ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:09

លុបបំបាត់អាពាហ៍ពិពាហ៍មិនគ្រប់វ័យ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិត

មួយទសវត្សរ៍ ជាដំណើរការដ៏វែងឆ្ងាយ ដោយភាពអត់ធ្មត់ ខេត្ត Cà Mau ជាចំណុចភ្លឺស្វាងក្នុងការលុបបំបាត់ជោគជ័យនូវការរៀបការមិនគ្រប់វ័យ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិតក្នុងតំបន់បងប្អូនជនជាតិភាគតិច។ ដំណើរនេះ ពោរពេញទៅដោយភាពកក់ក្តៅនៃទឹកចិត្តមនុស្សធម៌ ត្រូវបានជំរុញយ៉ាងខ្លាំងខ្លាអាស្រ័យដោយគម្រោងទី ៩ ស្ថិតក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ។

ជីវភាពវប្បធម៌របស់បងប្អូន Khmer ថ្ងៃកាន់តែរីកចម្រើនល្អប្រសើរ។

ជាង ១០ ឆ្នាំមុន នៅតាមភូមិស្រុកជាច្រើន រឿង “ផ្សំផ្គុំ”  “រៀបការមានអាយុ” ជារឿងធម្មតា។ ក្មេងស្រីទើបតែអាយុ ១៥ ១៦ ឆ្នាំបន្ទាប់ពីចេញសាលា គ្រង ឈុតអាពាហ៍ពិពាហ៍ ប៉ុន្តែបច្ចុប្បន្ន រូបភាពទាំងនោះគ្រាន់តែជាការចងចាំប៉ុណ្ណោះ។ ជំនួសមកវិញ គឺស្នាមញញឹមដ៏ស្រស់បំព្រងនៅលើផ្ទៃមុខរបស់ក្មេងស្រីជនជាតិភាគតិច នៅពេលពួកគាត់កាន់សៀវភៅទៅសាលារៀន គឺជាពន្លឺភ្នែកដ៏ភ្លឺស្វាងនៃក្តីសង្ឃឹមរបស់យុវជន កំពុងផ្តើមអាជីវកម្ម កសាងជីវិតដោយចំណេះដឹង។

“ពីដើម គ្រួសារជាច្រើនធ្លាប់គិតថាកូនស្រីធំឡើងគឺត្រូវរៀបការឱ្យគេ តែឥឡូវនេះ អ្នកណាក៏យល់ដែរថា ការសិក្សា ទើបជាផ្លូវរួចផុតពីភាពក្រីក្រ ផ្លាស់ប្តូរវាសនា” អ្នកមីង​ Thạch Cẩm Liên ភូមិកឺយ៥B ឃុំដាបាកចែករំលែក។ ពាក្យសម្តីដ៏សាមញ្ញ ប៉ុន្តែបង្កប់នូវដំណើរការផ្លាស់ប្តូរការយល់ដឹងដ៏ជ្រាលជ្រៅមួយនៅក្នុងសហគមន៍បងប្អូនជនជាតិ។

ដើម្បីទទួលបានការផ្លាស់ប្តូរនេះ ពីឆ្នាំ ២០១៥ ខេត្ត Cà Mau បានព្យាយាមអនុវត្តគម្រោង “កាត់បន្ថយស្ថានភាពរៀបអាពាហ៍ពិពាហ៍មិនគ្រប់វ័យ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិត”។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ៦៥ថ្នាក់បណ្តុះបណ្តា បានរៀបចំឡើង ដោយមានអ្នកចូលរួមជាង ៦.៦៥០ លើក ដោយថវិកាសរុបជាង ២,៤ ពាន់លានដុង។ មិនត្រឹមតែជាថ្នាក់សិក្សាដែលគួរឱ្យធុញទ្រាន់នោះទេ រាល់ពេលផ្សព្វផ្សាយគឺជា “ការសន្ទនាពីបេះដូង” ជាទីកន្លែងដែលកម្មាភិបាល អង្គការមហាជន អ្នកមានកិត្យានុភាព រួមជាមួយប្រជាជន ចែករំលែករឿងរ៉ាវ ពន្យល់ច្បាប់ បំផុសសេចក្តីស្រឡាញ់ និងភារកិច្ច។

អ្នកមានកិត្យានុភាពនៅឃុំហូធីគីចុះដល់ផ្ទះប្រជាជន ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍មុនវ័យ។

“ដោយសារបានស្តាប់កម្មាភិបាលនិយាយ បងប្អូនយល់ច្បាស់ថា ការឆាប់រៀបការគឺធ្វើឱ្យខាតបង់ដល់កូនចៅយើង។ ឥឡូវនេះ អ្នកណាក៏ដឹងដែរថា ត្រូវឱ្យកូនរៀនសូត្រ ពេញវ័យ ទើបរៀបចំគ្រួសារ” អ្នកមីង Nông Thị Yêu ភូមិ Vĩnh Gốc ឃុំ Hưng Mỹ បានរៀបរាប់ដូច្នេះ។

មិនបង្អង់ត្រឹមថ្នាក់បណ្តុះបណ្តាលប៉ុណ្ណោះទេ ខេត្ត Cà Mau ក៏បានដំឡើងផ្ទាំងប៉ាណូធំៗចំនួន ១៤ ផ្ទាំង នៅតាមឃុំដែលលំបាកខ្លាំង ចេញផ្សាយសៀវភៅណែនាំ ឯកសារ ភាពយន្តផ្សព្វផ្សាយអប់រំ រាប់ពាន់ច្បាប់ ដែលមានលក្ខណៈរស់រវើក និងងាយយល់។ សារដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ ដូចជា “អាពាហ៍ពិពាហ៍មិនត្រឹមតែជានិស្ស័យប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចសម្រាប់អនាគតកូនចៅទៀតផង”។

ឥឡូវនេះ នៅតាមតំបន់បងប្អូនជនជាតិនានាក្នុងខេត្ត គ្មានទៀតទេ នូវរឿងរ៉ាវដ៏ក្រៀមក្រំនៃការរៀបអាពាហ៍ពិពាហ៍មិនគ្រប់អាយុ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិត ជំនួសមកវិញ គឺជាសំឡេងសើចក្អាកក្អាយរបស់កុមារ ក្នុងផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ គឺជាគូស្វាមីភរិយាវ័យក្មេង ដែលស្ម័គ្រចិត្តមករួមរស់ជាមួយគ្នា ដោយក្តីស្រឡាញ់ ចំណេះដឹង និងក្តីប្រាថ្នាកសាងគ្រួសារសុភមង្គល។

កុមារីជនជាតិភាគតិច សកម្មក្នុងការសិក្សារៀនសូត្រ។

ដើម្បីពង្រីកសមិទ្ធផលទាំងនេះ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្ត Cà Mau បន្តអនុវត្តគម្រោង ដោយវិធីសាស្ត្រថ្មីៗដូចជា៖ ផ្លាស់ថ្មីទម្រង់នៃការផ្សព្វ ផ្សាយ ពង្រីកតួនាទីរបស់អ្នកមានកិត្យានុភាព ផ្សារភ្ជាប់ការឃោសនាច្បាប់ ជាមួយនឹងការគាំទ្រផ្នែកជីវភាពរស់នៅ ជួយបងប្អូនឱ្យយល់ដឹងពីច្បាប់ផង និងមានលក្ខណៈ ឈានឡើងក្នុងដំណើរជីវិត។

លោក Nguyễn Văn Thạnh ប្រធានភូមិដាបាកអា ឃុំដាបាកអះអាងថា៖ “នៅពេលដែលប្រជាជនមានជីវភាពធូរធារ បានរៀនសូត្រដល់កម្រិត នោះការរៀបអាពាហ៍ពិពាហ៍មិនគ្រប់វ័យ និងអាពាហ៍ពិពាហ៍រួមខ្សែលោហិត នឹងលែងកើតមានទៀតហើយ”៕

Nguyễn Đào

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក