ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:52

ត្រណាប់ស្ករគ្រាប់ឈានចូលរដូវបុណ្យ Tết

អញ្ជើញមកភូមិ Khánh Tư ឃុំ Đông Thới (ស្រុក Cái Nước) ក្នុងអំឡុងថ្ងៃជិដល់បុណ្យចូលឆ្នាំ Tết នេះ ទស្សនាសហករណ៍ផលិតត្រណាប់ស្ករគ្រាប់ Khánh Phát (Ngọc Lý) តែងពន្លើឡើងដោយអណ្តាតភ្លើងព័ណ៌ក្រហមឆ្អៅតាំងពីព្រឹកព្រលឹមរហូតដល់យប់ ដើម្បីទទួលបាននូវផលិតផលត្រណាប់ស្ករគ្រាប់ដ៏ឆ្ងុយឆ្ងាញ់នាថ្ងៃបុណ្យចូលឆ្នាំ Tết។

យោងតាមប្រសាសន៍របស់បងស្រី Võ Ngọc Lý ប្រធានសាខាសមាគមនារីភូមិ Khánh Tư កាលពីមុននេះប្រមាណ៧ឆ្នាំ ក្នុងដំណើរចុះទៅទស្សនាជាក់ស្តែងគំរូផលិតត្រណាប់ស្ករគ្រប់របស់បងប្អូននារីនៅខេត្ត Bến Tre ដោយឃើញថានេះជាទម្រង់សមស្របជាមួយលក្ខណៈរបស់បងប្អូននារីនៅស្រុករបស់ខ្លួន។ បន្ទាប់មក បងស្រីក៏សម្រេចចិត្តរួមជាមួយបងប្អូននារី៧នាក់ រួមដើមទុន ផ្តើមធ្វើត្រណាប់ស្ករគ្រាប់។

ដើម្បីធ្វើបានផលិតផលត្រណាប់ស្ករគ្រាប់ដ៏ទាន់និងមានរសជាតិឆ្ងាញ់ពីសារ ត្រូវធានាការមើលថែភ្លើងឱ្យបានទៀងទាត់ ទឹកស្ករគ្រប់ល្មម សណ្តែកដីត្រូវលាងឱ្យជ្រះ បន្ទាប់មកគឺលីងឱ្យមានក្លិនក្រអូបឈ្ងុយឆ្ងាញ់តាមលំដាប់លំដោយនឹងស្មើដៃ។

ដំបូង​ឡើយ ដោយសារ​ខ្វះ​បទ​ពិសោធ ទើប​តន្ឬណាប់មិនសូវបាន​ឆ្ងាញ់ និង​មាន​រសជាតិ។ ប៉ុន្តែជាមួយនឹងការស្រាវជ្រាវ ការអត់ធ្មត់ និងការជម្រើសសារធាតុសណ្តែកដី ល្ង ស្ករស។ល។ ជាពិសេស ស្តាប់ការផ្ដល់យោបល់ពីអតិថិជន ដើម្បីឱ្យមានការកែសម្រួលបន្តិចម្តងៗ ដូច្នេះហើយ សន្សឹមៗក៏ធានាគុណភាព ឆ្លើយតបតាមតម្រូវការមួយថ្ងៃកាន់តែសម្បូរបែបសម្រាប់ភ្ញៀវអតិថិជនទាំងឡាយ។

រយៈពេលជាង៧ឆ្នាំកន្លងមក សហករណ៍ Khánh Phát របស់បងបងប្អូននារីនៅភូមិ Khánh Tư តែងជាអាសយដ្ឋានសម្រាប់អតិថិជនផ្តល់នូវទំនុកចិត្ត។  មិនដូចហាងនំឧស្សាហកម្មទាំងឡាយនោះទេ នៅក្លឹបសហការណ៍ ភាគច្រើនតំណាក់កាលផលិតត្រណាប់ស្ករគ្រាប់សុទ្ធតែធ្វើដោយដៃផ្ទាល់។ បងស្រី Lý រួមជាមួយសមាជិកដទៃទៀត សុទ្ធសឹងតែជាអ្នកមានគំនិតដូចគ្នាគឺ ជាអ្នកជួញដូរត្រូវមានគុណធម៌ ត្រូវគិតពីសុខភាពរបស់អតិថិជនដូចជាសុខភាពផ្ទាល់ខ្លួនដែរ។ ពីព្រោះ ផលិតផលនៃត្រណាប់ស្ករគ្រាប់ តែងធានាអនាម័យខាងមុខម្ហូប និងម៉ាកសញ្ញាយ៉ាងណាឱ្យមានភាពចាប់អារម្មណ៍សម្រាប់ភ្ញៀវអតិថិជន ព្រមទាំងតម្លៃចាប់តាំងពី១០០-១២០ពាន់ដុង/គីឡូ ក្រាម។

នៅពេលជិតដល់រដូវបុណ្យតេត បណ្តាសមាជិកតាំងឡាយក្នុងក្លឹបសហករណ៍ Khánh Phát មានការមមាញឹកចាប់តាំងពីព្រលឹមរហូតដល់យប់ដើម្បីឆ្លើយតបតម្រូវការទិញរបស់ភ្ញៀវអតិថិជន។

ខណៈពេលដែល​កំពុង​ស្រក​ទឹក​ស្ករ បងស្រី Lý រីករាយនិយាយថា៖ “ជាធម្មតា ​បងប្អូននារីយើងខ្ញុំតែងធ្វើត្រណាប់ស្ករគ្រាប់សម្រាប់លក់ឱ្យតាមតៀមតូចៗ ឬក៏លក់ឱ្យមាមីងបងប្អូនក្នុងភូមិដែលបានកាម៉ង់ទុកជាមុនសម្រាប់ក្នុតពីធីបុណ្យទានឬក៏ជប់លៀងផ្សេង២ ដោយចំនួនមធ្យមរាប់រយគីឡូក្នុងមួយខែ។ ​តែនារដូវជិតឈានចូលបុណ្យចូលឆ្នាំ Tết នេះ ជារៀងរាល់ថ្ងៃ យើហខ្ញុំផលិតត្រណាប់ស្ករគ្រាប់បានសរុបទាំងអស់ចាប់ពី៥០គីឡូក្រាម មានជួនចំនួនមុខទំនិញនឹងត្រូវបានលក់ចេញខាងក្រៅខេត្តច្រើន ដូច្នេះហើយ បងប្អូននារីគ្រប់គ្នាត្រូវក្រោកតាំងពីព្រលឹម។ សមាជិកក្នុងក្លឹបក៏ធ្វើមានទាន់ដែរ ត្រូវពឹងលើបងប្អូននារីក្នុងភូមិបន្ថែមទៀតដើមជួយការងារ។ មិនអាចធ្វើវាទាន់ពេលទេ ដូច្នេះពួកគេត្រូវហៅស្ត្រីបន្ថែមទៀតនៅក្នុងភូមិដើម្បីជំនួយការងារ។ ការងារពិតជាលំបាកណាស់ ប៉ុន្តែដោយសារយើងស្រឡាញ់មុខរបរ ម្យ៉ាងទៀត នេះជាទម្រង់ជួយឱ្យបងប្អូននារីមានប្រភពប្រាក់ចំណូលនឹងនរល្អជាមួយមុខរបរការងាររបស់ខ្លួន។ គិតត្រឹមពីរដូវបុណ្យចូលឆ្នាំតេតកន្លងហើយ ក្រោយពីចំណាយរួចរាល់ នូចសល់ជាង៦០លានដុង យើងខ្ញុំចែកម្នាក់ៗមួយចំណែក ជួយគ្នាដើម្បីស្តារជីវភាព មានប្រាក់ចំណូលសម្រាប់ទិញសម្ភារៈទទួលបុណ្យយតេតនាពេលឆាប់ៗខាងមុខនេះ”។

ត្រណាប់ស្ករ​គ្រាប់​ត្រូវ​ដាក់​ចូល​ក្នុង​ស្បោង​ដោយ​ឡែក​ពី​គ្នា ហើយ​បិទ​ជិត​ដើម្បីរក្សារសជាតិក្រអូបឈ្ងុយឆ្ងាញ់​។

បច្ចុប្បន្ននេះ ជីវភាពទាន់សម័យមានការមមាញឹក អ្នករាល់គ្នាក៏មិនសូវមានពេលសម្រាប់ធ្វើនំនេកតាមបែបប្រពៃណីបុរាណនោះដែរ ពីព្រោះមានការលំបាកខ្លាំង ត្រូវការភាពប៉ិនប្រសព្វ និងបទពិសោធច្រើនមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ បណ្តាប្រភេទនំប្រពៃណីក៏មិនអាចសាប់សូន្យនោះដែរ។ មានមនុស្សជាច្រើនជ្រើសរើសទិញវាដែលផលិតត្រូវបានច្នៃរួចជាស្រាប់ដែលមាននៅតាមបណ្តាទីតាំងលក់។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងជំនាញខាងមុខរបររបស់ខ្លួន បងប្អូននារីខាញ់ទឺ ក៏ផលិតបាននៅត្រណាប់ស្ករគ្រាប់ដោយចំនួនច្រើន នោងមានរសជាតិឆ្ងាញ់ទៀតផង ឆ្លើយតបតម្រូវការសង្គម ជាពិសេសផ្តល់នូវប្រភពចំណូលសម្រាប់សមាជិកទាំងឡាយគ្រប់រូបផងដែរ៕

 

Quỳnh Anh - Minh Thừa

Tags:

ភាពកក់ក្តៅនៃចំណងមិត្តភាពរវាងយោធាជាមួយប្រជាជនតំបន់ឆ្នេរសមុទ្រ

ក្នុងរយៈពេលកន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Cà Mau បានបន្តរក្សាទម្រង់នៃជីវភាពរស់នៅជាច្រើនសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់ឆ្នេរសមុទ្រ។ មានដូចជាជំនួយឧបត្ថម្ភពូជឈើដាំ សត្វចិញ្ចឹម និងឧបករសម្រាប់ផ្គត់ផ្គង់ក្នុងការផលិតជាមួយលក្ខណៈជាក់ស្តែងយោងតាមគ្រួសារនីមួយៗផងដែរ រួមចំណែកបង្កើតការរស់នៅប្រកបដោយចីរភាព និងបង្កើនប្រាក់ចំណូលជាសន្សឹមដើម្បីលំនឹងការរស់នៅ។

ចែករំលែករដូវបើកឆ្នាំសិក្សាថ្មី

សម្រាប់គ្រួសារជនជាតិភាគតិចជាច្រើនដែលកំពុងប្រឈមមុខនឹងការលំបាក ការចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មីមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃការព្រួយបារម្ភអំពីការចំណាយទិញឧបករសម្ភារៈនៅដើមឆ្នាំសិក្សាថ្មីផងដែរ។ នៅតាមតំបន់ដែលមានប្រជាជន Khmer រស់នៅច្រើនដូចជា សង្កាត់ Hiệp Thành ការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍កំពុងផ្តល់ធនធានបន្ថែមដើម្បីជួយសិស្សក្រីក្រឱ្យចូលរៀនដោយទំនុកចិត្ត។

ក្តីរីករាយនៅភូមិបន្លែត្រចៀកប្រើស

ពីវាលស្រែទំនាប ប្រជាជននៅភូមិ Bào Sen ឃុំ Châu Thới កំពុងស្វែងរកជីវភាពថ្មីជាមួយបន្លែត្រចៀកប្រើស។ ដំណឹងល្អគឺថា ផលិតផលនេះត្រូវបានទិញដោយពាណិជ្ជករនៅក្នុងភូមិ ហើយដឹកជញ្ជូនទៅកាន់ទីផ្សារលក់ដុំ ជួយអ្នកដាំឱ្យមានស្ថេរភាពនៃទិន្នផល និងប្រាក់ចំណូលផងដែរ។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

រៀនសូត្រមិនដែលយឺតពេលនោះទេ

ថ្មីៗនេះ នៅវត្តកោះដូង ឃុំ Vĩnh Phước បរិយាកាសនៃពិធីបូកសរុបថ្នាក់រៀនអក្សរ Khmer រដូវវិស្សមកាលឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងរំជួលចិត្ត។ ក្នុងចំណោមសិស្សានុសិស្សវ័យក្មេង ៨០នាក់ ការបង្ហាញខ្លួនរបស់លោកយាយ Sơn Thị Phấn ជន្មាយុ ៧៤ ឆ្នាំ រស់នៅភូមិ Bình Bảo បានក្លាយជាចំណុចភ្លឺស្វាងស្ដីពីស្មារតីស្រឡាញ់ការសិក្សា។

ប្តេជ្ញាលុបបំបាត់ភាពក្រីក្រក្នុងជនរួមជាតិភាគតិច

ដោយបញ្ជាក់ការកាត់បន្ថយក្រប្រកបដោយចីរភាពជាភារកិច្ចដ៏សំខាន់មួយ ឃុំ Vĩnh Phước ផ្តោតលើការឧបត្ថម្ភគ្រួសារក្រ ជាពិសេសគ្រួសារជនជាតិភាគតិច ដើម្បីមានលក្ខណៈឈានឡើងតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន បង្កើតការងារធ្វើ និងផ្តល់ការឧបត្ថម្ភសម្រាប់ជីវភាពរស់នៅរយៈកាលយូរអង្វែង។ តាមរយៈវិធីសាស្រ្តជាក់ស្តែងនេះ គ្រួសារជាច្រើនបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ព្រមទាំងលំនឹងជីវភាពទៀតផង។

រួមកម្លាំងដើម្បីឈានឡើង

នៅភូមិ Kinh Đứng ឃុំ Khánh Hưng ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកកំពុងក្លាយជាកម្លាំងចលករមួយជួយឱ្យបងប្អូនស្ត្រីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងកសាងសុភមង្គលគ្រួសារ និងរួមចំណែកក្នុងការកសាងមាតុភូមិផងដែរ។

ពិពិធកម្មដំណាំ ជីវភាពរស់នៅមានស្ថិរភាព

ចាប់ពីទ្រើងដាំត្រសក់ ម្ទេសកណ្ដឹងលឿង ពោតដំណើប រហូតដល់វាលប្លុងអង្ករ គ្រួសារ Khmer ជាច្រើននៅឃុំ Hoà Bình កំពុងមានលក្ខណៈឈានឡើងជីវភាពធូរធា ដោយបើកផ្លូវអភិវឌ្ឍន៍ជីវភាពរស់នៅប្រកបដោយចីរភាពនៅភូមិភាគផងដែរ។

ធានាលក្ខណៈរៀនសូត្របានល្អប្រសើរនៅពេលរៀបចំសាលារៀនឡើងវិញ

វិស័យសិក្សាអប់រំ និងបណ្តុះបណ្តាលខេត្ត Cà Mau កំពុងអនុវត្តការរៀបចំប្រព័ន្ធសាលារៀនឡើងវិញដើម្បីឱ្យសមស្របទៅនឹងទំហំប្រជាជន តំបន់ភូមិសាស្ត្រ និងតម្រូវការអភិវឌ្ឍន៍អប់រំ។ គោលដៅគឺដើម្បីធានាសកម្មភាពបង្រៀន និងរៀនមានស្ថេរភាព និងប្រសិទ្ធភាពបន្ទាប់ពីការរៀបចំឡើងវិញ។ ជាពិសេសធានាលក្ខណៈសិក្សាអំណោយផលសម្រាប់សិស្សនៅក្នុងតំបន់ដែលមានជនរួមជាតិភាគតិចរស់នៅច្រើន។

សហគ្រាស - ម៉ាក