សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch ជូនរូបសញ្ញានៃការឧបត្ថម្ភជីវភាពរស់នៅសម្រាប់អ្នកមីង Sơn Thị Tư។
ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលទទួលបានការឧបត្ថម្ភខាងជីវភាពរស់នៅពីសម្ព័ន្ធយុវជនសង្កាត់ Vĩnh Trạch អ្នកមីង Sơn Thị Tư នៅភូមិ Công Điền មានក្តីរំភើប និយាយថា៖ “ស្ថានភាពគ្រួសារខ្ញុំពីមុនមានការលំបាកខ្លាំងណាស់ ប៉ុន្តែដោយសារការថែទាំ និងមានជំនួយទាន់ពេលវេលារបស់សមាជិកសម្ព័ន្ធយុវជន ឥឡូវនេះខ្ញុំមានផ្ទះរឹងមាំមួយសម្រាប់ស្នាក់នៅ ហើយបានទទួលប្រាក់ចំនួន ៥ លានដុងសម្រាប់ធ្វើជាដើមទុនដើរប្រមូលទិញអេតចាយ ទើបជីវភាពគ្រួសារខ្ញុំមានភាពប្រសើរឡើងជាំសន្សឹមៗផងដែរ”។
ក្នុងរយៈពេលថ្មីៗនេះ ខេត្តតែងផ្តល់អាទិភាពដល់ការឧបត្ថម្ភ និងបង្កលក្ខណៈសម្រាប់ជនជាតិភាគតិចដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។ ដើម្បីអនុវត្តគម្រោងឧបត្ថម្ភជីវភាពសម្រាប់គ្រួសារគោលនយោបាយដែលមានជីវភាពខ្វះខាត និងគ្រួសារក្រ ប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២៥-២០២៧ មន្ទីរជនជាតិ និងសាសនាកំពុងអនុវត្តភារកិច្ចសំខាន់ៗជាច្រើន។ ក្នុងពេលជាមួយគ្នានេះ ផ្តើមពីនោះ ក៏សហការយ៉ាងជិតស្និទ្ធជាមួយគ្រប់បណ្តាគណៈផ្នែក និងស្ថាប័នពាក់ព័ន្ធ ដើម្បីបែងចែក និងធ្វើសមាហរណកម្មដើមទុន កសាងទម្រង់នៃការរស់នៅ និងពង្រឹងការឃោសនា ត្រួតពិនិត្យ និងតាមដានជាប្រចាំ។ តាមរយៈនេះ គោលនយោបាយត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ធានាប្រសិទ្ធភាព និងរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិភាគតិច។
ទន្ទឹមនិងនោះ មន្ទីរជនជាតិ និងសាសនាក៏កំពុងបានសហការជាមួយ ៥ ឃុំ សង្កាត់ដែលស្ថិតក្នុងតំបន់ III ដើម្បីអនុវត្ត ៥ ទម្រង់រស់នៅសាកល្បងសម្រាប់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកជាជនជាតិភាគតិច ដោយសរុបថវិកាអស់ជាង ១,២៣ ពាន់លានដុង។ ក្នុងនោះ ១ ពាន់លានដុងបានមកពីមូលនិធិដែលមន្ទីរបានកៀរគរ ហើយ ២៣០ លានដុងដែលជាដើមទុនបដិភាគរបស់បណ្តាគ្រួសារអ្នកចូលរួម។
របរដាំដំណាំកំពុងក្លាយជាប្រភពសម្រាប់ការរស់នៅស្ថិរភាព ជួយគ្រួសារ Khmer ជាច្រើននៅសង្កាត់ Hiệp Thành បង្កើនប្រភពចំណូលផងដែរ។
ដែលគួរឱ្យយកចិត្តទុកដាក់ដែរនោះ មន្ទីរជនជាតិ និងសាសនាក៏បានសហការជាមួយមណ្ឌលអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត កំពុងផ្សព្វផ្សាយអនុវត្តទម្រង់ "អនុវត្តផលិតផលជីវសាស្រ្ត EMOZEO ក្នុងការចិញ្ចឹមបង្គាវិវបុលវប្បកម្មនៅតាមតំបន់ផលិតស្រូវ-បង្គា"។ ទម្រង់នេះត្រូវបានចាត់ទុកថានឹងត្រូវបានអនុវត្តចំពោះគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារដែលមានជីវភាពខ្វះខាតប្រមាណ ៦០ គ្រួសារ ដែលជាគ្រួសារជនជាតិភាគតិច ដើម្បីឆ្លើយតបលក្ខណៈគ្រប់គ្រាន់ខាងផ្ទៃដី និងផ្ទៃទឹក ព្រមទាំងចុះកិច្ចសន្យាលើការអនុវត្តតាមនីតិវិធីបច្ចេកទេសត្រឹមត្រូវ។ ការជ្រើសរើសតំបន់ និងមុខសញ្ញាអាទិភាពនៅតាមបណ្តាឃុំ និងភូមិជួបលំបាកពិសេស គ្រួសារដែលមានបទពិសោធន៍ក្នុងការផលិត និងអ្នកដែលមានឆន្ទៈខ្ពស់ក្នុងការកែលម្អ ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពពង្រីកទម្រង់។
ការអនុវត្តគោលនយោបាយឧបត្ថម្ភជីវភាពប្រកបដោយប្រសិទ្ធភាពមិនត្រឹមតែជួយគ្រួសារជនជាតិភាគតិចលំនឹងជីវភាពចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ។ ក្នុងរយៈពេលខាងមុខ ជាមួយនឹងការខិតខំប្រឹងប្រែងសហការជាមួយគ្រប់បណ្តាគណៈផ្នែកគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជន ការឧបត្ថម្ភជីវភាពរស់នៅត្រូវបានចាត់ទុកថានឹងបន្តរីករាលដាល រួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ និងកសាងសហគមន៍មួយថ្ងៃកាន់តែមានស្ថិរភាព វិបុលភាព និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ៕
Thuỳ Liên - Thanh Hải
