ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

ទីបង្អែកសម្រាប់ចាកផុតក្រ

ប៉ុន្មានឆ្នាំកន្លងមកនេះ ការឧបត្ថម្ភអភិវឌ្ឍន៍ផលិត និងពិពីធកម្មនៃការរស់នៅសហគមន៍នៅតាមតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្តបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់។ យោងតាមការឧបត្ថម្ភក៏បានជួយរាប់រយគ្រួសារមានលក្ខណៈអភិវឌ្ឍន៍ផលិត បង្កើនប្រភពចំណូលនឹងនរទៀតផង។

ផ្តើមពីប្រភពទុនសម្រាប់ប្រកបមុខរបរការងារ និងចែកចាយរហូតដល់ឆ្នាំ២០២៤ដោយមានជាង១៣ពាន់លានដុងក៏បានជំនួយក្នុងការផ្សព្វផ្សាយសម្រេចជោគជ័យបានចំនួន៨៨គម្រោងការអភិវឌ្ឍន៍ផលិតនិងពិពិធកម្មនៃការរស់នៅសហគមន៍ជូនជាង១.០០០គ្រួសារចូលរួម (ក្នុងនោះមានជាង ៥០% ជាគ្រួ សារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ)។

ផ្តើមពីពូជជ្រូកដំបូងដែលទទួលបានការឧបត្ថម្ភ បងស្រី Nguyễn Thị Thuý ក៏បន្តការចិញ្ចឹមបានចំនួន៣លើកដែរហើយ អាចរកបានប្រាក់ចំណូលសម្រាប់កែជួសជុលផ្ទះឡើងវិញ។

លោក Nguyễn Thành Niệm នាយករងនៃមន្ទីជនជាតិ និងសាសនា ឱ្យដឹង៖ សម្រាប់ការឧបត្ថម្ភអភិវឌ្ឍន៍ផលិត និងពិពិធកម្មនៃការរស់នៅសហគមន៍ដែលស្ថិតក្នុងខ្លឹមសារលេខ០១ អនុគម្រោងទី២នៃគម្រោងការទី៣នៃកម្មវិថីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល I  ឆ្នាំ២០២១-២០២៥​ត្រូវបានអនុវត្តនៅតាមភូមិសាស្ត្រចំនួន៥ដែលស្ថិតក្នុងតំបន់ III និង៤៣ភូមិជួបលំបាកពិសេស។ បណ្តាមុខសញ្ញាដែលទទួលបានការឧបត្ថម្ភ គឺជាគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះអាទិភាពសម្រាប់គ្រួសារក្រជាជនជាតិភាគតិច ព្រមទាំងគ្រួសារក្រីក្រដែលស្រ្តីភេទជាមេគ្រួសារ និងជាអ្នកពលកម្មប្រចាំគ្រួសារ និងចិញ្ចឹមមើលថែសាច់ញាតិដែលមិនអាចពលកម្មបាន ឬក៏អស់អាយុពលកម្ម។ ចាប់តាំងពីបានផ្សព្វផ្សាយខ្លឹមសារនេះ ក៏បានរួមចំណែករុករកសក្តានុពល និងឧត្តមភាពតាមទិសដៅនៃការផ្លាស់ប្តូរប្រភេទពូជឈើដាំ សត្វចិញ្ចឹមមានប្រសិទ្ធភាព បង្កើតការងារធ្វើ លើកកម្ពស់ប្រភពប្រាក់ចំណូលសម្រាប់គ្រួសារ កាត់បន្ថយក្រចីរភាពនៅតាមតំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត។

ឃុំ Thanh Tùng បានជំនួយឧបត្ថម្ភអនុវត្តទម្រង់ចិញ្ចឹមគ្រែងឈាម និងជ្រូកសម្រាប់១២២គ្រួសារ សរុបទឹកប្រាក់ជាង២,៨ពាន់លានដុង។ ផ្តើមពីនោះ រាល់គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភជ្រូកពូជ៤ក្បាល និងចំណី ព្រមទាំងបសុឱសថសម្រាប់ឱ្យរដូវចិញ្ចឹមដំបូង។ ដើម្បីធានាពូជសត្វចិញ្ចឹមឆាប់ធំធាត់ រដ្ឋអំណាចភូមិភាគតែងធ្វើការពិនិត្យ និងណែនាំខាងបច្ចេកទេសចិញ្ចឹមជាប្រចាំផងដែរ។

លោក Lâm Văn Lâm ប្រធានភូមិ Thanh Tùng ឱ្យដឹង៖ “ទូទាំងភូមិមាន ១៤ គ្រួសារដែលទទួលបានការឧបត្ថម្ភពូជជ្រូកចិញ្ចឹម។ ដើម្បីបានផលល្អ រដ្ឋអំណាចភូមិភាគតែងធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងរបស់បងប្អូនប្រជាជនស្តីពីគោលដៅ និងអត្ថន័យរបស់ទម្រង់ដែលយោងតាមបណ្តាកិច្ចប្រជុំជន ព្រមទាំងសកម្មភាពរបស់អង្គការមហាជន និងការពិនិត្យដោយផ្ទាល់ចំពោះគ្រួសារទាំងឡាយ”។

អ្នកមីង Nguyễn Thị Thuý នៅភូមិ Thanh Tùng រីករាយឱ្យដឹង៖ កាលពីដើមឆ្នាំ២០២៤ គ្រួសារខ្ញុំទទួលបានការឧបត្ថម្ភជ្រូកពូជចំនួន៤ក្បាល រួមទាំងចំណី និងបសុឱសថ។ អាស្រ័យបានការណែនាំខាងបច្ចេកទេសចិញ្ចឹម និងរបៀបបង្ការជំងឺទើបជ្រូកមានការធំធាត់ល្អ។ គ្រួសារខ្ញុំបានផ្តើមចិញ្ចឹមហ្វូងជ្រូកសារជាថ្មីលើកទី៣។ បន្ទាប់មកលក់បានប្រាក់ប្រមាណជាង២០លានដុង។ សព្វថ្ងៃ ខ្ញុំកំពុងចិញ្ចឹម៤ក្បាលផងដែរទុកសម្រាប់បន្តពូជ។

អាស្រ័យការឧបត្ថម្ភពូជជ្រូក និងចំណីមុននេះ២ឆ្នាំដែរហើយ គិតមកទល់ពេលនេះ គ្រួសារបងស្រី Lâm Thị Nhi នៅភូមិ Thanh Tùng មានប្រភពចំនូលសមគួរ ព្រមទាំងបានរួចចាកពីភាពក្រីក្រទៀតផង។

លោក Lê Vũ Bảo កម្មាភិបាលទទួលបន្ទុកផ្នែកខាងសេដ្ឋកិច្ចឃុំ Thanh Tùng ឱ្យដឹង៖ “យោងតាមរយៈពេលផ្សព្វផ្សាយអនុវត្ត ទម្រង់នៃការរស់នៅមានប្រសិទ្ធភាពខ្ពស់។ បណ្តាគ្រួសារទាំងឡាយបានបន្តដំណើរការ និងពង្រីកទម្រង់ចិញ្ចឹមសត្វផងដែរ។ បច្ចុប្បន្ន មានគ្រួសារជាច្រើនបានបន្តការចិញ្ចឹមជ្រូកឡើងវិញជាលើកទី៣, ទី៤។ នេះក៏ជាទម្រង់នៃការប្រកបរបរដ៏សមស្របជាមួយលក្ខណៈសេដ្ឋកិច្ចរបស់មាមីងបងប្អូន។ ផ្តើមពីនោះក៏បានរួមចំណែកធ្វើឱ្យ “ផ្លាស់ប្តូរផ្នាត់គំនិត របៀបធ្វើ” របស់បងប្អូនជនរួមជាតិភាគតិចក្នុងការអភិវឌ្ឍណ៍សេដ្ឋកិច្ច និងកាត់បន្ថយក្រ”។

ផ្តើមពីភាពជាក់ស្តែងវាបឆ្លុះឱ្យឃើញថា ពិពិធកម្មនៃការរស់នៅដ៏សមស្រប ជាមួយលក្ខណៈពិសេសដោយឡែករបស់តំបន់ក៏បានជួយឱ្យគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកទាំងឡាយសន្សឹមៗបានលំនឹងជីវភាព។ នេះមិនត្រឹមជាទីបង្អែកសម្រាប់រួចចាកផុតក្រប៉ុណ្ណោះទេ ការផ្សព្វផ្សាយអនុវត្តទម្រង់នៃការរស់នៅថែមទាំងបានជួយធ្វើឱ្យផ្លាស់ប្តូរផ្នាត់គំនិត និងការយល់ដឹងរបស់បងប្អូនជនរួមជាតិភាគតិចទៀតផងសម្រាប់ក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច និងកាត់បន្ថយភាពក្រីក្រចីរភាព៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក