ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:17

នាំយកកច្បាប់ចូលជិតជនរួមជាតិភាគតិច

តម្រូវការដើម្បីបានចូលជិត ជំនួយឧបត្ថម្ភ និងពិគ្រោះយោបល់ គឺជាតម្រូវការដ៏សមស្របរបស់បងប្អូនប្រជាជន ជាពិសេសសម្រាប់បងប្អូនតំបន់ជនជាតិភាគតិច។ កន្លងមក Cà Mau ក៏បានពង្រីកតួនាទី និងភារកិច្ចទទួលខុសត្រូវសង្គមរបស់មេធាវី យុត្តិវិទូ និងអ្នកជំនាញផ្នែកច្បាប់ក្នុងការផ្សព្វផ្សាយ និងអប់រំច្បាប់នៅតំបន់ជនជាតិភាគតិច។

គណៈមេធាវីទាំងឡាយចូលរួមពិគ្រោះយោបល់ខាងច្បាប់នៅនឹងកន្លែង។

នាដើមខែតុលាកន្លងហើយ គណៈមេធាវី Bạc Liêu (បន្ទុកខេត្ត Cà Mau) បានរៀបចំកម្មវិធី “ទិវាផ្តល់ពិគ្រោះដោយឥតគិតថ្លៃ” នៅឃុំ Hưng Hội។ មានមេធាវីជាង ៤០ នាក់បានចូលរួមក្នុងកម្មវិធីនេះ ភាគច្រើនសុទ្ធសឹងជាអ្នកមានបទពិសោធន៍ និងអតីតភាពការងារក្នុងវិស័យជំនួយផ្នែកច្បាប់ដល់ប្រជាជនលើភូមិសាស្ត្រខេត្ត។ វគ្គ​ពិគ្រោះ​យោបល់​បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ពី​សំណាក់បងប្អូនតំបន់ជនរួម​ជាតិ​ Khmer ​នៅ​គ្រប់បណ្តា​ភូមិ។

ជាមួយកូនប្រុសបានមកទីនេះស្នើការពិគ្រោះយោបល់ដើម្បីទទួលបានលិខិតបញ្ជាក់ពីកម្មសិទ្ធិប្រើប្រាស់ដីធ្លី អ្នកមីង Thạch Thị Hiếu (ភូមិ Cù Lao) បានចែករំលែកថា៖ “គ្រួសារមានតម្រូវការចង់ទទួលបានការពិគ្រោះខាងច្បាប់ តែមិនដឹងថាត្រូវទៅទៅណា បើយើងទៅការិយាល័យច្បាប់ យើងខ្លាចបង់ប្រាក់ថ្លៃ។ ថ្ងៃនេះមានមេធាវីច្រើនរូបបានពិគ្រោះយោបល់ដោយមិនគិតថ្លៃពិតជាការល្អខ្លាំងណាស់!”។

បណ្តាខ្លឹមសារពិគ្រោះក្នុងកម្មវិធី សុទ្ធតែជាបញ្ហាច្បាប់យ៉ាងជាក់ស្តែង ដែលបងប្អូនប្រជាជនមានការចាប់អារម្មណ៍ តាំងពីរឿងតូចតាចនៅក្នុងគ្រួសារ និងនៅក្រៅសង្កាត់ ដូចជាវិវាទលើព្រំប្រទល់ដី ប្រឡាយទឹក និងទំនាក់ទំនងស៊ីវិល ប្រាក់កម្ចី ឬក៏លើវិស័យអាពាហ៍ពិពាហ៍ និងគ្រួសារ ដូចជាវិវាទលើការដណ្តើមសិទ្ធិចិញ្ចឹមកូន ការទទួលកេរដំណែលមរតក ធ្វើសំបុត្រកំណើតរបស់កូនដែលមានធាតុផ្សំពីបរទេស ។ល។ រហូតដល់បញ្ហាធំៗដូចជា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការក្លែងបន្លំ បង្កើតជាតិពុលលើបរិស្ថាន សុវត្ថិភាពចរាចរណ៍។ល។ សុទ្ធតែត្រូវបានបកស្រាយ និងណែនាំយ៉ាងច្បាស់លាស់។

សកម្មភាពនៃការពិគ្រោះយោបល់ខាងច្បាប់ដោយមិនគិតថ្លៃ គឺជារបៀបធ្វើដ៏ជាក់ស្តែង និងសមស្របជាមួយលក្ខណៈពិតប្រាកដ រួមចំណែកនាំយកច្បាប់ឱ្យចូលកាន់តែកៀកជិតថែមទៀតជាមួយ បងប្អូនប្រជាជន ជាពិសេសជនរួមជាតិភាគតិចលើភូមិសាស្ត្រ។

តាមរយៈការកំណត់ត្រា ប្រជាជនភាគច្រើនបានសម្តែងក្តីរំភើបនៅពេលដែលពួកគេមានបញ្ហាផ្លូវច្បាប់ ហើយបញ្ហាខាងគ្រួសារក៏បានឆ្លើយតប។ ទន្ទឹមនឹងនោះក៏មានបំណងចង់ឱ្យមានកម្មវិធីពិគ្រោះយោបល់ផ្នែកច្បាប់បែបនេះបន្ថែមទៀត និងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀត ដើម្បី ជួយបងប្អូនប្រជាជនមានលក្ខណៈចូលជិតបញ្ហាផ្លូវច្បាប់ដោយមិនគិតថ្លៃ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់ចំណេះដឹងសម្រាប់ការអនុវត្តច្បាប់។

បងប្អូនប្រជាជនឃុំ Hưng Hội ចូលរួមទិវាពិគ្រោះយោបល់ខាងច្បាប់ដោយឥតគិតថ្លៃ។

លោកមេធាវី Nguyễn Duy Sơn ប្រធានគណៈមេធាវី Bạc Liêu បានសង្កត់ធ្ងន់ថា៖ “កាដែលក្រុមគណៈមេធាវីបានចាត់តាំងកម្មវិធី “ទិវាពិគ្រោះយោបល់ខាងច្បាប់ដោយឥតគិតថ្លៃ” សម្រាប់មាមីងបងប្អូននៅឃុំ Hưng Hội ដែលជាភូមិភាគមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ ជាទង្វើដ៏មានអត្ថន័យខ្លាំងណាស់។ ឆ្លងតាមរយៈនៃការពិគ្រោះយោបល់ មាមីងបងប្អូនក៏មានការលើកកម្ពស់ចំណេះដឹងខាងច្បាប់ យល់ច្បាស់ពីកម្មសិទ្ធិរបស់ខ្លួន និងគ្រួសារដែលត្រូវបានផ្លូវច្បាប់ និងរដ្ឋការពារ។ ទន្ទឹមនិងនោះ សម្រាប់អ្នកដែលទទួលបន្ទុកការងារខាងច្បាប់ ដូចជាកណៈមេធាវី ការយល់ដឹងកាន់តែបានជ្រៅជ្រះជាងសម្រាប់បេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងខាងច្បាប់ជូនបងប្អូនប្រជាជន មិនត្រឹមតែនៅក្នុងសម័យកាត់ក្តីនៃតុលាការ និងនៅការិយាល័យច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានស៊ីជម្រៅ និងបង្កភាពជិតស្និទ្ធជាមួយមហាជនទៀតផង”។

យោងតាមប្រសាសន៍លោកមេធាវី Nguyễn Duy Sơn បានឱ្យដឹង៖ ជាមួយភាពជោគជ័យនៃទិវាពិគ្រោះយោបល់ខាងច្បាប់នៅឃុំ Hưng Hội នាពេលខាងមុខ គណៈមេធាវីខេត្តនឹងបន្តសិក្សាស្រាវជ្រាវ និងសំណើរបន្ថែមនូវកម្មវិធីពិគ្រោះយោបល់ខាងច្បាប់សម្រាប់ភូមិភាគជាច្រើនទៀត ជាពិសេសតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនរួមជាតិភាគតិច។ តាមរយៈការឃោសនា ផ្សព្វផ្សាយ និងការអប់រំច្បាប់ បងប្អូនប្រជាជនទាំងឡាយគ្រប់រូបនឹងមានចំណេះដឹងបន្ថែមទៀត ដើម្បីការ ពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់រៀងខ្លួន រួមចំណែកកសាងសង្គមប្រកបដោយស្ថិរភាព សុវត្ថិភាព និងអភិវឌ្ឍន៍៕

Kim Phượng

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក