ទូរស័ព្: 0274 383 347
ពុធ, 9-9-26 13:27:27

ធានា "៣ស្អាត" រួមចំណែកកសាងជនបទថ្មី

អនុវត្តបទដ្ឋាន "៣ស្អាត" នៃការចលនា "កសាងគ្រួសារ ៥គ្មាន ៣ស្អាត" សមាគមសហព័ន្ធនារីខេត្តគ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំដំណោះស្រាយជាក់ស្តែងជាច្រើន ព្រមទាំងប្តេជ្ញាចិត្តអនុវត្តមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់តម្លៃនៃការឃោសនាចលនាចូលរួមអនុវត្តកម្មវិធីគោលដៅជាតិលើភូមិសាស្ត្រខេត្ត។

 

សមាគមសហព័ន្ធនារីទូទាំងខេត្ត មានសកម្មភាពយ៉ាងជាក់ស្តែងសម្រាប់ជំនួយឧបត្ថម្ភបងប្អូននារីកសាងសង់បង្គន់អនាម័យ និងអាងផ្ទុកទឹកសម្រាប់ប្រើប្រាស់ទៀតផង។

លោកស្រី Nguyễn Thị Ngọc Thuý អនុប្រធានសមាគមសហព័ន្ធនារីខេត្ត បានឱ្យដឹងថា៖ "ផ្តោតលើផែនការដំណាក់កាល និងប្រចាំឆ្នាំ ថ្នាក់សមាគមប្រមូលផ្តុំផ្សព្វផ្សាយ ឃោសនាជាប្រចាំក្នុងសមាជិកនារី អំពីបទដ្ឋាន ៨ យ៉ាង "កសាងគ្រួសារ ៥គ្មាន ៣ស្អាត" ចំណេះដឹងអំពីការការពារបរិស្ថាន អនាម័យម្ហូបអាហារ។ យោងតាមនោះ​ សមាគមគ្រប់លំដាប់ថ្នាក់បានជួយគ្នាកសាងបង្គន់ស្របអនាម័យ ឧបត្ថម្ភគ្រួសារមានឧបករណ៍សម្រាប់ផ្ទុកទឹកប្រើប្រាស់ស្របអនាម័យ និងអនុវត្ត ៣ស្អាត។ល។ ឆ្លងកាត់ច្រើនឆ្នាំអនុវត្ត ទម្រង់មានប្រសិទ្ធភាពជាច្រើនរបស់សមាគមក៏ត្រូវបានគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ ចង្អុលការណែនាំយ៉ាងទូលំទូលាយទាំងលើភូមិសាស្ត្រ"។

ដើម្បីជួយបងប្អូននារី រួមទាំងសមាជិកមានស្ថានភាពជួបលំបាក គ្រួសារក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានបង្គន់ស្របអនាម័យ សមាគមនារីគ្របើលំដាប់ថ្នាក់ធានាឥណទានជាមួយអ្នកផ្គត់ផ្គង់ ឧបត្ថម្ភគ្រួសារទិញឧបករណ៍ផ្ទុកទឹកសម្រាប់ប្រើប្រាស់ដោយសងជាសន្សឹមៗ និងអាងទឹកស្អុយ កសាងបង្គន់ធានាអនាម័យជាដើម។ ជាពិសេស ចាត់តាំងអនុវត្តសម្រេចជោគជ័យ ២ ទម្រង់ចលនា ឧបត្ថម្ភគ្រួសារក្រលំបាកសង់បង្គន់ធានាអនាម័យដោយប្រើបាសាំងទឹករំលាយលាមកសម្រាប់ឃុំចំនួន ២ ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើន។

នៅភូមិលេខ ៧ ឃុំ Tân Lộc សាខាសមាគមនារីតែងសកម្មឃោសនា ចលនាបងប្អូននារីឱ្យចូលរួមការពារបរិស្ថាន អនុវត្តកសាងបង្គន់អនាម័យ។ អាស្រ័យហេតុនេះ ស្ថានភាពបង្គន់សង់បណ្តោះអាសន្នសន្សឹមៗក៏ត្រូវបានលុបបំបាត់ចោល។ ពិសេស តាមរយៈទម្រង់នេះ ថែមទាំងបានជួយនារីក្រីក្រកសាងបង្គន់អនាម័យ ទាំងប្រមូលផ្តុំបានបងប្អូននារីចូលរួមក្នុងសមាគមនារីទៀតផង។

បងស្រី Nguyễn Thị Ly (នៅភូមិលេខ ៧ ឃុំ Tân Lộc) ស្ថានភាពជួបលំបាកខ្លាំង តែដោយបានសាខាសមាគមនារីជំនយយឧបត្ថម្ភប្រាក់សម្រាប់សាងសង់បង្គន់អនាម័យតម្លៃថោកល្មមដោយវិធីឧបត្ថម្ភបាសាំងទឹក។ រីឯសម្ភារៈសំណង់ គឺបងស្រីបានបុលប្រាក់ រួចសងបណ្តើរៗជារៀងរាល់ខែ។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីជួយបងស្រីមានឧបករណ៍ផ្ទុកទឹកសម្រាប់ប្រើប្រាស់ សាខាសមាគមថែមទាំងបង្កលក្ខណៈឱ្យបងស្រីទិញធុងទឹកប្លាស្ទិកដោយសង់ជាសន្សឹមៗរាល់ខែទៀតផង។

"តាំងពីមានបង្គន់អនាម័យ ជីវភាពគ្រួសារក៏មានភាពប្រសើរឡើង បង្គន់ជិតជុំ ស្អាតបាត អាងទឹកសម្រាប់រំសាយលាមក។ គ្រួសារថែមទាំងបានប្រើប្រាស់ទឹកស្អាត សមាជិកក្នុងគ្រួសារចេះថែរក្សាសុខភាព មានរបៀបរស់នៅល្អ និងធានាសុវត្ថិភាពផងដែរ” បងស្រី Ly មានប្រសាសន៍បែបនេះ។

ក្រៅពីនោះ សមាគមគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តក៏បានចលនាឧបត្ថម្ភ និងប្រឹតសំចៃជួយគ្នាសាងសង់បង្គន់អនាម័យបានចំនួន ៤៨.៧៨៧ គ្រឿង (ក្នុងនោះ អនុវត្តថ្មី សាងសង់បង្គន់អនាម័យបានចំនួន ២៥៤ គ្រឿងតាមទម្រង់ប្រើប្រាស់អាងទឹកប្លាស្ទិករំសាយលាមកដោយខ្លួនឯកដែលសមស្របទៅតាមតំបន់លេចលង់ឆ្នេរសមុទ្រ)។ សមាគមថែមទាំងទាញយកនូវបណ្តាគម្រោងការឧបត្ថម្ភថវិកាទឹកប្រាក់ជាង ៧៦,៧ ពាន់លានដុងសម្រាប់ផ្សព្វផ្សាយសកម្មភាពឧបត្ថម្ភរបរចិញ្ចឹមជីវិត ប្រើប្រាស់ទឹកស្អាត សាងសង់បង្គន់អនាម័យ ព្រមទាំងលើកកម្ពស់សមត្ថភាពជាមួយការប្រែប្រួលនៃអាកាសធាតុក្នុងសហគមន៍តំបន់ជួបលំបាកខ្លាំង​ និងតំបន់មាត់សមុទ្រ។

តាំងពីបានឧបត្ថម្ភទិញអាងទឹក បងស្រី Nguyễn Thị Ly ក៏មានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ។

អ្នកស្រី Nguyễn Thị Ngọc Thuý បានអះអាងទៀតថា៖ “ទម្រង់ឧបត្ថម្ភសាងសង់បង្គន់អនាម័យ និងឧបករណ៍ផ្ទុកទឹកប្រើប្រាស់ជូនបងប្អូននារី នាំមកនូវអត្ថន័យយ៉ាងធំធេង ជាការជំរុញទឹកចិត្ត ដើម្បីសមាជិកនារីគ្រប់រូបចូលរួមកសាងជនបទថ្មី។ ជាមួយគ្នានោះដែរ បងប្អូននារីថែមទាំងបានស្ម័គ្រចិត្តកែតម្រូវផ្ទះសម្បែង រៀបចំផ្ទះនៅមានរបៀបរៀបរយ។ អាស្រ័យហេតុនេះ បង្កើតបានជាទម្លាប់ដ៏ល្អ លើកកម្ពស់គុណភាពក្នុងការរស់នៅសម្រាប់បងប្អូននារីជាទូទៅនិយាយដោយឡែក សហគមនិយាយរួម ឆ្លើយតបតម្រូវការជាក់ស្តែងរបស់គ្រួសារសមាជិកនារីទាំងឡាយ ធ្វើឱ្យផ្លាស់ប្តូរការយល់ដឹងរបស់បងប្អូនប្រជាជន កាត់បន្ថយរោគឆ្លង ធានាប្រភពទឹកស្អាត ថែរក្សាសុខភាពជូនគ្រួសារ និងសហគមន៍”។

មកទល់សព្វថ្ងៃនេះ ទូទាំងខេត្តមាន ១៤៤.៧៩៣ គ្រួសារសម្រេចបទដ្ឋាន ៨ យ៉ាង នៃយុទ្ធនាការ "កសាងគ្រួសារ ៥គ្មាន ៣ស្អាត" (កើន ៤៦,២% គ្រួសារ ប្រៀបនឹងឆ្នាំ ២០១០)។ ចំពោះបទដ្ឋាន "អត្រាគ្រួសារមានបង្គន់អនាម័យ និងបន្ទប់ទឹក ឧបករណ៍ផ្ទុកទឹកសម្រាប់ប្រើប្រាស់ស្របអនាម័យ" ជាមូលដ្ឋានគ្រប់បណ្តាឃុំក៏សម្រេចបានជាង ៧០%ផងដែរ។ ចលនានេះ បាននិងកំពុងបានរួមចំណែកជាក់ស្តែងអនុវត្តមានប្រសិទ្ធភាពសម្រាប់បទដ្ឋានទី ១៧ ស្តីពីបរិស្ថាន។

Quỳnh Anh

Tags:

រំលេច

ភាគច្រើនអាន

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

សហគ្រាស - ម៉ាក