ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:15

ផ្តល់ចំណេះដឹងខាងសមភាពយេនឌ័រជូនប្រជាជន

គម្រោង “ជំនួយឧបត្ថម្ភសកម្មភាពយេនឌ័រនៅតាមតំបន់ជនរួមជាតិភាគតិចតំណាក់កាល ២០១៨-២០២៥” ហៅកាត់ (គម្រោងការ) ក៏ត្រូវបានមន្ទីរជនជាតិនិងសាសនាធ្វើការផ្សព្វផ្សាយអនុវត្តនៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ដើម្បីលើកកម្ពស់ចំណេះដឹង សម្រាប់គ្រប់បណ្តាថ្នាក់ ស្ថាប័ន កម្មាភិបាល បក្ខជននិងប្រជាជន។ ធ្វើឱ្យមានការផ្លាសប្តូរខាងករណីសមភាពយេនឌ័រក្នុងជនរួមជាតិភាគតិច។

បងស្រី Đinh Thị Sang ចែករំលែកអំពីអត្ថន័យពេលដែលបានចូលរួមបំប៉នចំណេះដឹងខាងច្បាប់ស្តីពីសមភាពយេនឌ័រ។

ដើម្បីអនុវត្តគម្រោងការ មន្ទីរជនជាតិនិងសាសនាក៏បានសហការជាមួយសមាគមសហព័ន្ធនារីខេត្ត និងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ជំរុញខ្លាំងខ្លាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ចំណេះដឹង ផ្លាស់ប្តូររាល់សភាពការ។ បណ្តាសកម្មភាពនៃការផ្សព្វផ្សាយត្រូវបានអនុវត្តយ៉ាងបត់បែនយោងតាមបណ្តាឧបករ សារព័ត៌មានគមនាគម ផ្តល់ឯកសារ ខិតប័ណ្ណ ផ្សព្វផ្សាយដោយមាត់ផ្ទាល់... ផ្តើមពីនោះបញ្ចូលរាល់ខ្លឹមសាររបស់គម្រោងការឱ្យងាយយល់ ងាយអនុវត្តក្នុងការជាក់ស្តែង ជាពិសេសបណ្តាករណីអនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិនិងសាសនា ឱ្យដឹង៖ អនុវត្តគម្រោងការ មន្ទីរជនជាតិនិងសាសនាក៏បានចាត់តាំងថ្នាក់ហ្វឹកហ្វឺន បំប៉នចំណេះដឹងខាងច្បាប់ស្តីពីសមភាពយេនឌ័រ ដើម្បីលើកកម្ពស់ចំណេះដឹង ភារកិច្ចទទួលខុសត្រូវនិងតួនាក្នុងកិច្ចការងាររបស់បងប្អូនស្រ្តីភេទនិងសមភាព យេនឌ័រ។ លើកកម្ពស់ចំណេះដឹងខាងភេទនិងរួមបញ្ចូលភេទក្នុងបណ្តាសកម្មភាពនៃការជំនួយឧបត្ថម្ភបងប្អូនស្ត្រីជនជាតិភាគតិចសម្រាប់កម្មាភិ បាលទទួលបន្ទុកខាងការងារជនជាតិរបស់ឃុំ ព្រមទាំងបណ្តាសកម្មភាពចាត់តាំងនយោបាយ-សង្គមរបស់ឃុំ ប្រធានភូមិ លេខាបក្សភូមិ បណ្តាសាខាសមាគម និងអ្នកមានប្រជាប្រិយនៅតា​មគ្រប់បណ្តាឃុំដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។

ការផ្សព្វផ្សាយគម្រោងការក៏បានរួមចំណែកលើកម្ពស់ចំណេះដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនស្តីពីសមភាព យេនឌ័រ ព្រមទាំងលើកកម្ពស់តួនាទីរបស់ស្ត្រីជនជាតិភាគតិចលើភូមិសាស្ត្រ។ ផ្តើមពីនោះ បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មក្នុងការអនុវត្តសមភាពយេនឌ័រ រួមចំណែកជំរុញខ្លាំងខ្លាការអនុវត្តជោគជ័យរាល់បណ្តាគោលដៅនៃយុទ្ធនាការជាតិស្តីពីសមភាពយេនឌ័រ។

លោក Sơn Xà Phál អ្នកមានប្រជាប្រិយនៅភូមិ Cây Khô ឃុំ Hồ Thị Kỷ ស្រុក Thới Bình បានចែករំលែកថា៖ ដោយបានចូលរួមថ្នាក់ហ្វឹកហ្វឺននិងបំប៉នចំណេះដឹងខាងច្បាប់ស្តីពីសមភាពយេនឌ័រ ខ្ញុំពិតជាសប្បាយរីករាយ ណាស់ ពីព្រោះវាមានអត្ថប្រយោជន៍ខ្លាំងណាស់។ សកម្មភាពនៃការផ្សព្វផ្សាយស្តីពីសមភាពយេនឌ័រក៏ត្រូវបានអនុវត្តយ៉ាងច្រើនទម្រង់ខុសៗគ្នា ពិតជាមានអត្ថប្រយោជន៍ ងាយក្តាប់បាននិងមានអត្ថន័យយ៉ាងជាក់ស្តែងទៀតផង។ ជាមួយតួនាទីអ្នកមានប្រជាប្រិយ បន្ទាប់ពីបានចូលរួមថ្នាក់ហ្វឹកហ្វឺន ខ្ញុំនឹងផ្សព្វផ្សាយឡើងវិញជូនគ្រួសារបងប្អូនក្នុងភូមិ ព្រមទាំងរួមបញ្ចូលរាល់កិច្ចប្រជុំ និងបណ្តាសកម្មភាពផ្សេងៗ ផ្តើមពីនោះដើម្បីជំនួយអ្នករាល់គ្នាយល់បានត្រឹមត្រូវអំពីតួនាទីនិងឋានៈរបស់បងប្អូនស្ត្រីក្នុងសង្គមនាពេលបច្ចុប្បន្ន។

យោងតាមប្រសាន៍របស់បងស្រី Đinh Thị Sang នៅភូមិ Bào Nhàn ឃុំ Hồ Thị Kỷ ពីមុនបងស្រីត្រូវបានបងប្អូននារីក្នុងសាខាសមាគមនារីភូមិផ្សព្វផ្សាយពីតួនាទីនិងភារកិច្ចជាប្រពន្ធ និងជាម្តាយរបស់បងប្អូនស្ត្រី ស្តីពីសិទ្ធិរបស់បងប្អូននារី និងបណ្តាទង្វើគួរធ្វើ ឬមិនគួរធ្វើ។ “ឥឡូវបានចូលរួមបំប៉នចំណេះដឹងខាងច្បាប់ស្តីពីសមភាពយេនឌ័រក៏បានជួយឱ្យខ្ញុំយល់ដឹងច្រើនថែមទៀតពីតួនាទីរបស់ស្ត្រីក្នុងគ្រួសារ សហគមនិងសង្គមផងដែរ។ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមគឺបុរសឬក៏នារីសុទ្ធសឹងមនាលក្ខណៈដូចគ្នា” បងស្រី Sang ​ឱ្យដឹងបែបនេះ។

រួមបញ្ចូលគ្នាក្នុងសកម្មភាពផ្សព្វផ្សាយ បណ្តាប្រតិភូទាំងឡាយថែមទាំងទទួលបានការផ្តល់ឯកសារដោយមានខ្លឹមសារនិងរូបជាឧទាហរណ៍យ៉ាងសម្បូរបែបនិងរស់រវើងទៀតផង។

ក្នុងដំណើរការអនុវត្តគម្រោងការក៏បាននាំយកនូវបណ្តាគោលនយោបាយរបស់បក្សនិងរដ្ឋជូនចំពោះកម្មាភិបាលមូលដ្ឋាននិងបងប្អូនប្រជាជន បណ្តាខ្លឹម សារផ្សព្វផ្សាយទាក់ទងដល់ភេទនិងសមភាពយេនឌ័រ បង្ការនិងប្រយុទ្ធប្រាំងការប្រើអំពើហិង្សាក្នុងគ្រួសារ។ តោងតាមនោះក៏បានជួយបងប្អូនប្រជាជនតំ បន់ជនជាតិភាគតិចបានយល់ច្បាស់នូវបណ្តាសេចក្តីកំណត់របស់ច្បាប់ស្តីពីសមភាពភេទ លុបបំបាត់ការប្រកាន់គំនិត ទម្លាប់ អបិយជំនឿ រួមចំណែកកសាងសុភមង្គលគ្រួសារ រស់នៅសុខសាន្ត ជឿនលឿន និងស្មើភេទ។ ចំពោះការខិតខំប្រឹងប្រែងនេះ មិនត្រឹមជួយធ្វើឱ្យប្រសើរឡើងវិញនូវជីវភាពរសនៅរបស់ បងប្អូនស្ត្រីជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងបុព្វហេតុនៃការអភិវឌ្ឍន៍ចីរភាពនិងស្មើភាពសម្រាប់ទូទាំងសង្គមទៀតផង៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក