ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:14

បរិយាកាសសុខដុមរមនា៖ “រួមគ្នាទៅបោះឆ្នោត”

ថ្ងៃស្អែក ១៥ មីនា ជាថ្ងៃបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងបានប្រព្រឹត្តឡើង។ រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស ឃុំ Ninh Thạnh Lợi បានបញ្ចប់ការរៀបចំសម្រាប់ថ្ងៃបោះឆ្នោតប្រកបដោយភាពដ៏ជោគជ័យ។

អាគារវប្បធម៌ឃុំត្រូវបានរៀបតុបតែងដោយទង់ និងពាក្តស្លោកសម្រាប់អំណរថ្ងៃបោះឆ្នោត។

បណ្តាថ្ងៃនេះ នៅគ្រប់តាមបណ្តាដងផ្លូវ និងតំបន់លំនៅដ្ឋានទូទាំងឃុំ Ninh Thạnh Lợi ត្រូវបានបំភ្លឺដោយពណ៌ក្រហមនៃទង់ជាតិ បដា និងពាក្យស្លោក បង្កើតបរិយាកាសដ៏រស់រវើក និងស្វាហាប់ទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយសម្លេង និងរថយន្តឃោសនាចល័តបន្តបញ្ជូនព័ត៌មានស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ព្រមទាំងលក្ខណៈសម្បត្តិសម្រាប់អ្នកតំណាងរាស្ត្រ និងកាលកំណត់ដ៏សំខាន់ផងដែរ។

លោក Phan Thanh Sung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Thạnh Lợi បានឱ្យដឹង៖ “ដើម្បីជួយប្រជាជនឱ្យយល់កាន់តែស៊ីជម្រៅអំពីសារៈសំខាន់នៃថ្ងៃបោះឆ្នោត និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ពួកគេក្នុងការជ្រើសរើអ្នកតំណាងដែលមានគុណធម៌ និងទេពកោសល្យគ្រប់គ្រាន់ដើម្បីបម្រើការងារនៅតាមស្ថាប័នដែលមានសិទ្ធិអំណាចផ្លូវរដ្ឋខ្ពស់បំផុតនៅថ្នាក់មជ្ឈិម និងភូមិភាគ ឃុំ Ninh Thạnh Lợi បានផ្តោតលើការផ្សព្វផ្សាយព័ត៌មានដែលយោងតាម ទម្រង់ផ្សេងៗដូចជា៖ តាមរយៈសមាគម និងក្រុមនានា។ តាមរយៈប្រព័ន្ធសម្លេងផ្សព្វផ្សាយនៅភូមិភាគ និងរថយន្តព័ត៌មានចល័តជាដើម។ សម្រាប់ភូមិភាគដែលរថតន្តមិនអាចទៅដល់បាន គឺឃុំនឹងរៀបចំម៉ូតូភ្ជាប់ឧបករណ៍បំពងសម្លេងចុះទៅតាមច្រកតូច និងគ្រួសារនីមួយៗ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតជាផ្លូវការ ឃុំនឹងផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ស្តង់ដារសម្រាប់អ្នកតំណាងរាស្ត្រ និងព្រឹត្តិការណ៍ដ៏សំខាន់ៗផងដែរ”។

ដំណើរការនៃការចងក្រង និងបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានអនុវត្តតាមបែបវិទ្យាសាស្ត្រ។ បញ្ជីឈ្មោះត្រូវបានបិទផ្សាយនៅតាមបណ្តាទីតាំងងាយស្រួលសម្រាប់ប្រជាជនស្វែងយល់ព័ត៌មានបានយ៉ាងលម្អិត។ តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ប្រជាជនក៏បានយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេក្នុងការចូលរួមបោះឆ្នោត។ ប្រជាជនបានទៅការិយាល័យបោះឆ្នោតយ៉ាងសកម្មដើម្បីស្វែងយល់ និងស្វែងយល់ពីជីវប្រវត្តិសង្ខេបរបស់បេក្ខជនអ្នឈរឆ្នោត។ ដើម្បីសន្លឹកឆ្នោតនីមួយៗមិនត្រឹមតែបំពេញសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ច្បាស់ពីជំនឿ និងក្តីសង្ឃឹមសម្រាប់ក្នុងការអភិវឌ្ឍចីរភាពរបស់ភូមិស្រុកក្នុងតំណាក់កាលថ្មីទៀតផង។​

អញ្ជើញទៅដល់ទីស្នាក់នៃគណៈកម្មាធិការប្រជាជនឃុំ ដើម្បីស្វែងយល់ពីជីវប្រវត្តិសង្ខេបរបស់បេក្ខជនអ្នកឈរឆ្នោត អ្នកស្រី Trần Thị La នៅភូមិកោះធំ បានចែករំលែកថា៖ “ខ្ញុំមកទីនេះដើម្បីមើល និងអានជីវប្រវត្តិរបស់បេក្ខជនម្នាក់ៗ និងសិក្សាពីពួកគេ។ ប្រសិនបើខ្ញុំមិនដឹងអ្វីមួយទេ ខ្ញុំនឹងសួរមន្ត្រីឃុំភ្លាមៗ។ យើងត្រូវតែយល់ និងដឹងច្បាស់ដើម្បីជ្រើសរើសអ្នកតំណាងត្រឹមត្រូវ។ ខ្ញុំក៏បានជំរុញទឹកចិត្តសាច់ញាតិរបស់ខ្លួនឱ្យទុកការងារចោលមួយឡែក ហើយទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា មិនថាពួកគេមានការរវល់យ៉ាងណាក៏ដោយ”។

ជម្រើសអ្នតំណាងដែលសក្តិសមចូលបម្រើការងាររដ្ឋ។

បង Trần Văn Điện នៅភូមិ Nhà Lầu ១ បានចែករំលែកថា៖ “ទោះបីជីវភាពគ្រួសារមានការមមាញឹកក៏ដោយ ខ្ញុំ និងក្រុមគ្រួសារបានពិភាក្សា និងត្រៀបរៀបចំពេលវេលារួចជាស្រេចដើម្បីទៅបោះឆ្នោតនៅព្រឹកថ្ងៃទី ១៥ មីនាឱ្យបានសមស្របតាមច្បាប់”។

ឃុំ Ninh Thạnh Lợi មានទីតាំងបោះឆ្នោតចំនួន ១៥ កន្លែង។ តំបន់បោះឆ្នោតដែលត្រូវបានរៀបចំយ៉ាងសមស្រប​ ជាពិសេសនៅតាមបណ្តាអាគារវប្បធម៌ភូមិ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការបោះឆ្នោត។ ការខិតខំប្រឹងប្រែងសម្របសម្រួលទូទាំងប្រព័ន្ធនយោបាយ រួមជាមួយស្មារតីទទួលខុសត្រូវរបស់ប្រជាជន បានបង្កើតជាមូលដ្ឋានសម្រាប់ការបោះឆ្នោតបែបប្រជាធិបតេយ្យ ស្របច្បាប់ មានសុវត្ថិភាព និងសន្សំសំចៃ បានក្លាយជាពិធីបុណ្យដ៏អស្ចារ្យសម្រាប់អ្នកបោះឆ្នោតទាំងឡាយលើនៅភូមិភាគផងដែរ៕

Thiên Hương - Nguyễn Linh

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក