ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:48

ដាក់បាត្រសន្សំបុណ្យនាដើមឆ្នាំ

ដាក់បាត្រ គឺជាទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនាថេរវាទ Khmer ដែលមានតាំងពីសម័យពុទ្ធកាល។ ព្រះពុទ្ធទ្រង់ បញ្ញាតិចំពោះព្រះសមណៈទាំងឡាយត្រូវចិញ្ចឹមអាត្មាពឹងលើខ្លួនឯង ដោយនិមន្តបិណ្ឌបាត្រតាមគ្រួសារនៃពុទ្ធបរិស័ទនីមួយៗ។ ទំនៀមនេះ ចាត់ទុកជាការតបស្នងគុណម្តាយតាំងពីពផ្ទៃរហូតចិញ្ចឹមដល់ធំដឹងក្តី។

 

នៅ Cà Mau ពិធីដាក់បាត្រសន្សំផលបុណ្យដើមឆ្នាំ បានក្លាយជាលក្ខណៈវប្បធម៌ប្រពៃណីក្នុងឱកាសបុណ្យ Tết។ ផ្តើមពីនោះ ក៏មានភាពទាក់ទាញពុទ្ធបរិស័ទទាំងចាស់ក្មេរចូលរួមផងដែរ។ (ក្នុងរូបថត៖ ពិធីដាក់បាត្រកាលពីថ្ងៃ៣កើត ខែមាឃនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình)។

ពិធីដាក់បាត្រនៅវត្តមុនីវង្សា បុប្ផារាមទឹកខ្មៅ សង្កាត់១ ក្រុង Cà Mau ប្រព្រឹត្តិឡើងកាលពីថ្ងៃ១កើតខែមាឃ។ 

រហូតមកដល់បច្ចុប្បន្ន ប្រពៃណីនោះក៏ត្រូវបានរក្សាខ្ជាប់នៅតាមតំបន់ដែលមានជនរួមជាតិ Khmer រស់នៅច្រើន ហើយក៏មានភូមិ ភាគមួយចំនួនបានពង្រីកក្លាយជាពិធីបុណ្យដែលមានលក្ខណៈប្រមូលផ្តុំគ្នា ទើបបាននីយមហៅថា “ពិធី បុណ្យដាក់បាត្រ”។ ផ្តើមពីនោះ ក៏មានការប្រមូលផ្តុំប្រជា ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ មិនត្រឹមជនរួមជាតិ Khmer នោះទេ បងប្អូនជនជាតិដទៃក៏បានចូលរួមផង ដែរ។
"នៅ Cà Mau ប្រសិនបើពីដើមឡើយមានត្រឹមវត្តមុនីវង្សា បុប្ផារាមទឹកខ្មៅចាត់តាំងពិធីដាក់បាត្រព្រះសង្ឃថ្ងៃ១កើត ខែមាឃជារៀងរាល់ឆ្នាំ គឺឆ្នាំទីពីរផងដែរហើយដែលវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) នៅឃុំ Hồ Thị Kỷ ស្រុក Thới Bình ក៏មានចាត់តាំង ពិធីដាក់បាត្រនាថ្ងៃ៣កើតខែមាឃផងដែរ បង្កលក្ខណៈឱ្យមាមីងប្រជាពុទ្ធបរិស័ទដែលមានវ័យចាស់ជរាបានចូលរួមដាក់បាត្រសន្សំមគ្គផលនៃ ឱ្យកាសឆ្នាំ។ ពិធីដាក់បាត្រ មានការអញ្ជើញ និងនិមន្តចូលរួមរបស់មាមីងពុទ្ធបរិស័ទ    ព្រមទាំងព្រះសង្ឃយ៉ាងច្រើនកុះករទាំងក្នុងនិងក្រៅខេត្ត។ ដូច្នេះហើយ វត្តនឹងបន្តរៀបចំពិធីដាក់បាត្រនេះជារៀងរាល់ឆ្នាំមិនឱ្យខានឡើយ” ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្ត ជ្រុងខ្មែរ (Rạch Giồng) មានសង្ឃដីការបែបនេះ។

បងប្អូនប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករអញ្ជើញចូលរួមពិធីដាក់បាត្រកាលពីថ្ងៃ៣កើត ខែមាឃនៅវត្តជ្រុងខ្មែរ  (Rạch Giồng)។

ពុទ្ធបរិស័ទចូលរួមដាក់បាត្រថែមទាំងបានព្រះសង្ឃផ្តល់អាំងប៉ៅ ផ្សងសំណាងក្នុងឱកាសឆ្នាំថ្មីទៀតផង។ (រូបថតនៅវត្តជ្រុងខ្មែរ (Rạch Giồng) កាលពីថ្ងៃ៣កើត ខែមាឃ)។


ពិធីដាក់បាត្រ មិនត្រឹមប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណីនៃពុទ្ធសាសនា Khmer ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកជួយធ្វើឱ្យប្រ សើរឡើងនូវការសាមគ្គីភាពរវាងសហគមបណ្តាជនជាតិជាបងប្អូនលើភូមិសាស្ត្រខេត្តនិយាយរួម បងប្អូនជនរួមជាតិ Khmer និយាយដោយ ឡែក រួមគ្នាសប្បាយរីករាយទទួលអំណរបុណ្យតេត និងបញ្ចេញសទ្ធាកសាង សន្សំផលបុណ្យ និងផ្សងសំណាងក្នុងឆ្នាំថ្មីជួបតែសំ ណាងល្អគ្រប់ប្រការ៕
 

អត្ថបទនិងរូបថត៖ Danh Điêp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក