ទូរស័ព្: 0274 383 347
ពុធ, 9-9-26 16:10:31

ថ្នាក់រៀន “ពិសេស”

ពេលអំពូលភ្លើងពេលរាត្រីចាប់ផ្តើមភ្លឺ ថ្នាក់រៀន “ពិសេស” មួយក៏បានចាប់ផ្តើម។ គ្មានសម្លេងជួងសាលា គ្មានឯកសណ្ឋាន និងគ្មានគ្រោងមេរៀន។ល។ ប៉ុន្តែថ្នាក់រៀននេះពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹម ដែលបានរក្សារហូតអស់រយៈពេលជាងដប់ឆ្នាំកន្លងមកហើយ។

កម្មាភិបាលសម្ព័ន្ធយុវជន ចុះដល់តំបន់បន្ទប់ជួល ដើម្បីជំរុញកុមារឱ្យចូលរៀននៅថ្នាក់រៀនសប្បុរសធម៌។

ថ្នាក់រៀនសប្បុរសធម៌នៅអនុសង្កាត់ទី ១៦ សង្កាត់បាកលីវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣ ដោយសម្ព័ន្ធយុវជនសង្កាត់សហការជាមួយសមាគមនារី ដើម្បីជួយកុមារក្រ គ្មានទីពឹង មិនគ្រប់លក្ខណៈទៅសាលារៀន ឱ្យបានចេះអក្សរ។ មកដល់បច្ចុប្បន្ន ថ្នាក់រៀននៅតែបើកភ្លើងជាប្រចាំ រៀងរាល់ល្ងាចថ្ងៃចន្ទ ពុធ និងសុក្រ ចាប់ពីម៉ោង ១៨ ដល់រហូតម៉ោង ១៩ និង ៣០នាទី។ ដោយទឹកចិត្តរបស់យុវជន អាវបៃតងស្ម័គ្រចិត្ត។

ប្អូនៗ ទទួលបានអំណោយ ក្នុងឱកាសពិធីបុណ្យពិសេសៗ។

ក្រៅពីអ្នកស្ម័គ្រចិត្ត គ្រូបង្រៀនបឋមសិក្សា អនុវិទ្យាល័យ និស្សិតគរុកោសល្យនៅតាមសាកលវិទ្យាល័យ គ្រូបង្រៀនភាគច្រើនទទួលបន្ទុកថ្នាក់ គឺជាកម្មាភិបាល សម្ព័ន្ធយុវជន។ ពួកគាត់មិនបានទទួលការបណ្តុះបណ្តាលផ្នែកគរុកោសល្យទេ ដូច្នេះថ្ងៃដំបូងឈរបង្រៀន គឺពិតជាមានភាពឆ្គាំឆ្គងណាស់។ “បង្រៀនរហូតតែក្មេងៗរៀនមុខភ្លេចក្រោយ ដូច្នេះខ្ញុំក៏ធ្លាក់ទឹកចិត្តដែរ។ ប៉ុន្តែក្រោយមកក៏គិតថា បើខ្ញុំបោះបង់ តើក្មេងៗពឹងពាក់នរណា។ ដូច្នេះ ក៏ខិតខំរៀនសូត្របន្ថែម ស្វែងរកវិធីបង្រៀនសមស្របជាង” កម្មាភិបាលសម្ព័ន្ធយុវជនម្នាក់ទទួលបន្ទុកថ្នាក់ បានចែករំលែកដូច្នេះ។

ប្អូនៗ កំពុងយកចិត្តទុកដាក់ ស្គាល់ពីការប្រកបអក្សរជាភាសាអង់គ្លេស។

សិស្សនៃថ្នាក់រៀនដ៏ពិសេសនេះ ភាគច្រើនជាកុមារកំព្រា។ ឪពុកម្តាយលែងលះគ្នា មានគ្រួសាររៀងៗខ្លួន ពួកគេត្រូវរស់នៅជាមួយជីដូនជីតាដែលចាស់ជរា។ មានប្អូនខ្លះមានពិការភាពបញ្ញា មានប្អូនខ្លះ ឪពុកម្តាយខ្វះឯកសារសម្គាល់ខ្លួន ដូច្នេះ ហួសវ័យចូលរៀនថ្នាក់ទី ១។ មានប្អូនខ្លះ ដើរតាមឪពុកម្តាយ លក់ឆ្នោត រើសអេតចាយ ធ្វើជាកម្មករសំណង់។ល។ អាហារប្រចាំថ្ងៃនៅខ្វល់ខ្វាយមិនគ្រប់គ្រាន់ផង ដូច្នេះរឿងរៀនសូត្រ គឺជាការហួសពីលទ្ធភាព។

ទោះបីជាមានការកំណត់ម៉ោងរៀនពិតប្រាកដក៏ដោយ ប៉ុន្តែប្អូនៗមកម៉ោងណា គ្រូក៏បង្រៀនម៉ោងនោះដែរ។

“មានថ្ងៃខ្លះ ខ្ញុំត្រូវដើរទៅតាមតំបន់បន្ទប់ជួលនីមួយៗ គោះទ្វារហៅប្អូនៗឱ្យមកថ្នាក់រៀន។ មានក្មេងខ្លះ ដើរតាមឪពុកម្តាយទៅធ្វើការ មិនទាន់វិលមកវិញ ខ្ញុំត្រូវរង់ចាំ មានថ្ងៃខ្លះ រៀនតែ២-៣នាក់ ក៏ប៉ុន្តែនៅតែមិនបោះបង់ចោលមួយថ្ងៃណាឡើយ។ ឱ្យតែឃើញពួកគាត់មករៀន ទោះបីលំបាកប៉ុណ្ណា ខ្ញុំក៏ភ្លេចអស់នូវភាពនឿយហត់ដែរ” បងប្រុស យ័ញធឿងញើដើយ កម្មាភិបាលសម្ព័ន្ធយុវជនសង្កាត់បាកលីវទទួលបន្ទុកថ្នាក់រៀន បានប្រាប់យ៉ាងនេះ។

ប្អូន Lê Phát Thảo មានអាយុ ១៦ ឆ្នាំហើយទើបបានស្គាល់តួអក្សរ។

ប្អូនស្រី Trần Hồng Loan អាយុ ៩ ឆ្នាំ ធ្លាប់ដើរតាមម្តាយលក់ឆ្នោត រាល់ពេលបើកបវេសនកាល នាងបានត្រឹមតែឈរមើលមិត្តភក្តិទៅសាលាទាំងទឹកភ្នែក។ ឥឡូវនេះ នាងចេះអានស្ទើរតែអស់ តារាងអក្ខរក្រម ចេះប្រកប និងធ្វើលេខគណនាសាមញ្ញៗបាន។ “កូនសូមអរគុណលោកគ្រូអ្នកគ្រូ ដែលបានបង្រៀនកូនឱ្យចេះអក្សរ កូនសន្យាថានឹងរៀនឱ្យពូកែ ដើម្បីកុំឱ្យលោកគ្រូអ្នកគ្រូខកចិត្ត” Loan និយាយដោយក្រសែភ្នែកពេញដោយក្តីសង្ឃឹម។

ក្រៅពីបង្រៀនប្អូនៗឱ្យចេះអាន ចេះសរសេរ កម្មាភិបាលសម្ព័ន្ធយុវជន ក៏បង្រៀនប្អូនៗពីជំនាញក្នុងការរស់នៅ និងសីលធម៌ផងដែរ។

មិនត្រឹមតែបង្រៀនអក្សរនោះទេ ថ្នាក់រៀនក៏បង្រៀនប្អូនៗពីរបៀបរស់នៅជាមនុស្សលទ្ធកម្មជីវិត និងការប្រាស្រ័យទាក់ទង។ សម្ព័ន្ធយុវជនសង្កាត់ ក៏បានស្វែងរកការឧបត្ថម្ភ សិក្ខូបករណ៍ សម្លៀកបំពាក់ ទឹកដោះគោ នំ និងគ្រឿងបរិភោគចាំបាច់ផ្សេងៗ សម្រាប់ប្អូនៗ។ បងស្រី Bùi Ngô Trúc Nhi លេខាសម្ព័ន្ធយុវជនសង្កាត់បាកលីវឱ្យដឹងថា៖ “ថ្នាក់រៀនសប្បុរសធម៌ គឺជាគំរូដ៏មានលក្ខណៈមនុស្សធម៌ ជួយលុបបំបាត់អនក្ខរភាព បណ្តុះក្តីសុបិនសម្រាប់កុមារដែលមានសុក្រឹតពិសេស។ ពេលខាងមុខ សម្ព័ន្ធយុវជនសង្កាត់ នឹងបន្តស្វែងរកប្រភពធនធាន ដើម្បីរក្សា និងពង្រីក ធានាឱ្យកុមារគ្រប់រូបមានឱកាសបានចូលរៀន”៕

Kim Trúc

Tags:

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

បណ្តុះចំណេះដឹងផ្តើមពីគ្រួសារសង្វាតរៀនសូត្រ

កាលនៅមានជីវិតលោកប្រធាន Hồ Chí Minh តែងតែប្រាថ្នាថា "ប្រជាជនយើងគ្រប់គ្នាអ្នកណាក៏បានសិក្សារៀនសូត្រ"។ ជ្រាប់ច្បាស់ពីឧត្តមគតិនេះ ប្រពៃណីជំរុញការសិក្សារៀនសូត្រ បង្កើនចំណេះដឹង និងកសាងសង្គមសិក្សារៀនសូត្រនៅ Cà Mau បានរីករាលដាលកាន់តែខ្លាំងឡើង ដោយលើកកម្ពស់កម្រិតបញ្ញារបស់ប្រជាជន និងអភិវឌ្ឍប្រភពធនធានមនុស្ស។ នៅក្នុងដំណើរការនេះ គ្រួសារគ្រូបង្រៀនដ៏ឆ្នើម Nguyễn Công Luận នៅភូមិ Long Hậu ឃុំ Phước Long គឺជាគំរូដ៏ល្អឥតខ្ចោះមួយនៃស្មារតីលះបង់ចំពោះការសិក្សារៀនសូត្រ ជំនះការលំបាក និងការរៀនសូត្រពេញមួយជីវិត។

សហគ្រាស - ម៉ាក