ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:22

យកចិត្តទុកដាក់ និងអភិវឌ្ឍវិស័យអប់រំនៅតំបន់ជនជាតិភាគតិច

បច្ចុប្បន្ន ទូទាំងខេត្តមានសិស្សសាលាប្រមាណជាង៨.៧០០រូបដែលជាកូនក្មួយជនជាតិភាគតិចកំពុងសក្សានៅតាមបណ្តាមូលដ្ឋានអប់រំផ្សេងៗ។ ក្នុងនោះ កម្រិតមតេយ្យមានជាង៩០០កុមារ កម្រិតបឋមសិក្សាមានជាង៤.៥០០រូប កម្រិតអនុវិទ្យាល័យជាង២.៣០០រូប និងកម្រិតវិទ្យាល័យជាង៩០០រូប។ ដោយឡែកសម្រាប់សាលាជនជាតិអន្តេវាសិកទាំង២សាលាវិញ មានសិស្សទាំងអស់ប្រមាណជាង៤០០រូបដែលជាកូនក្មួយជនរួមជាតិភាគតិច។

លោក Nguyễn Thanh Luận ប្រធាននាយកមន្ទីរសិក្សាអប់រំ និងបណ្តុះបណ្តាល បានឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លងមកនេះ Cà Mau បានអនុ វត្តច្រើនដំណោះស្រាយ ដោយយកចិត្តទុកដាក់លើការវិនិយោគចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាលារៀន ប្រភពធនធាន លើកកំពស់គុណភាពក្នុងការការបង្រៀន និងរៀនប្រកបដោយគុណភាពខ្ពស់សម្រាប់គ្រូបង្រៀន និងសិស្សជាជនជាតិភាគតិច។ ផ្តើមពីនោះ បង្កើតការផ្លាស់ប្តូរជាវិជ្ជមានស្តីពីគុណភាពអប់រំ រួមចំណែកកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍រវាងបណ្តាជនជាតិទូទាំងតំបន់និងក្រុង ព្រមទាំងជនបទ។

ផ្នែកខាងវិស័យអប់រំនឹងបន្តលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀនភាសា Khmer ដើម្បីឆ្លើយតបតម្រូវការរបស់កម្មវិធីអប់រំសាកលឆ្នាំ២០១៨។ (រូបថតនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi)។

   - សូមលោកជួយឱ្យដឹងអំពីគោលនយោបាយសម្រាប់សិស្សនិស្សិតដែលរស់នៅតាមតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមជួបលំបាកពិសេសកំពុងត្រូវបានអនុវត្តមានប្រសិទ្ធភាព?

លោក Nguyễn Thanh Luận ៖ គោលនយោបាយស្តីពីការលើកលែង និងកាត់បន្ថយថ្លៃសិក្សា និងការឧបត្ថម្ភសម្រាប់ចំណាយលើការ សិក្សាយោងតាមអនុក្រឹត្យលេខ 81/2021/NĐ-CP ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១របស់រដ្ឋាភិបាល ដែលកំណត់យន្តការប្រមូល និងគ្រប់គ្រងថ្លៃសិក្សាសម្រាប់មូលដ្ឋានអប់រំដែលស្ថិតក្នុងប្រព័ន្ធសិក្សាងប់រំប្រជាពលរដ្ឋ និងគោលនយោបាយលើកលែង និងកាត់បន្ថយថ្លៃសិក្សា ព្រមទាំងជំនួយឧបត្ថម្ភថ្លៃសិក្សា តម្លៃខាងសេវាក្នុងវិស័យសិក្សាអប់រមនិងបណ្តុះបណ្តាល។ សេចក្តីសម្រេចលេខ 1458/QĐ-UBND ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ 05/2024/NQ-HĐND ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤របស់ក្រុមប្រឹក្សាប្រជាជនខេត្ត Cà Mau បានកំណត់ច្បាស់អំពីកម្រិតថ្លៃសិក្សាចាប់ពីឆ្នាំ ២០២៤-២០២៥សម្រាប់មូលដ្ឋានអប់រំកម្រិតមត្តេយ្យ និងសិក្សាអប់រំសាកល ព្រមទាំងមូលដ្ឋានអប់រំជារឿយៗលើភូមិសាស្ត្រខេត្ត។ យោងតាមនោះ សរុបថវិកាសម្រាប់ផ្តល់ឱ្យការសិក្សានៃឆមាសទី១ (រយៈកាល៤ខែ) ឆ្នាំសិក្សា២០២៤-២០២៥មានជាង២,៧ពាន់លាន ដុង។

ចំពោះគោលនយោបាយឧបត្ថម្ភសិស្សសាលាសាកលថ្នាក់ឃុំ និងតំបន់ជួបលំបាកពីសេសដែលយោងតាមសេចក្តីសម្រេចចិត្តលេខ 116/2016/NĐ-CP ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦របស់រដ្ឋាភិបាល។ ចំនួនសិស្សដែលទទួលបានការឧបត្ថម្ភអង្ករក្នុងឆមាសទី១នៃឆ្នាំសិក្សា ២០២៤-២០២៥ (រយៈកាល៤ខែ) មាន២២៩រូប ចំនួនអង្ករដែលបានឧបត្ថម្ភ គឺ១៣.៧៤០គីឡូក្រាម យោងតាមសេចក្តីសម្រេច លេខ 376/QĐ-TCDT ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ និងសេចក្តីសម្រេចលេខ ៤៥១/ QĐ-TCDT ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤របស់អគ្គនាយកនៃអគ្គនាយកដ្ឋានបម្រុងរដ្ឋ ស្តីពីការនាំចេញអង្ករបម្រុងទុក្ខរបស់ជាតិ សម្រាប់ជំនួយឧបត្ថម្ភសិស្សនិស្សិតក្នុងឆមាសទី១ ឆ្នាំសិក្សា២០២៤-២០២៥។ 

ផ្នែកខាងវិស័យសិក្សាអប់រំ នឹងបង្កើនប្រភពធនធានវិនិយោគសម្ភារៈ និងឧបករសម្រាប់ការសិក្សា ជាពិសេសបណ្តាឧបករសម្រាប់ឱ្យការបង្រៀនយោងតាមកម្មវិធីសិក្សាសាកលឆ្នាំ២០១៨។ (រូបថតនៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau)។

- ដើម្បីលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលនៅតំបន់ជនជាតិភាគតិច នាពេលខាងមុខនេះ ផ្នែកខាងសិក្សាអប់រមតើមានវិធានការដោះស្រាយយ៉ាងណាសខ្លះ ជំរៀបលោក?

លោក Nguyễn Thanh Luận៖ ទីមួយគឺ ការវិនិយោគកសាងមូលដ្ឋនាសម្ភារៈ។ យោងតាមនោះ បន្តពិនិត្យ និងរៀបចំឡើងវិញនៅសាលា និងថ្នាក់រៀនទាំងឡាយលើភូមិសាស្ត្រខេត្ត។ បង្កើនបណ្តាប្រភពធនធានសម្រាប់វិនិយោគមូលដ្ឋានសម្ភារៈ ព្រមទាំងឧបកររៀនសូត្រ យកចិត្តទុកដាក់បង្កើនសម្ភារៈសម្រាប់ឱ្យការបង្រៀន និងរៀនយោងតាមកម្មវិធីអប់រំសាកលឆ្នាំ២០១៨។

ទីពីរ លើកកម្ពស់គុណភាពសម្រាប់បុគ្គលិកគ្រូបង្រៀន។ បន្តធ្វើសេនាធិការឱ្យគណៈកម្មាថិការប្រជាជនខេត្ត កសាងផែនការបណ្តុះបណ្តាល បំប៉នចំណេះដឹងខាងមុខជំនាញជូនបុគ្គលិកគ្រប់គ្រង ​និងគ្រូបង្រៀន។ ផ្លាស់ប្តូរបិធីសាស្ត្រសម្រាប់ការបង្រៀន អនុវត្តបច្ចេក វិទ្យាព័ត៌មានសម្រាប់សកម្មភាពនៃការគ្រប់គ្រប់ ព្រមទាំងការបង្រៀន និងរៀន ជំរុញខ្លាំងខ្លាចំពោះសកម្មភាពនៃការបំប៉នសិស្សពូ កែៗ ព្រមទាំងយកចិត្តទុកដាក់ជារឿយៗ និងជំនួយឧបត្ថម្ភសិស្សទាំងឡាយដែលមានជីវភាពជួបលំបាក។

ទីបីគឺ កែលម្អគុណភាពខាងវិស័យអប់រំសិស្ស។ ពង្រីកនិងលើកកម្ពស់គុណភាពសិក្សាឧត្តានកម្ម លុបបំបាត់ការមិនចេះអក្សរ ក្នុងនោះ ពីសេសយកចិត្តទុកដាក់ដល់កូនក្មួយសិស្សសាលាដែលជាជនជាតិភាគតិចដែលមានមានជីវភាពជួបលំបាកខាងវិស័យសេដ្ឋកិច្ច ដើម្បីមានលក្ខណៈងាយស្រួល និងធានាអត្រាអ្នកចេះអក្សរ។ ក្នុងនោះ យកចិត្តទុកដាក់យ៉ាងពិសេសចំពោះកុមារ និងសិស្សានុសិស្សតំបន់ជនជាតិភាគតិចដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមជួបលំបាកពិសេស ធានាចំនួនកុមារចេះអក្សរ បានបន្តសិក្សារៀនសូត្រដូចជាក្មេរៗដទៃទៀតរ។ ផ្លាស់ថ្មីរាល់វិធីសាស្ត្របង្រៀន និងអនុវត្តបច្ចេកវិទ្យាព័ត៌មានយ៉ាងសមស្របជាមួយលក្ខណៈនៃមូលដ្ឋានសិក្សាអប់រំ។ ធ្វើសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីស្នើដល់គណៈកម្មាធិការជនជាតិធ្វើការពិនិត្យយល់ព្រមបំពេញបន្ថែមខាងប្រ ភពទុន។ មុខសញ្ញាទទួលផល និងខាងវិស័យវិនិយោគរបស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិ ភាគតិច និងតំបន់ភ្នំតំនាក់កាល២០២១-២០៣០ តំណាក់កាលទី II ២០២៦២០៣០៕

 

Băng Thanh

ប្រអប់

មន្ទីរអប់រំ និងបណ្ដុះបណ្ដាលបានបង្កើតក្រុមសេនាធិការសម្រាប់ជំនួយការងារផ្សព្វផ្សាយអនុវត្តអនុគម្រោងទី១ នៃគម្រោងការទី៥ ស្ថិតក្នុងកម្មវិធីគោលដៅជាតិតំណាក់កាល២០២១-២០២៥។ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នឹងកសាងផ្ទះបាយថ្មីចំនួន២ខ្នង បង្គន់អនាម័យ១ និងកែជួសជុលបន្ទប់រៀន១២បន្ទាប់ សរុបថវិកា៣.៩០១លានដុង។ ទិញសម្ភារៈថ្មីសម្រាប់ផ្ទះបាយទាំង២ខ្នងនេះ ព្រមទាំងរៀបចំបន្ថែមខាងឧបករផ្ទះបាយសម្រាប់សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត និងសាលាអនុវិទ្យាល័យជនជាតិអន្តេវា សិក Danh Thị Tươi មានដូចជា តាំង តុសម្រាប់គ្រូបង្រៀន សិស្សសាលា ទូរទស្សន៍ សរុបថវិកាទាំងអស់១.៣៧៨លានដុង។ បង្កើតថ្នាក់បំបាត់ការមិនចេះអក្សរមាន២៣ថ្នាក់សម្រាប់សិក្ខាកាមប្រមាណជាង២០០នាក់នៅតាមបណ្តាស្រុក U Minh, Trần Văn Thời និង Đầm Dơi ដោយសរុបប្រភពថវិកាចំនួន១.៨៩០លានដុង៕

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក