ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:30

បិទវគ្គបណ្តាថ្នាក់បង្រៀនអក្សរ Khmer ឱកាសវិស្សមកាល

សកម្មភាពនៃការចាត់តាំងបង្រៀនអក្សរ Khmer ឱកាសវិស្សមកាលជារៀងរាល់ឆ្នាំសម្រាប់កូនក្មួយ ជនរួមជាតិ ភាគតិចនៅតាមបណ្តាវត្តអារាម សាលាទាន និងទីតាំងដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករគឺ ជាគោលនយោបាយដ៏ពិសេសដោយឡែករបស់ខេត្ត Cà Mau រួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ខាងភាសា និងអក្សរសាស្ត្ររបស់ជនរួមជាតិ Khmer ទៀតផង។

ឈុតសម្តែងសិល្បៈអំណរពិធីបិទវគ្គរបស់ប្អូនៗសិស្សសាលា។

បន្ទាប់ជាង២ខែចាត់តាំងបង្រៀនអក្សរខ្មែរឱកាសវិស្សមកាលឆ្នាំ២០២៥ មកទល់ពេលនេះ គ្រប់បណ្តាថ្នាក់រៀនទាំងឡាយក៏បានរួមគ្នាផ្ត់មពិធីបិទវគ្គ ដើម្បីទុកឱកាសឱ្យប្អូនៗតៀមរៀបចំឈានចូលបន្តឆ្នាំសិក្សាថ្មី ២០២៥-២០២៦។

តំណាងបណ្តាស្ថាប័ន គណៈផ្នែក និងរដ្ឋអំណាចភូមិភាគអញ្ជើញចូលរួមពិធីបិទវគ្គថ្នាក់បង្រៀនអក្សរ Khmerឱកាសវិស្សមកាលនៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng)។

ឱកាសវិស្សមកាលឆ្នាំនេះ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បានចាត់តាំងចំនួន ៣ ទីតាំងបង្រៀនអក្សរ Khmer។ នៅភូមិ Đường Đào និង​  Cây Khô ឃុំ Hồ Thị Kỷ និងភូមិលេខ១១ ឃុំ Thới Bình​ ដោយមានប្អូនៗសិស្សានុសិស្សទាំងអស់ប្រមាណ១០០រូប។ ពិធីបិទវគ្គបានប្រព្រឹត្តិឡើងក្នុងបរិយាកាសយ៉ាងឱឡារឹក មានទាំងកម្មវិធីសិល្បៈ ល្បែងកម្សាន្តទៀតផងសម្រាប់ប្អូនៗចូលរួមសប្បាយ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសរបស់គ្រប់បណ្តាថ្នាក់ដឹកនាំ និងឪពុកម្តាយសិស្ស ព្រមទាំងមាមីងនៅភូមិភាគទៀតផង។

ក្នុងពិធីបិទវគ្គបង្រៀនអក្សរ Khmer ឱកាសវិស្សមកាលឆ្នាំ២០២៥  នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ក៏មានចាត់តាំងល្បែងប្រណាំងទូក.ងខ្នាតតូច (ទូក.ងដើមស្នោ) សម្រាប់ប្អូនៗចូលរួមកម្សាន្តសប្បាយ។

ជូនប័ណ្ណសរសើរ និងអំណោយសម្រាប់ប្អូនៗដែលរៀនបានពូកែ។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនា ឱ្យដឹង៖ “ទូទាំងខេត្តចាត់តាំងបានចំនួន ២៣ ទីតាំងបង្រៀនអក្សរ Khmerឱកាសវិស្សមកាល នៅតាមបណ្តាវត្តអារាម សាលាទាន និងតាមតំបន់ដែលមានជនរួមជាតិ Khmerរស់នៅច្រើនកុះករ ដោយមានចំនួនសិស្សចូលរួមប្រមាណជិត​ ៦០០ រូប”។

ដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនទាំងឡាយ មន្ទីរជនជាតិ និងសាសនា ក៏បានជូនអំណោយសម្រាប់គ្រូបង្រៀនផងដែរ។ (ក្នុងរូបថត៖ អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនា ជូនអំណោយគ្រូបង្រៀនអក្សរ Khmer  ឱកាសវិស្សមកាលដល់គ្រូបង្រៀនទាំង៣ទីតាំងរបស់វត្តជ្រុងខ្មែរ (Rạch Giồng)។

បន្ទាប់ពីបិទវគ្គបង្រៀន ប្អូនៗក៏សុទ្ធតែអានបាន សរសេរបាន និងសន្ទនាគ្នាជាភាសា Khmerយ៉ាងស្ទាត់ទៀតផង។ ប្អូន Nguyễn Hồng Nhẫn បានចែករំលែក៖ ប្អូនពិតជាសប្បាយចិត្តណាស់ដែលបានរួមជាមួយមិត្តភក្តិដទៃទៀតចូលវត្តជ្រុងខ្មែរ (Rạch Giồng) រៀនអក្សរ Khmer ឱកាសវិស្សមកាល ផ្តើមពីនោះក៏ជួយឱ្យប្អូនចេះសរសេរអក្សរ និងចេះនិយាយភាសា Khmer ទៀតផង។ នេះក៏ជាសំពៀយសម្រាប់ប្អូនឈានចូលបន្តសិក្សាសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តផងដែរ។ ប្អូនសង្ឃឹមថា ឱកាសវិស្សមកាលឆ្នាំបន្ត នឹងបានចូលរួមរៀនអក្សរ Khmer កម្រិតខ្ពស់ថែមទៀត”។

នាឱកាសនេះដែរ វត្តក៏បានចលនាសៀវភៅសិក្សាសម្រាប់ជំនួយប្អូនៗសិស្សសាលាជួបលំបាកដើម្បីឈានចូលបន្តឆ្នាំសិក្សាថ្មី ២០២៥-២០២៦។

“ការបន្តចាត់តាំងថ្នាក់បង្រៀនអក្សរ Khmer ឱកាសវិស្សមកាលជារៀងរាល់ឆ្នាំ បានរួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ខាងភាសា និងអក្សរសាស្ត្ររបស់ជនរួមជាតិ Khmer។ ផ្តើមពីនោះ ក៏សម្តែងនូវការយកចិត្តទិកដាក់របស់បក្ស និងរដ្ឋចំពោះជនរួមជាតិ Khmer ផងដែរ”, អ្នកស្រី Quách Kiều Mai  បានអះអាងបែបនេះ៕

Danh Điệp

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក