ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:11

ជនរួមជាតិខិតខំប្រឹងប្រែង

រដ្ឋអំណាចរួមដំណើរការតជាមួយ

ផែនមហាសាមគ្គីទូទាំងជនជាតិ គឺជាប្រពៃណីដ៏មានតម្លៃថ្លែថ្នូ និងជាកម្លាំងចលនាដ៏សំខាន់ ដើម្បីខេត្ត Cà Mau អនុវត្តសម្រេចជោគជ័យនូវរាល់គោលដៅខាងវិស័យសេដ្ឋកិច្ច - សង្គម។

បងប្អូនខ្មែរនៅឃុំ Hồ Thị Kỷ ចូលរួមលេងល្បែងប្រជាប្រិក្នុងឱកាសបុណ្យប្រពៃណីជាតិ

រួមជាមួយជនជាតិ Kinh នៅលើភូមិសាស្ត្រខេត្ត Cà Mau មានសមាសភាពជនជាតិភាគតិចជាបងប្អូនចំនួន ២៧ សញ្ជាតិដែលរស់នៅជាមួយគ្នា ដោយមានប្រជាជនប្រមាណជិត ១៣៩ ពាន់នាក់ ស្មើនឹងជិត ៦,៥% នៃចំនួនប្រជាជនទូទាំងខេត្ត ក្នុងនោះមានច្រើនជាងគេគឺជនជាតិ Khmer និងជនជាតិ Hoa។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ខេត្តបានអនុវត្តយ៉ាងមានប្រសិទ្ធភាពការងារជនជាតិ និងបណ្តាគោលនយោបាយជនជាតិ។ ចំពោះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់បងប្អូនជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ដំណាក់កាលទី១ ពីឆ្នាំ ២០២១-២០២៥) ខេត្ត Cà Mau ត្រូវបានបែងចែកថវិកាជាង ៤៤៥ ពាន់លានដុង និងបានដោះស្រាយថវិកាសម្រេចបានជាង ៨០% នៃផែនការ។ តាមនោះ ខេត្តក៏បានឧបត្ថម្ភសាងសង់ផ្ទះស្នាក់នៅជូន ៨៣០ គ្រួសារជនជាតិភាគតិចក្រីក្រ និងឧបត្ថម្ភដីធារសង់ផ្ទះជូន ៦២ គ្រួសារ ព្រមទាំងឧបត្ថម្ភផ្លាស់ប្តូរមុខរបរជូន ៤១៨ គ្រួសារផងដែរ។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា បានឱ្យដឹងថា៖ "Cà Mau កំពុងអនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ក្នុងស្មារតីបន្ទាន់ និងម៉ឺងម៉ាត់ ដើម្បីដោះស្រាយថវិកាឱ្យធានាទាន់ពេលវេលា។ ខេត្តក៏បានស្នើឱ្យមជ្ឈិមពិនិត្យមើលនូវយន្តការបត់បែន ក្នុងការកែសម្រួលថវិកានៅតាមគម្រោងសមាសភាគនានា ដើម្បីជួយឱ្យមូលដ្ឋានប្រើប្រាស់ប្រភពទុនដែលនៅសេសសល់ឱ្យមានប្រសិទ្ធភាព និងជំរុញល្បឿនអនុវត្តកម្មវិធី ជួយប្រជាជនទទួលបានផលប្រយោជន៍យ៉ាងឆាប់រហ័ស និងចំគោលដៅ"។

ទន្ទឹមនឹងការឧបត្ថម្ភរបស់រដ្ឋ គឺឆន្ទៈក្នុងការខិតខំឈានឡើងដោយខ្លួនឯងរបស់បងប្អូនជនជាតិ។ បច្ចុប្បន្ន ទូទាំងខេត្តមាន ៤៣/៥៥ ឃុំ សម្រេចបានបទដ្ឋានជនបទថ្មី។ ទម្រង់មុខរបរចិញ្ចឹមជីវិតមានប្រសិទ្ធភាពជាច្រើនដូចជា៖ ការដាំដំណាំរួមផ្សំ ចិញ្ចឹមត្រីកន្ធរ ចិញ្ចឹមបង្កង-ស្រូវ ចិញ្ចឹមសត្វ និងការធ្វើអាជីវកម្មខ្នាតតូច ត្រូវបានពង្រីកយ៉ាងទូលំទូលាយ។ អត្រាគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិច ថយចុះជាមធ្យមជាង ២%/ឆ្នាំ ដែលបច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណ ២% ប៉ុណ្ណោះ។ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗសម្រេចបានជាង ៨០ លានដុង/ឆ្នាំ កើនឡើងជាទ្វេដង បើធៀបនឹងឆ្នាំ ២០២០។ ១០០% បងប្អូនជនជាតិភាគតិចនៅតំបន់ជួបការលំបាក ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតប្រាក់ ដើម្បីធានាលក្ខណៈក្នុងការពិនិត្យថែទាំសុខភាព។

ទម្រង់មុខរបរចិញ្ចឹមត្រីកន្ធរសាច់ របស់បងប្អូននៅឃុំ Khánh Bình កំពុងត្រូវបានពង្រីក និងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចនឹងនរទៀតផង។

លោក Lý Văn Của អ្នកមានកិត្យានុភាពនៅឃុំ Khánh Bình មានប្រសាសន៍ដោយក្តីរីករាយថា៖ "អាស្រ័យការយកចិត្តទុកដាក់យ៉ាងដិតដល់របស់បក្ស និងរដ្ឋ ជីវភាពរបស់បងប្អូនជនជាតិភាគតិចយើងខ្ញុំមានការផ្លាស់ប្តូរជាវិជ្ជមាន។ ចាប់ពីផ្លូវបេតុងតភ្ជាប់តាមភូមិស្រុក រហូតដល់ផ្ទះថ្មីដ៏ស្អាតបាតដែលជំនួសផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមកាលពីមុន។ល។ ទាំងអស់នេះបានបង្កើននូវទំនុកចិត្តយ៉ាងខ្លាំងខ្លា។ បច្ចុប្បន្ន បងប្អូនមិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កើនប្រភពប្រាក់ចំនូលដោយស្របច្បាប់សម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងចលនានានានៅភូមិភាគទៀតផង ហើយរួមគ្នាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃណីរបស់ជនជាតិខ្លួន"។

ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត Cà Mau គឺជាភស្តុតាងមួយនៃប្រភពកម្លាំង "បងប្អូនជនជាតិខិតខំប្រឹងប្រែង - រដ្ឋអំណាចនឹងរួមដំណើរការជាមួយ"។ នៅពេលជីវភាពសម្ភារៈបានលើកកម្ពស់ អត្តសញ្ញាណវប្បធម៌ត្រូវលើកតម្កើង ទំនុកចិត្តរបស់បងប្អូនមកលើការដឹកនាំរបស់បក្ស និងរដ្ឋ កាន់តែរឹងមាំជានិច្ច ហើយរួមគ្នាសាមគ្គីកសាងប្រទេសជាតិឱ្យកាន់តែមានភាពស៊ីវិល័យ និងសម្បូររុងរឿង៕

Mộng Thường

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក