ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ពិធីផ្តើមចេញយុទ្ធនាការអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” របស់ឃុំ Gành Hào ។
ថ្មីៗនេះ ឃុំ Gành Hào បានទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ដោយមានសមាជិកសម្ព័ន្ធយុវជនជាកម្លាំងស្នូល ដើម្បីបន្តជំនួយឧបត្ថម្ភបងប្អូនប្រជាជនដោយផ្ទាល់អំពីបច្ចេកវិទ្យាឌីជីថល។ ដោយសហការជាមួយគ្រប់បណ្តាគណៈផ្នែករ និងអង្គការផ្សេងៗ កម្លាំងនេះបានទៅកាន់ភូមិដោយផ្ទាល់ដើម្បីផ្សព្វផ្សាយព័ត៌មាន និងណែនាំប្រជាជនក្នុងការចុះឈ្មោះ និងធ្វើឱ្យសកម្មគណនីផ្ទៀងផ្ទាត់អត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ និងណែនាំប្រជាជនឱ្យប្រើប្រាស់កម្មវិធី VNelD សម្រាប់ក្នុងការអនុវត្តសេវាសាធារណៈអនឡាញ និងប្រើប្រាស់ឌីជីថលនៅក្នុងតំបន់។
លើសពីនេះ ប្រជាជនត្រូវបានជំនួយក្នុងការដំឡើង និងរៀនពីរបៀបប្រើប្រាស់កម្មវិធីសំខាន់ៗដូចជា៖ Viettel Money, Mobile Bankinh ដែលទូទាត់ដោយស្កេន QR Code និងកំណត់ត្រាសុខភាពអេឡិចត្រូនិក។ល។ យោងតាមនោះ ក៏ជំរុញជាសន្សឹមៗនូវទម្លាប់នៃការប្រើសេវាកម្មឌីជីថល រួមចំណែកបង្កើនគុណភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ ការសង្កត់ធ្ងន់ក៏ត្រូវបានដាក់លើយុទ្ធនាការយល់ដឹងជាសាធារណៈផងដែរ ជាពិសេសការព្រមានអំពីវិធីសាស្ត្រក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត និងការណែនាំប្រជាពលរដ្ឋអំពីការការពារទិន្នន័យផ្ទាល់ខ្លួន លេខកូដ OTP និងគណនីធនាគារ ព្រមទាំងប្រអប់អេឡិចត្រូនិកផងដែរ។

ប្រជាជនភូមិលេខ ៤ ឃុំ Gành Hào ទទួលបានការជំនួយបញ្ជាក់ពីលេខទូរសទ្ទផ្ទាល់ខ្លួន។
ដើម្បីអនុវត្តទម្រង់ "ភូមិឌីជីថលគំរូ" ប្រកបដោយប្រសិទ្ធភាព នៅពិធីចេញយុទ្ធនាការ លោក Nguyễn Hùng Cường អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Gành Hào បានស្នើសុំឱ្យគ្រប់បណ្តាគណៈផ្នែក និងអង្គការមហាជនកសាងគម្រោងជាកើស្តែង និងបង្កើនកិច្ចសហប្រតបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន ផ្តល់ការណែនាំ និងស្របឱកាសនោះ ក៏ធ្វើការអំពាវនាវទូទាំងកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន និងប្រជាជនឱ្យសកម្មចូលរួមគាំទ្រដោយច្រើនទង្វើជាក់ស្តែង រួមចំណែកកសាងភូមិលេខ ៤ ក្លាយជាគំរូដ៏ភ្លឺស្វាងក្នុងការផ្លាស់ប្តូរឌីជីថល។
ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទម្រង់ "ភូមិឌីជីថលគំរូ" នឹងក្លាយជាតម្រូវការដ៏សំខាន់សម្រាប់ការពង្រីកយ៉ាងទូលំទូលាយទូទាំងឃុំ។ នេះនឹងបង្កើតជាមូលដ្ឋានគ្រឹះមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ រួមចំណែកដល់ការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងសង្គមឌីជីថលផងដែរ៕
Trung Kiên
