ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 00:55:50

ផលពិបាកសម្រាប់រកអ្នកស្នងបន្តខាងភ្លេងពិណពាទ្យ

ដែលធ្លាប់ជាចំណុចដ៏ភ្លឺស្វាងខាងប្រពៃណីចលនាវប្បធម៌ និងសិល្បៈនៃមណ្ឌលអប់រំ ជាពិសេសក្នុងការអភិរក្សអត្តសញ្ញាណជនជាតិ Khmer វង់ភ្លេងពិណពាទ្យរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau សព្វថ្ងៃកំពុងប្រឈមមុខជាមួយករណីខ្វះអ្នកស្នងបន្ត ដោយសារជួបផលពិបាកខាងចំណាយថវិកា និងគ្រូបង្រៀន។

ប្អូនៗនៃក្លឹបវង់ភ្លេងពិណពាទ្យរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau ហាត់ប្រគំបទភ្លេងបុរាណនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình។ (រូបថតកាលពីឆ្នាំ២០២៤)។ 

យោងតាមប្រសាសន៍របស់លោកគ្រូ Hữu Lý Vui លេខាសម្ព័ន្ធយុវជនសាលា ភ្លេងពិណពាទ្យ គឺជាមរតកវប្បធម៌ដ៏មានតម្លៃរបស់ជនរួមជាតិ Khmer ហើយនេះក៏ជាប្រភេទបុរាណដ៏ឆ្នើមផងដែរសម្រាប់ឱ្យក្នុងបណ្តាពិធីបុណ្យទានប្រពៃណីខាងវប្បធម៌ជំនឿរបស់បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម។ ដំបូងឡើយ សាលាមានសិស្ស Khmer ចំនួន៨រូបដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលត្រឹមត្រូវ។ សិស្សទាំងនេះក៏ធ្លាប់បានចូលរួមប្រគំវង់ភ្លេងពិណពាទ្យសម្រាប់ក្នុងពីធីដោះដូរ មហោស្រពសិល្បៈប្រចាំសាលា និងថ្នាក់ខេត្តផងដែរ។ ប៉ុន្តែគិតមកទល់ពេលនេះក៏មានប្អូន៦រូបដែលត្រូវបញ្ចប់ការសិក្សាចេញសាលា នូវត្រឹម តែ២រូបប៉ុណ្ណោះដែលបន្តឱ្យវង់ភ្លេងនេះ ទើបបណ្តោយឱ្យវង់ភ្លេងជួបផលពិបាក។  

បច្ចុប្បន្ននេះ វិទ្យាល័យអន្តេវាសិកខេត្ត Cà Mau នូវរក្សាខ្ជាប់ចំនួន២ក្លឹប៖ ក្លឹបវប្បធម៌ - សិល្បៈរបស់ជនរួមជាតិ Khmer និងក្លឹបវង់ភ្លេងពិណពាទ្យ។ នេះក៏ជាសកម្មភាពវប្បធម៌ ស្មារតីដ៏សំខាន់ រួមចំណែកខាងការស្នេហាតន្ត្រីប្រពៃណី តភ្ជាប់រវាងសិស្សានុសិស្សជាជនជាតិភាគតិចជាមួយនឹងមរតកវប្បធម៌ជាតិទៀត ផង។ តែបើយោងតាមប្រសាសន៍របស់លោកគ្រូ Vui សម្រាប់ក្លឹបទាំង២នេះសុទ្ធតែជួបផលពិបាកខ្លាំងដូចគ្នា ជាពិសេសខាងថវិកា។

“ដើម្បីបន្តសកម្មភាពរបស់ក្លឹបវង់ភ្លេងពិណពាទ្យ សាលាចាំបាច់ត្រូវមានប្រភពថវិការសម្រាប់ជួលគ្រូមកបង្ហាត់ ដែលសុទ្ធសឹងជាសិប្បករ និងអ្នកដែលមាន ពទពិសោធកំពុងបម្រើការក្នុងក្រុមសិល្បៈខេត្ត។ ក្រៅពីនោះ​ ការរៀបចំផ្តល់សំលៀកបំពាក់សម្រាប់ឱ្យប្អូនៗសិស្សានុសិស្សក្នុងការចូលរួមប្រគំភ្លេងក៏ជាបញ្ហាពិបាកដ៏ធំមួយផងដែរសម្រាប់ក្នុងការចំណាយថវិកា។ ខណៈពេលនោះ ប្រភពនៃការជំនួយឧបត្ថម្ភអំពីកម្មវិធី និងគម្រោងការវប្បធម៌បច្ចុប្បន្នមិនទាន់គ្រប់គ្រាន់នោះទេ” លោកគ្រូ Vui ​ឱ្យដឹងដូច្នេះ។

ភ្លេងពិណពាទ្យ គឺជាប្រភេទភ្លេងម្យ៉ាងដែលប្រកបដោយអត្តសញ្ញាណវប្បធម៌របស់ Khmer ដោយមានឧបករទាំងអស់ចំនួន៥ប្រភេទ ដែលផលិតចេញពីវត្ថុធាតុចំនួន៥យ៉ាងផ្សេងៗគ្នា បង្កើតបានជាសូរសព្ទ៥សម្លេង រួមមាន៖ ឧបករស្ពន់ ឈើ ខ្យល់ និងស្បែក។ ការរៀន និងប្រគំតន្ត្រីប្រភេទនេះ ទាមទារពេលវេលាហាត់យ៉ាងយូរអង្វែង​ និងម៉ឺងម៉ាត់ ព្រមទាំងការបង្ហាត់បង្ហាញជាមូលដ្ឋានច្បាស់លាស់ រួមទាំងស្មារតីស្នេហាខាងវិស័យវប្បធម៌ជាតិផងដែរ។ ការបណ្តុះបណ្តាលមិនមែនងាយស្រួលត្រឹមតែបង្រៀនខាងឧបករភ្លេងបុរាណប៉ុណ្ណោះទេ ថែមទាំងជាដមណើរការ “បណ្តុះពូជ” ការស្រឡាញ់វប្បធម៌ Khmer សម្រាប់បញ្ញវន្តជំនាន់ក្រោយផងដែរ។

ដើម្បីវង់ភ្លេងពិណពាទ្យរបស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត បន្តដំណើរការ ​ត្រូវការថវិកាសម្រាប់ជួលសិប្បករដែលមានបទពិសោធមកបង្រៀនប្អូនៗសិស្សសាលា។

លោកគ្រូ Vui សង្ឃឹមថានឹងបន្តថែរក្សាក្លឹបវងើភ្លេងពិណពាទ្យ ជាពិសេសរៀបចំបណ្តុះបណ្តាលតាំងពីដើមឆ្នាំសិក្សាថ្មីតែម្តង៖ យើងខ្ញុំសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភរបស់គ្រប់បណ្តាថ្នាក់ គណៈផ្នែកដើម្បីអញ្ជើញសិប្បករឱ្យមកជួយបង្ហាត់ភ្លេង ផ្តើមពីនោះក៏មានប្រភពកម្លាំងសម្រាប់ចូលរួមការប្រគំវង់ភ្លេងរបស់ប្អូនៗផងដែរ។ ប្រសិនបើអាចបាន ឆ្នាំសិក្សាថ្មីនេះ នឹងបង្កើតវង់ភ្លេងពិណពាទ្យប្រកបដោយភាពសប្បាយរីករាយ ប្អូនៗសិស្សសាលាជាកូន Khmer នឹងមានទីធ្លារសម្រាប់លំហែអារម្មណ៍ដែលប្រកបដោយអត្តសញ្ញាណជាតិ”។

ក្នុងបរិបទដែលប្រទេសជាតិមួយថ្ងៃកាន់តែមានការចាប់បារម្ភខាងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី បណ្តាទម្រង់របស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្ត Cà Mau ពិតជាត្រូវការខ្លាំងណាស់ចំពោះការជំនួយឧបត្ថម្ភទាន់សភាពការ ដើម្បីមិនត្រឹមតែជួយថែរក្សាប្រភេទភ្លេងបុរាណប៉ុណ្ណោះទេ ថែមទាំងមានមោទនភាពខាងវិស័យវប្បធម៌សម្រាប់សិស្សសាលាជាកូនខ្មែរជំនាន់ក្រោយៗនេះទៀតផង៕

 

Băng Thanh

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក