ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 15:17:29

ប្តូរផ្តាច់ដើម្បីសម្រេចជាស្ថាពរនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម

នូវត្រឹមប៉ុន្មានថ្ងៃទៀតទេ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះ អាសន្ន និងផ្ទះទ្រុឌទ្រោមក៏ដល់ពេលត្រូវសម្រេចជាស្ថាពរ យោងតាមម្មវិធីចង្អុលការណែនាំរបស់លេខាធិការបក្សខេត្ត។ ម៉្លោះហើយ ជាមួយស្មារតីបង្កើនល្បឿន បណ្តាអង្គភាព និងភូមិភាគក៏បានប្តូរផ្តាច់ជារៀងរាល់ថ្ងៃ ធ្វើយ៉ាងណាដើម្បីសម្រេចជាស្ថាពរនូវបណ្តាផ្ទះមួយចំនួនដែលមិនទាន់សាងសង់បានសម្រេច។ ក្នុងនោះ បណ្តាផ្ទះសម្រាប់បងប្អូនជនរួមជាតិ Khmer ក៏កំពុងត្រូវបានមន្ទីរជនជាតិ និងសាសនារួមជាមួយភូមិភាគប្រមូលផ្តុំប្រភពកម្លាំងបង្កើនល្បឿនដើម្បីការសាងសង់ផ្ទះទាំងឡាយបានសម្រេចទាន់ពេលកំណត់ ព្រមទាំងនាំមកនូវភាពផ្លាស់ប្តូរយ៉ាងលំនឹងល្អសម្រាប់ខាងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិទៀតផង។

ផ្ទះមុនពេលសាងសង់សម្រេចរបស់គ្រួសារបង Thạch Xằn Ha នៅភូមិលេខ៨ ឃុំ Khánh Bình ស្រុក Trần Văn Thời។

យោងតាមមន្ទីរជនជាតិ និងសាសនា អនុវត្តគម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ​និងផ្ទះទ្រុឌទ្រោមរបស់ខេត្ត ដែលសរុបទាំងអស់ចំនួន៣៥៥ខ្នងដែលជាមុខសញ្ញាទទួលផលស្ថិតក្នុងគម្រោងការ១របស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។​ ក្នុងនោះ រួមទាំង១០០ខ្នងទៀតដែលសម្រេាប់បងប្អូនជនរួមជាតិភាគតិច និង២៥៥ខ្នងសម្រាប់គ្រួសារក្រីក្រដែលជាជនជាតិ Kinh  មានជីវភាពជួបលំបាកពិសេសរស់នៅតាមតំបន់ជនជាតិភាគតិច។

រយៈពេលផ្សព្វផ្សាយយ៉ាងប្តូរផ្តាច់ គិតមកទល់ពេលនេះ ក៏សម្រេចនិងដាក់ឱ្យប្រើប្រាស់បានចំនួន៣២១/៣៥៥ខ្នង សម្រេចអត្រា៩០,៤២% ចំណែកនូវសល់៣៤ខ្នងកំពុងស្ថិតក្នុងដំណើរការសាងសង់។ លោកស្រី Nguyễn Thu Tư នាយកមន្ទីរជនជាតិ និងសាសនា ឱ្យដឹង៖ អាចនិយាយបានដែលសម្រេចបាននូវលទ្ធបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់ ចង្អុលការណែនាំយ៉ាងប្តូរផ្តាច់របស់គណៈកម្មាធិការបក្សខេត្តផងដែរ រួមជាមួយការសហការយ៉ាងមឹងម៉ាត់ស៊ីសង្វាក់គ្នា ភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគតាំងពីចំណែកនៃការពីនិត្យអង្កេត ក្តាប់តម្រូវការនិងលក្ខណៈជាក់ស្តែងរបស់រាល់មុខសញ្ញានីមួយៗដើម្បីជម្រើសវិធីសាស្ត្រ ដំណោះស្រាយឧបត្ថម្ភសមស្របសម្រាប់គ្រួសារមួយៗតាមការកំណត់។ ទម្ទឹមនិងនោះ យោងតាមភារកិច្ចដែលបានរៀបចំណាត់ថ្នាក់ ជាស្ថាប័នម្ចាស់ការគ្រប់គ្រងកម្មវិធី តាំងពីដើមឆ្នាំ២០២៥ មន្ទីរក៏ម្ចាស់ការក្នុងការសំណើរដល់គណៈកម្មាធិការប្រជាជនខេត្តចែកចាយបន្ថែមប្រភពទុនគោលនយោបាយខេត្ត (លើកកម្ពស់កម្រិតប្រភពទុនចាប់ពី៤លានដុងសម្រាប់មួយគ្រួសារឡើងដល់២០លានដុងក្នុងមួយគ្រួសារ) ដើម្បីរួមជាមួយប្រភពដើមទុនមជ្ឈិមជំនួយឧបត្ថម្ភបណ្តាមុខសញ្ញាទទួលផល សមស្របតាមការដាក់កម្រិតរួមនៃគម្រោងការរបស់ខេត្ត។

សប្បាយរីករីក្នុងគេហដ្ឋានថ្មីរបស់ខ្លួន បងស្រី  Nguyễn Thị Út Nhỏ ប្តីរបស់បងស្រីគឺបង Trà Kha ជាគ្រួសារ Khmer នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần Văn Thời ឱ្យដឹង៖​ មានផ្ទះថ្មី ប្តីប្រពន្ធខ្ញុំសប្បាយរីករាយខ្លាំងណាស់។ ពីមុនរស់នៅដោយសារផ្ទះប្អូន រាល់ថ្ងៃប្តីខ្ញុំទៅសមុទ្រ ចំណែកខ្ញុំនៅផ្ទះឱ្យតែអ្នកណាជួលធ្វើអីគឺធ្វើនោះ។ ពីមុន គ្រួសារខ្ញុំក៏បានទទួលដីធារផ្ទះ និងដីផលិតយោងតាមសេចក្តីសម្រេចចិត្តលេខ៧៤របស់នាយករដ្ឋមន្ត្រីផងដែរ ដោយទទួលបានប៉ុន្មានកុងសម្រាប់ធ្វើស្រែដើម្បីរកអង្កគ្រប់ហូប។ ស្ថានភាពគ្រួសារជួបលំបាក អាស្រ័យការឧបត្ថម្ភទឹកប្រាក់៦០លានដុងនេះ រួមជាមួយគ្រួសារសន្សំបានចំនួន១០លានទៀតនោះ ក៏សង់បានផ្ទះថ្មីមួយខ្នងដ៏សមរម្យផងដែរ។ អរញុណបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចខ្លាំងណាស់ដែលបានយកចិត្តទុកដាក់ គិតគូរដល់ជីវភាពយើងខ្ញុំ។

លោក Lưu Thanh Trường ប្រធានទទួលបន្ទុកការងារខាងរណសិរ្សភូមិ ចែករំលែក៖ ទូទាំងភូមិមាន១៥៨គ្រួសារ Khmer។ អាចនិយាយបានថា ភូមិនេះមានបងប្អូន Khmer រស់នៅច្រើនជាងគេ។​ មាមីងបងប្អូននៅទីនេះបានចេញទៅរកស៊ីនៅស្រុកឆ្ងាយ ជីវភាពជួបលំបាក តែដោយសារបានរដ្ឋ និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជំនួយឧបត្ថម្ភយ៉ាងច្រើនហូរហែ ជីវភាពមាមីងបងប្អូនក៏មានការលើកកម្ពស់គ្រប់វិស័យ។ ពីមុនតំបន់នេះមានផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមច្រើនខ្លាំងណាស់ តែសព្វថ្ងៃសុទ្ធសឹងជាផ្ទះដ៏ធំទូលាយស្អាត។

ជីវភាពបងប្អូនជនរួមជាតិនៅស្រុក Trần Văn Thời តែងមានការអភិវឌ្ឍន៍មិនឈប់ឈរ។

បច្ចុប្បន្ន ទោះបីជាមានផ្ទះមួយចំនួនមិនទាន់បានសម្រេច តែជាមួយការខិតខំប្តេជ្ញាចិត្តខ្ពស់របស់មន្ទីរជនជាតិ និងសាសនារួមជាមួយរដ្ឋអំណាចភូមិភាគ និងការរួមដំណើរការជាមួយបណ្តាអង្គការចាត់តាំង ឯកជន សប្បុរសជន និងការម្ចាស់ការរបស់ប្រជាជន សង្ឃឹមថាបណ្តាផ្ទះដែលនៅសល់នឹងឆាប់បានសម្រេច ប្រគល់ជូនតាមពេលកំណត់ ត្រឹមត្រូវតាមទិសដៅនិងប្រកបដោយអត្ថន័យ។ រាល់ផ្ទះនីមួយៗត្រូវបានសាងសង់ឡើងពោលគែសុទ្ធសឹងជាទំនុកចិត្តសម្រាប់ឱ្យការអុជបំភ្លឺ ជាជមហានដ៏រឹងមាំក្នុងដំណើរការកាត់បន្ថយក្រចីរភាព រួមចំណែកលើកកម្ពស់ជីវភាព ធានាសន្តិសុខសង្គមសម្រាប់បងប្អូនជនរួមជាតិភាគតិច៕

 

Hồng Nhung

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក