ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

ដងផ្លូវដែលកំពុងក្រាលកៅស៊ូវនៅភូមិកោះធំ ឃុំ Ninh Thạnh Lợi។
សម្រាប់ផ្លូវល្បឿនលឿន Cần Thơ - Cà Mau ឆ្លងកាត់ឃុំ និងការបង្កើតផ្លូវតូច ២ សម្រាប់ចូលទៅកាន់ផ្លូវល្បឿនលឿន បានបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យផលិតស្រូវ និងបង្គា ដើម្បីបង្កើនតម្លៃ រួមចំណែកដល់ការសម្រេចបានជាសន្សឹមៗនៃគោលដៅកសាងតំបន់ជនបទថ្មីកម្រិតខ្ពស់ និងគំរូផងដែរ។
បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ឃុំ Ninh Thạnh Lợi ត្រូវបានកំណត់យ៉ាងច្បាស់លាស់ដោយបន្ទាត់ផ្លូវ DT៩៧៩ នៅខាងកើត និងបន្ទាត់ផ្លូវ DT៩៨០ នៃភាគខាងលិច ដែលភ្ជាប់ដោយផ្ទាល់ទៅនឹងផ្លូវល្បឿនលឿន។ ទាំងនេះគឺជាផ្លូវដ៏សំខាន់ៗដែលតភ្ជាប់ទៅកាន់តំបន់សេដ្ឋកិច្ចស្វាហាប់នៃតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនិងនោះ តំបន់នេះកំពុងទទួលបានការវិនិយោគ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវដឹកជញ្ជូនជនបទ ដើម្បីបង្កើនខាងវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។
ផ្លូវប្រឡាយលេខ ៦០០០ ដោយមានទទឹង ៣.៥ ម៉ែត្រ និងប្រវែងជិត ៦ គីឡូម៉ែត្រ ទើបតែត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វាមិនត្រឹមតែជួយសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងនាំមកនូវរូបរាងថ្មីដល់តំបន់ជនបទផងដែរ។
ក្តីរំភើបរីករាយដែលមានផ្លូវថ្មីនៅជាប់នឹងផ្ទះរបស់ខ្លួន លោក Trương Văn Tiến នៅភូមិ Thống Nhất បានចែករំលែកថា៖ «មានផ្លូវថ្មី មនុស្សគ្រប់គ្នានៅទីនេះសប្បាយរីករាយដូចគ្នាដែរ។ អាចធ្វើដំណើរកាន់តែងាយស្រួល និងជួញដូរផលិតផលកសិកម្មកាន់តែងាយស្រួល។ ពីមុន ដើម្បីលក់បង្គា ឬក្តាមបាន យើងត្រូវទៅក្បាលប្រឡាយ ដែលចំណាយពេលច្រើន និងបណ្តាលឱ្យតម្លៃត្រូវធ្លាក់ចុះទៀតផង។ ឥឡូវ មានឈ្មួញបើកបរមកទិញដល់ផ្ទះ ហើយតម្លៃក៏ស្មើនឹងតម្លៃទីផ្សាផងដែរ»។
លោក Phan Thanh Sung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Thạnh Lợi ឱ្យដឹង៖ «ឃុំបានវិនិយោគលើគម្រោងដឹកជញ្ជូនជនបទជាច្រើន រួមទាំងផ្លូវសំខាន់ៗចំនួន ៥ ភ្ជាប់ទៅផ្លូវសំខាន់ៗនៅភាគខាងកើត និងខាងលិច ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្មសម្រាប់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយចីរភាពទៀតផង»។

កម្មាភិបាលឃុំអញ្ជើញទៅទស្សនាទម្រង់ផលិតរបស់គ្រួសារលោក Trương Văn Tiến (ស្តាំ)
លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលធ្វើសមកាលកម្មនៅក្នុងតំបន់ ក៏ជំរុញទឹកចិត្តប្រជាជននៅទីនេះឱ្យរួមកម្លាំងកសាងឃុំជនបទថ្មីមួយដែលមានផ្លូវ "ភ្លឺស្វាង បៃតង ស្អាត និងស្រស់ស្អាត"។
យោងតាមលោក Lê Thanh Phương ប្រធានភូមិ Thống Nhất បច្ចុប្បន្នមានផ្លូវថ្មីចំនួន ៤ ខ្សែនៅក្នុងភូមិនេះ ជួយកែលម្អសម្រស់ភូមិ ព្រមទាំងបង្កលក្ខណៈអំណោយផលសម្រាប់ប្រជាជនធ្វើដំណើរទៅមក ជួញដូរ និងអភិវឌ្ឍទម្រង់បង្គា-ស្រូវ។ "ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ឥឡូវនេះ ប្រពៃណីចលនាកសាងទេសភាពដ៏ស្រស់ស្អាតគឺមានភាពអឹកធឹកណាស់ដែរ បងប្អូនប្រជាជនម្ចាស់ការដាំ និងថែទាំ បោសសម្អាតតាមដងផ្លូវដែលមានដាំផ្កាច្រើន ព្រមទាំងកសាងជនបទបៃតង ស្អាត ស្រស់ស្អាត និងអាចរស់នៅបាន" លោក Phương បានចែករំលែកបែបនេះ។
ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅ Ninh Thạnh Lợi នាពេលសព្វថ្ងៃនេះ គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់ភូមិភាគ។ នៅពេលដែលបណ្តាដងនៃក្រីស្រមៃទាំងនេះបានក្លាយជាការពិត គម្លាតរវាងតំបន់ជនបទ និងទីក្រុងក៏ត្រូវបានបំព្រួញមកវិញ បើកឱកាសថ្មីសម្រាប់ធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ ព្រមទាំងធ្វើឱ្យជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅទីនេះកាន់តែមានភាពប្រសើរឡើងជាលំដាប់លំដោយ៕
Thuỳ Liên - Thanh Hải
