ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 14:07:11

អភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិច

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ការលេចចេញនូវតំបន់ជនជាតិភាគតិចនៅខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ បញ្ជាក់ពីប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងរយៈពេល ២០២១-២០៣០ (កម្មវិធី)។

កសិករឃុំ Hồng Dân សហការជាមួយគណៈមេភូមិ Kinh sáng ដើម្បីសួរសុខទុក្ខបងប្អូនប្រជាកសិករ Khmer ដែលដាំដំណាំ។

យោងតាមមន្ទីរជនជាតិ និងសាសនា ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ (២០២១-២០២៥) ការអនុវត្តកម្មវិធីនេះបានផ្តល់លទ្ធផលយ៉ាងសំខាន់ៗផងដែរ។ អត្រាភាពក្រីក្រក្នុងតំបន់ជនជាតិភាគតិចបានថយចុះជាមធ្យមជាង ២% ក្នុងមួយឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវបានវិនិយោគយ៉ាងទូលំទូលាយ ដោយឃុំចំនួន ១០០% មានផ្លូវក្រាលកៅស៊ូ ឬបេតុងនាំទៅដល់មជ្ឈមណ្ឌលឃុំ។ សាលារៀន និងតំណាក់សុខាភិបាល ១០០% ត្រូវបានសាងសង់ឡើងដោយមានរចនាសម្ព័ន្ធរឹងមាំ។ គ្រួសារជាង ៩៩% បានប្រើប្រាស់ប្រព័ន្ធអគ្គិសនីជាតិ។ ប្រហែល ៩០% នៃប្រជាជនប្រើប្រាស់ទឹកស្អាតសម្រាប់ផឹក។ និង ១០០% ប្រជាជនមានលទ្ធភាពទទួលបានវិទ្យុ និងទូរទស្សន៍។

ទន្ទឹមនិងនោះ វិស័យសិក្សាអប់រំ ថែទាំសុខភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ជាពិសេស អត្រាចុះឈ្មោះចូលរៀនសម្រាប់កុមារជនជាតិភាគតិចអាយុ ៥ ឆ្នាំចូលរៀនថ្នាក់មត្តេយ្យសិក្សាមានជាង ៩៨% បឋមសិក្សាមានជាង ៩៧% មធ្យមសិក្សាបឋមភូមិមានជាង ៩៥% និងមធ្យមសិក្សាទុតិយភូមិមានជាង ៧០%។ ទាក់ទងនឹងការថែទាំសុខភាព ស្ត្រីមានផ្ទៃពោះ ១០០% ទទួលបានការពិនិត្យសុខភាពជាប្រចាំ និងសម្រាលកូននៅតាមមណ្ឌលថែទាំសុខភាព ហើយអត្រាកុមារខ្វះអាហារូបត្ថម្ភមានតិចជាង ១២%។ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្សក្នុងវ័យធ្វើការបានឈានដល់ជាង ៥០% ដែលត្រូវបានរៀបចំឡើងតាមតម្រូវការ និងលក្ខណៈជាក់លាក់នៃតំបន់ជនជាតិភាគតិច។

រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តតែងតែផ្តល់អាទិភាពដល់ការរក្សា និងបង្រៀនភាសា Khmer និងរៀបចំពិធីបុណ្យប្រពៃណី និងការប្រារព្ធពិធីចូលឆ្នាំថ្មីសម្រាប់សហគមន៍ជនជាតិភាគតិច។ ជាពិសេស ចាប់តាំងពីការអនុវត្តគំរូរដ្ឋាភិបាលមូលដ្ឋានពីរជាន់ ការគ្រប់គ្រងរដ្ឋលើក្រុមជនជាតិ ជំនឿ និងសាសនា បានផ្តល់លទ្ធផលវិជ្ជមានជាច្រើន។ ជនជាតិភាគតិច និងអង្គការសាសនាបានអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋជាប់លាប់។ សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងតំបន់ជនជាតិភាគតិចនៅតែមានស្ថេរភាព។ ប្រព័ន្ធនយោបាយមូលដ្ឋានត្រូវបានពង្រឹងជាបន្តបន្ទាប់ជាមួយនឹងកម្លាំងពលកម្មដែលមានសមត្ថភាព ដោយដោះស្រាយពាក្យបណ្តឹង និងជម្លោះនៅថ្នាក់មូលដ្ឋានបានយ៉ាងឆាប់រហ័ស។

បងប្អូនជនរួមជាតិ Khmer មិនត្រឹមតែប្រកបមុខរបរលក់ដូរកំប់ិចកំប៉ុកនោះទេ ថែមទាំងមានជួញដូរ និងបង្កើនជីវភាពរស់នៅទៀតផង។

ការអនុវត្តគម្រោងនានាក្រោមកម្មវិធីនេះនៅតែបន្តពន្លឿន។ រហូតមកដល់បច្ចុប្បន្ន ខេត្តបានបញ្ចប់គោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម។ មូលដ្ឋានជាច្រើនបានដាក់បញ្ចូលគម្រោងអាទិភាពទៅក្នុងបញ្ជីអនុវត្តដំបូងរបស់ពួកគេ ដោយរួមចំណែកដល់ការកែលម្អជីវភាពរស់នៅរបស់ជនជាតិភាគតិច។

លោក Danh Sôm នៅភូមិ Ninh An ឃុំ Hồng Dân បានមានប្រសាសន៍ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ តំបន់ជនជាតិភាគតិចបានអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់ទិដ្ឋភាព ហើយគុណភាពជីវិតរបស់ប្រជាជន Khmer បានប្រសើរឡើងគួរឱ្យកត់សម្គាល់”។

យោងតាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត ខេត្ត Cà Mau បច្ចុប្បន្នមានភូមិ និងអនុសង្កាត់ជាតំបន់ជនជាតិភាគតិចចំនួន ១៦៥។ ការអនុម័តបញ្ជីជាក់លាក់នេះគឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អនុវត្តគោលនយោបាយជាក់លាក់ដោយសកម្ម ធានាសិទ្ធិរបស់ប្រជាជន ហើយក៏បម្រើ និងឆ្លើយតបតម្រូវការជាមុនសម្រាប់ខេត្តក្នុងការផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ជនជាតិភាគតិច៕

Trịnh Hải

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក