ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:17

ភាពសុខសាន្តនៅតំបន់ជនរួមជាតិ

យោងតាមគម្រោងលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមរបស់ខេត្ត គិតមកទល់ពេលនេះ ក៏សម្រេចបាន៣៥៥ខ្នងដែរហើយសម្រាប់មុខសញ្ញាបានទទួលផលស្ថិតក្នុងគម្រោងទី១របស់កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។ ដែលបានសាងសង់រួចរាល់ និងប្រគល់ឱ្យប្រើប្រាស់ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់បងប្អូនប្រជាជនសុខសាន្តចិត្តប្រកបជីវភាពរស់នៅ។

ម្តាយនិងកូនបងស្រី Lâm Ngọc Lạnh ក្នុងគេហដ្ឋានថ្មីរបស់ខ្លួនដែលទើបសាងសង់រួច។

អញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់បណ្តាគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកដើម្បីទទួលបានការជំនួយឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅ ទើបអាចបានឃើញនូវក្តីសប្បាយរីករាយរបស់មាមីងបងប្អូន និងមានអត្ថន័យយ៉ាងធំទូលាយទៀតផងសម្រាប់គម្រោងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម។

បណ្តាខែនៃដើមឆ្នាំ២០២៥ គម្រោងលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់មុសញ្ញាទទួលផលស្ថិតក្នុងគម្រោងទី១របស់កម្មវិធីក៏បានជំនួយឧបត្ថម្ភជូន ៣៥៥ គ្រួសារផងដែរ។ ផ្តើមពីផែនការដើមទុនចែកចាយអនុវត្តគម្រោងមានជាង២១ពាន់លានដុងសម្រាប់ឱ្យការជំនួយឧបត្ថម្ភសង់ផ្ទះស្នាក់នៅ។ ដោយគ្រួសារនីមួយៗទទួលបានចំនួនទឹកប្រាក់៦០លានដុង។ ក្រៅពីនោះ ថែមទាំងមានប្រភពទុនឥណទានគោលនយោបាយសម្រាប់ឱ្យបុលចំពោះមុខសញ្ញាទទួលផលនៃខ្លឹមសារឧបត្ថម្ភផ្ទះស្នាក់នៅដែលអនុវត្តតាមការបែងចែករបស់មជ្ឈិមទៀតផង។​  បណ្តាភូមិភាគទូទាំងខេត្តក៏បានចាត់តាំងសាង សង់ និងតំប្រគល់ជូនផ្ទះចំនួន ៣៥៥ ខ្នងសម្រាប់គ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិច។ ព្រមទាំងជាមួយនោះដែរ ចំនួន ៣៥៥ គ្រួសារ លើភូមិសាស្ត្រក៏មានលក្ខណៈប្រកបរបររកស៊ី និងស្តារជីវភាពឱ្យកាន់តែប្រសើរឡើង។

ភាពរីករាយបានមកលើគ្រួសារបងស្រី Lâm Ngọc Lạnh ដែលមានអាយុ ៣៥ ឆ្នាំ នៅភូមិទលេខ៨ ឃុំខាញ់ប៊ិញ ជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនទៀតដែលទទួលបានផ្ទះថ្មីពីគម្រោងនៃការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ បងស្រី Lạnh បានឱ្យដឹង៖ ពីមុនគ្រួសារខ្ញុំត្រូវស្នាក់នៅបណ្តាះអាសន្នផ្ទះបង ហើយក៏មិនដែលគិតថានឹងមានផ្ទះថ្មីដូចនេះដែរ។ ខ្ញុំពិតជារំភើបក្រៃលែងណាស់ចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងការជួយឧបត្ថម្ភគាំទ្ររបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ជាមួយផ្ទះថ្មីនេះ ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារខ្ញុំកាន់តែមានសភាពងាយស្រួល ហើយរសល់សកម្មភាពផ្សេងៗក៏ជួបផលល្អណាស់ដែរ​ ជួយឲ្យគ្រួសារខ្ញុំមានទំនុកចិត្តក្នុងការពលកម្មផលិតទៀតផង។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីរជនជាតិ និងសាសនាខេត្ត បានអះអាងថា៖ បណ្តាគ្រួសារដែលទទួលបានការសាងសង់ផ្ទះថ្មីតាមគម្រោងនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមបានធ្វើកិច្ចសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគឺជាក្តីសប្បាយរីករាយដ៏ធំមួយផងដែរ។ ផ្តើមពីនោះនិងបង្កើនកម្លាំងចិត្តសម្រាប់គ្រួសារក្រីក្រទាំងឡាយស្តីពីផ្ទះស្នាក់នៅ​ខិតខំព្យាយាមដើម្បីឈានឡើងរួចចាកក្រចីរភាព រួមចំណែកអនុវត្តមានប្រសិទ្ធភាពគោលនយោបាយសង្គម។

គិតមកទល់ពេលនេះ ផ្ទះចំនួន ៣៥៥ ខ្នងសម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិចក្នុងខេត្តក៏បានសាងសង់សម្រេច។

រួមជាមួយការឧបត្ថម្ភសាងសង់ផ្ទះសម្រាប់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ គម្រោងនៃការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមក៏ត្រូវបានផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ និងរដ្ឋអំណាចភូមិភាគ ព្រមទាំងអ្គការចាត់តាំងអាជីវកម្ម សប្បុរសជនរួមកម្លាំងគ្នាបង្កើតឡើងនៅលំនៅឋានដែលប្រកបដោយភាពកក់ក្តៅ សម្តែងពីអត្ថន័យខ្លឹមសារនៃទឹកចិត្តមនុស្សធម៌ស្តីខាងគោលនយោបាយ “មិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់នៅពីក្រោយ”។ ផ្តើមពីនោះក៏ជួយសម្រាលទុក្ខលំបាកបានទាន់ពេល ព្រមទាំងលំនឹង និងលើកកម្ពស់ជីវភាពរស់នៅ​បង្កលក្ខណៈងាយស្រួលសម្រាប់គ្រួសារក្រីក្រ ​គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកទាំងលាយអាចដោះស្រាយការលំបាកខាងផ្ទះស្នាក់នៅ សន្សឹមៗឈានឡើងរួចចាកក្រចីរភាព៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក