ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 13:09:35

ឧបត្ថម្ភប្រជាជនដោយទម្រង់ជាក់ស្តែង

នៅឃុំ Phước Long តួនាទីរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ កំពុងបានបញ្ជាក់យ៉ាងច្បាស់តាមរយៈការអនុវត្តព្រមៗគ្នានូវវិធានការឧបត្ថម្ភប្រជាជន។ ជំនួសឱ្យទម្រង់ឧបត្ថម្ភបជាណ្ដោះអាសន្ន រណសិរ្សមាតុភូមិឃុំបានផ្ដោតលើចំនុជដ៏សំខាន់ ២ យ៉ាងគឺ៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ខាងលំនៅឋាន និងផ្ដល់មុខរបរចិញ្ចឹមជីវិតដោយចីរភាព។

លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long (ទីពីរពីស្ដាំ) ជូនអំណោយអ្នកមីង Phạm Thị Lến មនុស្សចាស់ឯកោ នៅភូមិ ភឿក ៣B ឃុំ ភឿកឡុង។

លោកស្រី Trương Thanh Xuân ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានឱ្យដឹង៖ ក្រៅពីផ្ដល់ផ្ទះសម្បែង ភូមិភាគក៏បានរួមបញ្ចូលកម្មវិធីឧបត្ថម្ភផ្សេងៗទៀត ដើម្បីភាពសប្បាយរីករាយក្នុងការមានលំនៅឋានលំនឹងល្អ និងធានាពេលយូរអង្វែង។ អាស្រ័យហេតុនេះ គ្រួសារជាច្រើន ជាពិសេសគ្រួសារបងប្អូនជនជាតិខ្មែរ ដូចជាគ្រួសារលោក Danh Tre អ្នកមីង Cao Thị Phước ជាដើម អាចរស់នៅប្រកបដោយភាពកក់ក្តៅក្នុងផ្ទះថ្មីដ៏រឹងមាំរបស់ខ្លួន។

ដោយកំណត់ថាការជួយប្រជាជនឱ្យចាកផុតពីភាពក្រីក្រត្រូវតែមានលក្ខណៈស៊ីជម្រៅ រណសិរ្សមាតុភូមិឃុំបានសហការជាមួយអង្គការមហាជននានា ដើម្បីអនុវត្តទម្រង់មុខរបរចិញ្ចឹមជីវិតដែលសមស្របទៅតាមគ្រួសារនីមួយៗ។ លោកស្រី Trương Thanh Xuân ចែករំលែកថា៖ "កម្មវិធីនេះមានគោលបំណងបង្កើតការងារ និងកសាងទម្រង់ជីវភាពសម្រាប់គ្រួសារ ជាពិសេសគ្រួសារក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ រួមទាំងគ្រួសារទើបចាកផុតពីភាពក្រីក្រជាដើម។ រណសិរ្សមាតុភូមិឃុំបានសហការជាមួយអង្គការនយោបាយ-សង្គម អនុវត្តយ៉ាងសម្បូរបែប៖ ជាមួយសមាគមកសិករ ឧបត្ថម្ភការចិញ្ចឹមជ្រូក សត្វកញ្ច្រោងននោង សម្រាប់សមាគមនារី គឺទម្រង់ចិញ្ចឹមមាន់ រីឯសម្ព័ន្ធយុវជនវិញ បានឧបត្ថម្ភម៉ូតូ សម្រាប់ឱ្យបងប្អូនមានលក្ខណៈប្រកបមុខរបររកស៊ី និងលក់ដូរជាដើម"។

ការឧបត្ថម្ភចំគោលដៅបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ លោកស្រី Xuân បានវាយតម្លៃថា៖ "បងប្អូនប្រជាជនមានចិត្តសប្បាយរីករាយខ្លាំងណាស់ ហើយបានអនុវត្តតាមតម្រូវការដែលបានដាក់ចេញ ក៏ដូចជាប្រើប្រាស់ប្រភពទុនចំគោលដៅ"។

គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long អញ្ជើញទៅពិនិត្យក្លឹបតម្បាញ នៅភូមិ Phước ៣B ឃុំ Phước Long។

មិនត្រឹមតែឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ រណសិរ្សមាតុភូមិឃុំ Phước Long នៅតែជាអង្គភាពឈានមុខគេក្នុងការ "ធ្វើឌីជីថលនីយកម្ម" ការងារប្រមូលផ្ដុំមហាជនតាមរយៈទម្រង់ "ក្រុមរណសិរ្សឌីជីថល"។ បើតាមលោកស្រី Trương Thanh Xuân ការបង្កើតក្រុមទាំងនេះកើតចេញពីតម្រូវការផ្លាស់ប្តូរវិធីសាស្ត្រផ្សព្វផ្សាយ។ ជំនួសឱ្យការប្រជុំតាមបែបប្រពៃណី ក្រុម Zalo, Facebook ជួយបញ្ជូនគោលនយោបាយបានយ៉ាងរហ័ស និងជាកន្លែងសម្រាប់ប្រជាជនឆ្លុះបញ្ចាំងពីចិត្តគំនិត និងក្តីសង្ឃឹមរបស់ខ្លួនទៀតផង។ លោកស្រីបានសង្កត់ធ្ងន់ដែរថា៖ "ភូមិភាគបានប្ដេជ្ញាចិត្តពង្រីកទម្រង់នេះ ដោយខិតខំឱ្យមានក្លឹបរណសិរ្សឌីជីថលចំនួន ២២ ក្លឹបគ្រប់ភូមិទាំងអស់ទូទាំងឃុំ" ដើម្បីរឹតបន្តឹងមិត្តភាពរវាងរដ្ឋអំណាច និងប្រជាជនឱ្យកាន់តែជិតស្និទ្ធថែមទៀតនាពេលអនាគត៕

Đờ Ni

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក