ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 11:48:38

ថ្នាក់រៀនពិសេស

នៅឃុំQuách Phẩm Bắc ស្រុកĐầm Dơi មានថ្នាក់រៀនពិសេសមួយដែលត្រូវបានបើកបង្រៀននៅឆ្នាំ២០២៤។ ថ្នាក់រៀននេះមិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងជំនួយមាមីងឱ្យមានចំណេះដឹងទៀតផង។ យោង តាមនោះដែរ ក៏មានលក្ខណៈស្តារជីវភាព ព្រមទាំងលំនឹងក្នុងការសន្ទនារាល់ថ្ងៃផងដែរ។

លោកស្រី Mai Yến Chinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំបានចែករំលែកថា "លើភូមិសាស្ត្រឃុំមានគ្រួសារខ្មែរចំនួន១១៦គ្រួសារ ក្នុងនោះមាន១៥គ្រួសារក្រផងដែរ។ ដំបូង បណ្តាអ្នកដែលមិនចេះអក្សរទាំងឡាយក៏ត្រូវបានលោកគ្រូអ្នកគ្រូនៃអនុវិទ្យាល័យ ក្វាច់ផឹមបាក់ មកជួយបង្ហាត់ដល់ផ្ទះ ហើយ សន្សឹមៗក៏មានអ្នករៀនច្រើនឡើង ទើបឃុំបានរៀបចំសម្រាប់មាមីងបងប្អូនមានលក្ខណៈបានរៀនសូត្រប្រមូលផ្តុំនៅសាលាទានភូមិញ៉ាគូ”។

លោកគ្រូ Lê Đặng Hiệp បង្ហាញណែនាំអស់ពីចិត្តតាំងពីតួអក្សរនីមួយៗរហូតដល់លេខបូក សង ចែកសម្រាប់សិក្ខាកាមទាំងឡាយ។


ថ្នាក់បង្រៀននេះមានសិស្សចំនួន១២រូប ដែលមានអាយុ ចាប់ពី៣៥-៥៥។ ពួកគេសុទ្ធសឹងជាអ្នកដែលមិនធ្លាប់បានរៀនអក្សរតាំងពីក្មេងមក ដោយសារតែជីវភាពជួបលំបាក គិតតែពីរកស៊ីដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សព្វថ្ងៃ ទោះបីជាខ្លួនមាន វ័យជម្នះក្តី តែពួកគេនូវតែមានបំណងចង់ចេះអាន ចេះសរ សេរ។ បណ្តាសិក្ខាកាមទាំងឡាយដែលបានរៀនសុទ្ធសឹងតែ មានគោលបំណងខុសៗគ្នា មានអ្នកខ្លះចង់ចេះអាន អ្នកខ្លះចង់ចេះអក្សរដើម្បីងាយស្រួលក្នុងការជួយដូរ និងសន្ទនា។ ហើយក៏មានអ្នកខ្លះទៀតសង្ឃឹមត្រឹមតែអាចសរសេរឈ្មោះរបស់ខ្លួនបានដែលមិនចាំបាច់ពឹងលើអ្នកដទៃ។ ទោះបីជាហេតុផលអ្វី ក៏ដោយ ពួកគេទាំងអស់គ្នាតែងសប្បាយចិត្តជាខ្លាំង ដែលខ្លួន បានរៀន និងចេះសរសេរអក្សរ។
បង Nguyễn Thanh Bình (អាយុ៤៩ឆ្នាំ) និងប្រពន្ធរបស់គាត់ ឈ្មោះ គីមហុងម៉ាយ (មានអាយុ៤៤ឆ្នាំ) នៅភូមិញ៉ាគូ អ្នកទាំងពីរសុទ្ធតែបានរៀនថ្នាក់នេះដូចគ្នា។ បងមានប្រសាសន៍៖ ខ្ញុំ ពិតជាចង់ទៅរៀនខ្លាំងណាស់ ប៉ុន្តែខ្ញុំត្រូវធ្វើការស៊ីឈ្នួលដើម្បីជីវភាពប្រចាំថ្ងៃ ដូច្នេះហើយ ពេលទំនេរទើបខ្ញុំទើបចូលថ្នាក់។ ខ្ញុំក៏ព្យាយាមណាស់ដែរ តែរៀនពិបាកខ្លាំងពេក ឥឡូវខ្ញុំអាច សរសេរតួអក្សរបានខ្លះហើយ ព្រមទាំងចេះធ្វើលេខបូក ចំ ណែកលេខចែកនិងសងមិនទាន់ធ្វើបាន។ សូមថ្លែងអំណរ    គុណលោកគ្រូអ្នកគ្រូជាខ្លាំងដែលតែងអស់ពីចិត្ត ជួយបង្ហាត់បង្រៀន យើងខ្ញុំ។
ថ្នាក់រៀនទទួលបានការយកចិត្តទុកដាក់និងជំនួយឧបត្ថម្ភរបស់គ្រូបង្រៀននៃអនុវិទ្យាល័យ ក្វាច់ផឹមបាក់។ បណ្តាគ្រូ    បង្រៀនទាំងឡាយដែលបានឈរថ្នាក់ មិនត្រឹមផ្តល់ចំណេះដឹង ប៉ុណ្ណោះទេ ថែមទាំងជំរុញទឹកចិត្តក្នុងការសិក្សារៀនសូត្រ    ទៀតផង។ លោកគ្រូ លេដាំងហ៊ីប គ្រូបង្រៀនសាលាអនុវិទ្យា ល័យ ក្វាច់ផឹមបាក់ ឱ្យដឹង៖ ការបង្ហាត់បង្រៀនសម្រាប់អ្នក    មានវ័យជម្នះក៏មានការជួបពិបាក់ខ្លាំងណាស់ដែរតែគ្រូបង្រៀនគ្រប់គ្នាតែងខិតខំព្យាយាមបង្ហាតដើម្បីធ្វើយ៉ាងណាឱសិក្ខា    កាមទាំងឡាយងាយយល់ ព្រមទាំងជំរុញទឹកចិត្តឱ្យបន្តការ    រៀនសូត្រ។ ថ្នាក់រៀននេះបានប្រព្រឹត្តិឡើងនូវពេលយប់ បង្ក    លក្ខណៈងាយស្រួលសម្រាប់សិក្ខាកាមទាំងឡាយបានរៀន    បន្ទាប់ពីពលកម្មនឿយហត់។

អ្នកគ្រូ ដូហុងងឹង (ឈរ) បានចែករំលែកថា: "ដំបូង អ្នករាល់គ្នានូវមានការខ្មាស់អៀន តែពេលដែលបានខ្លួនអាចសរសេរ និងអានអក្សរលើស្លាកសញ្ញា និងផ្ញើសារតាមទូរសព្ទឱ្យកូនក្មួយបាន ពួកគេសប្បាយរីករាយខ្លាំងណាស់។ បានឃើញភាពវិវឌ្ឍរបស់សិក្ខាកាមទាំងឡាយ យើងខ្ញុំកាន់តែមានកម្លាំងចិត្តដើម្បីខិតខំរៀនបន្តទៀត”។ម្រើនរបស់និស្សិតយើងមានកម្លាំងចិត្តកាន់តែច្រើនក្នុងការបន្តទៅមុខទៀត "។


ទន្ទឹមនិងការបង្រៀនអក្សរ លោកគ្រូអ្នកគ្រូថែមទាំងណែនាំសិក្ខាកាមទាំងឡាយអំពីបំណិនជាក់ស្តែង មានដូចជាការគិតលេខដោយងាយស្រួលក្នុងការលក់ដូរ និងអានសម្គាល់ការប្រើប្រាស់ឱសថឬក៏សរសេរតួអក្សរងាយៗជាដើម។ បណ្តាមេ   រៀនទាំងនេះបានជួយមាមីងបងប្អូនអនុវត្តជាក់ស្តែងចូលក្នុងការរស់នៅ និងទទួលយកបាននូវអត្ថប្រយោជន៍ពីអក្ខរកម្ម។ 
អ្នកមីង Danh Thị Hương (អាយុ៥២ឆ្នាំ) នៅភូមិញ៉ាគូ ដែល    មានជំងឺមហារីកបំពង់ករយៈពេល២ខែហើយ គ្រប់ម៉ោងរៀន អ្នកមីងតែងមានមុខជានិច្ច អ្នកមីងមានប្រសាសន័ថា៖ ខ្ញុំមានបំណងចង់រៀនខ្លាំងណាស់ដើម្បីចេះអក្សរ តែដោយសារគ្មានលក្ខណៈបានរៀនទើបជីវភាពជួបលំបាក មិនដូចអ្នករាល់គ្នា។ នៅផ្ទះគ្រាន់តែលក់ដូរកំប៊ិចកំប៉ុក អាចគិតប្រាក់បាន តែគិត លេខបូក លេខងសងគឺមិនអាចគិតបាន។ អាស្រ័យបានរៀន ថ្នាក់នេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ឥឡូវចេះអក្សរ ខ្ញុំអរគុណលោកគ្រូអ្នកគ្រូក្រៃលែងណាស់ដែលបានជួយឱ្យយើងខ្ញុំចេះ    អក្សរ។

ថ្នាក់រៀនដ៏ពិសេសដែលបានបង្កើត គឺពោរពេញដោយក្តីសង្ឃឹម និងការផ្លាស់ប្តូរគំនិតសម្រាប់បងប្អូនខ្មែរជាច្រើនរូបនៅឃុំក្វាច់ផឹមបាក។


"ថ្នាក់រៀនបំបាត់ការមិនចេះអក្សរនៅឃុំ Quách Phẩm Bắc គឺជាជំហានមួយដ៏សំខាន់ក្នុងដំណើរការលើកកម្ពស់ប្រជាបញ្ញា ជួយបងប្អូនជនរួមជាតិខ្មែរ និងប្រជាជនទាំងឡាយមានឱ    កាសស្តារជីវភាពរស់នៅ។ ទោះបីមានសិក្ខាកាមត្រឹម១២រូប តែនេះក៏ជាមនុស្សទាំង១២នាក់ដែលកំពុងផ្លាស់ប្តូររាល់ថ្ងៃ    ដែលពោរពេញដោយក្តីសង្ឃឹមឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង។ រយៈ ពេលខាងមុខ រដ្ឋអំណាចភូមិភាគសង្ឃឹមថានឹងបន្តពង្រីកថ្នាក់រៀននេះ ដើម្បីជួយបងប្អូនប្រជាជនដទៃជាច្រើនថែម    ទៀតលុងបំបាត់ការមិនចេះអក្សរ។ ពីព្រោះថា ការចេះអក្សរ    មិនត្រឹមជួយឱ្យមាមីងបងប្អូនចេះអាន ចេះសរសេរប៉ុណ្ណោះទេ ថែមទាំងជាកូនសោរសម្រាប់បើកឱកាសជួយមាមីងបងប្អូនលំនឹងឈានចូលប្រលោកក្នុងសង្គម ព្រមទាំងឈានឡើងក្នុង    ការរស់នៅទៀតផង” លោកស្រី ម៉ាយអៀងជីញ បានឱ្យដឹង បន្ថែមដូច្នេះ៕
                                       

 អត្ថបទនិងរូបថត៖ HOÀNG VŨ
 

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក