ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:15

ខិតខំប្រឹងប្រែងបើកដើមទុនឱ្យបាន ១០០% តាមផែនការ

កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី) មានគម្រោងសរុបចំនួន ១០ ដោយអនុគម្រោងចំនួន ១០ និងខ្លឹមសារធាតុផ្សំចំនួន ៣១ ដែលបានអនុវត្តលើភូមិសាស្ត្រខេត្ត។

ដោយអាស្រ័យផលពីកម្មវិធី តំបន់ជនរួមជាតិជាច្រើនលើភូមិសាស្ត្រខេត្តមានការរីកចម្រើន ខណៈពេលដែលទទួលបានការវិនិយោគសាងសង់សំណង់គមនាគមន៍។

គិតត្រឹមថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ ទូទាំងខេត្តបានបើកថវិកាចំនួន ៦៩,៥២៨ ពាន់លានដុង ស្មើនឹង ៤៥,៤៣% នៃផែនការ (ផែនការទុនដែលបានបែងចែកសម្រាប់កម្មវិធី ប៉ុន្តែមិនទាន់បាន បែងចែកលម្អិតដើម្បីអនុវត្តគឺ ៣៧,៦៨០ ពាន់លានដុង)។

ពេលអនុវត្តការរួមបញ្ចូលអង្គភាពរដ្ឋបាល រដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ជំហានដំបូងបានជះឥទ្ធិពលដល់វឌ្ឍនភាពក្នុងការអនុវត្ត និងបើកថវិកាតាមផែនការទុនរបស់កម្មវិធី ដោយសារអង្គភាពបានប្រគល់ភារកិច្ចឱ្យទទួលបន្ទុកគម្រោង និងអនុគម្រោងនានាចំណាយពេលច្រើនដើម្បីពិនិត្យទៀងផ្ទាត់ទិន្នន័យ និងប្រគល់ឯកសារទៅអង្គភាពថ្មីបន្តអនុវត្ត។

លោកស្រី Nguyễn Thu Tư នាយិការនៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងថា៖ “តាមរយៈការបូកសរុប ភូមិភាគជាច្រើនបានព្យាករណ៍ថាមិនអាចបើកថវិកាអស់ផែនការទុនដែលបានប្រគល់ជូនតាមកាលកំណត់ឆ្នាំ ២០២៥ មិនទាន់ពេលនោះទេ ហើយបានស្នើសុំពន្យារពេលអនុវត្ត និងបើកថវិកាដល់ឆ្នាំ ២០២៦។ ប៉ុន្តែ ខ្លឹមសារនៃសំណើនេះមិនស្ថិតនៅក្រោមការដោះស្រាយរបស់ខេត្ត ដូច្នេះហើយត្រូវរង់ចាំសេចក្តីសម្រេចរបស់រដ្ឋសភា និងសេចក្តីចង្អុលការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីដើម្បីអនុវត្ត”។

ផែនការទុនវិនិយោគអភិវឌ្ឍន៍ដែលមិនទាន់បានបែងចែកលម្អិតគឺ ១៤,៦២៦ ពាន់លានដុង ក្នុងនោះ ៣.៨៦៩ លានដុងនឹងបានចែកជូនមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ដើម្បីអនុវត្តគម្រោងទី ៦។ ប៉ុន្តែ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍មានលិខិតផ្ញើជូន មន្ទីរហិរញ្ញវត្ថុ ស្នើសុំកែសម្រួលបន្ថយផែនការទុនមកនៅត្រឹម ២.៣០០ លានដុង ដូច្នេះចំនួនទុនដែលនៅសល់ ១.៥៦៩ លានដុងត្រូវអនុវត្តកែតម្រូវឡើងវិញសម្រាប់អង្គភាពផ្សេងទៀត។

ទឹកប្រាក់ចំនួន ១០.៧៥៧ លានដុងគឺជាចំនួនទុនដែលបានបែងចែកក្នុងឆ្នាំ ២០២៥ សេសសល់នៅថ្នាក់ស្រុកនៃខេត្ត Bạc Liêu (ចាស់) បន្ទាប់ពីការរួមបញ្ចូលបានបញ្ជូនឱ្យថ្នាក់ខេត្តគ្រប់គ្រងវិញ។

កម្មវិធីបានបង្កលក្ខណៈសម្រាប់បងប្អូនជនរួមជាតិភាគតិចបង្កើនការផលិត និងប្រភព ប្រាក់ចំណូលទៀតផង។

មន្ទីរជនជាតិ និងសាសនាបានពិនិត្យឡើងវិញ ធ្វើការស្ទង់មតិជាក់ស្តែងនៅភូមិភាគ និងធ្វើការជាមួយភូមិភាគចំនួន ៦ ដែលមានមុខសញ្ញាទទួលផលជាច្រើនពីខ្លឹមសារឧបត្ថម្ភរបស់កម្មវិធី ព្រមទាំងបូកសរុបរបាយការណ៍ពិនិត្យឡើងវិញរបស់ឃុំ-សង្កាត់ចំណុះខេត្ត Bạc Liêu  (ចាស់)។ តាមនោះ បានកត់ត្រាបន្ថែមនូវតម្រូវការឧបត្ថម្ភដីលំនៅឋានចំនួន ១១ គ្រួសារ ផ្ទះនៅចំនួន ២០ គ្រួសារ ហើយបានស្នើបែងចែកបន្ថែមចំនួន ១.៧០៦ លានដុង។ ចំនួនទឹកប្រាក់នៅសេសសល់ ៩.០៥១ លានដុង បានរំពឹងថានឹងមិនបន្តបែងចែកលម្អិតទេ ដោយសារភូមិសាស្ត្រខេត្ត Bạc Liêu (ចាស់) បច្ចុប្បន្នលែងមានមុខសញ្ញាទទួលបានផល និងតម្រូវការប្រើប្រាស់ទុនទៀតហើយ។

ចំពោះទុនវិជ្ជាជីវៈដែលមិនទាន់បានបែងចែកលម្អិតគឺ ១៩.៨២០ លានដុង រួមមាន ១៨.៩៨០ លាន ដុងបានបែងចែកសម្រាប់កម្មវិធីក្នុងឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រខេត្ត Bạc Liêu (ចាស់) មិនអាចបន្តបែងចែកលម្អិតបានទេ ដោយសារភូមិសាស្ត្រអនុវត្តបានអស់តម្រូវការ និងមុខសញ្ញាទទួលបាន ផលហើយ។ ៨៤០ លានដុងត្រូវបានបែងចែកដើម្បីអនុវត្តគម្រោងរងទី ២ នៃគម្រោងទី ៣ នៅលើភូមិសាស្ត្រស្រុក Trần Văn Thời ខេត្ត Cà Mau  (ចាស់) ប៉ុន្តែភូមិភាគបានកំណត់ថាលែងមានមុខសញ្ញាទទួលបានផលទៀតទេ ដូច្នេះមិនទាន់បានបែងចែកលម្អិតដល់ថ្នាក់ឃុំ។ បន្ទាប់ពីការរៀប ចំឡើងវិញ បានពិនិត្យ និងកែសម្រួលមកថ្នាក់ខេត្តដើម្បីគ្រប់គ្រង។

 “ចំពោះមុខការលំបាកដូចបានរៀបរាប់ខាងលើ មន្ទីរជនជាតិ និងសាសនាជាអ្នកទទួលបន្ទុក នឹងសហការជាមួយអង្គភាព និងភូមិភាគនានា ដើម្បីបន្តពិនិត្យឡើងវិញ ស្នើដំណោះស្រាយចំពោះចំនួន ទុនដែលមិនទាន់បានបែងចែក ឬលែងមានតម្រូវការប្រើប្រាស់របស់កម្មវិធី។ ករណីលែងមានតម្រូវ ការប្រើប្រាស់ទុន ឬមិនអាចកែសម្រួលផ្ទៃក្នុងរវាងគម្រោងនានាបាន ត្រូវរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ចដើម្បីពិចារណាសងទៅថវិកាមជ្ឈិមវិញ” លោកស្រី Nguyễn Thu Tư បានឱ្យដឹងបន្ថែមដូច្នេះ។

បងប្អូននារីជនជាតិភាគតិចជាច្រើនរូបទទួលបានចូលជិតបណ្តាប្រភពទុន ដើម្បីអភិវឌ្ឍន៍ទម្រង់ដាំដំណាំ ​បង្លែបង្ការ។

ដោយបានបញ្ជាក់ថាការបើកដើមទុនជាភារកិច្ចនយោបាយដ៏សំខាន់ និងចម្បង អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Lê Van Sử បានសង្កត់ធ្ងន់ថា ត្រូវតែផ្តោតអាទិភាពលើការដឹកនាំ ចង្អុលការ និងរៀបចំអនុវត្ត ខិតខំប្រឹងប្រែងឱ្យអត្រាបើកថវិកាសម្រេចបាន ១០០% តាមកិច្ចចង្អុលការណែនាំរបស់នាយករដ្ឋមន្ត្រី។ គ្រប់បណ្តាស្ថាប័នគ្រប់គ្រងកម្មវិធី តាមមុខងារ និងភារកិច្ចបានប្រ គល់ជូន ត្រូវសហការជាមួយស្ថាប័ន អង្គភាព និងភូមិភាគនានាឱ្យបានទាន់ពេលវេលា ដើម្បីបន្តពិនិត្យឡើងវិញនូវរាល់ការលំបាក និងឧបសគ្គផ្សេងៗដើម្បីណែនាំបន្ថែមទៀតអំពីជំនាញ វិជ្ជាជីវៈ ក្របខ័ណ្ឌច្បាប់ និងរាល់បញ្ហាពាក់ព័ន្ធផ្សេងៗតាមផ្នែកសមត្ថកិច្ច។ បង្កើនសកម្មភាពត្រួតពិនិត្យ និងជំរុញខ្លាំងខ្លល្បឿននៃការអនុវត្ត និងដោះស្រាយថវិកាដើមទុនដែលបានរៀបចំជាស្រេច។

ចំពោះបណ្តាអង្គភាពដែលមានអត្រាបើកថវិកាទាប អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lê Văn Sử បានប្រគល់ភារកិច្ចឱ្យមន្ទីរកសិកម្ម និងបរិស្ថាន មន្ទីរជនជាតិ និងសាសនាធ្វើការបូកសរុប រៀបចំផែនការធ្វើការ ដើម្បីស្វែងរកដំណោះស្រាយដោះស្រាយការលំបាកជាមួយអង្គភាព និងភូមិភាគនីមួយៗ សម្រេចមុនថ្ងៃទី ៣០ ខែតុលា។ បន្តតាមដាន ធ្វើបច្ចុប្បន្នភាពលទ្ធផលនៃការអនុវត្តតាមអង្គភាពដែលកំពុងជួបការលំបាក ក្តាប់ស្ថានភាពឱ្យបានដិតដល់ និងរាយការណ៍ជូនថ្នាក់មានសមត្ថកិច្ចតាមបទប្បញ្ញត្តិ៕

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក