ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:40

បង្កើតទំនុកចិត្តសម្រាប់ពលករ

រយៈកាលកន្លង មជ្ឈមណ្ឌលសេវាកម្មការងារខេត្ត (ហៅកាត់ថាមជ្ឈមណ្ឌល) បានជំរុញយ៉ាងខ្លាំងខ្លាការតភ្ជាប់រវាងតម្រូវការពលករក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតទំនុកចិត្ត និងកំណត់ទិសដៅល្អៗសម្រាប់ពលករនៅពេលដែលមានតម្រូវការសម្រាប់ស្វែងរកការងារធ្វើ។

លោកស្រី Quách Thanh Thoảng នាយកមជ្ឈមណ្ឌលសេវាកម្មការងារខេត្ត បានឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលតែងបានដាល់ចេញគម្រោងការអនុវត្តសកម្មភាពផ្សព្វផ្សាយ ពិគ្រោះយោបល់ឧទ្ទេសនាមការងារធ្វើដោយផ្ទាល់នៅតាមបណ្តាឃុំ និងស្រុកលើភូមិសាស្ត្រខេត្ត ដើម្បីជំនួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់ពលករបានចូលជិតជាមួយព័ត៌មានខាងការងារធ្វើស្របច្បាប់ ព្រមទាំងបានចូលរួមវិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនជ្រើសរើសពលករដើម្បីទៅធ្វើការនៅក្នុង និងក្រៅប្រទេស”។

បុគ្គលិកនៃមណ្ឌល ធ្វើការណែនាំពលករស្រីពីព័ត៌មានទីផ្សារពលកម្មសក្តានុភាព។

នៅស្រុក Thới Bình ថ្មីៗនេះដែរ កម្មករនៅភូមិភាគប្រមាណ៥០រូបបានចេញទៅធ្វើពលករតាមរដូវកាលនៅប្រទេស Hàn Quốc  ផ្តល់ជំនួយគ្រួសារមានលក្ខណៈដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបីជាទើបនិងចេញទៅធ្វើការងារបានរយៈពេលជិត៤ខែ ក្តី ប៉ុន្តែជារៀងរាល់ខែ បន្ទាប់ពីទូទាត់ខាងធានារ៉ាប់រងសុខភាព និងប្រាក់បង់ថ្លៃជួលផ្ទះ និងចំណាយប្រើប្រាស់ប្រចាំថ្ងៃរួចរាល់ បងស្រី Đỗ Ngọc Mai នៅភូមិលេខ៧ ឃុំ Trí Lực ស្រុក Thới Bình ក៏បានផ្ញើជូនគ្រួសារដោយទឹកប្រាក់ជាង២០លានដុងផងដែរ។ យោងតាមប្រសាសន៍របស់អ្នកមីង Châu Ngọc Hà ដែលត្រូវជាម្តាយរបស់បងស្រី Mai ចែករំលែក ការងារសម្រាប់ពលករនៅប្រទេស Hàn Quốc ក៏ដូចជានៅ Việt Nam យើងដែរ តែគេប្រើប្រាស់ឧបករខាងបច្ចេកវិទ្យាខ្ពស់។ មួយថ្ងៃធ្វើការ៨ម៉ោង មានរថយន្តនាំទៅនាំមកដល់ទីកន្លែង ក្រុមហ៊ុនជំនួយឧបត្ថម្ភ និងការពារសិទ្ធិពលករ Việt Nam បង្កើតបរិយាកាសធ្វើការងាយស្រួល និងជំនាញទៀតផង។

“រៀងរាល់ថ្ងៃនៅពេលដែលខ្ញុំឮកូនៗចែករំលែកអំពីការងារ និងប្រាក់ខែ រួមទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេនៅទីនោះ គ្រួសារខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ដែរ។ ថ្វីត្បិតតែវាជាការងារដែលយោងតាមរដូវកាលសម្រាប់រយៈពេល៦ខែក៏ដោយ ប៉ុន្តែការសន្សំប្រាក់ប្រចាំខែគឺច្រើនជាងធ្វើការនៅស្រុកកំណើតខ្លួនផងដែរ” អ្នកមីង រំភើបចិត្តនិយាយដូច្នេះ។

លោក Trần Thanh Trung អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមស្រុក Thới Bình ឱ្យដឹង៖ “ស្រុកទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយខណ្ឌ Buan ខេត្ត Jeollabuk នៃប្រទេស Hàn Quốc ដើម្បីបញ្ជូនពលករភូមិភាគនេះទៅធ្វើការតាមរដូវកាល។ នេះ​ជា​ឱកាស​ដ៏​ដែលគួរឱ្យរំភើបរីករាយនូវខណៈពេលដែលស្រុករបស់ខ្លួនបានបង្កលក្ខណៈងាយស្រួលបញ្ជូនពលករចំនួន៥០នាក់ឱ្យទៅធ្វើការនៅ​​ទីនោះ​ដោយមានសុវត្ថិភាព។ ការងារខាងវិស័យកសិករមានភាពសមស្របជាមួយពលករជនបទ ដូច្នេះហើយពេលដែលទៅធ្វើការ ពលករទាំងឡាយពិតជាងាយស្រួល និងមានទំនុកចិត្តយ៉ាងខ្លាំង ព្រមទាំងធ្វើការបានល្អតាមការកំណត់របស់ក្រុមហ៊ុនទៀត ផង។ ជាមួយនឹងអត្ថប្រយោជន៍នៃការបង់ថ្លៃធានារ៉ាប់រង ការឧបត្ថម្ភកន្លែងស្នាក់នៅ ក៏ដូចជាចំនួនប្រាក់ខែខ្ពស់សម្រាប់ផ្ញើមកជូនគ្រួសារ ដូច្នេះហើយ ពលករទាំងឡាយក៏មានចិត្តសប្បាយរីករាយណាស់ដែរ ដោយមានការងារធ្វើស្របច្បាប់នៅប្រទេស Hàn Quốc”។

គ្រួសារអ្នកមីង Châu Ngọc Hà មានអារម្មណ៍ថាមានសុវត្ថិភាពខ្លាំងណាស់នៅពេលដែលកូនរបស់ខ្លួនបានជម្រើសទៅធ្វើការនៅប្រទេសក្រៅតាមរយៈការឧទ្ទេសនាមរបស់មជ្ឈមណ្ឌល។

ជាស្ពានតភ្ជាប់សម្រាប់ឆ្លើយតតម្រូវការពលករខេត្ត Cà Mau មជ្ឈមណ្ឌលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភូមិភាគទាំងឡាយក្នុងនិងក្រៅខេត្ត ជាពិសេសបណ្តាក្រុមហ៊ុននានា និងជាជីវកម្មទាំងឡាយត្រូវបញ្ជូនណែនាំអនុវត្តសម្រាប់ការបញ្ជូនពលករទៅធ្វើការក្រៅប្រទេស។ លើសពីនេះ ដើម្បីប្រជាពលរដ្ឋគ្រប់រូបលើភូមិសាស្ត្រខេត្តមានអារម្មណ៍ថាខ្លួននឹងមានសុវត្ថិភាព ជឿជាក់ និងចុះឈ្មោះស្វែងរកការងារតាមរយៈមជ្ឈមណ្ឌល អង្គភាពបាននិងកំពុងបានធ្វើការណែនាំ ជំនួយការពលករឆែកចូលតាមប្រព័ន្ធបណ្តាញ និងចុះឈ្មោះស្វែងរកការងារតាមរយៈកម្មវិធីកម្មវិធី ឆ្លាតវៃ ដោយពលករធ្វើការស្កេនលេខកូដ QR ដើម្បីស្វែងរកព័ត៌មានការងារធ្វើ ផ្តើមពីនោះ នឹងចុះឈ្មោះសម្រាប់ព័ត៌មានការងារតាមរយៈកម្មវិធីនេះ។

 “ទន្ទឹមនិងនោះ មជ្ឈមណ្ឌលនៅរិះរកគ្រប់វិធីសាស្ត្រដើម្បីជំនួយឧបត្ថម្ភ និងពិគ្រោះយោបល់សម្រាប់ពលករទាំងឡាយយោងតាមប្រព័ន្ធកម្មវិធី Zalo ០៨៨៦.៨២៦.៣១៣ និង Facebook។   មជ្ឈមណ្ឌលសេវាកម្មការងារធ្វើខេត្ត Cà Mau និងគេហទំព័រ៖ https://vieclam.camau.gov.vn។​ ក្រៅពីនោះ តាមរយៈZalo ក្រុម “កាហ្វេផ្សាភ្ជាប់អាជីវកម្មខេត្ត Cà Mau” និងសមាគមអាជីវកម្មខេត្ត។ មណ្ឌលនឹងផ្តល់ព័ត៌មានលម្អិតជាប្រចាំតាមតម្រូវការជ្រើសរើសពលករ ដើម្បីបង្កើនប្រភពពលករសម្រាប់ធ្វើការលើភូមិសាស្ត្រខេត្ត Cà Mau” លោកស្រី Quách Thanh Thoảng ​មានប្រសាសន៍បែបនេះ៕

 

Hằng My

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក