ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

គម្រោងទី៦ អភិរក្ស និងពង្រីកបណ្តាតម្លៃដ៏ល្អផូរផង់

ដើម្បីអភិរក្ស និងពង្រីកបណ្តាតម្លៃ ព្រមទាំងអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្កាជនជាតិភាគតិច។ ឆ្នាំ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តបានបន្តចាត់តាំងល្អបណ្តាសកម្មភាពបុណ្យទានប្រពៃណីដ៏ឆ្នើមៗរបស់បណ្តាជនជាតិភាគតិច យោងតាមគម្រោងទី៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់បណ្តាជនជាតិជាបងប្អូនផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍”។ នេះគឺជាគម្រោងដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០២៥។

យោងតាមគម្រោងនៃឆ្នាំ២០២៥ ពិធីបុណ្យថ្វាយលោកយាយទេព Thiên Hậu ជាពិធីបុណ្យមួយដែលតែងទទួលបានការយកចិត្តទុកដាក់អភិរក្ស។

ដូច្នេះហើយ ផ្តើមពីប្រភពទុនដែលបានធ្វើការចែកចាយក្នុងឆ្នាំ២០២៥ មានចំនួន៧៦៧លានដុង (ប្រភពទុនសម្រាប់ប្រកបរបររកស៊ីនៃថវិកាមជ្ឈិម) ដើម្បីអភិរក្ស និងពង្រីកនូវបណ្តាពិធីបុណ្យទានប្រពៃណីធំៗរបស់បណ្តាជនជនជាតិភាគតិច មានដូចជា៖ បុណ្យថ្វាយលោកយាយទេព Thiên Hậu ចាត់តាំងវគ្គបណ្តុះបណ្តាល បំប៉នខាងឯកទេស មុខងារជំនាញ បង្រៀនអំពីមរតកវប្បធម៌អរូបី ឧបត្ថម្ភការស្រាវជ្រាវស្ដារឡើងវិញ អភិរក្ស និងពង្រីកលក្ខណៈវប្បធម៌អរូបីរបស់បណ្តាជនជាតិភាគតិចដែលមានមុខសញ្ញាសាបរលាប (ពិធីបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer) សាងសង់ទម្រង់អាគារវប្បធម៌របស់បណ្តាជនជាតិភាគតិច ព្រមទាំងកសាងទម្រង់សាកល្បង ស្វែងយល់ពីវប្បធម៌ដ៏ល្អថ្លៃថ្នូរបស់បណ្តាជនជាតិភាគតិច ទម្រង់ថែរក្សាវប្បធម៌អរូបីរបស់បណ្តាជនជាតិភាគតិច កសាងក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយនៅតាមតំបន់ជនបតដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅ ចាត់តាំងសកម្មភាបក្លឹបតាមការកំណត់សម្រាប់បណ្តាក្លឹបដែលបានបង្កើត ព្រមទាំងជំនួយឧបត្ថម្ភសកម្មភាពសម្រាប់ក្លឹបសិល្បៈប្រពៃណី និងកសាងក្លឹបសារ ផលិតបោះពុម្ពសៀវភៅ ថាសភាពយន្តខាងវប្បធម៌ប្រេពៃណីរបស់បណ្តាជនជាតិភាគតិច ដើម្បីផ្តល់ជូនសហគមន៍បណ្តាជនជាតិភាគតិច...។

គម្រោងទី៦ បានរួមចំណែកអភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌របស់ជនរួមជាតិ Khmer។

លោក Nguyễn Văn Quynh អនុប្រធានការិយាល័យវប្បធម៌ (មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍) បានឱ្យដឹងថា៖ “គោលដៅសំខាន់គឺស្ដារឡើងវិញ អភិរក្ស និងពង្រីកបណ្កាតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងបណ្តុះបណ្តាលកម្មាភិបាលវប្បធម៌ និងជំនួយឧបត្ថម្ភឧបករសម្ភារៈខាងវប្បធម៌សម្រាប់តំបន់ជនជាតិភាគតិច។ អនុវត្តគម្រោងទី៦ ផ្នែកខាងវប្បធម៌ខេត្តតែងខិតខំផ្សព្វផ្សាយអនុវត្តជាច្រើនសកម្មភាព ហើយទទួលបានលទ្ធផលដូចជា៖ ស្តារឡើងវិញ កែលម្អវត្ត Khmer ឧបត្ថម្ភកែជួសជុល និងបោះថ្មីទូក-ង ព្រមទាំងរៀបចំហ្វឹកហាត់សម្រាប់ឱ្យក្រុមកីឡាករចូលរួមប្រកួតកីឡាទូក-ងប្រពៃណី Khmer និងចាត់តាំងវគ្គបណ្តុះបណ្តាល បង្រៀនសិល្បៈភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរនៅតាមបណ្តាវត្ត។ ស្តារឡើងវិញបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer ចាត់តាំងពិធីបង្ហាញសម្លៀកបំពាក់ប្រពៃណី រួមបញ្ចូលកម្មវិធីសិល្បៈរបស់អង្គភាពក្នុងពេលសម្តែង ព្រមទាំងសម្តែងនៅតាមបណ្តាសាលាជនជាតិអន្តេវាសិក។ ឧបត្ថម្ភវង់ភ្លេងពិណពាទ្យជូនវត្ត Khmer ទាំងឡាយលើភូមិសាស្ត្រខេត្ត រួមទាំងទ្រឧបករណ៍វប្បធម៌ផ្សេងៗទៀតសម្រាប់តំបន់ជនជាតិភាគតិច”។

គម្រោងទី៦សហការចាត់តាំងពីធីសម្តែងសំកៀកបំពាក់ប្រពៃណី រួមបញ្ចូលជាមួយកម្មវិធីសិល្បៈនៅតាមបណ្តាសាលាអន្តេវាសិក។

បណ្តាសកម្មភាពនៃគម្រោងបានរួមចំណែកស្ដារឡើងវិញ និងអភិរក្ស ព្រមទាំងពង្រីកតម្កៃវប្បធម៌ប្រពៃណី បំប៉ន បណ្តុះបណ្តាលប្រភពធនធានខាងវិស័យវប្បធម៌ ឧបត្ថម្ភឧបករណ៍សម្ភារៈវប្បធម៌សម្រាប់តំបន់ជនជាតិភាគតិច ព្រមទាំងលើកកម្ពស់កម្រិតនៃការទទួលផលសម្រាប់បណ្តជាជនជាតិភាគតិច។ ផ្តើមពីនោះ បង្កើនកម្លាំងយកចិត្តទុកដាក់ថែមទៀតសម្រាប់ការអភិរក្ស និងពង្រីកប្រសិទ្ធភាពបណ្តាតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិភាគតិចនៅ Cà Mau៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក