ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:32

លំនឹងភាពជឿជាក់លើបក្ស ដើម្បីកសាងប្រទេសជាតិ

បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau មួយថ្ងៃកាន់តែមានជីវភាពធូរធាប្រសើរឡើង ព្រួតដៃគ្នាកសាងភូមិវប្បធម៌ ឃុំជនបទថ្មី។ យោងតាមប្រការនេះបានឆ្លុះឱ្យឃើញអំពីបណ្តាគោលនយោបាយជនជាតិដែលពង្រីកប្រសិទ្ធភាព បងប្អូនជនរួមជាតិភាគតិចតែងលំនឹងភាពជឿជាក់លើការដឹកនាំរបស់បក្សនិងសកម្មរួមចំណែកកសាងប្រទេសជាតិ។

ដោយតួនាទីជាអ្នកមានប្រជាប្រិយ លោក Lâm thu  (ឆ្វេង) តែងអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាដើម្បីបងប្អូនជនរួមជាតិ Khmer ឱ្យកាន់តែមានភាពជឿជាក់លើកការដឹកនាំរបស់បក្ស។

ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខេត្ត Cà Mau  បានអាទិភាពក្នុងការចាត់ចែងរាល់ប្រភពធនធានដើម្បីវិនិយោគអភិវឌ្ឍន៍បណ្តាភូមិភាគលើភូមិសាស្ត្រនៃតំបន់ជនជាតិភាគតិច។ ការផ្សព្វផ្សាយរាល់បណ្តាកម្មវិធី គម្រោងការ និងការងារជនជាតិតែងប្រកៀកជាមួយទិសដៅនៃការកាត់បន្ថយក្រចីរភាព ព្រមទាំងកសាងជនបទថ្មី។ យោងតាមនោះ ជីវភាពស្មារតីនិងសម្ភារៈរបស់បងប្អូនជនរួមជាតិភាគតិចមួយថ្ងៃកាន់តែមានការផ្លាស់ប្តូរនិងលើកកម្ពស់។ ឆ្នាំ២០២៤ ចំនួនគ្រួសារជាជនជាតិភាគតិចនូវមានត្រឹម៤៦៣គ្រួសារ ស្រួបអត្រា៤,០៣%។

មោទនភាព ជឿជាក់លើការដឹកនាំរួមទាំងគោលមាគ៌ាផ្លាស់ថ្មីរបស់បក្ស គោលការនយោបាយនិងក្រឹត្យច្បាប់របស់រដ្ឋ បងប្អូនជនរួមជាតិភាគតិចទាំងឡាយតែងលើកកម្ពស់ស្មារតីសាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុង និងសកម្មក្នុងការពលកម្មផលិតអភិវឌ្ឍន៍សេដ្ឋកិច្ច។ កងកម្លាំងដ៏សំខាន់ទុកធើ្វជាស្ពានផ្សារភ្ជាប់សម្រាប់រួមបញ្ចូលគ្នារវាងឆន្ទៈបក្សនិងទឹកចិត្តប្រជាជន ដែលសុទ្ធសឹងជាកម្មាភិបាល បក្ខជន ព្រះសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ក៏បានបញ្ចេញនូវគោលបំណងប្រាថ្នារបស់ខ្លួនយ៉ាងទាន់ពេលវេលា ក៏ដូចជាការផ្សព្វផ្សាយ ចលនាមាមីងបងប្អូនប្រជាជនអនុវត្តប្រការដែលល្អៗនិងសមហេតុផល ពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ។

អ្នកគ្រូ Danh Thị Chi បានឱ្យដឹងថា ការអប់រំវប្បធម៌ជនជាតិគឺជាដំណើរការសម្រាប់បំប៉នក្តីស្រឡាញ់ មោទនភាពនិងការរីកសាយភាយនូវតម្លៃដ៏ល្អថ្លៃថ្នូរទៀតផង។

ក្នុងតួនាទីជាប្រធានទទួលបន្ទុកការងារខាងរណសិរ្ស និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình លោក Lâm Thu ត្រូវបានប្រគល់បន្ថែមភារកិច្ចជាប្រធានក្លឹបដោះស្រាយរាល់ករណីឈ្លោះប្រកែកគ្នា។ ឆ្នាំកន្លងហើយ លោកទទួលដោះស្រាយសម្រេចជោគជ័យបានប្រមាណជាង១០ករណីក្នុងសហគមនៃជនរួមជាតិ Khmer។ លោក Lâm Thu ឱ្យដឹង៖ មូលហេតុដែលបណ្តោយឱ្យមានការឈ្លោះប្រកែកគ្នា ធម្មតាកើតមានអាស្រ័យការរួមរស់ចូលគ្នាក្នុងសង្គមគ្រួសារឬក៏មាមីងបងប្អូនមិនទាន់យល់បានច្បាស់លាស់ខាងច្បាប់។ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនេះ ខ្ញុំក៏ម្ចាស់ការក្នុងការងារផ្សព្វផ្សាយ ស្តាប់មតិយោបល់ និងក្តាប់បំណងប្រាថ្នារបស់បងប្អូនប្រជាជន ដោះស្រាយរាល់បញ្ហាជាបន្ទាន់ ដើម្បីមាមីងបងប្អូនស្រប់យោបល់និងកាន់តែជឿជាក់លើការដឹកនាំរបស់ផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

រួមជាមួយការលើកកម្ពស់ជីវភាពស្មារតីសម្ភារៈ ខេត្តក៏បានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិអភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ជាតិ។

នាំយកនូវកាសែតរបស់បក្សដល់តំបន់ជនជាតិភាគតិច រួមចំណែកផ្សព្វផ្សាយបានទាន់ពេលអំពីគោលការណ៍ និងគោលមាគ៌ា គោលនយោបាយរបស់បក្ស និងក្រឹត្យវច្បាប់របស់រដ្ឋ។

តួយ៉ាងដូចនៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត។ ក្នុងបរិបទនៃបរិស្ថានរស់នៅជុំវិញការជះឥទ្ធិពល់ជាមួយសារព័ត៌មានអាក្រក់បណ្តោយឱ្យប៉ះពល់យ៉ាងសកម្មទៅលើគំនិត និងស្មារតីរបស់ប្អូនៗសិស្សសាលា ការអប់រំខាងវិស័យវប្បធម៌ជនជាតិក្នុងសាលាគឺមានសារៈសំខាន់ខ្លាំងណាស់ ជាដំណើរការបំប៉នក្តីស្រឡាញ់ និងមោទនភាព រីកសាយភាយនូវតម្លៃដ៏ថ្លៃថ្នូរទៀតផង។ ក្លឹបភាសា Khmer របស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្តឆ្ពោះទៅកាន់ទិសដៅដូច្នេះឯង។ ការប្តេជ្ញាចិត្តដើម្បីអភិរក្សវប្បធម៌ប្រពៃណី អ្នកគ្រូ Danh Thị Chi អធិការក្លឹប មានប្រសាសន៍៖ “ជាមួយប្រធានបទក្នុងសកម្មភាពប្រចាំខែ ប្អូនៗក៏បានស្វែងយល់អំពីអត្ថន័យ និងលក្ខណៈដ៏ល្អផូរផង់ក្នុងបណ្តាថ្ងៃបុណ្យទានប្រពៃណី និងសំលៀកបំពាក់ប្រពៃណី Khmer កីឡាប្រណាំទូក.ង។ល។ ផ្តើមពីនោះ ជំរុញទឹកចិត្តប្អូនៗក្នុងការសំណេះសំណាល និងដោះដូរដោយប្រើភាសា Khmer ដើម្បីបំណិនទេព្យកោសលខាងនិយាយស្តីជាភាសា Khmer”។

អាចបញ្ជាក់បានថា យោងតាមបណ្តាសកម្មភាពនៃការយកចិត្តទុកដាក់របស់គណៈកម្មាធិការគ្រប់លំដាប់ថ្នាក់និងរដ្ឋអំណាចភូមិភាគ បងប្អូនជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានភាពជឿជាក់លើការដឹកនាំរបស់បក្ស ខិតខំប្រឹងប្រែងឈានឡើង ឯកភាពគ្នាក្នុងការកសាងផែនមហាសាមគ្គីរវាងបណ្តាជនជាតិ ព្រួតដៃគ្នាអនុវត្តការងារកាត់បន្ថយក្រចីរភាព កសាងមាតុភូមិ Cà Mau មួយថ្ងៃកាន់តែសម្បូររុងរឿងប្រសើរឡើង៕

Mộng Thương

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក