ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

ពិបាកក្នុងការបែងចែកប្រភពថវិកាសម្រាប់បង្កើតអាជីព

កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល ២០២១-២០៣០ (ហៅកាត់ថាកម្មវិធី) តំណាក់កាលទី ១ (២០២១-២០២៥) មានអត្ថន័យសំខាន់ខ្លាំងណាស់។ ថ្វីត្បិតដោយការរួមបញ្ចូលគ្នារវាងខេត្តទាំងពីរ ដូច្នេះហើយទើបមានការជូបលំបាកក្នុងការអនុវត្តការបែងចែកគម្រោងនៃថវិកាដើមទុន។

កម្មវិធីបានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិ ព្រមទាំង ធ្វេីឱ្យមានការផ្លាស់ប្តូរសម្រស់នៃតំបន់ជនបទទៀតផង។

ពីមុននេះ អនុវត្តតាមគោលការណ៍ ទិដៅ ការកំណត់លក្ខន្ត និងកម្រិតបែងចែកថវិកាតាមសេចក្តីសម្រេចចិត្តលេខ ០៩/២០២២/NQ-HĐND ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវបានកែសម្រួលនិងបំពេញបន្ថែមក្នុងសេចក្តីសម្រេចចិត្តលេខ​១៧/២០២៣/NQ- NQ-HĐND ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត​ Bạc Liêu (ចាស់)។  ទន្ទមឹនិងនោះ តម្រូវការប្រើប្រាស់ថវិកាដើមទុនសម្រាប់បង្កើតអាជីពយោងតាមបណ្តាគម្រោង និងអនុ គម្រោងដែលស្ថិតក្នុងកម្មវិធីពោលគឺមិនមានច្រើននោះទេ ដោយសារគ្មាននូវសល់អ្នកអាស្រ័យផល ក្នុងនោះដែរ ប្រភពទុនសម្រាប់បង្កើតអាជីពក៏ត្រូវបានធ្វើការចែកចាយកាលមុនឆ្នាំ២០២៤ នៅសល់ច្រើន (សព្វថ្ងៃនូវសល់មកវិញចំនួន ៣០.៦១៦ លានដុង) តាមគម្រោងការ គឺមិនរំសាយថវិកាឱ្យអស់ក្នុងឆ្នាំ ២០២៥ នោះទេ។

យោងតាមការអនុវត្តនិងដោះស្រាយថវិកាដើមទុនសម្រាប់បណ្តាគម្រោង និងអនុគម្រោងមួយចំនួន​ ស្រូបអត្រាខ្ពស់ខាងថវិកាដើមទុន ដូច្នេះហើយ ក៏មានការជួបលំបាកដូចជា៖ គម្រោងទី១ (នៅសល់ ១៦.៨៣៥ លានដុង) ខ្លឹមសារឧបត្ថម្ភផ្ទះ (នៅសល់ ១៤៤ លក្ខន្តវិនិច្ឆ័យ) ដីធារ (នូវសល់ ១០ លក្ខន្តវិនិច្ឆ័យ) មិនអាចបន្តអនុវត្តដើម្បីដោះស្រាយនោះទេ ដោយសារគ្មាននូវសល់មុខសញ្ញាទទួលផល។ ខ្លឹមសារឧបត្ថម្ភកសាងប្រព័ន្ធទឹកស្អាតប្រើប្រាស់ប្រមូលផ្តុំ (សម្រេចបាន ៣/៥ កន្លែង) នូវសល់ ២ កន្លែងដែលម​ិនទាន់បានធ្វើការផ្សព្វផ្សាយ។ អនុគម្រោងទី១ និងអនុគម្រោងទី ៣ របស់គម្រោងទី៥ (នៅសល់ ១៩.៨៩៩ លានដុងដែលត្រូវបានធ្វើការចែកចាយកាលមុនឆ្នាំ ២០២៤)។ ជួបបញ្ហាលំបាកខាងយន្តការ​ មិនអាចអនុវត្តភារកិច្ចសម្រាប់ទិញសម្ភារៈ កែជួសជុលរាល់បណ្តាសំណង់ផ្សេងៗបាន។ គម្រោងទី៦ (នៅសល់ ១៧.៤៨៩ លានដុង ក្នុងនោះ ទុនវិនិយោគមានជាង ១២ លានដុង ដេីមទុនសម្រាប់បង្កើតអាជីពជាង​៥ពាន់លានដុង ចែកចាយតាំងពីមុនឆ្នាំ២០២៤) សម្រាប់ “ឧបត្ថម្ភកែជូសជួសជុល បង្ការការទ្រុឌទ្រោមខាងបេតិកភណ្ឌជាតិដ៏ពិសេស និងបេតិកភណ្ឌជាតិមានតម្លៃឆ្នើមរបស់បណ្តាជនជាតិភាគតិច។

ផ្តើមពីកម្មវិធី ក៏មានរាប់រយគ្រួសារជនរួមជាតិភាគតិចទទួលបានការឧបត្ថម្ភ​ បាសាំងទឹក សាងកន្លែងផ្ទុកទឹកសម្រាប់ប្រើប្រាស់ប្រមូលផ្តុំផងដែរ។

“បច្ចុប្បន្ននេះ មិនត្រឹមភូមិសាស្ត្រខេត្ត Bạc Liêu (ចាស់) ជួបលំបាកប៉ុណ្ណោះទេ ទូទាំងខេត្ត Cà Mau (ចាស់) ក៏នូវមានប្រភពទុនសម្រាប់វិនិយោគយ៉ាងច្រើនដែលត្រូវបានមជ្ឈិមធ្វេីការបំពេញបន្ថែមជា ២លើក ក្នុងឆ្នាំ២០២៥ (២៣.១៥២លានដុង) កំពុងស្ថិតក្នុងដំណើរការ សម្រេចឯកសារ មិនទាន់គ្រប់លក្ខណៈដើម្បីស្នើដល់គណៈកម្មាធិការប្រជាជនខេត្ត សម្រេចចិត្តធ្វើការចែកចាយសម្រាប់បណ្តាគណៈផ្នែកនៅភូមិភាគ។ ក្រៅពីនោះ សម្រាប់ការអនុវត្តនៃគម្រោងនីមួយៗ ព្រមទាំងអនុគម្រោងដែលស្ថិតក្នុងកម្មវិធីបច្ចុប្បន្ន មន្ទីរជនជាតិនិងសាសនាមិនទាន់កត់ត្រាការរិះគន់ខាងការលំបាក ប្រឈមមុខដែលផ្តលពីបណ្តាស្ថាប័ន ​គណៈផ្នែក និងភូមិភាគដែលត្រូវបានប្រគល់ឱ្យធ្វើជាម្ចាស់ការ។ ទោះជាយ៉ាងណាក្តី ស្តីពីល្បឿននៃការអនុវត្ត ក៏ដូចជាលទ្ធផលសម្រាប់ដោះស្រាយថវិកាក្នុងកំឡុងពេល៦ខែដំដើមឆ្នាំនៅទាប ជាពិសេស​ ថវិកាសម្រាប់ផ្តើមអាជីព  (ទើបសម្រេចបាន២៦,៤១%) ដោយមជ្ឈិមបានចែកចាយប្រភពថវិកាទាំងនេះដល់ខេត្តមានការយឺតយ៉ាវ (រយៈពេល ពាក់កណ្តាល ខែមេសា ឆ្នាំ២០២៥)” លោកង្វៀងថាញ់នីម នាយករងនៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងដូច្នេះ។

ដើម្បីដោះស្រាយបញ្ហាលំបាក ជំរុញល្បឿននៃការអនុវត្តកម្មវិធីនាចុងឆ្នាំ២០២៥នេះ យោងតាមប្រសាសន៍របស់លោក Nguyễn Thành Niệm មន្ទីរជនជាតិ និងសាសនា បានស្នើសុំឲ្យគណៈកម្មាធីការប្រជាជនខេត្តប្រគល់ជូនមន្ទីរហិរញ្ញវត្ថុឆាប់ផ្តល់យោបល់ ព្រមទាំងធើ្វសេនាធិការឱ្យគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យខ្លឹមសារសំណើរស្តីពីការអនុវត្តផែនការដើមទុនវិនិយោគអភិវឌ្ឍន៍ថវិកាមជ្ឈិមចែកចាយលើកទី២ ឆ្នាំ២០២៥។ ស្របឱកាសនោះ ធ្វើសេនាធិកាឱ្យគណៈកម្មាធិការប្រជាជនខេត្តចង្អុលណែនាំការផ្សព្វផ្សាយ និងធ្វើការចែកចាយយ៉ាងលម្អិតខាងគម្រោងដើមទុនសម្រាប់បង្កើតអាជីព និងរៀបចំចាត់ ចែងសម្រាប់កម្មវិធីឆ្នាំ២០២៥ ​លើភូមិសាស្ត្រខេត្ត Bạc Liêu (ចាស់)។ ណែនាំអំពីយន្តការ និងឯកសារផ្សេងៗសម្រាប់កែសម្រួលប្រភពទុនបណ្តាគម្រោង និងអនុគម្រោងដែលកំពុងជួបការលំបាកប្រឈមមុខ ពោលគឺគ្មាននៅសល់មុខសញ្ញាឧបត្ថម្ភ គ្មានសមត្ថភាពក្នុងការរំសាយថវិកាដោះស្រាយខាងដើមទុន បញ្ជូនទៅខាងបណ្តាគម្រោង និងអនុគម្រោងដទៃទៀត៕

ការឧបត្ថម្ភផ្ទះស្នាក់នៅក៏ត្រូវបានអនុវត្តមានប្រសិទ្ធភាព ថ្វីត្បិតតែសព្វថ្ងៃមិនអាចបន្តអនុវត្តសម្រាប់រំសាយថវិកា ដោយសារគ្មាននៅសល់មុខសញ្ញាអាស្រ័យផល។

 

គិតមកដល់ថ្ងៃ៣០មិថុនា ឆ្នាំ២០២៥ ទូទាំងខេត្តបានធ្វើការរំសាយថវិកាសរុបទាំងអស់ចំនួន២៨៦.៦២៧លានដុង ស្មើនឹង៦៦,២៨%នៃការសរុបដើមទុនដែលបានប្រគល់ជូនសម្រាប់តំណាក់កាល២០២១-២០២៥។ ក្នុងនោះ ខេត្ត Cà Mau (ចាស់) រួមមាន២២០.០១២លានដុង សម្រេច៨១,១៦% ដោយឡែកគម្រោងការខាងដើមទុននៃឆ្នាំ២០២៥វិញក៏ធ្វើការរំសាយថវិកាបាន៤៧.៤៤១លានដុង សម្រេច៥៣,០៥%។ ខេត្ត Bạc Liêu (ចាស់) ៧៥.៦១៥លានដុង សម្រេច៥៦,៩៥% ដោយឡែកគម្រោងការដើមទុននាឆ្នាំ២០២៥ទើប ធ្វើការរំសាយថវិកាបាន១.៨០០លានដុងប៉ុណ្ណោះ សម្រេច១២,៨៣%)៕

 

Quỳnh Anh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក