បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។
បងប្អូនជនរួមជាតិភាគតិចនៅឃុំ Tân Lộc រួមកម្លាំងកសាងបរិស្ថានបៃតងស្អាត-ស្រស់-ស្អាត។
បច្ចុប្បន្ន នៅតាមតំបន់ជនជាតិភាគតិចទូទាំងខេត្ត ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគយ៉ាងទូលំទូលាយ ដោយមាន ១០០%ឃុំមានផ្លូវក្រាលកៅស៊ូ ឬបេតុងនាំទៅដល់មជ្ឈមណ្ឌល។ ជាមួយនោះដែរ ទូទាំងខេត្តមានគ្រួសារជនជាតិភាគតិចក្រីក្រត្រឹមតែ ៥៥០ គ្រួសារប៉ុណ្ណោះ (ស្មើនឹង ២.០៥%) និងគ្រួសារជនជាតិភាគតិចប្រកៀកបន្ទាត់ក្រចំនួន ៨៥០ គ្រួសារ (ស្មើនឹង ៣.១៧%)។
ការរួមដំណើរ និងការណែនាំយ៉ាងជិតស្និទ្ធរបស់រដ្ឋអំណាច គឺជាទីបង្អែកដ៏រឹងមាំសម្រាប់ប្រជាជន។ ជាភស្តុតាងនៃរឿងនេះ អ្នកស្រី Lâm Thị Trúc Mai ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Tân lộc ឱ្យដឹង៖ “ក្នុងរយៈពេលមិនពេញ ១ ឆ្នាំផងកន្លង ខេត្តកាម៉ាវក៏បានសម្រេចការសាងសង់ផ្ទះជាង ៩.៦០០ ខ្នងជូនគ្រួសារក្រ។ ដោយឡែកឃុំតឹងឡុកក៏បានលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ១៣៥ ខ្នង ព្រមទាំងសម្រេចចិត្តជំនួយឧបត្ថម្ភបន្ថែមចំនួន ៧ ខ្នងទៀតក្នុងឆ្នាំនេះ ដើម្បីជួយមាមីងបងប្អូនមានទីលំនៅឋានសមរម្យល្អ។ អាស្រ័យការរួមដំណើរនេះហើយ បងប្អូនប្រជាជនមួយថ្ងៃកាន់តែមានការឯកភាពខ្ពស់ជាមួយបណ្តាគោលនយោបាយភូមិភាគ ព្រួតដៃកសាងស្រុកកំណើត «ភ្លឺស្វាង បៃតង ស្អាត និងស្រស់ស្អាត»។ សកម្មចូលរួមពង្រីកទម្រង់ផលិតមានប្រសិទ្ធភាព ធ្វើឱ្យផ្លាស់ប្តូរនៃតំបន់ជនបទថ្មីទៀតផង”។
នៅភូមិ Đay tà Ni ឃុំ Hưng Hội ជាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅជិត ៩០% ប្រពៃណីចលនាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៅសហករណ៍ An Hưng Phát កំពុងដំណើរការទៅយ៉ាងរលូន។
លោក Trần Thanh Phong លេខាសាខាបក្សភូមិ បានឱ្យដឹង៖ ដោយសារការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អនុវត្តយន្តការចូលក្នុងស្រែចម្ការ និងការតភ្ជាប់សកម្មជាមួយអាជីវកម្ម ដើម្បីធានាការលក់ផលិតផលលើផ្ទៃដីស្រូវចំនួន ១៤៥ ហិកតា ជីវភាពបស់សមាជិកសហករណ៍ចំនួន ១៧៨ នាក់ មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ច បងប្អូនជនរួមជាតិ Khmer ក៏បានយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ រួមគ្នាលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ និងកសាងជីវិតវប្បធម៌ថ្មីទៀតផង។
បងប្អូនជនរួមជាតិភាគតិចនៅឃុំ Hưng Hội ខិតខំពលកម្មផលិតដើម្បីអភិវឌ្ឍសេដ្ឋកិច្ច កសាងជីវភាពរស់នៅស៊ីវិល័យ និងស្អាតស្អំ។
មិនត្រឹមខាងវិស័យហេដ្ឋារចនាសម្ព័ន្ធមានភាពប្រសើរឡើង និងជីវិតកាន់តែរីកចម្រើនប៉ុណ្ណោះទេ តំបន់ជនជាតិភាគតិចថែមទាំងត្រូវបានពង្រឹងបន្ថែមដោយស្មារតីនៃការកែទម្រង់រដ្ឋបាល និងគោលនយោបាយសុខុមាលភាពសង្គមគ្រប់ជ្រុងជ្រោយផងដែរ។
លោក Hữu Sếp នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ បានសម្តែងការជឿជាក់ថា ទំនុកចិត្តរបស់បងប្អូនប្រជាជនត្រូវបានបំពេញដោយយោងតាមការស្តាប់ និងដោះស្រាយទាន់ពេលរបស់រដ្ឋអំណាចភូមិភាគមកលើបងប្អូនប្រជាជន។ ជាពិសេស រាល់នីតិវិធីរដ្ឋបាលឥឡូវនេះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងរលូន ដោយសារស្មារតីសកម្មរបស់បុគ្គលិក និងកម្មាភិបាល រួមជាមួយនឹងការនាំយកបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលមកកាន់គ្រប់គេហដ្ឋានរបស់បងប្អូនប្រជាជន។
រួមជាមួយនោះ គម្រោងឧបត្ថម្ភជីវភាពរស់នៅសម្រាប់ដំណាក់កាល ២០២៥-២០២៧ របស់ខេត្ត ដោយមានថវិកាសរុបជាង ៦២២ ពាន់លានដុង កំពុងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ការឧបត្ថម្ភចម្រុះទាក់ទងនឹងដើមទុន មុខរបរ និងសម្ភារៈផលិតកម្មសម្រាប់គ្រួសារក្រីក្រប្រមាណជាង ១២ ពាន់ គ្រួសារ និងអ្នកទទួលផលគោលនយោបាយ ក្នុងនោះ មានជាង ១.២០០ គ្រួសារជាជនជាតិភាគតិច។ ដោយមានគោលដៅជួយគ្រួសារអ្នកទទួលផលយ៉ាងហោចណាស់ ៧០% ឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពនៅចុងឆ្នាំ ២០២៧ ការជំនួយកម្លាំងទាំងនេះកំពុងបង្កើនល្បឿនយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងផ្លាស់ប្តូរមុខមាត់តំបន់ជនជាតិភាគតិចទូទាំងខេត្ត៕
Mộng Thường
