ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:53

១៧៣ឆ្នាំនៃការអភិរក្សព្រះរាជក្រឹត្យ

កាលពីឆ្នាំ១៨៥២ ស្តេច Tự Đức បានចេញរាជក្រឹត្យ (Thành Hoàng Bổn Cảnh) ប្រគល់ជូនវិហារ Tân Lộc ស្ថិតនៅឃុំ Tân Lộc ស្រុក Thới Bình រួមជាមួយវិហារជាច្រើនដទៃទៀតនៅទូទាំងតំបន់ Nam Bộ។ ឆ្លងកាត់រយៈកាល១៧៣ឆ្នាំ បណ្តារាជក្រឹត្យទាំងនោះក៏ត្រូវបានគណៈកម្មការវិទាំងនេះអភិរក្សយ៉ាងមានការប្រុងប្រយ័ត្ន និងលើកតម្កើងនូវតម្លៃដ៏ល្អផូរផង់ក្នុងសហគម។

ពិធីទតមើលរាជក្រឹត្យដែលត្រូវបានចាត់តាំងយ៉ាងឱឡារឹក ដោយគោលបំណងប្រាថ្នាក្តីសុខសន្តិភាព រដូវផលិតអំណោយផល។

យោងតាមប្រសាសន៍របស់លោក Trương Văn Đấu អនុប្រធានគណៈកម្មការវិហារបុរាណដែលមានទីតាំងស្ថិតនៅស្ពានលេខ៥ នៃភូមិលេខ៣។ ក្នុងសម័យសង្គ្រាមដែលពោរពេញដោយគ្រាប់រំសេវ វិហារក៏ត្រូវខូចខាតអស់ តែបន្ទាប់ក្រោយមកក៏ត្រូវបានប្រជាជនភូមិភាគកែជួសជុលឡើងវិញ។ ដើម្បីអភិរក្សនូវភាពដើមនៃរាជក្រឹត្យ គណៈកម្មការវិហារក៏បានរកគ្រប់វិធីសាស្ត្រសម្រាប់លាក់ទុកដើម្បីជៀសវាងមិនឱ្យធ្លាក់ចូលដៃពួកខ្មាំងសត្រូវជាដាច់ខាត។ មានពេលត្រូវលាក់លើចុងដូង មានពេលផ្ញើទុកក្នុងវត្ត។ ដល់ឆ្នាំ១៩៩៣ ខណៈពេលដែលវិហារបានសាងសង់រួចរាល់នៅទីតាំងថ្មីនាពេលបច្ចុប្បន្ន (ត្រង់ប្រសព្វបី Bà Đệ នៃភូមិលេខ២ ឃុំ Tân Lộc) រាជក្រឹត្យត្រូវបានបញ្ជូនយកមករក្សាទុកក្នុងវិហារសម្រាប់គោរពបូជា។

ថ្វីត្បិតត្រូវបានឆ្លងកាត់រយៈកាលច្រើនឆ្នាំនៃសម័យសង្គ្រាម តែបងប្អូនប្រជាជនឃុំ Tân lộc នូវតែថែរក្សានិងអភិរក្សព្រះរាជក្រឹត្យយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងរក្សានូវតម្លៃដ៏ល្អផូរផង់សម្រាប់បញ្ញវន្តជំនាន់ក្រោយ។

បច្ចុប្បន្ន ព្រះរាជក្រឹត្យត្រូវបានរក្សាទុកនៅគេហដ្ឋានរបស់លោក Trần Văn Minh។ ជាអ្នកមើលថែរក្សារាជក្រឹត្យដោយមានការប្រុងប្រយ័ត្នយ៉ាងហ្មត់ចត់តាំងពីជំនាន់បុព្វបុរសយើងដែលមានគុណបំណាច់ក្នុងការកាប់ស្ការដីព្រៃបង្កើតជាភូមិឋានឬក៏អ្នកមានប្រជាប្រិយនៅតំបន់ភូមិភាគ។ ទីសក្ការៈសម្រាប់តម្កល់ព្រះរាជក្រឹត្យក៏ត្រូវបានលោក Trần Văn Minh ដាក់តម្កល់នៅច្រកទ្វារធំនៃផ្ទះរបស់ខ្លួន។ លោកបានឱ្យដឹង៖ ខ្ញុំគោរពបូជាព្រះរាជក្រឹត្យបានរយៈពេល២ឆ្នាំហើយ។ ខ្ញុំគិតថា រាជក្រឹត្យនេះសម្រាប់ខ្ញុំផ្ទាល់គឺមានតម្លៃធំធេងខ្លាំងណាស់ផ្នែកខាងវប្បធម៌ ប្រវត្តិសាស្ត្រ ត្រូវអភិរក្សនិងថែរក្សាឱ្យបានល្អជាទីបំផុត និងថែរក្សាជានិច្ចជាកាល ដើម្បីបញ្ញវន្តជំនាន់ក្រោយនេះបានយល់អំពីប្រភពដើមនៃជំនឿប្រជាប្រិយ។

បន្ទាប់ពិធីដង្ហែព្រះរាជក្រឹត្យ គណៈកម្មការវិហារក៏បានចាត់តាំងពីធីបូជាយ័ញថ្វាយជូនចំពោះអារក្ស អ្នកតានិងទេវតាដើម មានដូចជា៖ Ông Hổ, Ngũ Công, Thần Nông រួចហើយពេលរាត្រីក៏មានការដោះដូរផ្នែកខាងសិល្បៈផងដែរ។

ពិធីបុណ្យ Kỳ yên ជារៀងរាល់ឆ្នាំ (ថ្ងៃទី១៦ ខែ៧ចន្ទគតិ) គណៈកម្មការវិហាររួមជាមួយបងប្អូនប្រជាជនភូមិភាគបានអញ្ជើញទៅដល់គេហដ្ឋាននៃអ្នកស្នងបន្តអភិរក្សរាជក្រឹត្យ (អ្នកគោរពរក្សាថែព្រះរាជក្រឹត្យ) ដើម្បីដង្ហែមកកាន់វិហារយៈពេល២ថ្ងៃ ទើបដង្ហែទៅកាន់ទីតាំងចាស់វិញ។ បន្ទាប់មកគឺមានរៀបចំយ៉ាងច្រើនពិធីបូជាយ័ញថ្វាយជូនចំពោះអារក្ស អ្នកតានិងទេវតាដើម មានដូចជា៖ Ông Hổ, Ngũ Công, Thần Nông សម្រាប់បួងសួងប្រាថ្នាសូមសុខសន្តិភាព ប្រកបរបរអំណោយផល ព្រមទាំងដោះសូរខាងវិស័យសិល្បៈសម្រាប់មាមីងបងប្អូនក្នុងតំបន់។

យោងតាមសម័យកាល បណ្តាពិធីបូជាក្នុងឱកាសបុណ្យ Kỳ yên ក៏មានភាពសាមញ្ញាជាង ប៉ុន្តែនូវរក្សាភាពឱឡារឹក និងមានរបៀបរៀបរយជានិច្ច។

វិហារ Tân Lộc ត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ខេត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពិធីបុណ្យ Kỳ yên នៃវិហារ Tân Lộc ដែលបានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំបានរក្សាទុកយ៉ាងច្រើនតម្លៃវប្បធម៌ស្មារតីដ៏ល្អផូរផង់ បង្ហាញនូវក្រមសីលធម៌ផឹកទឹកនឹងប្រភព និងដាស់តឿនបងប្អូនប្រជាជនរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត សាមគ្គី រឹតបន្តឹងចំណងមិត្តភាពរវាងភូមិផងរបងជាមួយ រួមគ្នាកសាងប្រទេសជាតិ មាតុភូមិឱ្យកាន់តែសម្បូររុងរឿង៕

 

Mộng Thường

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក