ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:12

ជនរួមជាតិ Khmer ឆ្ពោះទៅថ្ងៃបោះឆ្នោត

ប្រសិនបើបានមកសង្កាត់ Vĩnh Trạch នាពេលប៉ុន្មានថ្ងៃនេះ មិនត្រឹមបានឃើញនៅសម្រស់ដ៏ស្រស់ស្អាតនៃតំបន់ជនបទប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍យ៉ាងច្បាស់អំពីបរិយាកាសដ៏មមាញឹកនៃការរៀបចំសម្រាប់ឱ្យការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។

បងប្អូនជនរួមជាតិ Khmer សង្កាត់ Vĩnh Trạch ស្វែងយល់ពីជីវប្រវត្តិសង្ខេបរបស់បក្ខជនអ្នកឈរឆ្នោតដែលបានបិតនៅតាមទីតាំងបោះសន្លឹកឆ្នោត។

ដោយសារលក្ខណៈពិសេសដោយឡែករបស់ខ្លួនជាតំបន់ដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ សង្កាត់ Vĩnh Trạch បានអនុវត្តការងារឃោសនាផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងសមស្របក្នុងរយៈពេលថ្មីៗនេះផងដែរ អាស្រ័យហេតុនេះ ក៏បានពង្រីកសាយភាយខាងស្មារតីសម្រាប់ឱ្យថ្ងៃបោះឆ្នោតក្នុងជនរួមជាតិផងដែរ។

លោក Trần Thế Hiển ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Vĩnh Trạch បានមានប្រសាសន៍ថា៖ ក្នុងការឃោសនាផ្សព្វផ្សាយ ភូមិភាគបានផ្តោតលើការគោរពវប្បធម៌ និងភាសារបស់ជនជាតិភាគតិចជាមូលដ្ឋានគ្រឹះ ដោយគោលលំនាំ "ស្តាប់អ្វីដែលបងប្អូនជនរួមជាតិមានយោបល់ និយាយជនរួមជាតិស្តាប់ និងធ្វើសកម្មភាពតាមរបៀបដែលទទួលបានការជឿទុកចិត្តពីជនរួមជាតិ"។ ការងារនេះត្រូវបានអនុវត្តដោយផ្ទាល់តាមរយៈកិច្ចប្រជុំ និងសកម្មភាពសហគមន៍។ល។

តាមរយៈនៃការឃោសនាផ្សព្វផ្សាយ និងសន្និបាតជួបជុំអ្នកបោះឆ្នោត ប្រជាជនទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ។ ជួបជាមួយបេក្ខជនដើម្បីស្តាប់កម្មវិធីសកម្មភាពរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏បានបង្ហាញពីគោលគំនិត និងការរំពឹងទុករបស់ពួកគេចំពោះអ្នកតំណាងដែលត្រូវបានជ្រើសរើសទៀតផង។

ដែលឆ្នើមក្នុងការផ្សព្វផ្សាយនេះ គឺសមាគមអតីតយុទ្ធជនសង្កាត់តែម្តង។ រយៈពេលកន្លង សមាគមបានផ្លាស់ប្តូរកិច្ចប្រជុំក្លាយទៅជា "វេទិកាអ្នកបោះឆ្នោតខ្នាតតូច"។ លោក Nguyễn Hoàng Vinh ប្រធានសមាគម បានចែករំលែកថា៖ សមាគមលើកទឹកចិត្តដល់រាល់សមាជិកទាំងឡាយ និងសង្គមគ្រួសាររបស់ខ្លួនយ៉ាងសកម្មឱ្យស្វែងយល់យ៉ាងលម្អិតអំពីជីវប្រវត្តិសង្ខេប និងកម្មវិធីសកម្មភាពរបស់បេក្ខជនគ្រប់រូប ផ្តើមពីនោះ ក៏ពិចារណាដោយប្រុងប្រយ័ត្ន និងជ្រើសរើសអ្នកដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន។

មិនត្រឹមតែជាសមាជិកអតីតយុទ្ធជនគំរូក្នុងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋប៉ុណ្ណោះទេ រាល់សមាជិកអតីតយុទ្ធជនម្នាក់ៗថែមទាំងបានចលនាបងប្អូនប្រជាជនលើភូមិសាស្ត្រដើម្បីរួមគ្នាអនុវត្តផងដែរ។ ក្នុងការសន្ទនាជិតស្និទ្ធនៅតាមគេហដ្ឋានបានជួយមាមីងបងប្អូនយល់ច្បាស់ពីលក្ខណៈសម្បត្តិរបស់អ្នកតំណាងឆ្នោត ដំណើរការបោះឆ្នោត និងកាលវិភាគបោះឆ្នោតផងដែរ។

លោក Trần Thế Hiển ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Vĩnh Trạch ឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១។

ប្រសិទ្ធភាពនៃការឃោសនាផ្សព្វផ្សាយត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការយល់ដឹង និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន។ លោក Thạch Cường​ នៅភូមិ ទឹកចែក បានចែករំលែកថា៖ តាមរយៈកិច្ចប្រជុំនៅភូមិភាគ លោកក៏យល់បានច្បាស់អំពីការបោះឆ្នោត។ មិនត្រឹមតែបានអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាប្រជាពលរដ្ឋសម្រាប់ក្នុងថ្ងៃទី ១៥ ខែមីនាប៉ុណ្ណោះទេ លោកថែមទាំងបានដាស់តឿនកូនក្មួយក្នុងសង្គមគ្រួសារឱ្យរៀបចំកាលវិភាគរបស់ខ្លួនដើម្បីចូលរួមការបោះឆ្នោតឱ្យបានពេញលេញទៀតផង។

ការរៀបចំយ៉ាងហ្មត់ចត់ និងស្មារតីសាមគ្គីភាពក្នុងជនរួមជាតិ Khmer ទូទាំងសង្កាត់នេះ បានឆ្ពោះទៅទីវាបុណ្យទូទាំងជនរួមជាតិ Khmer សង្កាត់ Vĩnh Trạch ដែលជាសាក្សីដ៏រស់រវើកតំណាងឱ្យកម្លាំងសាមគ្គីទូទាំជនជាតិទៀតផង។ ខណៈពេលដែលឆន្ទៈរបស់បក្សរួមបញ្ចូលជាមួយទឹកចិត្តប្រជាជន ថ្ងៃបោះឆ្នោតភូមិភាគនាពេលខាងមុខនេះ សង្ឃឹមថានឹងទទួលបានជោគជ័យល្អ ដោយបើកជំពូកថ្មីមួយសម្រាប់ការអភិវឌ្ឍសង្កាត់ Vĩnh Trạch និយាយដោយឡែក និងខេត្ត Cà Mau និយាយរួម៕

Ngọc Quyên

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក