មី និងប្រភពធនធាននៃការអភិវឌ្ឍន៍សម្រាប់ទីផ្សារតំបន់សមុទ្រ Bạc Liêu ។

សំណង់ស្ពាន Gành Hào និងផ្លូវតភ្ជាប់រវាងភូមិ Lưu Hoa Thanh ឆ្លងកាត់តំបន់វាលស្រែអំបិល បង្កើតនាមនូវរូបភាពដ៏រស់រវើក ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ខាងវិស័យកសិកម្មសម្រាប់តំបន់ដ៏ឆ្ងាយពីមណ្ឌលខេត្ត Cà Mau ដែលកំពុងនូវមានការជួបលំបាកច្រើន។

សំណង់មិនត្រឹមមានអត្ថន័យតភ្ជាប់រវាងព្រំដែននៃខេត្តទាំង២ ផ្តើមពីនោះក៏បានពង្រីករបងសេដ្ឋកិច្ចសមុទ្រទាំងខណៈពេលដែលបង្កើតសរសៃចរាចរណ៍​ចាប់ពី Khánh Hội (ស្រុក U Minh) ជាពិសេស “ទីក្រុងសមុទ្រខាងលិច” តភ្ជាប់ជាមួយទីរួមស្រុក Sông Đốc (ស្រុក Trần Văn Thời) បង្កើតបាននូវប្រភពកម្លាំងសម្រាប់ Tân Thuận អភិវឌ្ឍន៍ខាងវិស័យកសិកម្ម ទីផ្សារ ឆ្ពោះទៅក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីនៃព្រំដែនភាគខាងកើតរបស់ខេត្ត Cà Mau៕

យោងតាមលោក Lê Nhật Trường នាយករងនៃគណៈគ្រប់គ្រងគម្រោងសាងសង់ផ្លូវថ្នល់ខេត្ត Cà Mau (ម្ចាស់វិនិយោគ) ថ្ងៃីទី១០ ខែមេសា នឹងចាប់ផ្តើមចាក់កាស៊ូលើស្ពាន ដល់ថ្ងៃទី១៥ ខែមេសានឹងសម្រេចជាស្ថាពរសម្រាប់សំណង់ខាងសាងសង់់ស្ពាន រហូតដល់ថ្ងៃទី៣០ ខែមេសា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

ស្ពាន ចម្ងាយពីច្រកសមុទ្រ Rành Hào ត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។

សំណង់សាងសង់ស្ពាន Gành Hào សរុបថវិកាវិនិយោគទាំងអស់៦៥៥,៧៦៨ពាន់លានដុង ក្នុងនោះចំនួនថវិការសម្រាប់ឈូសឆាយពង្រាបដីធាររួមមាន ៤៣៩,០៣០ពាន់លានដុង។ គម្រោងមានទាំងអស់៧កញ្ចប់ដេញថ្លៃខាងឈូស ឆាយពង្រាដីធារ គិតមកទល់ពេលនេះចំនួនបរិមាណសម្រាប់ការអនុវត្តសម្រេចប្រហែល៨៨%។​ ក្នុងនោះ កញ្ចប់ដេញថ្លៃសម្រាប់ដំណើរការសាងសង់ស្ពានសម្រេច៩៨% តាមគម្រោងការនឹងសម្រេចជោគជ័យជាស្ថាពរនូវថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱ្យកាសថ្ងៃទី៣០ ខែមេសាឆ្នាំនេះ៕

 

Trần Nguyên

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក