ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:12

រៀនតាមអ៊ំ

កសាងជីវភាពរស់នៅថ្កុំថ្កើង

ឃុំ Lương Thế Trân មានជនរួមជាតិ Khmer ១៣៣ គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ កាន់តែមានគ្រួសារ Khmer ជាច្រើនបានខិតខំប្រឹងប្រែងរកស៊ី ដើម្បីលំនឹងជីវភាព មិនត្រឹមតែមានការរីកសាយភាយខាងស្មារតីជម្នះការលំបាកក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូដ៏ភ្លឺស្វាងក្នុងការរៀនសូត្រ និងធ្វើតាមលោកអ៊ំទៀតផង។

អាស្រ័យការឧស្សាហ៍ខិតខំប្រឹងប្រែងទើបប្តីប្រពន្ធលោក Kim Văn Cường និងអ្នកមីង Hữu Thuỳ Dung (ទី២ និងទី៣ គិតពីស្តាំ) ជីវភាពកាន់តែធូរធារ និងត្រៀមលក្ខណៈទទួលបុណ្យចូលឆ្នាំថ្មីដោយក្តីសប្បាយរីករាយផងដែរ។

គ្រួសារលោក Kim Văn Cường និងអ្នកមីង Hữu Thuỳ Dung នៅភូមិ Cái Bát គឺជាបុគ្គលគំរូដូច្នេះ។ ជាមួយផ្ទៃដីជាង ២ ហិកតា គ្រួសារលោកបានធ្វើស្រែរួមផ្សំជាមួយចិញ្ចឹមបង្កង ក្តាម ព្រមទាំងឆ្លៀតយកប្រភពទឹកធម្មជាតិផង និងកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់ផ្សេងៗផង។ ក្នុងពេលទំនេរពីការងារស្រែចម្ការ លោកនិងភរិយាថែមទាំងបានឆ្លៀតទៅចាប់ខ្យង និងលៀស សម្រាប់ធ្វើជាចំណីបង្កង ឬលក់ដើម្បីបង្កើនប្រាក់ចំណូល។

អ្នកមីង Dung បានចែករំលែកដោយក្តីសប្បាយរីករាយថា៖ “យើងខ្ញុំខិតខំធ្វើការរាល់ថ្ងៃ ក្រៅពីចិញ្ចឹមបង្កង ក្ដាម ថែមទាំងឆ្លៀតធ្វើការងារបន្ថែម មានដូចជាទៅចាប់ខ្យង រើសលៀស ថ្ងៃខ្លះអាចរកចំណូលបានរាប់លានដុងផងដែរ ទើបធ្វើឱ្យយើងខ្ញុំកាន់តែមានកម្លាំងចិត្ត។ អ្វីដែលសំខាន់បំផុតគឺប្តីប្រពន្ធស្រុះស្រួលគ្នា ឧស្សាហ៍ព្យាយាមធ្វើការងារ រួមគ្នាបង្រៀន និងទូន្មានកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងឈានឡើងក្នុងការរស់នៅ” អ្នកមីង Dung និយាយបែបនេះ។

ស្រ័យការឧស្សាហ៍ព្យាយាម និងចេះគិតគូរ​ក្នុងមួយឆ្នាំៗគ្រួសារលោក Cường មានប្រភពចំណូលរាប់រយលានដុង ជីវភាពកាន់តែមានស្ថិរភាព និងបានសង់បានផ្ទះយ៉ាងធំទូលាយស្អាតទៀតផង។

មិនត្រឹមតែពូកែខាងធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ លោក Cường ថែមទាំងជាអ្នកមានកិត្យានុភាព ក្នុងជនរួមជាតិ Khmer ទៀតផង។ លោកតែងតែចែករំលែកនូវបទពិសោធន៍ ព្រមទាំងចលនាមាមីងបងប្អូនប្រជាជនឱ្យផ្លាស់ប្តូរទម្លាប់ចាស់ ចាប់យកវិទ្យាសាស្ត្របច្ចេកទេស ផ្តើមពីនោះ ក៏សកម្មក្នុងការឃោសនាផ្សព្វផ្សាយពីគោលការណ៍ណែនាំរបស់គណបក្ស និងគោលនយោបាយរបស់រដ្ឋ។

លោក Nguyễn Văn Tý ប្រធានគណៈការងាររណសិរ្សមាតុភូមិភូមិ Cái Bát បាកបានកត់សម្គាល់ថា៖ “លោក Kim Văn Cường បានពង្រីកល្អនូវតួនាទីជាអ្នកមានកិត្យានុភាព ព្រមទាំងសកម្មរួមជាមួយភូមិភាគក្នុងការឃោសនាផ្សព្វផ្សាយ និងចលនាប្រជាជន អាស្រ័យហេតុនេះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមក្នុងតំបន់ជនជាតិភាគតិចបានលំនឹងល្អ ជីវភាពរស់នៅរបស់ប្រជាជនក៏បានកែលម្អជាសន្សឹមៗផងដែរ”។

ដែលគួរឱ្យស្ងើចសរសើរនោះគឺ លោក Kim Văn Cường ធ្លាប់ត្រូវបានលើកសរសើរជាអ្នកមានកិត្យានុភាពដ៏ឆ្នើម ព្រមទាំងមានឱកាសបានទៅទស្សនាកម្សាន្តនៅរដ្ឋធានីហាណូយដើម្បីចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន Hồ Chí Minh ក្នុងវិមានតម្កល់សពរបស់លោកអ៊ំទៀតផង។ នោះគឺជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ និងក្លាយជាកម្លាំងចិត្តដើម្បីឱ្យលោកបន្តរស់នៅដោយមានការទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារ និងសហគមន៍។

ក្រៅពីម៉ោងបង្រៀន លោកគ្រូ Thạch Kim Phơ ក៏បានឆ្លៀតពេលសម្រាប់អភិវឌ្ឍទម្រង់ចិញ្ចឹមពពែ ដើម្បីលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។

ចំពោះបុគ្គលគំរូដ៏ឆ្នើមម្នាក់ទៀតអំពីស្មារតីរៀនសូត្រ និងធ្វើតាមអ៊ំរបស់បងប្អូន Khmer នៅឃុំ Lương Thế Trân គឺបង Thạch Kim Phơ ជាគ្រូបង្រៀននៅសាលាអនុវិទ្យាល័យ​ Lợi An នៅភូមិ Đường Cuốc។ ក្រៅពីម៉ោងបង្រៀន បងក៏បានឆ្លៀតប្រើប្រាស់ផ្ទៃដីចម្ការសម្រាប់ធ្វើជាទ្រុងចិញ្ចឹមពពែ។ បងថែមទាំងម្ចាស់ការលើប្រភពចំណីសម្រាប់ពពែដោយការដាំ និងកាត់ស្មៅរាល់ថ្ងៃ ដើម្បីសន្សំសំចៃចំណាយតែនៅតែធានាបានប្រសិទ្ធភាព។ ផ្តើមពីពពែត្រឹមប៉ុន្មានក្បាលពីដំបូង រហូតមកដល់ពេលនេះ ហ្វូងពពែរបស់គ្រួសារបងក៏មានការធំធាត់ល្អប្រកបដោយស្ថិរភាពអស់រយៈពេលជាង ៣ ឆ្នាំមកហើយ នាំមកនូវប្រាក់ចំណូលបន្ថែមរាប់សិបលានដុងក្នុងមួយឆ្នាំៗទៀតផង។

មិនត្រឹមតែបំពេញភារកិច្ចនៅសាលា និងឧស្សាហ៍ព្យាយាមធ្វើការងារនៅផ្ទះប៉ុណ្ណោះទេ លោកគ្រូ Thạch Kim Phơ ថែមទាំងជាកូនកតញ្ញូ មើលថែទាំលោកឪពុកដែលជាជនពិការដោយសារសង្គ្រាម និងមានជំងឺប្រចាំកាយ ទន្ទឹមនឹងនោះក៏សកម្មចូលរួមការងារសង្គមនៅភូមិភាគផងដែរ។

លោក Phạm Tấn Sỹ លេខាសាខាបក្សភូមិ Đường Cuốc បានឱ្យដឹង៖ “ពីមុន ជីវភាពគ្រួសារលោកគ្រូ Thạch Kim Phơ មានការលំបាកខ្លាំង ប៉ុន្តែដោយសារភាពហ្មត់ចត់ និងអត់ធ្មត់ ទើបបច្ចុប្បន្នមានស្ថិរភាព។ លោកគ្រូមិនត្រឹមតែបង្រៀនបានល្អប៉ុណ្ណោះទេ ថែមទាំងពូកែធ្វើសេដ្ឋកិច្ច និងអស់ពីចិត្តជាមួយការចលនាផ្សេងៗរបស់ភូមិភាគ និងជាគំរូដ៏ល្អសម្រាប់បងប្អូនប្រជាជនរៀនសូត្រតាមទៀតផង”៕

Hồng Nhi-  Quốc Ngữ

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក