ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

ជំនួយប្រជាជនមានដើមទុនដើម្បីបន្តផលិតឡើងវិញ

អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និង តំបន់ភ្នំតំណាក់កាលទី១៖ ២០២១-២០២៥ (ហៅកាត់កម្មវិធី) ប៉ុន្មានឆ្នាំកន្លងមក នេះ ស្រុក U Minh បានផ្សព្វផ្សាយទម្រង់អភិវឌ្ឍន៍ផលិតតាមខ្សែសង្វាក់នៃតម្លៃ លើកដំបូងក៏មានប្រសិទ្ធភាពយ៉ាងសកម្ម។

យោងតាមនោះ បណ្តាគ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រទាំងឡាយដែលជាជនជាតិភាគតិចកំពុងរស់នៅតាមបណ្តាឃុំនៃតំបន់ II ព្រមទាំងបណ្តាភូមិជួបលំបាកពិសេសចូលរួមអនុវត្តទម្រង់ផលិតតាមខ្សែសង្វាក់នៃការបង្កើនប្រភពប្រាក់ចំណូល ជីវភាពគ្រួសារក៏មានការផ្លាស់ប្តូរគ្រប់វិស័យផងដែរ។

លោក Huỳnh Văn Đen ប្រធានការិយាល័យជនជាតិស្រុក ឱ្យដឹង៖ “គម្រោងការឧបត្ថម្ភអភិវឌ្ឍន៍ផលិតយោងតាមខ្សែសង្វាក់តម្លៃគឺខ្លឹមសារនៃងនុគម្រោងការ២ ដែលស្ថិតក្នុងគម្រោងការទី៣ “អភិវឌ្ឍន៍ផលិតកសិរុក្ខកម្មចីររភាព ពង្រីកសក្តានុពលគ្រប់បណ្តាតំបន់ ដើម្បីផលិតផលរាល់មុខទំនិញទាំងឡាយយោងតាមខ្សែសង្វាក់នៃ​តម្លៃ”។ នេះជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១០របស់កម្ម វិធី។ ចាប់តាំងពីបានផ្សព្វផ្សាយកម្មវិធី​ គណៈចង្អុលការថ្នាក់ស្រុក ក៏បានចាត់តាំងដាក់ភារកិច្ចជាក់ស្តែងសម្រាប់សមាជិកនីមួយៗ ផ្តើមពីនោះ ក៏បើកចំហរការចាត់ចែកប្រភពដើម្បីអនុវត្តខ្លឹមសារសម្រាប់រាល់គ្រប់គម្រោងការនីមួយៗ”។

តាំងពីបានផ្សព្វផ្សាយអនុវត្តគម្រោងការអភិវឌ្ឍន៍ផលិតតាមខ្សែសង្វាក់តម្លៃ ក៏មានច្រើនទម្រង់ដាំបន្លែបង្ការ និងចិញ្ចឹមសត្វទទួលបានការវិនិយោគ និងពង្រីកទូលំទូលាយទូទាំងភូមិសាស្ត្រដែលមានបងប្អូនជនរួមជាតិរស់នៅច្រើនកុះករ។​

​Khánh Thuận ជាឃុំមួយក្នុងចំណោមឃុំចំនួន២នៃតំបន់ II របស់ស្រុកU Minh ដែលទទួលបានការឧបត្ថម្ភអភិវឌ្ឍន៍ផលិតយោងតាមខ្សែសង្វាក់តម្លៃ។ បន្ទាប់ពីអនុវត្តបានជាង២ឆ្នាំ គម្រោងការនៃទម្រង់ចិញ្ចឹមជ្រូកសាច់ក៏ផ្ត្រសិទ្ធភាពណាស់ដែរ ។

លោក Phạm Quốc Thiện អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Thuận ឱ្យដឹង៖ “ បណ្តាគម្រោងទាំងអស់នេះ ពេលដែលបានផ្សព្វផ្សាយក៏ទទួលការឯកភាពពីបងប្អូនប្រជាជន ជំហានដំបូងមានប្រសិទ្ធភាពជាវិជ្ជមាន។ ចូលរួមគម្រោងនេះ បណ្តាគ្រួសារអ្នកចិញ្ចឹមជ្រូកទាំងឡាយនឹងទទួលបានពូជជ្រូកយកមកចិញ្ចឹម រួមទាំងចំណី និងថ្នាំព្យាបាលជំងឺសត្វផងដែរសម្រាប់ផ្គត់ផ្គង់ឱ្យការចិញ្ចឹម លើដំបូង។ បងប្អូនប្រជាជននឹងប្រឈមមុខជាមួយបញ្ហាខាងទីធ្លារចិញ្ចឹម និងចំណីសម្រាប់ឱ្យរដូវបន្ត ដើម្បីបន្តការចិញ្ចឹម និង​ខ្សែ​សង្វាក់​តភ្ជាប់​គ្នា”។

សព្វថ្ងៃបងស្រី Đặng Thị Thăm កំពុងអភិវឌ្ឍន៍ទម្រង់ចិញ្ចឹមជ្រូកសាច ដោយមានជ្រូកពូជចំនួន៤ក្បាល និងជ្រូកសាច៤ក្បាលផងដែរកំពុងធំធាត់យ៉ាងល្អ។

បងស្រី Đặng Thị Thăm នៅភូមិលេខ៣ ឃុំ Khánh Thuận ទទួលបានការឧបត្ថម្ភកូនជ្រូកពូជចំនួន៤ក្បាលសម្រាប់ចិញ្ចឹម និងចំណីជ្រូកចំនួន៥០០គីឡូក្រាម។ បន្ទាប់ពីចិញ្ចឹមបានមួយរយៈកាល បងស្រី Thăm ក៏លក់ជ្រូកចំនួន៤ក្បាល ដោយតម្លៃទឹកប្រាក់ជាង ២០លានដុង សងប្រាក់ការរដ្ឋបាន១០% ចំណែកប្រាក់ដែលនូវសល់ បងស្រីក៏វិនិយោគសម្រាប់ឱ្យការចិញ្ចឹមបន្ត សព្វថ្ងៃបងស្រីកំពុងចិញ្ចឹមជ្រូកមេចំនួន៤ក្បាល និងជ្រូកសាច់៤ក្បាលផងដែរ។ យោងតាមប្រសាសន៍របស់បងស្រី Thăm ប្រៀបជាមួយធ្វើស្រែ ការចិញ្ចឹមជ្រូកអាច់ផ្តល់ចំណូលច្រើនជាង និងមានភាពសមស្របជាមួយលក្ខណៈគ្រួសារទៀតផង។

 

ក្រៅពីទទួលបានការឧបត្ថម្ភពូជពូជ និងចំណី បងស្រី Nguyễn Bé Bảy ថែមទាំងទទួលបានការជំនួយខាងបច្ចេកទេសចិញ្ចឹមថែជ្រូក និង បង្ការជំងឺសម្រាប់ជ្រូកទៀតផង។

​ជាអ្នករស់នៅក្នុងភូមិលេខ៣ដូចគ្នា គ្រួសារអ្នកមីង Nguyễn Bé Bảy ទទួលបានការឧបត្ថម្ភជ្រូកពូជចំនួន៤ក្បាល និងចំណីជ្រូក៥០០គីឡូក្រាម រួមទាំងឪសថព្យាបាលបសុសត្វ​និងទទួលបានការណែនាំអំពីរបៀបចិញ្ចឹមយ៉ាងលម្អិតទៀតផង។​ អ្នកមីង មានប្រសាសន៍៖ “បន្ទាប់ពីចិញ្ចឹមបានរយៈពេលប្រហែល៥ខែ ជ្រូកមានទម្ងន់ជាង១០០គីឡូក្រាម ធានាគុណភាពសាច់ និងលក់បានតម្លៃខ្ពស់ទៀតផង។ លើកដំបូងលក់បានជាង៤០០គីឡូក្រាម ទទួលបានប្រាក់ចំណូលជិត២៥លានដុង។ ខ្ញុំក៏សង់បំណុលរដ្ឋបាន១០%ផងដែរ ចំណែកនៅសល់ ខ្ញុំទិញជ្រូកកូនយកមកចិញ្ចឹមបន្តទៀត”។

​លោក Huỳnh Văn Đen និយាយដោយក្តីរំភើបថា៖ “គម្រោងនេះសាកសមល្មមសម្រាប់តំបន់អ្នកទទួលផលគោលនយោបាយ ស្របតាមលក្ខណៈ និងផែនការអនុវត្តរបស់ភូមិភាគដែលជាមុខសញ្ញាទទួលបានការវិនិយោគរបស់កម្មវិធី។ អនុវត្តតាមបទបញ្ជា នីតិវិធី លក្ខណៈវិនិច្ឆ័យ គោលការណ៍ និងបទដ្ឋាននានា ស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ។ គម្រោងនេះជួយឱ្យគ្រួសារដែលចូលរួមមានចំនួនដើមទុនជាក់លាក់សម្រាប់ឱ្យការផលិតបន្ត។ ទន្ទឹមនឹងនោះ បង្កើតឱកាស និងបង្កលក្ខណៈសម្រាប់ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម  និងលើកកម្ពស់ការរស់នៅ និងស្មារតីសម្ភារៈសម្រាប់បងប្អូនប្រជាជន”៕

 

Quỳnh Anh

ប្រអប់

សរុបដើមទុនប្រើប្រាស់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ មានចំនួន ៣.៨៧៧លានដុង អនុវត្តចំនួន១៨គម្រោងលើភូមិសាស្តឃុំ និងភូមិជួបលំបាកពិសេស។ ដោយមាន២២៤គ្រួសារចូលរួម សម្រេច១០០% នៃគម្រោងការខាងដើមទុន។

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក