ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:12

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hưng Hội:

គិតគូរបានល្អដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ដោយចាត់ទុកថាការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ជាភារកិច្ចនយោបាយដ៏សំខាន់ រយៈពេលកន្លងគណ៖កម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hưng Hội បានសហការជាមួយរដ្ឋអំណាចភូមិភាគអនុវត្តល្អគោលនយោបាយជនជាតិ ព្រមទាំងផ្សព្វផ្សាយយ៉ាងច្រើនកម្មវិធីឧបត្ថម្ភជនរួមជាតិ Khmer ដោះស្រាយរាល់បញ្ហាមួយចំនួនស្តីពីផ្ទះស្នាក់នៅ ការងារធ្វើ ព្រមទាំងផ្គត់ផ្គង់ជីវភាពមាមីងបងប្អូនមួយថ្ងៃកាន់តែមានភាពប្រសើរឡើង។

គ្រួសារអ្នកមីង Thạch Thị Sà Quạnh រីករាយក្នុងផ្ទះថ្មីដែលទើបទទួលបានការឧបត្ថម្ភសាងសង់។

គ្មាន​ដី​សម្រាប់​ផលិត គ្រួសារ​អ្នកមីង Thạch Thị Sà Quạnh នៅភូមិ​ Sóc Đôn មានកូនចំនួន ៨ ​នាក់ ជីវភាពប្រចាំថ្ងៃពឹងលើតែប្រាក់ស៊ីឈ្នួលរបស់ប្តីប្រពន្ធ និងរបរ​កម្មករ​សំណង់របប់​កូន​ប្រុសតែប៉ុណ្ណោះ។ ​ផ្ទះ​ដែលជាសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​គ្រួសារ​ក៏មានការ​ទ្រុឌទ្រោម​យ៉ាង​ធ្ងន់ធ្ងរ ភ្លៀងជះ ខ្យល់បកបើង។ មានផ្ទះស្នាក់នៅល្អត្រឹមត្រូវ គឺជាក្តីស្រមៃតាំងពីយូរណាស់មកហើយដែរ។ ទន្ទឹមនិងនោះ ភាពក្រក៏បានតាមជាប់ គិតគូរបាយម្ហូបមួយថ្ងៃ ២ ពេលហើយថែមទាំងប្រាក់កាសសម្រាប់កែជុសជុលផ្ទះ ឬកសង់ថ្មីគឺខ្ញុំមិនដែលនឹកស្មានថាទៅរួចនោះទេ។

យល់ឃើញពីស្ថានភាពគ្រួសាររបស់អ្នកមីងជួបលំបាកបែបនេះ កាលពីខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តក៏បានផ្តើមចលនាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តដើម្បីជំនួយឧបត្ថម្ភគ្រួសារសង់ផ្ទះមហាសាមគ្គីមួយខ្នង ដោយសរុបទឹកប្រាក់ ៦០ លានដុង រួមទាំងទូសម្រាប់ជាទីសក្ការៈមួយទៀតផង។ ក្រៅពីការឧបត្ថម្ភផ្ទះ កម្មាភិបាលរណសិរ្សឃុំ ថែមទាំងបានណែនាំអ្នកមីង ក្វាន់ ធ្វើលិខិតស្នាមបង្កើនប្រភពទុនដោះស្រាយការងារធ្វើ (បន្ថែមពី ១០-២០ លានដុង) ពីធនាគារគោលនយោបាយសង្គមសម្រាប់អ្នកមីងអនុវត្តទម្រង់លក់បន្លែនៅទីផ្សារ ដើម្បីបង្កើតប្រភពចំណូលនឹងនរសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

អ្នកមីង Thạch Thị Sà Quạnh មានប្រសាសន៍៖ “អាស្រ័យបានរដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភ ក៏ជួយឱ្យខ្ញុំមានផ្ទះសមប្រាកបសម្រាប់ស្នាក់នៅ កូនចៅដេកលក់បានសុខស្រួលក្នុងផ្ទះថ្មី ជីវភាពគ្រួសារក៏បានលំនឹង”។

មុននេះប្រហែល ៣ ឆ្នាំ គ្រួសារអ្នកមីង ផានមីលិញ (នៅភូមិដាយតានី) មានការជួបលំបាកខ្លាំងដោយសារខ្វះដើមទុនផលិត តែបន្ទាប់ពីទទួលបានការឧបត្ថម្ភបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គមចំនួនទឹកប្រាក់ ៨០ លានដុង ប្តីប្រពន្ធអ្នកមីងក៏ចាប់ដៃគ្នាខិតខំរកស៊ីដោយប្រកបរបរដាំដំណាំ បន្លែបង្ការ។ បន្ទាប់ពីដាំបានរយៈពេលប្រហែល ៥ ខែ ពពាយក៏ចេញផ្លែ ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធអ្នកមីងប្រមូលផលបានចាប់ពី ៥០-៧០ គីឡូក្រាម (តម្លៃទីផ្សារចាប់ពី ២០-៣៥ ពាន់ដុង/គីឡូក្រាម យោងតាមកាលវេលា)។ ទម្រង់នេះបានជួយឱ្យគ្រួសារមានប្រភពចំណូលនឹងនរ បង្កើតបានប្រាក់សំចៃទុកសម្រាប់កែជួសជុលផ្ទះឱ្យបានល្អថែមទៀត។​ សេដ្ឋកិច្ចគ្រួសារមួយថ្ងៃកាន់តែធូរធា កូនចៅបានសិក្សារៀនសូត្រល្អត្រឹមត្រូវទៀតផង។

“ចាប់តាំងពីដើមឆ្នាំមក ឃុំបានឧបត្ថម្ភឱ្យបុលប្រាក់សម្រាប់ផលិតជាង ៨ ពាន់លានដុង ចលនាឧបត្ថម្ភអំណោយជាង ១.២០០ ចំណែក ព្រមទាំងឧបត្ថម្ភផ្ទះសប្បុរសធម៌ចំនួន ១៤ ខ្នង និងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារដែលជួបលំបាកខាងលំនៅឋាន។ល។ ដើម្បីគិតគូរបានល្អដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជន រយៈពេលកន្លង អង្គភាពបានសហការជាមួយគណៈកម្មាធិការប្រជាជន ព្រមទាំងគ្រប់បណ្តាគណៈផ្នែក បន្តការផ្សព្វផ្សាយ ឧបត្ថម្ភប្រជាជនបានបុលទុនសម្រាប់ផលិតដើម្បីពង្រីកទម្រង់រកស៊ីមានប្រសិទ្ធភាព។ ឆ្លៀតឱកាសគ្រប់បណ្តាគណៈផ្នែក និងសប្បុរសជន ឧបត្ថម្ភគ្រួសារក្រីក្រជួបលំបាកខាងលំនៅឋានដើម្បីមាមីងបងប្អូនមានទីតាំងស្នាក់នៅសមរម្យ និងសុខសាន្តចិត្តពលកម្មផលិត” លោក Đặng Văn Bắc ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Hưng Hội បានឱ្យដឹងដូច្នេះ។

អ្នកមីង Phan Mỹ Linh ថែទាំចម្ការពពាយដែលជាប្រភពចំណូលដ៏ប្រចាំរបស់គ្រួសារ។

ក្រៅពីគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនបានល្អ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំថែមទាំងបានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំផ្តល់យោបល់ ជំនួយឧបត្ថម្ភប្រជាជនចុះឈ្មោះដោះស្រាយសំណុំឯកសាររដ្ឋបាលនៅមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈរបស់ឃុំ និងនៅតាមអាគារវប្បធម៌តាមបណ្តាថ្នាក់ និងតាមគ្រួសារបងប្អូនប្រជាជនដែលជួបលំបាក កើតមានជំងឺ ចាស់ជរា។ល។ រៀបចំចាត់តាំងរាល់បណ្តាកិច្ចសន្ទនារវាងប្រជាជនជាមួយគ្រប់បណញតាគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ផ្តើមពីនោះ ស្តាប់មតិយោបល់និងបំណងប្រាថ្នារបស់បងប្អូនប្រជាជន បង្កើនទំនុកចិត្តដ៏ខ្លាំងខ្លារបស់បងប្អូនប្រជាជនចំពោះបក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ។ ទន្ទឹមនិងនោះក៏សកម្មចូលរួមចលនា ប្រឡងប្រណាំងស្នេហាជាតិ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងចូលរួមបានល្អនូវការកសាងបក្ស និងរដ្ឋអំណាចភូមិភាគលើភូមិសាស្ត្រឃុំ។

ផ្តើមពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ ទើបជីសម្ភារៈ និងស្មារតីរបស់ប្រជាជន Khmer នៅឃុំ Hưng Hội មានការអភិវឌ្ឍមិនឈប់ឈរ។ វិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចត្រូវបានវិនិយោគ និងកែលម្អជាប្រចាំ ជាពិសេសប្រព័ន្ធចរាចរណ៍ជនបទ និងប្រព័ន្ធធារាសាស្ត្រ បង្កើលក្ខខណៈអំណោយផល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ នេះក៏ជាប្រភពកម្លាំងសម្រាប់ជំនួយឧបត្ថម្ភបងប្អូន Khmer ខិតខំប្រឡងប្រណាំងពលកម្មផលិត រួមចំណែកកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូរសប្បាយ និងរីកចម្រើនឆ្ពោះទៅមុខ៕

Tú Quyên - Ngọc Quyên

 

ឃុំ Hững Hội សព្វថ្ងៃមានជាង ២.០០០ គ្រួសារជនរួមជាតិ Khmer ស្រូបអត្រា ៣០% នៃចំនួនប្រជាជនទូទាំងឃុំ​ភាគច្រើនរស់នៅតាមបណ្តាភូមិចំនួន ​៦ ភូមិ៖ Cù Lao, Sóc Đôn, Cả Vĩnh, Nước Mặn, Day Tà Ni និង Cái Giá។

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក