យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

សម្រាប់ស្មារតីខិតខំតស៊ូពលកម្ម និងការរួមដំណើរការនៃគោលនយោបាយក៏បានជួយគ្រួសារជនរួមជាតិភាគតិចជាច្រើនមានលក្ខណៈឈានឡើងលំនឹងជីវភាព ឈានឡើងរួចចាកក្រចីរភាព។
យោងតាមមន្ទីរជនជាតិ និងសាសនា ក្នុងត្រីមាសទី II នៃឆ្នាំ២០២៦ ការគ្រប់គ្រងរបស់រដ្ឋស្តីពីជនជាតិ ជំនឿ និងសាសនានៅតែបន្តអនុវត្តយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ខេត្តបានអនុវត្តគម្រោងយ៉ាងសកម្មដើម្បីឧបត្ថម្ភការរស់នៅសម្រាប់គ្រួសារអ្នកទទួលផលគោលនយោបាយដែលជួបការលំបាក គ្រួសារក្រីក្រ និងប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចក្នុងដំណាក់កាល ឆ្នាំ២០២៦-២០២៧។
ក្នុង ៦ ខែដើមឆ្នាំ ទម្រង់ជីវភាពរស់នៅសាកល្បងចំនួន ៥ ត្រូវបានអនុវត្តតាមនានាឃុំក្នុងតំបន់ III ដោយជំនួយឧបត្ថម្ភគ្រួសារជនជាតិភាគតិចចំនួន ៥០ គ្រួសារដោយថវិកាសរុបទាំងអស់ជាង ១,២៣ ពាន់លានដុង។ ទន្ទឹមនិងនោះ កិសកម្មភាពនៃការឃោសនាផ្សព្វផ្សាយក៏ត្រូវបានជំរុញខ្លាំងខ្លាដើម្បីបង្កើនចំណេះដឹង និងស្តារឡើងវិញនូវស្មារតីខិតខំឈានឡើង និងពង្រីកតួនាទីជាម្ចាស់របស់បងប្អូនប្រជាជនក្នុងការកាត់បន្ថយក្រចីរភាព។
ស្មារតីនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈរឿងរ៉ាវរបស់បងស្រី Sơn Thị Quyên នៅភូមិ Cả Vĩnh ឃុំ Hưng Hội។ ជាស្តី្រមេម៉ាយដែលបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំដោយសារភាពក្រីក្រ កាលពីឆ្នាំ២០២៥ គាត់ត្រូវបានរដ្ឋឧបត្ថម្ភផ្ទះមួយខ្នងផងដែរ។ ផ្ទះថ្មីមិនត្រឹមតែធ្វើឱ្យជីវិតគ្រួសារមានលក្ខណៈស្ថេរភាពប៉ុណ្ណោះទេ ថែមទាំងជួយឱ្យបងស្រីមានទំនុកចិត្តក្នុងការរស់នៅ ពលកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច។
ជារៀងរាល់ថ្ងៃ បងស្រីធ្វើការនៅរោងចក្រផលិតតៅហ៊ូមួយកន្លែងដែលមានចម្ងាយពីរបីគីឡូម៉ែត្រពីផ្ទះរបស់ខ្លួន ដោយរកចំណូលបានប្រហែល ៦ លានដុងក្នុងមួយខែ។ ទោះបីជាមិនច្រើនក៏ដោយ ចំនួននេះគឺគ្រប់គ្រាន់ដើម្បីគ្របដណ្តប់លើការចំណាយសម្រាប់ការរស់នៅរបស់គាត់ផងដែរ និងចិញ្ចឹមកូនសិក្សារៀនសូត្រទៀតផង។
"ដោយបានឧបត្ថម្ភផ្ទះមួយខ្នងដ៏រឹងមាំ ខ្ញុំក៏មានកម្លាំងចិត្តកាន់តែខ្លាំងថែមទៀតក្នុងការខិតខំរកស៊ីដើម្បីឈានឡើងរួចចាកក្រ ពោលគឺមិនទន្ទឹងរង់ចាំការឧបត្ថម្ភរបស់បក្ស និងរដ្ឋទៀតនោះទេ" បងស្រី Quyên មានប្រសាសន៍បែបនេះ។
លោក Thạch Mít ប្រធានភូមិ Cả Vĩnh ឱ្យដឹង៖ បច្ចុប្បន្នភូមិនេះនូវមានគ្រួសារក្រីក្រត្រឹមតែ ១ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រចំនួន ៣ គ្រួសារក្នុងប៉ុណ្ណោះក្នុងចំណោមគ្រួសារជនជាតិភាគតិច។ រដ្ឋអំណាចភូមិភាគកំពុងបន្តចលនាទឹកចិត្តបងប្អូនប្រជាជនឱ្យលើកកម្ពស់ស្មារតីពឹងផ្អែកលើខ្លួនឯង ខណៈពេលដែលធ្វើសមាហរណកម្មគោលនយោបាយឧបត្ថម្ភលំនៅដ្ឋាន និងជីវភាពរស់នៅ ដើម្បីជួយគ្រួសារឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ បងស្រី Sơn thị Quyên កាន់តែមានកម្លាំងចិត្តដើម្បីឈានឡើងក្នុងការរស់នៅ។
ឃុំ Hưng Hội គឺជាឃុំមួយដែលមានប្រជាជន Khmer រស់នៅច្រើន ដោយមានទាំងអស់ ២.០៧០ គ្រួសារ និងចំនួនប្រជាជនប្រមាណជាង ៩.០០០ នាក់។ យោងតាមលោក Nguyễn Hoàng Em អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Hưng Hội ភូមិភាគនេះកំពុងផ្តោតលើប្រភពធនធានជាច្រើនសម្រាប់ការកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងជនរួមជាតិភាគតិច។ បច្ចុប្បន្ន ទូទាំងឃុំមានគ្រួសារក្រីក្រចំនួន ៣០ គ្រួសារ រួមទាំងគ្រួសារ Khmer ១៩ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ៩៤ គ្រួសារ រួមទាំងគ្រួសារខ្មែរចំនួន ២៧ គ្រួសារផងដែរ។ ក្រៅពីការគាំទ្រជីវភាពរស់នៅ ឃុំបានចាត់តាំងសមាជិកបក្សឱ្យជួយគ្រួសារក្រីក្រ និងពង្រីកតួនាទីចាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច ចលនាបងប្អូនប្រជាជនឱ្យផ្លាស់ប្តូរផ្នាត់គំនិត និងម្ចាស់ការអភិវឌ្ឍសេដ្ឋកិច្ច។ គោលដៅដល់ឆ្នាំ២០៣០ ឃុំ Hưng Hội មិនមានគ្រួសារក្រីក្រក្នុងជនរួមជាតិទៀតនោះទេ។
ការបង្កើនកម្លាំងផ្ទៃក្នុងជនរួមជាតិភាគតិច មិនត្រឹមតែជាគោលដៅនៃកម្មវិធីកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងតំបន់ជនជាតិភាគតិចឱ្យកាន់តែមានការអភិវឌ្ឍខ្លាំងឡើងទៀតផង។ នៅពេលដែលគោលនយោបាយឧបត្ថម្ភត្រូវបានផ្សំជាមួយនឹងឆន្ទៈក្នុងការកែលម្អរបស់បុគ្គលម្នាក់ៗ ប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រនឹងកាន់តែមាននិរន្តរភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅខេត្ត Cà Mau ក្នុងដំណាក់កាលថ្មី៕
Kiều Nương
