ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:17

លើកកម្ពស់បំណិនសម្រាប់ការអនុវត្តគម្រោងទី ៨

អនុវត្តគម្រោងទី ៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ កន្លងមកនេះ សមាគមសព័ន្ធនារីខេត្ត បានសកម្មផ្សព្វផ្សាយយ៉ាងជាក់ស្តែងដើម្បីលើកកម្ពស់បំណីនខាងការផ្សព្វផ្សាយបង្ការ ណិងប្រយុទ្ធប្រឆាំងការប្រើអំពើហិង្សាលើគ្រួសារ ព្រមទាំងជំរុញសិទ្ធស្មើភេទក្នុងសហគមន៍។

លោក Trần Quốc Việt ប្រធានក្លឹបទំនាក់ទំនងសហគមន៍ភូមិ Đường Đào (ជួរមុខ ខាងឆ្វេង) រួមជាមួយមាមីងបងប្អូនជនរួមជាតិភាគតិចនៅភូមិភាគយកចិត្តទុកដាក់ស្តាប់ការចែករំលែកចំណេះដឹងស្តីពិសមភាពយេនឌ័រ និងការប្រើអំពើហិង្សាលើគ្រួសារ។

តាមរយៈសន្និសីនៃវគ្គហ្វឹកហ្វឺន​ បណ្តក្រុមសារព័ត៌មាន និងប្រជាជនត្រូវបានបំពាក់ដោយចំណេះដឹងផ្នែកច្បាប់ស្តីពីសមភាពយេនឌ័រ ជំនាញក្នុងការកំណត់អត្តសញ្ញាណ និងដោះស្រាយស្ថានភាពប្រើអំពើហិង្សាលើគ្រួសារ និងវិធីសាស្រ្តក្នុងការចូលជិត និងឧបត្ថម្ភជនរងគ្រោះ។ ខ្លឹមសារនៃវគ្គហ្វឹកហ្វឺនត្រូវបានបង្ហាញយ៉ាងរស់រវើក ភ្ជាប់ទៅនឹងការពិតសម្រាប់ភូមិភាគនីមួយៗ ជួយសិក្ខាកាមទាំងឡាយងាយយល់និងងាយចងចាំ ព្រមទាំងអាចអនុវត្តចូលក្នុងការរស់ នៅ។

លោក Trần Quốc Việt ប្រធានក្លឹបទំនាក់ទំនងភូមិ Đường Đào ឃុំ Hồ Thị Kỷ បានឱ្យដឹង៖ “តាមរយៈនៃវគ្គហ្វឹកហ្វឺន ខ្ញុំក្តាប់បានយ៉ាងច្រើនវិធីសាស្រ្តសម្រាប់ផ្សព្វផ្សាយដែលបង្កភាពជិតស្និទ្ធ និងងាយស្រួលអនុវត្ត។ ខ្ញុំនឹងអនុវត្តចូលក្នុងកិច្ចប្រជុំជន ដើម្បីរួមចំណែកដល់ការបង្កើនចំណេះដឹងអំពីសមភាពយេនឌ័រ ការទប់ស្កាត់ប្រើអំពើហិង្សាលើគ្រួសារ និងជួយសហគមន៍ឱ្យកាន់តែមានសាមគ្គីភាព និងអរិយធម៌”។

ការផ្សព្វផ្សាយនៅអនុសង្កាត់លេខ​ ១ សង្កាត់ An Xuyên។

ជាអ្នកបានចូលរួមវគ្គហ្វឹកហ្វឺននេះផងដែរ លោក Nguyễn Trọng Yêm សមាជិកក្លឹបទំនាក់ទំនងសហគមន៍ភូមិ Đường Đào បានចែករំលែកថា៖ “ពីមុននេះ ពេលខ្ញុំជួបប្រទះករណីជម្លោះរវាងប្តីប្រពន្ធ ខ្ញុំដឹងតែសម្របសម្រួលប៉ុណ្ណោះ។ បន្ទាប់ពីចប់ថ្នាក់ហ្វឹកហ្វឺននេះ ខ្ញុំយល់កាន់តែច្បាស់ពីរបៀបចូលជិត ស្តាប់ និងជំនួយជាផ្លូវការ ដើម្បីឱ្យអ្នកដែលពាក់ព័ន្ធអាចចែករំលែកដោយទំនុកចិត្ត និងស្វែងរកដំណោះស្រាយជាវិជ្ជមាន”។

អ្នកមីង Nguyễn Thị Thu Tâm ប្រធានក្លឹបទំនាក់ទំនងសហគមន៍អនុសង្កាត់លេខ១ សង្កាត់ An Xuyên បានឱ្យដឹង៖ “បន្ទាប់ពីបានចូលរួមហ្វឹកហ្វឺន យើងខ្ញុំបានរៀបចំផ្សព្វផ្សាយផ្នែកខាងទំនាក់ទំនងតូចៗភ្លាមនៅអនុសង្កាត់ ដោយរួមបញ្ចូលទៅក្នុងសកម្មភាពរបស់ក្លឹបប្រជាជន។ បងប្អូនប្រជាជនមានការរំភើបរីករាយយ៉ាងខ្លាំងដែលបានចូលរួម ពីព្រោះខ្លឹមសារមានភាពជិតស្និទ្ធ និងងាយយល់។ ខ្ញុំគិតថា នៅពេលដែលមនុស្សត្រូវបានចូលជិតយ៉ាងល្អត្រឹមត្រូវ ពួកគេនិងតែងត្រៀមស្មារតីក្នុងការចែករំលែក និងផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន រួមចំណែកកាត់បន្ថយការប្រើអំពើហិង្សាលើគ្រួសារដែលផ្តើមពីមូលដ្ឋាន”។

សមាជិកនារីទាំងឡាយសកម្មចូលរួមឆ្លើយសំណួរក្នុងពីធីប្រជុំ។

ក្នុងខែកញ្ញាកន្លងហើយ សមាគមន៍សហព័ន្ធនារីខេត្តបានរៀបចំវគ្គហ្វឹកហ្វឺនចំនួន ៨ ថ្នាក់ដែលស្តីពីជំនាញខាងការឃោសនា ផ្សព្វផ្សាយដើម្បីទប់ស្កាត់ការប្រើអំពើហិង្សាលើគ្រួសារ និងសមភាពយេនឌ័រនៅតាមបណ្តាឃុំដែលកំពុងអនុវត្តគម្រោងទី ៨។ យោងតាមលោកស្រី Tô Thị Minh Thuận អនុប្រធានសមាគមសហព័ន្ធនារីខេត្ត ការអនុវត្តផ្សពផ្សាយគម្រោងទី ៨ មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងកសាងកងកម្លាំងអ្នកឃោសនាជាស្នូលនៅតាមមូលដ្ឋានទៀតផង។

“យើងខ្ញុំសង្ឃឹមថា រាល់សមាជិក កម្មាភិបាល​ និងប្រជាជនទាំងឡាយនឹងក្លាយជាអ្នកឃោសនាយ៉ាងសកម្ម រួមគ្នាកសាងបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព សមភាព និងសុភមង្គលសម្រាប់ស្ត្រី និងកុមារ ជាពិសេសនៅតំបន់ជនជាតិភាគតិច” លោកស្រី Thuận បានសង្កត់ធ្ងន់បែបនេះ៕

Cẩm Nhi

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក