ទូរស័ព្: 0274 383 347
អាទិត្យ, 26-7-26 05:22:11

រកប្រាក់ចិញ្ចឹមជីវិតពីរបរត្បាញសរសៃដូង និងស្មៅប្លុងដំរី

ក្នុងចំណោមការកើនឡើងនៃតម្លៃវត្ថុធាតុដើម សិប្បកម្មប្រពៃណីជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជ។ ទោះជាយ៉ាងនេះក្តី នៅឃុំ Khánh Hưng បងប្អូននារីជាច្រើននៅតែបន្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយការចងអំបោសពីសរសៃដូង និងត្បាញស្មៅប្លុងដំរី ។ ពួកគេមិនត្រឹមតែថែរក្សាសិប្បកម្មប៉ុណ្ណោះទេ ថែមទាំងធានាបាននូវជីវភាពរស់នៅរបស់ខ្លួនយ៉ាងរឹងមាំដោយសម្របខ្លួនទៅនឹងការប្រែប្រួលសេដ្ឋកិច្ចទៀតផង។

របរចងអំបោសសរសៃដូងចំណាយដើមទុនតិច អាចចំណាយកម្លាំងដើម្បីរកចំណូលបានក្លាយជាប្រភពចំណូលជាក់ស្តែង ជួយបងប្អូននារីនៅភូមិជូមៀលំនឹងជីវភាពចំពោះសម្ពាធនៃតម្លៃមុខទំនិញផ្សេងៗកំពុងកើនខ្ពស់។

មកកាន់ឃុំ Khánh Hưng ងាយស្រួលបានឃើញរូបភាពបងប្អូននារី និងស្ត្រីវ័យចំកំពុងធ្វើការយ៉ាងឧស្សាហ៍ព្យាយាមជាមួយសរសៃដូង និងស្មៅប្លុងដំរី។ ដោយឆ្លៀតយកប្រភពវត្ថុធាតុដើមដែលអាចរកបានយ៉ាងងាយស្រួលដូចជាធាងដូង ធាងស្លា ពួកគេបិតសម្រួចហើយចងជាអំបោសដោយដៃ តាមរយៈចំណាយកម្លាំងដើម្បីរកប្រាក់ចំណូល។ ដំណើរការនេះ ចមណាយតិច ​តែងាយស្រួលធ្វើ និងផ្តល់នូវប្រសិទ្ធភាពជាក់ស្តែង​ បង្កើតបានប្រភពប្រាក់ចំណូលនឹងនរទៀតផង។

ក្នុងវ័យ ៧០ ឆ្នាំ លោកយាយ Lê thị Mai នៅភូមិ Chủ Mía នៅតែប្តេជ្ញាចិត្តចំពោះការធ្វើអំបោស។ ជារៀងរាល់ឆ្នាំ ផលិតផលរាប់ពាន់ត្រូវបានផលិតដោយដៃរបស់គាត់។ សម្រាប់លោកយាយ វាមិនមែនគ្រាន់តែសម្រាប់ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីរីករាយ ជារបៀបរស់នៅប្រកបដោយភាពសកម្ម និងមិនចាំបាច់ពឹងផ្អែកលើកូនចៅរបស់គាត់ឡើយ។ អំបោសមួយៗមានតម្លៃប្រហែល ១៧ ពាន់ដុង តម្លៃមិនខ្ពស់ណាស់ណាទេ ប៉ុន្តែអាចផ្តល់ប្រាក់ចំណូលស្ថិរភាព ជួយផ្គត់ផ្គង់ជីវភាពគ្រួសារលោកយាយបានល្អប្រសើរជាង។

នៅ Khánh Hưng របរសិប្បកម្មត្បាញស្មៅប្លុងដំរីរបស់ភូមិ Liên Hoà កំពុងក្លាយជាប្រភពនៃការចិញ្ចឹមជីវិតក្នុងពេលទំនេរដៃផងដែរ។ បណ្តាផលិតផលដែលសម្រេចបាននីមួយៗមានតម្លៃប្រហែល ១៨ ពាន់ដុង។ ចំពោះលោកយាយ Võ Thị Chung វិញ (អាយុ ៧០ ឆ្នាំ) នេះគឺជាការងារដ៏សមរម្យមួយ។ ពេលដែលមានសុខភាពល្អ លោកយាយនឹងទទួលធ្វើ មួយថ្ងៃលោកយាយអាចធ្វើបានរាប់សិបផលិតផល​ផ្តល់ប្រាក់ចំណូលប្រមាណ ៦០០ ពាន់ដុងក្នុងមួយខែ។

ការអភិវឌ្ឍសិប្បកម្មនេះក៏ដោយសារតែតួនាទីភ្ជាប់ទំនាក់ទំនងរបស់បងស្រី Ngô Hồng Phấn ប្រធានសាខាសមាគមនារីនៅភូមិ Liên Hoà។ ជារៀងរាល់ខែ បងស្រីទទួលបានផលិតផលប្រហែល ២៥០-៣០០ ពីរោងចក្រមួយនៅទីក្រុង Cần Thơ ហើយចែកចាយវាទៅឱ្យសមាជិកសម្រាប់កែច្នៃ។ ដោយសារតែបែបនេះហើយ ទើបមានពលករចំនួន ៧ នាក់ក្នុងភូមិភាគមានការងារធ្វើនឹងនរ នឹងរកបានប្រាក់ចំណូលចាប់ពី ៥០០ ពាន់ដុងដល់ទៅជាង ២ លានដុងក្នុងមួយខែ។ ទោះបីជាមិនខ្ពស់ក៏ដោយ ប្រាក់ចំណូលមានស្ថិរភាពនេះអាចជួយកាត់បន្ថយសម្ពាធក្នុងបរិយាកាសនៃវិស័យសេដ្ឋកិច្ចដែលមានការប្រែប្រួលខុសប្រក្រតីបាន។

មិនត្រឹមបញ្ឈប់នៅត្រឹមទម្រង់ខ្នាតតូចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការលើកកម្ពស់សិប្បកម្មរបរប្រពៃណីទៀតផង។ នៅភូមិ Chủ Mía សហករណ៍ផលិតអំបោសដូង ដែលមានសមាជិក ១៧ នាក់ ផ្គត់ផ្គង់ផលិតផលរាប់ពាន់ប្រភេទទៅកាន់ទីផ្សារជាប្រចាំខែ បង្កើតប្រាក់ចំណូលចាប់ពី ៣-៤ លានដុងក្នុងម្នាក់ៗ។ កិច្ចសហការនេះបានជួយបងប្អូននារីជួយគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់ជំនាញមុខរបរ និងស្វែងរកទីផ្សារ នាំផលិតផលឆ្លងផុតពីតំបន់ក្នុងស្រុក។

របរត្បាញសិប្បកម្មពីស្មៅប្លុងដំរីបានទាក់ទាញបងប្អូននារីយ៉ាងច្រើនកុះករនៅភូមិ Liên Hoà ចូលរួម។

ក្នុងនិន្នាការកើនឡើងនៃការប្រើប្រាស់បៃតងមួយថ្ងៃកាន់តែទទួលបានការយកចិត្តទុកដាក់ បណ្តាផលិតផលពីសរសៃដូង ស្មៅប្លុងដំរីធម្មជាតិបរិស្ថាន ស្រែៗតែបែរជាមានអត្ថប្រយោជន៍ កំពុងទទួលបានការគាំជាសន្សឹមៗផងដែរ។ នេះក៏ជាឱកាសសម្រាប់សិប្បកម្មប្រពៃណីមានឱកាសបានរស់ឡើងវិញ ដើម្បីពង្រីកទីផ្សារ មិនតែប៉ុណ្ណោះថែមទាំងមានគោលបំណងឆ្ពោះទៅនៃការនាំចេញទៀតផង។

យោងតាមលោកស្រី Phan Cẩm Loan ប្រធានសមាគមសហព័ន្ធនារីឃុំ Khánh Hưng សព្វថ្ងៃសមាគមបានបន្តដំណើរការសហករណ៍ត្បាញចំនួន ៣ ក្លឹប និងបន្តលើកទឹកចិត្តដល់ការពង្រីកទម្រង់នេះ។ ការអភិវឌ្ឍក្លឹប និងក្រុមការងារមិនត្រឹមតែបង្កើតការងារធ្វើក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជំរុញស្ត្រីជនបទឱ្យកែលម្អជីវិតរបស់ពួកគេយ៉ាងសកម្មផងដែរ។

តាមការជាក់ស្បែងបានឱ្យឃើញ របរចងអំបោសសរសៃដូង និងត្បាញស្មៅប្លុងដំរីថ្វីត្បិតតែមានភាពសាមញ្ញក៏ដោយ តែមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលំនឹងជីវភាពគ្រួសារ ជាពិសេស នៅខណៈពេលដែលតម្លៃកើនឡើង។ ដោយមិនចាំបាច់មានដើមទុនច្រើន ងាយធ្វើ សមស្របជាមួយពលករនៅតាមភូមិស្រុក ជាពិសេសបងប្អូននារី និងស្រ្តីដែលមានវ័យជម្នះ នេះគឺជា “ទីបង្អែកដ៏ទន់ភ្លន់” ជួយគ្រួសារជាច្រើនឆ្លងកាត់លំបាកផងដែរ។ ប្រការដែលសំខាន់នោះ គឺជាសាក្សីសម្រាប់ការឧស្សាហ៍ព្យាយាម ភាពរឹងមាំ និងសមត្ថភាពអាចសម្របខ្លួនរបស់បងប្អូននារីឃុំខាញ់ហឹងនិយាយដោយឡែក និងនារីជនបទនិយាយរួមផងដែរ៕

Kiều Nương - Chiêu Vương

Tags:

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

ឧបត្ថម្ភថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាល

រដូវវិស្សមកាល គឺជាឱកាសសម្រាប់ប្អូនៗសិស្សានុសិស្សឈប់សម្រាក និងសប្បាយរីករាយបន្ទាប់ពីសិក្សាអស់រយៈពេញមួយឆ្នាំ។ រដូវវិស្សមកាលឆ្នាំនេះ ដូចរៀងរាល់ឆ្នាំផងដែរសម្រាប់ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ក្រៅពីរៀបចំសកម្មភាពកម្សាន្តសប្បាយសម្រាប់ប្អូនៗកុមារ បណ្តាថ្នាក់ដឹកនាំនៃរដ្ឋអំណាចភូមិភាគ ព្រមទាំងគណៈកម្មការវត្តថែមទាំងមានបើកថ្នាក់បង្រៀនអក្សរ Khmer រដូវវិស្សមកាលសម្រាប់កុមារជនជាតិភាគតិចក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ ក្នុងនោះរួមមានទាំងភាសា និងអក្សរសាស្ត្រជាតិ Khmer ផងដែរ។

ដំណើរការអភិវឌ្ឍថ្មីសម្រាប់អាណត្តិថ្មី

សមាគមអតីតនគរបាលប្រជាជនឃុំ Hồ Thị Kỷ ទើបចាត់តាំងមហាសន្និបាតលើកទី I អាណត្តិ ឆ្នាំ២០២៦-២០៣១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃសមាគមអតីតនគរបាលប្រជាជនខេត្តកាម៉ាវ និងថ្នាក់ដឹកនាំឃុំ Hồ Thị Kỷ ព្រមទាំងសមាជិកអតីតនគរបាលប្រជាជនចំនួន ៨០ នាក់មកពី ១១ ភូមិទូទាំងភូមិសាស្ត្រឃុំ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលមានគោលបំណងបង្កើត និងពង្រឹងសមាគម ប្រមូលផ្តុំកម្មាភិបាលដែលចូលនិវត្តន៍គ្រប់ជំនាន់នៅភូមិភាគ។

បើកឱ្យដំណើរការផ្លូវរថយន្តសម្រាប់តំបន់ជនរួមជាតិ

ភូមិទាំងពីរ Đường Đào និងភូមិ Cây Khô ឃុំ Hồ Thị Kỷ ដែលជាឃុំមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ អាស្រ័យភូមិសាស្ត្រមានដងព្រែកទន្លេជុំជិត ទើបភូមិភាគជួបលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមក។ តែខណៈដែលមានផ្លូវធំទូលាយ និងស្ពានសម្រាប់រថយន្តទៅដល់ផ្ទះ គឺជាក្តីស្រមៃដែលរង់ចាំជាយូរមកហើយសម្រាប់បងប្អូនប្រជាជនគ្រប់គ្នានៅទីនេះ។

ឆ្ពោះទៅកាន់ប្រភពដើម ដើម្បីរំលឹកគុណបុព្វក្សត្រជាតិ

កាលពីព្រឹកថ្ងៃទី ២២ មេសា ត្រូវនឹងថ្ងៃ ៦ កើត ខែពិសាខ គណៈកម្មាធិការនក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អឹកធឹករៀបចំពីធីកិច្ចរំលឹកគុណដល់បុព្វក្សត្រជាតិគ្រប់ជំនាន់ រួមទាំងបុព្វការីជនដែលមានសគុណលើទឹកដីនៅវិមាន Lạc Long Quân (ក្នុងបរិវេណនៃតំបន់ទេសចរណ៍ជ្រោយ Cà Mau ឃុំ Đất Mũi)។ អញ្ជើញចូលរួមមានបណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត៖ Nguyễn Hồ Hải សមាជិកអចិន្ត្រៃយ៍នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត សមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Phạm Văn Thiều អនុលេខាបក្សខេត្ត និងជាប្រធានគណៈក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត Lữ Quang Ngời អនុកេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងសមមិត្ត Lê Thanh Triều សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau រួមជាមួយកម្មាភិបាល និងប្រជាជនជាច្រើនទៀតផងដែរ។

ពិធីជួបជុំរំលឹកខួបលើកទី ៨០ នៃវិស័យកិច្ចការជនជាតិ

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចាត់តាំងយ៉ាងឱឡារឹកខួបអនុស្សាវរីយ៍លើកទី ៨០ ឆ្នាំ នៃប្រពៃណីគ្រប់គ្រងរដ្ឋសម្រាប់កិច្ចការជនជាតិ (ថ្ងៃទី ៣ ឧសភា ឆ្នាំ ១៩៤៦ - ថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២៦)។ អញ្ជើញចូលរួមសមមិត្ត Trần Thị Hoa Ry អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិនៃរដ្ឋសភា។ ចំពោះថ្នាក់ដឹកនាំខេត្តវិញ រួមមាន៖ លោក Nguyễn Hồ Hải សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាខេត្ត និងសមមិត្ត Huỳnh Quốc Việt អនុលេខាប្រចាំការបក្សខេត្ត សមមិត្ត Lữ Quang Ngời អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាអនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau ព្រមទាំងសមមិត្ត Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

ផ្តល់ជីវភាពរស់នៅប្រកបដោយចីរភាព

នៅពាក់កណ្តាលនៃចុងឆ្នាំ ២០២៥ ខេត្ត Cà Mau បានចាប់បំផុសចលនាប្រពៃណីប្រឡងប្រណាំង “រយៈពេល ១៨០ ថ្ងៃ ក្នុងគោលបំណងកំណើន ៨,៨% -៦ ខែចុងឆ្នាំ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅជូនប្រជាជន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រចាំឆ្នាំ។ ក្នុងការអនុវត្តយុទ្ធនាការនេះ មន្តីរជនជាតិ និងសាសនាបានកំណត់គោលដៅយ៉ាងសំខាន់មួយ៖ ឧបត្ថម្ភជីវភាពរស់នៅសម្រាប់គ្រួសារជនជាតិភាគតិចក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រមាណជាង ១២០ គ្រួសារ។ លទ្ធផលនានំមកនូវភាពជាក់ស្តែងខ្ពស់ មិនត្រឹមតែជួយគ្រួសារឱ្យជម្នះលើការលំបាកទាំងឡាយ និងកែលម្អជីវិតរបស់ខ្លួនបន្តិចម្តងៗប៉ុណ្ណោះទេ ថែមទាំងកសាងទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ស្ថិរភាពរយៈពេលយូរអង្វឬងផងដែរ។

បណ្តាអំណោយដ៏កក់ក្តៅនៃក្តីស្រឡាញ់

បរិយាកាសដ៏អឹកធឹកនៃបណ្តាពីធីបុណ្យទាំងឡាយនៅតាមភូមិស្រុកកាន់តែអ៊ូអរជាងពេលណាៗទាំងអស់ខណៈដែលទទួលបានការយកចិត្តទុកដាក់របស់គ្រប់បណ្តាគណៈផ្នែកថ្នាក់ខេត្ត និងភូមិភាគ ព្រមទាំងសប្បុរសជនទាំងជិតឆ្ងាយ។ បណ្តាអំណោយពោរពេញដោយក្រីមេត្តា និងវាចារសួរសុខទុក្ខ វ្រសិទ្ធពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីការគិតគូររបស់បក្ស និងរដ្ឋមកលើបងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងបានលើកតម្កើងស្មារតី “អ្នមានជួយអ្នកក្រខ្សត់” ចំពោះគ្រួសារក្រ និងប្រកៀបន្តាត់ក្រ រួមទាំងគ្រួសារគោលនយោបាយទៀតផង។

សហគ្រាស - ម៉ាក