ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 11-6-26 04:16:55

ចិញ្ចឹមថែទាំនូវក្តីស្រឡាញ់ធម្មជាតិសម្រាប់ប្អូៗកុមារ

សាលាមតេយ្យ Nắng Hồng សង្កាត់៧ ក្រុង Cà Mau ចាត់តាំងកម្មវិធីប្តូរសំបកកំប៉ុង ដបប្លាស្ទិក ក្រដាស់... ដើម្បីប្តូរយកដើមឈើ ជួយឱ្យប្អូនៗកាន់តែមានការយល់ច្បាស់អំពីអត្ថន័យនៃគារប្រមូលវត្ថុកាកសំណល់ និងបែកភាគកំទេចសម្រាំសម្រាប់កែច្នៃទៅជាវត្ថុប្រើប្រាស់វិញ រួមចំណែកការពារបរិស្ថានទៀតផង។

សកម្មភាពសិល្បៈខាងក្រៅសាលាសម្រាប់ប្អូនៗចូលរួមស្វែងយល់ពីប្រភពធម្មជាតិ។​ (រូបថតនៅសាលាមតេយ្យ Bình Minh។

 ប្អូនៗកាន់តែមានចំណង់ចំនូលចិត្តខណៈពេលដែលខ្លួនបានចូលរួមថែទាំសួនផ្កា និងចម្ការបន្លែ (រូបថតនៅសាលាមតេយ្យ Bình Minh ឃុំ Hào Tân ក្រុង Cà Mau។

 ជ្រុងធម្មជាតិគឺជាថូផ្កាដែលត្រូវបានកែច្នៃឡើងវិញផ្តើមពីដបទឹកប្លាស្ទិក (សាលាមតេយ្យ Nắng Hồng)។

សម្រាប់ថ្នាក់សិក្សាកម្រិតមតេយ្យ គឺជាតំណាក់កាលដែលប្អូនៗកុមារទាំងឡាយក្រេបជញ្ជក់និងកត់សម្គាល់នូវរាល់បណ្តាចំណេះដឹងដ៏មានអត្ថប្រយោជន៍ក្នុងការរស់នៅ។ នេះក៏អាចចាត់ទុកជា “តំណាក់កាលដ៏មានតម្លៃ” សម្រាប់អប់រំនិងបង្កើតជំហានដើម្បីការអភិវឌ្ឍន៍របស់ប្អូនៗកុមារក្នុងពេលអនាគត។ ក្រៅពីម៉ោងរៀនក្នុងថ្នាក់ បច្ចុប្បន្ននេះ បណ្តាសាលាមតេយ្យទាំងឡាយថែមទាំងបានសហការចាត់តាំងសកម្មភាពរៀនក្រៅម៉ោងសម្រាប់ប្អូនៗកុមារទៀតផង មានដូចជា៖ សកម្មភាពខាងក្រៅសាលា ចូលរួមទស្សនាសម្រស់ធម្មជាតិ បង្រៀនប្អូនៗអំពីការដាំដើមឈើនិងមើលថែដើមឈើ ចម្ការដាំបន្លែ​ សួនផ្កា។ល។ ទាំងនេះសុទ្ធសឹងជាទង្វើដ៏ល្អសម្រាប់ប្អូនៗសិក្សាស្វែងយល់អំពីប្រការដែលថ្មីៗ ព្រមទាំងបង្កើននូវក្តីស្រឡាញ់មានលើធម្មជាតិ និងស្មារតីការពារបរិស្ថាននៃ​គាររស់នៅប្រចាំថ្ងៃ៕

 

Loan Phương

Tags:

ឆ្លាតវៃ និងអស់ពីចិត្តក្នុងការលះបង់

ក្នុងលំហូរនៃការច្នៃប្រតិដ្ឋ និងការធ្វើសមាហរណកម្ម យុវជន Khmer កំពុងបញ្ជាក់ពីតួនាទី និងជំហររបស់ពួកគេបន្តិចម្តងៗ ជាមួយនឹងស្មារតីហានគិត និងធ្វើសកម្មភាព ចូលជិតចំណេះដឹងថ្មីៗយ៉ាងសកម្ម និងខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិទៀតផង។ ក្នុងវិស័យជាច្រើន ចាប់ពីការអប់រំ និងវប្បធម៌ រហូតដល់ការងារសម្ព័ន្ធយុវជន និងការផ្លាស់ប្តូរឌីជីថល យុវជន Khmer កំពុងរួមចំណែកក្នុងការបង្កើតមុខមាត់ថ្មីសម្រាប់ភូមិស្រុករបស់ខ្លួនផងដែរ។

ឧស្សាហ៍ព្យាយាមពលកម្ម ម្ចាស់ការក្នុងការរស់នៅ

បច្ចុប្បន្ន មានបងប្អូននារីជនជាតិភាគតិចជាច្រើនបានក្លាហានគិតគូរពីវិធីសាស្ត្រក្នុងការរកស៊ី ឆ្លៀតយកផ្ទៃដីជុំវិញផ្ទះដើម្បីចិញ្ចឹមសត្វ និងផលិតកម្ម រួមចំណែកបង្កើតប្រាក់ចំណូល។ ផ្តើមពីទ្រមង់តូច តែមានលក្ខណៈសមស្របជាក់ស្តែង ក៏មានគ្រួសារជាច្រើនបានរួចចាកផុតពីភាគក្រីក្រជាសន្សឹមៗដោយការខិតខំព្យាយាមផ្ទាល់ខ្លួន និងស្មារតីយ៉ាងមុះមុត។

ពង្រីកតួនាទីនៃក្លឹប «៣សកម្ម»

រយៈពេលជាច្រើនឆ្នាំកន្លងមក ឃុំ Hưng Hội បានបន្តយ៉ាងមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់ក្លឹប «៣សកម្ម» ក្នុងជនរួមជាតិ Khmer ។ នេះមិនត្រឹមជាកន្លែងសម្រាប់ប្រមូលផ្តុំ និសាមគ្គីរវាងជនរួមជាតិប៉ុណ្ណោះទេ ក្លឹបនេះថែមទាំងបានរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគទៀតផង។

បេក្ខសិស្សឈានដល់ដំនាកើកាល “ផ្តាច់ព្រ័ត”

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមិនត្រឹមជាព្រឹត្តិការណ៍សំខាន់មួយដែលបង្ហាញពីការបញ្ចប់រយៈពេល ១២ ឆ្នាំនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបើកទ្វារឆ្ពោះទៅកាន់មហាវិទ្យាល័យ អនុមហាវិទ្យាល័យ ឬទីផ្សារការងារផងដែរ។ ប៉ុន្មានថ្ងៃនេះ រួមជាមួយសិស្សទូទាំងប្រទេស ប្អូនៗសិស្សវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau កំពុងឈានចូលដំណាក់កាលផ្តាច់ព្រ័តនៃការរៀនសាឡើងវិញ និងការប្តេជ្ញាចិត្តនឹងឆ្លងផុតសម័យប្រឡងនេះ ដោយទទួលបានលទ្ធផលល្អបំផុត។

ផ្លាស់ប្តូររបរនេសាទ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញផែនការលេខ ២៥៦/KH-UBND ស្តីពីការអនុវត្តភារកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងការរុករកជលផល ខុសច្បាប់ មិនបានរាយការណ៍ និងមិនអនុវត្តតាមការកំណត់នៃ (IUU)។ ចំណុចសំខាន់មួយនៃផែនការថ្មីនេះ គឺតម្រូវការក្នុងការចេញ និងអនុវត្តគោលនយោបាយសម្រាប់ការផ្លាស់ប្តូរមុខរបរសម្រាប់អ្នកនេសាទទាំងឡាយដែលមានគោលបំណងអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០៣០។

ជីវភាពធូរធាអាស្រ័យរបរផលិតងៀតត្រីកន្ធ

អាស្រ័យក្លាហានក្នុងការផ្លាស់ប្តូរជីវភាពរស់នៅ និងអភិវឌ្ឍរបរប្រពៃណី មានគ្រួសារជនរួមជាតិភាគតិចជាច្រើននៅភូមិ Đá Bạc A ឃុំ Đá Bạc កំពុងមានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ របរផលិតងៀតត្រីកន្ធបានផ្តល់ប្រសិទ្ធភាពខាងសេដ្ឋកិច្ចយ៉ាងសំខាន់ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់បងប្អូនប្រជាជន។

ស្តារឡើងវិញស្មារតីឈានឡើងដើម្បីរួចចាកក្រ

នៅតាមបណ្តាស្រះចិញ្ចឹមបង្គា និងដីចម្ការតូចៗក្បែរផ្ទះរបស់បងប្អូនជនរួមជាតិភាគតិចនៅតំបន់ជនបទ ជីវិតសព្វថ្ងៃនេះគឺខុសពីពេលមុនៗ។ ពោលគឺមិនធ្លាក់ក្នុងករណីពឹងផ្អែកលើការឧនត្ថម្ភរបស់រដ្ឋទៀតនោះទេ ផ្ទុយទៅវិញ យើងឃើញកសិករទាំងឡាយមានការឧស្សាហ៍ព្យាយាមស្វែងរកមធ្យោបាយដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងឈានឡើងរួចផុតពីភាពក្រីក្រដែលបានតាមជាប់បងប្អូនកសិករទាំង អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ប្រសិទ្ធភាពឥណទានអនុគ្រោះសម្រាប់ជនរួមជាតិ

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្ត Cà Mau បានកំណត់ឥណទានគោលនយោបាយថាជាដំណោះស្រាយដ៏សំខាន់មួយដើម្បីជំនួយឧបត្ថម្ភបងប្អូនប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលំនឹងជីវភាពរស់នៅ។ ជាពិសេស ដើមទុនប្រាក់កម្ចីអនុគ្រោះបានក្លាយជាទីបង្អែកយ៉ាងជាក់ស្តែងសម្រាប់ជនរួមជាតិភាគតិច រួមចំណែកបង្កើតជីវភាពរស់នៅ និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

បើកផ្លូវឱ្យរបរចិញ្ចឹមជីវិត

នៅតាមបណ្តាភូមនិភាគទូទាំងខេត្ត ទម្រង់ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាពជាច្រើនត្រូវបានពង្រីក ដែលជួយឱ្យបងប្អូនកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បង្កើនចំណូល និងកែលម្អជីវភាពរស់នៅ។

ស្តារឡើងវិញនូវរបររកស៊ីដោយទម្រង់ចិញ្ចឹមពពែនៅ Đất Mũi

ដើម្បីសម្រេចបានល្អនូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គឺការស្វែងរកទម្រង់ចិញ្ចឹមជីវិតដែលសមស្របនឹងលក្ខណៈភូមិភាគពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ឃុំដឹកមូយ កំពុងស្តារឡើងវិញជាសន្សឹមៗនូវទម្រង់ចិញ្ចឹមពពែ និងការងារធ្វើជាប្រចាំរបស់បងប្អូនប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ ត្រូវបានអនុវត្តយ៉ាងមានរៀបរៀបរយជាងមុន បើកឱកាសរកបានប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាច្រើន ជាពិសេសមនុស្សចាស់។

សហគ្រាស - ម៉ាក