ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:49

ជនរួមជាតិ Khmer ចូលរួមទទួលបុណ្យ Tết Nguyên đán

ក្នុងដំណើរការនៃការរស់នៅផ្សារភ្ជាប់ប្រកបដោយភាពសុខដុមរមនាជាមួយជនជាតិ Kinh បងប្អូនជនជាតិភាគតិចនៅ Cà Mau បានស្រូបយកនូវលក្ខណៈវប្បធម៌របស់ជនជាតិជាបងប្អូន ក្នុងនោះមានទំនៀមទទួលបុណ្យ Tết ផងដែរ។ បណ្តាថ្ងៃបុណ្យ Tết ឈានចូលមកដល់ អ្នករាល់គ្នារួមទទួលបុណ្យ Tết ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយសាមគ្គីភាព។

ខេត្ត Cà Mau មានទាំងអស់៣៣ជនជាតិ ក្នុងនោះដែលច្រើនជាងគេគឺជនជាតិ Kinh បន្ទាប់មកគឺជនជាតិ Khmer និង Hoa ដែលនៅសល់គឺជនជាតិជាបងប្អូនដទៃទៀត។ ទោះបីជាបុណ្យ Tết ជាបុណ្យប្រពៃណីរបស់ជនជាតិ Kinh ក៏ដោយ តែបងប្អូនជនជាតិភាគតិចក៏តែងចូលរួមសប្បាយ ដោយមានបំណងប្រាថ្នាក្តីសុខ ឆ្នាំថ្មីជួបតែសំណាងល្អគ្រប់ប្រការរកស៊ីមានបានទៀតផង។

ទៅវត្តធ្វើបុណ្យនាឱកាសដើមឆ្នាំ ជាលក្ខណៈវប្បធម៌ដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer។


ដំណើរការរស់នៅស្និទ្ធស្នាលជាមួយគ្នា ក៏បានជួយបងប្អូនជនរួមជាតិ Khmer និង Kinh ផ្សារភ្ជាប់កាន់តែយល់ចិត្តយល់ថ្លើមគ្នាទៅវិញទៅមក។ អាស្រ័យដូច្នេះហើយ ក្នុងបណ្តាថ្ងៃបុណ្យដើមឆ្នាំ ពួកគេក៏បានទៅសួរសុខទុក្ខគ្នាទៅវិញទៅមក ព្រមទាំងជូនពរជួបតែសំណាងល្អគ្រប់ពេលគ្រប់វេលា។ លោកយ័ញដូ អ្នក មានប្រជាប្រិយនៅឃុំដុងថើយ ស្រុកកៃនឿក ឱ្យដឹង៖ យើងខ្ញុំ យល់ថាបុណ្យ Tết ជាសកម្មភាពដែលមិនអាចខ្វះបានបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ សែនដូនតា និងបុណ្យចូលឆ្នាំប្រពៃណីជាតិ។ បងប្អូនជនជាតិ Kinh ទទួលបុណ្យ Tết បែបណា គឺបងប្អូន Khmer ក៏ទទួលបែបនោះដែរ។ មុនជិតដល់ថ្ងៃបុណ្យតេត មាមីងបងប្អូនក៏បាននាំគ្នារៀបចំផ្ទះសម្បែង ទិញសម្ភារៈផ្សេងៗ មានទាំងធ្វើ នំនេក ត្រណាប់ស្ករ និងផ្លែឈើជាដើម។ល។ ដើម្បីសែនជូនបុព្វការីជន។ គ្រួសារជួបជុំគ្នាមិនខុសពីបងប្អូនជនជាតិគិញនោះទេ។ បរិយាកាសនៃនិទាឃរដូវតាមភូមិស្រុក ក៏មានភាពអឹកធឹកមិនចាញ់តំបន់ដែលមានបងប្អូនជនជាតិ Kinh រស់នៅនោះដែរ។
“ក្នុងបណ្តាថ្ងៃបុណ្យ Tết យើងខ្ញុំតែងមានអញ្ជើញសាច់ញាតិបងប្អូន និងអ្នកជិតខាងក្នុងភូមិ មិនបែងចែកថាជនជាតិ Kinh, Khmer ឬក៏ Hoa នោះទេ ដើម្បីមកចូលរួមហូបបាយសប្បាយជុំគ្នា។     អ្នករាល់គ្នាស្លៀកសំលៀកបំពាក់ថ្មី ក្មេងៗក៏ទទួលបានអាំងប៉ៅអំ ពីមនុស្សចាស់ផងដែរ ដើម្បីអ្នករាល់គ្នាបានទទួលបុណ្យ Tết យ៉ាងពេញលេញ និងប្រកបដោយក្តីសប្បាយរីករាយ” លោក Danh Đô បានចែក រំលែកដូច្នេះ។ ក៏ដូចជាជនជាតិ Kinh និង Khmer ដែរ បងប្អូនជនជាតិ Hoa តែង មានជំនឿថា បុណ្យ Tết គឺជាឱកាសសម្រាប់គ្រួសារបានឈប់សម្រាក ជួបជុំគ្នាបន្ទាប់ពេញមួយឆ្នាំពលកម្មនឿយហត់ ហើយក៏ជាឱកាសសម្រាប់កូនចៅតបស្នងគុណដល់បុព្វការីជនដែលតែងជួយថែរក្សាខ្លួនមានក្តីសុខពេញមួយឆ្នាំ ព្រមទាំងប្រាថ្នាក្តីសុខ សំណាងល្អក្នុងឆ្នាំថ្មី។ នេះជាក៏ចាឱកាសសម្រាប់ បងប្អូន    ជនជាតិចិនអញ្ជើញទៅសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅ មក ហើយក៏ជាឱកាសដើម្បីដោះដូរ ជួបសំណេះសំណាល រួម គ្នាសប្បាយអំណរឆ្នាំថ្មីប្រកបដោយភាពសុខក្សេមក្សាន្ត ជួបតែសំណាងល្អគ្រប់ប្រការ។

បណ្តាថ្ងៃបុណ្យតេត កូនចៅក្នុងសង្គមគ្រួសារជនរួមជាតិខ្មេរក៏មានឱកាសបានជួបជុំគ្នា និងប្រសិទ្ធពរគ្នាទៅវិញទៅមក ព្រមទាំងជូនអាំងប៉ៅដល់ដល់គ្រប់    សមាជិកក្នុងគ្រួសារទៀតផង។


លោក Trần Quế Đình ប្រធានសមាគមជនជាតិ Hoa ក្រុង Cà Mau ឱ្យដឹង៖ បងប្អូនជនជាតិ Hoa នៅ Cà Mau មានលក្ខណៈវប្បធម៌    យ៉ាងសម្បូរបែបមិនខុសពីជនជាតិគិញនោះទេរាល់បណ្តាសកម្មភាពជំនឿផ្សេងៗ។ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំ Tết។ បណ្តាថ្ងៃបុណ្យ Tết បងប្អូនជនជាតិ Hoa ក៏មានរៀបចំគ្រឿងសក្ការៈដើម្បីថ្វាយជូនបុព្វការីជន ទទួលទេវតាឆ្នាំថ្មី រៀបចំបាយសម្លតាមបែបប្រពៃណី គ្រួសារជួជុំគ្នា។ ជាពិសេស មាន    គ្រួសារជាច្រើនបានឆ្លៀតឱកាសទៅវត្តដើម្បីថ្វាយព្រះក្នុងឆ្នាំថ្មី ពីព្រោះនេះជាវប្បធម៌របស់យើង។
ថ្ងៃបុណ្យ Tết នៅគ្រប់ទិសទីទាំងក្នុងខេត្ត តែងមានភាព សប្បាយអ៊ូអរ។ សកម្មភាពគីតគូរឱ្យបងប្អូនជនជាតិភាគតិចក៏ទទួលបានការយកចិត្តទុកដាក់ ព្រមទាំងត្រៀមបានយ៉ាងល្អ ធានាគ្រួសារណាក៏បានទទួលបុណ្យ Tết ដូចៗគ្នា។ បរិយាកាសនៃនិទាឃរដូវមានគ្រប់ទិសទីចាប់តាំងពីភូមិមួយរហូតដល់ភូមិមួយ។ បងប្អូនជនរួមជាតិ Khmer កាន់តែលំនឹងលើការដឹកនាំរបស់បក្ស និងរដ្ឋ ដើម្បីសុខសាន្តចិត្តពលកម្មផលិត ព្រួតដៃគ្នា កសាង ប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿង៕
 

អត្ថបទនិងរូបថត៖ Quýnh Anh
 

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក