ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

កសាងបរិស្ថានធានាសុវត្ថិភាពសម្រាប់នារី និងកុមារជនជាតិភាគតិច

អនុវត្តគម្រោងទី ៨ ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនារយៈពេលកន្លង សមាគមនារីគ្រប់បណ្តាថ្នាក់ទូទាំងខេត្ត Cà Mau បានផ្សព្វផ្សាយយ៉ាងច្រើនសកម្មភាពយ៉ាងជាក់ស្តែង។ យោងតាមនោះក៏បានរួមចំណែកលើកកម្ពស់ចំណេះដឹងរបស់បងប្អូនប្រជាជន សន្សឹមៗកសាងបរិស្ថានរស់នៅស្មើភេទ និងធានាសុវត្ថិភាពជូនបងប្អូននារី និងកុមារ។

ក្នុងរាល់់សកម្មភាពផ្សព្វផ្សាយអំពីសមភាពយេនឌ័រ បង្ការ និងប្រឆាំងអំពើហិង្សាបំពានលើភេទក្នុងគម្រោងទី ៨ មានភាពទាក់ទាញនារី និងបងប្អូនប្រជាជនទាំងប្រុសស្រីចូលរួមយ៉ាងច្រើនកុះករទៀតផង។

គម្រោងទី ៨ ត្រូវបានផ្សព្វផ្សាយដោយមានយ៉ាងច្រើនខ្លឹមសារសំខាន់ៗ ដូចជា៖ សារព័ត៌មានលើកកម្ពស់ចំណេះដឹងស្តីសមភាពយេនឌ័រ បង្ការ និងប្រឆាំងអំពើហិង្សាក្នុងគ្រួសារ គីតគូរ និងការពារសិទ្ធិនារី និងកុមារ ព្រមទាំងកសាងទម្រង់ “ក្លិបទំនាក់ទំនងសហគមន៍” និង អាសយដ្ឋានផ្តល់ទំនុកចិត្តក្នុង សហគមន៍” ព្រមទាំងក្លិបសម្រាប់នារី និងកុមារី។ល។ បណ្តាសកម្មភាបទាំងនេះបានបង្កលក្ខណៈដើម្បីនារីនិងកុមារតំបន់ជនជាតិភាគតិចមានឱកាសបានចូលជិតព័ត៌មាន បង្កើនចំណេះដឹង និងបំណិនក្នុងការរស់នៅទៀតផង។

បងស្រី Sơn Ngọc Lanh នៅភូមិលេខ ៤ ឃុំ Trần Văn Thời បានឱ្យដឹង៖ អាស្រ័យបានចូលរួមសកម្មភាពខាងប្រព័ន្ធសារព័ត៌មាន ខ្ញុំក៏យល់ដឹងបន្ថែមខាងចំណេះដឹងស្តីពីសមភាពយេនឌ័រ និងវិធីសាស្ត្រផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹម​ទូន្មានកូនៗទៀតផង។ ផ្តើមពីនោះ កាន់តែមានទំនុកចិត្តខ្លាំងថែមទៀត ខណៈពេលដែលបានចូលរួមបណ្តាសកម្មភាពនៅភូមិភាគ ផ្តើមពីនោះក៏ទូន្មានកូនៗកាន់តែល្អប្រសើរថែមទៀតស្តីពីសិទ្ធិ និងភារកិច្ចរបស់ខ្លួន”។

មិនត្រឹមឆ្ពោះទៅសម្រាប់នារីប៉ុណ្ណោះទេ គម្រោងនេះថែមទាំងផ្តោតលើបំណិនក្នុងការរស់នៅសម្រាប់កុមារទៀតផង។ យោងតាមគ្រប់បណ្តាក្លិប និងសកម្មភាពនៃការទំនាក់ទំនង នៅក្នុងសាលា និងសហគមន៍ មានប្អូនៗជាច្រើនទទួលបានការណែនាំខាងបំណិនមោទនភាពការពារខ្លួនផងដែរ។

ប្អូន Trần Công Duyên សិស្សសាលាអនុវិទ្យាល័យ Tân Lộc Bắc បាននិយាយប្រាប់ថា៖ “យោងតាមបណ្តាសកម្មភាព ប្អូនក៏បានណែនាំបំណិនជាច្រើន ដូចជា៖ វិធីសាស្ត្រគេចផុតពីការប្រើអំពើហិង្សា ជួយមិត្តភក្តិពេលដែលជួបបញ្ហាលំបាក។ល។ ព្រមទាំងជួយ​ឱ្យប្អូនកាន់តែមានទំនុកចិត្តខ្លាំងថែមទៀតក្នុងការសិក្សារៀនសូត្រ ក៏ដូចជាក្នុងការរស់នៅផងដែរ”។

អត្ថបទខ្លីសម្រាប់ចូលរួមប្រឡងនៅព្រឹត្តិការណ៍ផ្សព្វផ្សាយដែលសមាគមសហព័ន្ធនារីខេត្ត Cà Mau បានចាត់តាំងឡើងនៅឃុំ Trần Văn Thời គឺជាសារស្តីពីសមភាពយេនឌ័រផងដែរ។

យោងតាមបងស្រី Ngô Thị Thuỳ Dương អនុប្រធានសមាគមសហព័ន្ធនារីឃុំ​ Tân Lộc ការអនុវត្តគម្រោងនេះ ឃុំក៏បានបង្កើតជាច្រើនក្លិបទំនាក់ទំនង សហគមន៍ បង្កើត “អាសយដ្ឋានផ្តល់ទំនុកចិត្តក្នុងសហគមន៍” ដើម្បីជំនួយឧបត្ថម្ភបងប្អូននារី និងកុមារបានទាន់ពេលវេលាទាំងខណៈដែលចាំបាច់បំផុត។ បណ្តាសកម្មភាពនៃការផ្សព្វផ្សាយ ហ្វឹកហ្វឺនស្តីពីសមភាពយេនឌ័រ បង្ការអំពើហិង្សាក្នុងគ្រួសារក៏ត្រូវបានជំរុញយ៉ាងខ្លាំងខ្លាផងដែរ។ អាស្រ័យហេតុនេះហើយ ការយល់ដឹងរបស់ប្រជាជនគ្រប់រូបកាន់តែកើនឡើងជាលំដាប់ ករណីប្រើអំពើហិង្សាក្នុងគ្រួសារក៏មានការបន្ថយចុះគួរឱ្យកត់សម្គាល់ រួមចំណែកកសាងបរិស្ថានរស់នៅធានាសុវត្ថិភាព និងបង្កើនល្បឿនសម្រាប់នារី និងកុមារ។

គម្រោងទី ៨ នៅ Cà Mau កំពុងមានជំហានឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ រួមចំណែកលើកកម្ពស់តួនាទីរបស់នារី ព្រមទាំងបង្កលក្ខណៈដើម្បីប្អូនៗកុមារតំបន់ជនជាតិភាគតិចកាន់តែមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ខណៈពេលដែលសហគមន៍ព្រួតដៃគ្នាកសាងបរិស្ថានរស់នៅដោយធានាសុវត្ថិភាព និងស្មើភាព បងប្អូននារី រួមទាំងកុមារ ឹនឹងបង្កើនប្រភពកម្លាំងដើម្បីឈានឡើងក្នុងការរស់នៅ និងមានទំនុកចិត្តលើខ្លួនឯង​ដើម្បីកសាងគ្រួសារសុភមង្គល៕

Cẩm Nhi

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក