ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:11

ព្រួតដៃដើម្បីទិវាបុណ្យរបស់ប្រទេសជាតិ

អមជាមួយបរិយាកាសដ៏ឱឡារឹក និងសប្បាយរីករាយរបស់អ្នកបោះឆ្នោតទូទាំងប្រទេស សហគមន៍ជនជាតិភាគតិចនៅខេត្ត Cà Mau កំពុងទន្ទឹងរង់ចាំការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ អាស្រ័យការជំរុញខ្លាំងខ្លាសកម្មភាពផ្សព្វផ្សាយដោយច្រើនទម្រង់ដ៏រសរវើកផងនោះ បងប្អូនប្រជាជនក៏យល់យ៉ាងច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ព្រមទាំងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមថ្ងៃបុណ្យទូទាំងប្រជាជន។

អ្នកបោះឆ្នោតឃុំ Ninh Quới ស្វែងយល់ពីជីវប្រវត្តិសង្ខេបរបស់អ្នកឈរឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

ដែលជាតំបន់មានជនរួមជាតិ Khmer រស់នៅច្រើន តាំងពីដំណាក់កាលដំណាក់កាលរៀបចំបោះឆ្នោត ឃុំ Ninh Quới បានម្ចាស់ការអនុវត្តឃោសនាយ៉ាងច្រើនសកម្មភាព ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់យ៉ាងទូលំទូលាយទៀតផង ដើម្បីជួយមាមីងបងប្អូនក្តាប់បានច្បាស់អំពីបទប្បញ្ញត្តិក្នុងការបោះឆ្នោត និងយល់ច្បាស់ពីអត្ថន័យនៃសន្លឹកឆ្នោតនីមួយៗផងដែរ ផ្តើមពីនោះក៏លើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ និងធានាថ្ងៃបោះឆ្នោតជាតិប្រព្រឹត្តទៅដោយស្របច្បាប់ និងមានអត្ថន័យយ៉ាងពិតប្រាកដ។

លោក Lê Văn Đẳng អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Quới បានឱ្យដឹង៖ “ឃុំបានអនុវត្តការឃោសនាតាមរយៈទម្រង់ផ្សេងៗដូចជា៖ ព្យួរបដា និងផ្ទាំងរូបភាព បោះពុម្ពផ្សាយ និងផ្សព្វផ្សាយព័ត៌មានបោះឆ្នោតនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ឧបករណ៍បំពងសម្លេងចល័ត។ល។ ជាពិសេស ឃុំបានប្រមូលផ្តុំកម្មាភិបាលភូមិ និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចចូលរួមឃោសនាផ្សព្វផ្សាយ ដើម្បីឱ្យប្រជាជនអាចទទួលបានព័ត៌មានយ៉ាងងាយស្រួល”។

នៅឃុំ U Minh ក្រៅពីការឃោសនាដែលបានឃើញដោយផ្ទាល់ភ្នែក ភូមិភាគថែមទាំងបានសហការជាមួយនឹងកងទ័ពការពារព្រំដែន និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិអនុវត្តកិច្ចការនេះ។

ក្នុងនាមជាអ្នកមានកិត្យានុភាពរបស់ភូមិលេខ ៣ ឃុំ U Minh លោក Danh A បានក្លាយជា “ស្ពានតភ្ជាប់” ដើម្បីនាំយកព័ត៌មានលម្អិតស្តីពីការបោះឆ្នោតទៅកាន់បងប្អូនប្រជាជន។ ខ្លួនលោកផ្ទាល់ រួមជាមួយគណៈកម្មាធិការទទួលបន្ទុកកិច្ចការភូមិ និងកម្មាភិបាលកងទ័ពការពារព្រំដែនតែង “អញ្ជើញទៅតាមច្រកល្ហក និងផ្ទះនីមួយៗ” ដើម្បីផ្សព្វផ្សាយពីច្បាប់នៃការបោះឆ្នោត។ យោងតាមលោក ការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នេះគឺមានសារៈសំខាន់ខ្លាំងណាស់ ដូច្នេះវាចាំបាច់ក្នុងការជំនួយបងប្អូនប្រជាជនឱ្យយល់ព័ត៌មានបានច្បាស់លាស់ ដើម្បីឱ្យពួកគេអាចជ្រើសរើសមនុស្សដែលមានគុណធម៌ និងទេពកោសល្យ ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន។

អាស្រ័យការឃោសនាផ្សព្វផ្សាយយ៉ាងទូលំទូលាយ ស្មារតីទទួលខុសត្រូវរបស់អ្នកបោះឆ្នោតដែលជាជនជាតិភាគតិចក៏មានភាពប្រសើរឡើង។ ប្រជាជនមិនត្រឹមតែចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអ្នកបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងស្វែងរកព័ត៌មានលម្អិតអំពីបេក្ខជនដោយសកម្មផងដែរ។

លោក Danh Phuôl នៅភូមិ Phú Tân ឃុំ Ninh Quới បានសម្តែងពីក្តីសង្ឃឹមរបស់ខ្លួនថា៖ “ខ្ញុំសង្ឃឹមថានឹងជ្រើសរើសតំណាងដែលមានសមត្ថភាព មានចិត្តលះបង់ដើម្បីគិតគូរជីវភាពរស់នៅជូនប្រជាជន ជាពិសេសអ្នកដែលវិនិយោគខាងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជនបទ ដោយបង្កលក្ខណៈអំណោយផលសម្រាប់ការធ្វើដំណើរ និងជួញដូររបស់បងប្អូនប្រជាជននៅភូមិភាគ”។

កម្មាភិបាលឃុំ U Minh សហការជាមួយកងទ័ពការពារព្រំដែន​ និងអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចផ្សព្វផ្សាយព័ត៌មានលម្អិតស្តពីការបោះឆ្នោតជូនដល់ប្រជាជន។

បង Lâm Quốc Tịch នៅភូមិលេខ ៣ ឃុំ U Minh ឱ្យដឹង៖ “ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានស្តាប់ព័ត៌មានបោះឆ្នោតតាមឧបករណ៍បំពងសម្លេង និងបានទទួលការណែនាំអំពីកម្មាភិបាលភូមិភាគនៅផ្ទះរបស់ខ្លួន ដូច្នេះខ្ញុំក៏យល់ពីសារៈសំខាន់នៃការបោះឆ្នោតផងដែរ”។ “នៅថ្ងៃទី ១៥ ខែមីនា ខ្ញុំរួមជាមួយក្រុមគ្រួសារនឹងទៅបោះឆ្នោតដើម្បីជ្រើសរើសបុគ្គលដែលសក្តិសមពិតប្រាកដ”។

ដោយមានការឯកភាពគ្នា និងស្មារតីទទួលខុសត្រូវខ្ពស់ អ្នកបោះឆ្នោតជាជនជាតិភាគតិចនៅខេត្ត Cà Mau បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបោះឆ្នោត រួមចំណែកធ្វើឱ្យថ្ងៃបោះឆ្នោតក្លាយជាទីវាបុណ្យដែលប្រកបដោយទំនុកចិត្ត ជាទីតាំងដែលគ្រប់សន្លឹកឆ្នោតនីមួយៗបញ្ជាក់ពីកម្លាំងនៃការសាមគ្គីទូទាំងជនជាតិលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍថ្មី៕

Thuỳ Liên - Duy Phong

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក