ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

ជនរួមជាតិ Khmer រួមគ្នាការពាររប្រភពធនធានជលផល

រួមជាមួយប្រជាជនទូទាំងខេត្ត តាមរយៈការឃោសនាផ្សព្វផ្សាយ បងប្អូនជនជាតិភាគតិចទាំង ឡាយលើភូមិសាស្ត្រតែងសកម្មចូលរួមអនុវត្តតាមសេចក្តីណែនាំលេខ ១៧-CT/TU របស់គណៈ កម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត លើកកម្ពស់ស្មារតីយល់ដឹងក្នុងការទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងនឹងការចាប់ជលផលខុសច្បាប់ក្នុងទម្រង់នៃការបំផ្លាញ។ តួយ៉ាងដូចនៅឃុំ Tân Lộc ដែលជាភូមិភាគមានបងប្អូនជនរួមជាតិខ្មែររស់នៅច្រើនកុះកររបស់ស្រុក Thới Bình។

ទូទាំងឃុំមានគ្រួសារជនជាតិភាគតិចរស់នៅចំនួន២៥៩គ្រួសារ ដែលប្រមូលផ្តុំច្រើនបំផុតនៅតំបន់តាំងទីលំនៅថ្មីនៃភូមិ លេខ៧ ព្រមទាំងរាយប៉ាយនៅតាមបណ្តាភូមិមួយចំនួនទៀត។ ដើម្បីផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​​ប្រជាជន ពិសេសមាមីងបងប្អូនតំបន់ជនរួមជាតិ កងកម្លាំងនគរបាល​ឃុំ​បាន​បង្កើត​នូវ​មធ្យោបាយយ៉ាង​ល្អៗ។   

អ្នកមីង Chanh Thị Dung បានទៅទីស្នាក់ការនគរបាលឃុំ ដើម្បីប្រគល់ឧបករឆក់អាគ្គីសនីយដោយស្ម័គ្រចិត្ត។

វរសេនីយ៍ទោ Nguyễn Tấn Cường ប្រធាននគរបាលឃុំ បានឱ្យដឹង៖ “យើងខ្ញុំបានកសាងអត្ថបទសម្រាប់ការឃោសនា ថតសម្លេងឡើងវិញ និងប្រើប្រាស់ឃោសនស័ព្ទដើម្បីចាក់ផ្សាយ។ ជា​ប្រចាំ កងកម្លាំងនគរបាលភូមិក៏បានយកបំពងសម្លេងសម្រាប់ទៅផ្សព្វផ្សាយតាមភូមិជូនបងប្អូនប្រជាជនក្តាប់ បន្ទាប់មកចុះទៅដល់គ្រួសារនិមួយៗដើម្បីធ្វើការផ្សព្វ ផ្សាយ រួចហើយបិទផ្លាកសញ្ញាបង្ហាញនៅតំបន់ប្រជុំជន ទីតាំងដែលមានប្រជាជនប្រមូលផ្តុំច្រើនដូចជានៅទីផ្សារជាដើម លើផ្លាកមានលេខទូរស័ព្ទប្រចាំការរបស់នគរបាលឃុំ ប្រធានភូមិ និងសមាជិកនគរបាលភូមិដើម្បីមាមីងបងប្អូនងាយស្រួលក្នុងការទាក់ទងពេលដែលត្រូវការ។

ប្រសិនបើ​ប្រជាជន​បំពាន​ច្បាប់​ដោយ​ចេតនា​នឹង​ត្រូវ​ផាកពិន័យ​។ នគរបាល​ឃុំ​ក៏បានធ្វើការពិន័យចំនួន២ករណីហើយដែរ ដែលបានប្រើប្រាស់ងាគុយឆក់ត្រីដោយទម្រង់បំផ្លាញផ្តាច់ពូជ ចំនួនទឹកប្រាក់ជាង១២លានដុង”។

​ក្នុងនាម​ជា​គ្រួសារ​មួយ​ដែល​ស្ម័គ្រចិត្ត​ប្រគល់​ឧបករ​ឆក់​អគ្គិសនី អ្នកមីង Chanh Thị Dung ជាជនជាតិ Khmer នៅ​ភូមិលេខ​៧ ឃុំ​ Tân Lộc មានប្រសាសន៍ថា៖ “ដោយបានស្តាប់​ការ​ផ្សព្វផ្សាយ គ្រួសារ​ខ្ញុំ​យល់​យ៉ាង​ច្បាស់​ពី​ផល​ប៉ះពាល់​ខាងឥទ្ធពល​​នៃ​ការចាប់ជលផលដោយទម្រង់បំផ្លាញប្រភពធនធានជឡផល ក្នុងនោះ មានការប្រើអាគុយឆក់ត្រី។ ពីមុនមានអ្នកធ្លាប់ស្គាល់ម្នាក់បានឱ្យគ្រួសារខ្ញុំអាគុយ អាគ្គីសនីយ​ឆក់ត្រីសម្រាប់រកត្រីធ្វើជាអាហារប្រចាំថ្ងៃ ប៉ុន្តែយូរណាស់ដែរហើយដែលគ្រួសារខ្ញុំមិនបានប្រើប្រាស់វា។ ដោយបានបងប្អូននារីអញ្ជើញដល់ផ្ទះធ្វើការផ្សព្វផ្សាយ និងត្រូវពិន័យជាទឹកប្រាក់ប្រសិនបើប្រើប្រាស់ឧបករឆក់អាគ្គីសនី ខ្ញុំយល់ថាបើទុកនៅក្នុងផ្ទះយើងមិនប្រើប្រាស់វា តិចត្រូវផាកពិន័យជាទឹកប្រាក់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តយកទៅប្រគល់ឱ្យសមត្ថកិច្ច”។

ប្តូរឧបករឆក់អាគ្គីសនីយ ដើម្បីទទួលអង្ករ និងគ្រឿងសម្ភារៈចាំបាច់។

មិនត្រឹមស្ម័គ្រចិត្តប្រគល់ឧបករចាប់ជលផលដោយទម្រង់បំផ្លាញពូជនោះទេ អ្នកមីងយុងថែមទាំងផ្សព្វផ្សាយដល់បងប្អូននារីទាំងឡាយក្នុងភូមិគួរម្ចាស់ការក្នុងការយកឧបករឆក់ភ្លើងអាគ្គីសនីប្រគល់ឱ្យនគរបាលវិញ អ្នកមីងយុង គិតថា៖ យើងត្រូវគោរពច្បាប់បានល្អត្រឹមត្រូវ ម្យ៉ាងទៀតការដែលយើងប្រគល់ឧបករទាំងនេះ ថែមទាំងបាននគរបាលឃុំ និងសមាគមសហព័ន្ធនារី សម្ព័ន្ធយុវជនជំនួយឧបត្ថម្ភអង្ករ មីកញ្ចប់ និងសម្ភារៈផ្សេងៗដទៃជាច្រើនទៀតផង។

ទម្រង់នៃការផ្លាស់ប្តូរឧបករឆក់អាគ្គិសនី អាវុធច្នៃប្រតិដ្ឋដោយខ្លួនឯងនិង កាំភ្លើងខ្យល់ គ្រឿងផ្ទុះ និងឧបករជំនួយក្នុងការទទួលអង្ករ និងសម្ភារៈចាំបាច់ ត្រូវបាននគរបាលឃុំផ្សព្វផ្សាយអនុវត្តតាំងពីថ្ងៃទី២៣សីហា កន្លងហើយមកម៉្លេះ។ វរសេនីយ៍ទោ Cường បានចែករំលែក៖ “ទម្រង់នេះគឺជាទង្វើដ៏ជាក់ស្តែង ពីព្រោះនៅពេលដែល “ឧបករសម្រាប់រកប្រាក់ប្រចាំថ្ងៃរបស់បងប្អូនប្រជាជនត្រូវរឹបយក គឺយើងក៏ត្រូវមានវិធានការបែបណាសម្រាប់ជំនួយឧនត្ថម្ភពួកគាត់មុនពេលអាចរកបានការងារធ្វើនឹងនរ”។ យោងតាមរយៈនោះ រហូតមកដល់ពេលនេះ អង្គភាពក៏បានប្រមូលយកអាវុធជាតិផ្ទុះ ឧបករជំនួយការ និងឧបករឆក់អាគ្គិសនីបានជាង៣០គ្រឿង ដែលប្រជាជនបានប្រគល់ជូនដោយស្ម័គ្រចិត្ត កនុងនោះភាគច្រើនគឺជាឧបករដែលធ្វើដោយខ្លួនឯង មានដូចជាអាគុយ ឧបករឆក់ត្រីដោយអាគ្គីសនីជាដើម។

វរសេនីយ៍ទោ Nguyễn Tấn Cường ពិនិត្យឧបករដែលប្រជាជនបានប្រគល់ជូន។

“ដំបូងប្រជាជន ក្នុងនោះមាមីងបងប្អូន Khmer ក៏បានលើកកម្ពស់ស្មារតីក្នុងការប្រគល់ឧបករឆក់អាគ្គីសនី ព្រមទាំងចុះកិច្ចសន្យាមិនប្រព្រឹត្តិល្មើសទៀត។ ដើម្បីមាមីងបងប្អូនយល់ច្បាស់ថែមទៀត ហើយរួមគ្នាស្តារប្រភពធនធានត្រីធម្ម ជាតិ នាពេលខាងមុខ អង្គភាពនឹងសហការយ៉ាងតឹងរឹងថែមទៀតជាមួយបណ្តាផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងប្រជាជន មិនត្រឹមតែប្រមូលយកនូវរាល់ឧបករប៉ុណ្ណោះទេ ថែមទាំងរាំងស្កាត់រាល់ករណីផ្សេងៗទៀតដែលពាក់ព័ន្ធ ដើម្បីការពារបានល្អសម្រាប់ប្រភពធនធានជលផលដែលផ្តោតលើស្មារតីរបស់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបានដាក់ចេញ” វរសេនីយទោ Cường បានសង្គត់ធ្ងន់បែបនេះ៕

 

គីមគឿង

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក