ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:14

បង្កើនការឃោសនាដោយផ្ទាល់ភ្នែកសម្រាប់ឱ្យការបោះឆ្នោត

ក្នុងចំណោមភារកិច្ចសំខាន់មួយក្នុងការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់គឺជាការឃោសនាផ្សព្វផ្សាយដោយផ្ទាល់ភ្នែក ដើម្បីឱ្យអ្នកបោះឆ្នោតទាំងអស់យល់ច្បាស់ថា ថ្ងៃទី ១៥ មីនា គឺជាថ្ងៃបោះឆ្នោត ជាព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យសម្រាប់ប្រទេសជាតិផងដែរ។

បណ្តាសិល្បករ សិល្បការិនីនៃមជ្ឈមណ្ឌលវប្បធម៌ខេត្តជាមួយអត្ថបទខ្លីក្រោមចំណងជើង “ទិវាបុណ្យជាតិ” សម្រាប់ការដោះដូរ និងផ្សព្វផ្សាយពីការបោះឆ្នោតដល់គ្រប់បណ្តាភូមិភាគទាំងឡាយ។

សម្រាប់សារផ្សព្វផ្សាយដែលបានឃើញដោយផ្ទាល់ភ្នែក ព្រមទាំងបណ្តាសកម្មភាពវប្បធម៌ និងសិល្បៈ កីឡាដែលអំណរឱ្យការបោះឆ្នោតកំពុងត្រូវបានគ្រប់បណ្តាអង្គភាព ឃុំ សង្កាត់អនុវត្តយ៉ាងឱឡារឹកគ្រប់ទីសទីផងដែរ។ តាមរយៈនោះ រូបភាពនៃការបោះឆ្នោតត្រូវបានផ្សព្វផ្សាយដល់ប្រជាជនទាំងមូល ដោយបង្ហាញពីសារដ៏រឹងមាំអំពីកាតព្វកិច្ច សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោត។

ក្រៅពីការរៀបចំដោយផ្ទាំងប៉ាណូ រូបភាព និងឧបករណ៍បំពងសម្លេងចល័តដែលដំណើរការជាបន្តបន្ទាប់រយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ ខេត្តក៏បានចែកចាយផ្ទាំងរូបភាព និងបដាឃោសនាដែលផ្សព្វផ្សាយអំពីការបោះឆ្នោតផងដែរ។ បណ្តាក្រុមសិល្បៈ (Hường Tràm, Khmer, Cao Văn Lầu និងមជ្ឈមណ្ឌលវប្បធម៌ខេត្ត) ក៏បានចាប់ផ្តើមការសម្តែងជាច្រើនដើម្បីបម្រើដោយផ្ទាល់នៅតាមតំបន់ភូមិភាគ។

សកម្មភាពនៃការរៀបរៀងនិព័ន្ធ និងផ្សព្វផ្សាយអំពីអក្សរសិល្ប៍ និងសិល្បៈដើម្បីអបអរសាទរថ្ងៃបោះឆ្នោតទទួលបានចំនួន ២៥ វណ្ណកម្មដោយអ្នកនិពន្ធចំនួន ១៧ រូប បង្កើតបរិយាកាសនៃគារប្រឡងប្រណាំង លើកទឹកចិត្ត និងភាពរស់រវើកដោយផ្ទាល់ភ្នែកទៀតផង។ លោក Nguyễn Ngọc Hiện ប្រធាននាយកដ្ឋានឃោសនាផ្សព្វផ្សាយចល័តនៃមជ្ឈមណ្ឌលវប្បធម៌ខេត្ត បានចែករំលែកថា៖ “មជ្ឈមណ្ឌលបានជ្រើសរើសស្នាដៃដែលទើបបង្កើតថ្មី ដើម្បីរៀបរៀងសម្តែងជាឈុតឆាកដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង ព្រមទាំងលើកទឹកចិត្តសិល្បករ សិល្បការិនីឱ្យអនុវត្តការសម្តែងដើម្បីបម្រើចែកជូនបងប្អូនប្រជាជនទស្សនា។ ជាពិសេស ល្ខោនដែលមានចំណងជើងថា “ទិវាបុណ្យជាតិ” ត្រូវបានរៀបចំឡើងជាមួយនឹងសារព័ត៌មានឃោសនាដែលបានឃើញដោយផ្ទាល់ភ្នែក សម្រាប់ប្រជាជនបានយល់ច្បាស់អំពីបទប្បញ្ញត្តិក្នុងការបោះឆ្នោតតាមរបៀបរស់រវើក និងអាចយល់បាន”។

រថយន្តឃោសនាចល័តដែលឃើញដោយផ្ទាល់ភ្នែកនៅតាមគ្រប់បណ្តាដងផ្លូវគមនាគម។

ជាមួយគ្រប់បណ្តាក្រសួងស្ថាប័នភ្នាក់ងារសារព័ត៌មានដែលរៀបរៀងរាប់រយអត្ថបទសារព័ត៌មាន និងរបាយការណ៍ផ្សេងៗដែលពាក់ព័ន្ធ ប្រព័ន្ធព័ត៌មានមូលដ្ឋានបានបង្កើនការប្រើប្រាស់ឧបករណ៍បំពងសម្លេង បណ្តាក្រុម និងទំព័រនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងឃុំ និងសង្កាត់ និងគេហទំព័រអេឡិកត្រូវនិកគឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្សព្វផ្សាយព័ត៌មាន និងឃោសនាអំពីការបោះឆ្នោតដល់មនុស្សមួយចំនួនធំ។ ជាពិសេស ខ្លឹមសារទាំងអស់ត្រូវបានធ្វើឡើងជាឌីជីថល ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់គ្រប់ឃុំ សង្កាត់ និងតំបន់ប្រជុំជន ពញរនមទាំងប្រជាពលរដ្ឋគ្រប់រូបទៀតផង។

លោក Nguyễn Văn Đen ចាងហ្វាងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cà Mau បានមានប្រសាសន៍ថា៖ “មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក៏បានផ្តល់ដំបូន្មានលើការរចនាផ្ទាំងប៉ាណូ រូបភាព និងប្រព័ន្ធព័ត៌មាន ការឃោសនាផ្សព្វផ្សាយដែលឃើញដោយផ្ទាល់ភ្នែកផងដែរ។ ណែនាំគ្រប់បណ្តាមូលដ្ឋានដើម្បីអនុវត្តព័ត៌មានដែលមើលឃើញដោយផ្ទាល់ភ្នែក និងឃោសនាផ្សព្វផ្សាយនៅតាមដងផ្លូវ ផ្លូវចរាចរណ៍សំខាន់ៗ និងកន្លែងសាធារណៈជាដើម។ ដើម្បីបង្កើនអន្តរកម្ម មន្ទីរនឹងដឹកនាំ ព្រមទាំងសម្របសម្រួលជាមួយអង្គភាពទូរគមនាគមន៍ ដើម្បីផ្ញើសារដែលទាក់ទងនឹងការបោះឆ្នោតទៅកាន់អតិថិជនតាមទូរស័ព្ទចល័តលើភូមិសាស្ត្រ ដើម្បីជាការរំលឹកដល់ប្រជាជនអំពីថ្ងៃបោះឆ្នោត និងធានាការបោះឆ្នោតអនុវត្តទៅយ៉ាងរលូនផងដែរ”៕

Kim Phượng - Minh Hải

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក