ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

ចែករំលែកនូវក្ដីស្រឡាញ់

“ការចែករំលែកនូវក្តីស្រលាញ់” ជាសារដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ដែលត្រូវបានព្រះតេជគុណ Thích Nhuận Trí អនុប្រធានសមាគមសម្ព័ន្ធយុវជន Việt Nam ខេត្ត ព្រះចៅអធិការវត្ត Phước Điền ឃុំ Trần Văn Thời និងជាព្រះចៅអធិការវត្ត Phật Cổ Thiện Lâm ឃុំ Nguyễn Phích រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយអស់រយៈកាល ១៧ ឆ្នាំដែរហើយជាមួយសកម្មភាពសប្បុរសធម៌ ស្តីពីការជូនអំណោយសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងអ្នកដែលជួបលំបាក់ភូមិសាស្ត្រខេត្ត។

កម្មវិធី “ចែករំលេកនូវក្តីស្រឡាញ់” ត្រូវាបចាត់តាំងឡើងនៅវត្ត Phật Cổ Thiện Lâm ឃុំ Nguyễn Phích  ដោយផ្តល់អំណោយជាង ១៣០ ចំណែកសម្រាប់គ្រួសារក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាក។

ជាច្រើនឆ្នាំមកនេះ សកម្មភាពដូចជាការប្រជូនអង្ករ មីកញ្ចប់ គ្រឿងឧបភោគ បរិភោគ និងថវិកាបន្តិចបន្តួចនៅតាមវត្តអារាម ឬតាមតំបន់លំនៅដ្ឋានឆ្ងាយៗពីមណ្ឌលខេត្ត។ ជាពិសេសតំបន់ដាច់ស្រយាល ជាទីតាំងដែលអត្រានៃគ្រួសារក្រីក្រច្រើន។ សកម្មភាពនេះមិនត្រឹមតែធ្វើឡើងក្នុងថ្ងៃបុណ្យពុទ្ធសាសនាធំៗប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាសកម្មភាពយ៉ាងទៀងទាត់ និងជាបន្តបន្ទាប់របស់កម្មវិធីទៀតផង “ចែករំលែកនូវក្តីស្រលាញ់” បន្ទាប់ពីបានភ្ជាប់ និងកៀរគរប្រភពធនធានសង្គម និងភ្ជាប់ជាមួយរវាងរដ្ឋាអំណាចភូមិភាគ មូលដ្ឋានសាសនា និងសប្បុរសជនទាំងឡាយផងដែរ។

ព្រះតេជគុណ Thích Nhuận Trí មានសង្ឃដីការ៖ “កម្មវិធីចែករំលែកនូវក្តីស្រលាញ់” បានអនុវត្តដោយអាត្មាផ្ទាល់ រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនតាំងពីឆ្នាំ ២០០៨ មកម៉្លេះ ហើយត្រូវបានរក្សាខ្ជាប់រហូតមកដល់បច្ចុប្បន្ន ដោយមានអំណោយរាប់ពាន់ចំណែកក្នុងមួយឆ្នាំៗ។ តាមរយៈកម្មវិធីចែកអំណោយ និងឧបត្ថម្ភជនក្រីក្រ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋផងដែរសម្រាប់ខាងវិស័យសន្តិសុខសង្គម រួមចំណែកក្នុងការកាត់បន្ថយក្រ ព្រួតដៃគ្នាកសាងជនបទថ្មី កម្មវិធីនេះ មិនត្រឹមផ្តល់មកនូវអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅនេះទេ ថែមទាំងសម្តែងពីប្រពៃណី “រស់នៅល្អជាតិ ល្អសាសនា” ទៀតផង​រួមចំណែកពង្រីកសាយភាយនូវស្មារតីទទួលខុសត្រូវក្នុងសង្គម។ ទន្ទឹមនឹងនោះ សម្របសម្រួលរវាងរដ្ឋអំណាចភូមិភាគ មូលដ្ឋានសាសនា និងសប្បុរសជនបន្តបញ្ជាក់ពីតួនាទីសំខាន់ក្នុងការក្សាការពារសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ”។

អ្នកមីង Đức Hương សប្បុរសជននៅទីក្រុង Hồ Chí Minh បានចែករំលែកថា៖ “បានដឹងពីអត្ថន័យនៃកម្មវិធី “ចែករំលែកនូវក្តីស្រលាញ់” ខ្ញុំរួមជាមួយញាតិមិត្តរបស់ខ្លួនដើម្បីទិញអំណោយសម្រាប់ ចែកជូនដល់មាមីងក្រីក្រ។ អំណោយទាំងឡាយថ្វីត្បិតតែមានមិនច្រើន ប៉ុន្តែខ្ញុំរួមជា មួយអ្នករាល់គ្នាតែងសង្ឃឹមថាបានចូលរួមចែករំលែក ហើយនឹងនាំមកនូវភាពកក់ក្តៅសម្រាប់មាមីងបងប្អូនក្រីក្រនៅ Cà Mau ផងដែរ។

បណ្តាអំណោយដែលបានផ្តល់ឱ្យមាមីងបងប្អូនគឺជាការលើកទឹកចិត្តខាងស្មារតីដ៏ធំមួយ សម្រាប់ ជួយគ្រួសារទាំងឡាយបានលំនឹងផ្លូវចិត្ត រួមដំណើរការជាមួយរដ្ឋអំណាចភូមិភាគ និង សហគមន៍ក្នុងដំណើរការជួបលំបាក ឆ្ពោះទៅជីវភាពដ៏ល្អប្រពៃថ្លៃថ្លា។

អ្នកមីង Nguyễn Thị Như នៅភូមិលេខ ១៨ ឃុំ Nguyễn Phích បានសារភាពថា៖ “ទទួលបានអំ ណោយពីព្រះតេជគុណ Thích Nhuận Trí និងសប្បុរសជន ខ្ញុំពិតជាសប្បាយចិត្ត និងដឹងគុណខ្លាំងណាស់ នេះមិនត្រឹមតែជាអំណោយប៉ុណ្ណោះទេ ថែមទាំងជាទឹកចិត្ត និងការចែករំលែករបស់ព្រះតេជគុណចំពោះអ្នកក្រីក្រទៀតផង”។

ស្រដៀងគ្នានេះដែរ អ្នកមីង Trần Thị Thuỷ នៅភូមិលេខ៤ ឃុំង្វៀងភិត បានចែករំលែកថា៖ “មាមីងទាំងឡាយនៅទីនេះ មានការជួបលំបាក និងខ្វះខាតខ្លាំងណាស់ ហើយលក្ខខណៈទិញឥវ៉ាន់ផ្សេងៗមានកំណត់។ ឥឡូវ ទទួលបានអំណោយដូចជា អង្ករ ប៊ីចេង ស្ករ ទឹកស៊ីអ៊ីវ និងទឹកត្រីជាដើម គឺជាការចាំបាច់ខ្លាំងណាស់” ។

បណ្តាអំណោយដែលត្រូវបានចែកជូនអ្នកក្រដោយផ្ទាល់ដៃ ក៏បានជួយពួកគាត់កាត់បន្ថយការលំបាកខ្លះដែរសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ក្រៅពីទទួលបានអង្ករ និងរបស់របរប្រើប្រាស់ជាប្រចាំសម្រាប់មាមីងប្អូនក្នុងខេត្ត កម្មវិធី "ចែករំ លែកនូវក្តីស្រលាញ់" ក៏បានជំនួយឧបត្ថម្ភទាន់ពេលវេលា និងជាបន្ទាន់ផងដែរ សម្រាប់ករណីកើតមានជម្ងឺធ្ងន់ធ្ងរ បុណ្យសព និងករណីនឹកស្មានមិនដល់។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មានរៀបចំការកៀងគរ អំណោយ និងសម្រាប់ចែកជូនបងប្អូនប្រជាជននៅក្រៅខេត្ត ខណៈពេលដែលពួកគាត់ជួបគ្រោះធម្មជាតិ និងជំងឺរាតត្បាតជាដើម។

“បច្ចុប្បន្ន អាត្មារួមជាមួយសប្បុរសជនកំពុងកៀងគរ អំពាវនាវ ដើម្បីផ្តល់ទឹកចិត្ត អំណោយរបស់ បងប្អូនប្រជាជន Cà Mau ឆ្ពោះទៅមា មីងបងប្អូនតំបន់លេចលង់ដើម្បីចែករំលែកនូវក្តីស្រឡាញ់” ព្រះតេជគុណ Thích Nhuận Trí មានសង្ឃដីការបែបនេះ។

បណ្តាសកម្មភាពសាមញ្ញៗ និងជាក់ស្តែងពីកម្មវិធី "ចែករំលែកនូវក្តីស្រលាញ់" ក៏បានផ្សព្វផ្សាយពីទឹកចិត្តសប្បុរសធម៌ ស្មារតី "ជួយសង្រ្គោះគ្នាទៅវិញទៅមក” ផ្សារភ្ជាប់រវាងសហគមន៍ បំផុសស្មារតីសាមគ្គីភាព ចែករំលែក រួមដៃគ្នាគិតគូរដល់អ្នកក្រីក្រ​ពោលគឺ "មិនទុកឱ្យអ្នកណានៅពីក្រោយជាដាច់ខាត" បន្ថែមកម្លាំងចិត្តដល់អ្នកដែលខ្វះសំណាង ដើម្បីពួកគាត់មានលក្ខណៈឈានឡើងក្នុងការរស់នៅ៕

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក