ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:48

កន្លែងអភិរក្សវប្បធម៌របស់ជនរួមជាតិ

Cà Mau បច្ចុប្បន្នមានទាំងអស់២១ជនជាតិភាគតិច ដោយមានជាង១២ពាន់គ្រួសារ និងចំនួនប្រជាជនជាង៦០ពាន់នាក់ ក្នុងនោះដែលមានច្រើនជាងគេគឺជនរួមជាតិ Khmer មានជិត១០ពានប់គ្រួសារ និងចំនួនប្រជាជនជាង៤១នាក់។ ជាមួយប្រភពទុនរបស់មជ្ឈិមនិងភូមិភាគ រយៈពេលខាងកន្លង ខេត្តតែងយកចិត្តទុកដាក់វិនិយោគរាល់សម្ភារៈខាងវប្បធម៌សហគម ព្រមទាំងអនុវត្តយ៉ាងគ្រប់គ្រាន់រាល់បណ្តាគោលនយោបាយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិ Khmer អភិវឌ្ឍន៍សេដ្ឋកិច្ច អភិរក្សនិងពង្រីកប្រពៃណីវប្បធម៌។

ទូទាំងខេត្តមានវត្ត Khmer ទាំងអស់ចំនួន៧វត្តនិង១១សាលាទានដែលទទួលបានការវិនិយោគកសាង ព្រមទាំងកំពុងដំណើរការផងដែរ យោងតាមនោះក៏បង្កលក្ខណៈងាយស្រួលសម្រាប់បងប្អូនជនរួមជាតិ Khmer ក្នុងខេត្តចាត់តាំងសកម្មភាពវប្បធម៌សហគម និងបុណ្យទានប្រពៃណីរបស់ខ្លួន។

វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ភូមិ Đường Đào ឃុំ Hồ Thị Kỷ ត្រូវបានកសាងនិងអភិវឌ្ឍន៍អស់ជាច្រើនសតវត្ស៍ណាស់មកហើយ ដែលជាកន្លែងសម្រាប់បងប្អូនជនរួមជាតិ Khmer ទីនេះសកម្មភាពវប្បធម៌សហគម។

អ្នកមីង Hữu Kim Ngân អាយុ៧៨ឆ្នាំ នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình  រីករាយឱ្យដឹង៖ "អាស្រ័យទទួលបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ជីវភាពជនរួមជាតិ Khmer ទូទាំងឃុំមានការអភិវឌ្ឍយ៉ាងសកម្ម។ ជាពិសេស ភូមិនេះមានវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ត្រូវបានកសាងជាច្រើនសតវត្ស៍ដែរហើយ ព្រមទាំងក្លាយជាកន្លែងសម្រាប់មាមីងបងប្អូនពុទ្ធបរិស័ទចាត់តាំងសកម្មភាពវប្បធម៌សហគម។ ជាពិសេស នាឱកាសបុណ្យទានប្រពៃណីដែលប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ យើញខ្ញុំតែងទៅវត្តដើម្បីទទួលទេវតាឆ្នាំថ្មី បួងសួងប្រាថ្នាជួបតែសំណាងល្អគ្រប់ប្រការ រកស៊ីមានបាន ត្រជាក់ត្រជុំ គ្រួសារសុភមង្គល។

មាមីងបងប្អូន Khmer ចំណុះវត្តមុនីវង្សា បុប្ផារាម សង្កាត់១ ក្រុង Cà Mau រួមគ្នាទទួលទេវតាឆ្នាំថ្មី។

ឃុំ Thanh Tùng ស្រុក Đầm Dơi មានគ្រួសារ Khmer ចំនួន៣២៤គ្រួសារ។ សម្រាប់បងប្អូនជនរួមជាតិនៅទីនេះ សាលាទានត្រូវបានសាងសង់នៅភូមិ Tân Điền B ដែលជាកន្លែងដើម្បីប្រមូលផ្តុំអ្នករាល់គ្នាជួបជុំធ្វើបុណ្យ និងចាត់តាំងសកម្មភាពវបប្បធម៌សិល្បៈ។

 បងស្រី Lý Thị Nga នៅភូមិ Tân Điền B មានប្រសាសន៍៖ សម្រាប់ជនរួមជាតិ Khmer សាលាទានបានរួមចំណែកយ៉ាងសំខាន់ចំពោះការរស់នៅទាំងស្មារតីសម្ភារៈ ជាពិសេសក្នុងឱកាសបុណ្យទានប្រពៃណីរបស់ជនរួមជាតិ។

បងប្អូនជនរួមជាតិ Khmer នៅភូមិ Tân Điền B ឃុំ Thanh Tùng ចូលរួមបោះឆ្នោតតែងតាំងគណៈកម្មការសាលាទាន។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្តីរជនជាតិនិងសាសនា បានឱ្យដឹង៖ “ប៉ុន្មានឆ្នាំកន្លង ខេត្តបានចំណាយថវិកាសម្រាប់សាងសង់សាលាទាននៅតាមបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិរស់នៅ និងចែកចាយគ្រប់ថ្នាក់ស្រុក។ គិតមកទលក់ពេលនេះ ក៏មាន១១សាលាទាន និងវត្តខ្មែរ៦វត្តដែលទទួលបានការជំនួយឧបត្ថម្ភកសាងនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជួយបងប្អូនជនរួមជាតិ Khmer មានទីតាំងសម្រាប់ចាត់តាំងសកម្មភាពបុណ្យទាន ជួបជុំ កម្សាន្តសប្បាយ... ឆ្លងតាមនោះក៏សម្តែងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគមានចំពោះបងប្អូនជនរួមជាតិ រួមចំណែក រឹតបន្តឹងចំណងមហាសាមគ្គីរវាងបណ្តាជនជាតិជាបងប្អូនទៀតផង”៕

 

Loan Phương

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក