ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:37

នាំយកអក្សរទៅកាន់ភូមិស្រុក

រដូវវិស្សមកាល នៅពេលដែលផ្កាត្រសេកបញ្ចេញពណ៌ក្រហមឆ្អៅ ក៏ជាពេលដែលសម្លេងដ៏ស៊ាំពីវត្តអារាម Khmer បានបន្លឺឡើង។ នោះគឺសម្លេងអានមេរៀនរបស់កុមារាកុមារី ឆ្លុះបញ្ចាំងពីសម្រស់វប្បធម៌ប្រពៃណីដែលជនរួមជាតិ Khmer បានថែរក្សាមកអស់ច្រើនជំនាន់។ ប៉ុន្តែនៅភូមិ Phước Thọ Tiền ឃុំ Vĩnh Phước រឿងរ៉ាវនៃតួអក្សរធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយជាង ១០ គីឡូម៉ែត្រ ដើម្បីទៅដល់ប្អូនកុមារបានក្លាយជាការបំផុសគំនិត និងជាកម្លាំងចលករសម្រាប់ដំណើរថែរក្សាសម្រស់វប្បធម៌របស់ជនរួមជាតិទៀតផង។

លោកគ្រូ Danh Pô សមាជិកគណៈកម្មការវត្ត កោះដូង ជាប់ចិត្តជាមួយថ្នាក់រៀនរដូវវិស្សមកាលនៅភូមិ Phước Thọ Tiền។

អ្នកផ្តួចផ្តើមគំនិតក្នុងដំណើរដ៏ពោរពេញដោយក្តីមេត្តានេះគឺ លោកគ្រូ Danh Pô សមាជិកគណៈកម្មការវត្ត កោះដូង។ កាលពីមុន គាត់ធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយទៅកាន់វត្ត ដើម្បីបង្រៀនអក្សរដល់កូនសិស្ស។ ចំពោះលោកគ្រូ នេះជាភារកិច្ចបន្ត គុណូបការៈនៃអ្នកជំនាន់មុន ដែលបានចិញ្ចឹមបីបាច់ និងអប់រំគាត់ឱ្យក្លាយជាមនុស្សល្អ។

ប៉ុន្តែ ដោយសារការរាំងស្ទះភូមិសាស្រ្តកាត់ផ្តាច់កុមារពីភាសាកំណើត លោកគ្រូ Danh Pô បានខិតខំស្វែងរកវិធីនាំថ្នាក់រៀនឱ្យទៅជិតសិស្សជាងមុន។ ដោយទទួលបានការអនុញ្ញាតពីព្រះចៅអធិការវត្ត កោះដូង ឆ្នាំ ២០២៤ លោកគ្រូ Danh Pô បានប្តេជ្ញាចិត្តអនុវត្តផែនការ “នាំអក្សរទៅកាន់ភូមិ”។ ដោយបានគាំទ្រទីតាំងពីគ្រួសាររបស់ប្អូន Tăng Bền ផ្ទះតូចមួយស្ថិតនៅក្បែរចិញ្ចើមផ្លូវនៃភូមិ Phước Thọ Tiền បានក្លាយជាថ្នាក់រៀនដ៏ពិសេសមួយ។

ទោះជាគ្មានវត្តជួយឃុំគ្រង ឬគ្មានសម្លេងរគាំងវត្តបន្លឺឡើងក៏ដោយ ក៏ថ្នាក់រៀននៅតែពោរពេញដោយការប្តេជ្ញាចិត្តរបស់លោកគ្រូ និងសិស្ស។ ចំពោះកុមារតូចៗដូចជា Danh Minh Hiếu ឬ Nguyễn Tuấn Anh នេះគឺជាឱកាសដ៏មានតម្លៃ ដើម្បីឱ្យប្អូនមិនត្រឹមតែចេះនិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសរសេរអក្សរជាតិយ៉ាងស្ទាត់ជំនាញទៀតផង។ លោកគ្រូ Danh Pô ចែករំលែកថា៖ ទោះជាជីវភាពគ្រួសារនៅលំបាក ប៉ុន្តែដោយសារការយល់ចិត្ត និងគាំទ្រយ៉ាងពេញទំហឹងពីភរិយា លោកគ្រូមានចិត្តស្ងប់ និងលះបង់កម្លាំងកាយចិត្តដើម្បីបង្រៀនភាសា និងអក្សរកំណើតដល់ប្អូនៗកុមារទាំងឡាយទៀតផង។

ថ្នាក់រៀនតូចមួយស្ថិតនៅក្បែរចិញ្ចើមផ្លូវនៃភូមិ Phuớc Thọ Tiền ឃុំ Vĩnh Phước។

នេះជាទីតាំងសាលារៀនដ៏កម្រមួយដែលបង្រៀនអក្សរ Khmer ប៉ុន្តែមិនស្ថិតនៅក្នុងវត្តនៅលើភូមិសាស្ត្រខេត្ត Cà Mau។ ទោះជានៅខ្វះខាតច្រើន ប៉ុន្តែដោយសារក្តីស្រឡាញ់ចំពោះភាសាជាតិ ឧបសគ្គមិនដែលជារឿងរារាំងឡើយ។ នៅកណ្តាលភូមិស្រុកដ៏សុខសាន្ត ថ្នាក់រៀនតូចនោះមិនត្រឹមតែជាកន្លែងប្រដាប់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណវប្បធម៌ ដែលតភ្ជាប់មនុស្សជំនាន់ក្រោយរបស់ Khmer ទៅនឹងប្រភពដើម។ ដំណើរ “នាំអក្សរទៅកាន់ភូមិ” គឺជាភស្តុតាងដ៏ភ្លឺស្វាងថា៖ ក្តីស្រឡាញ់វប្បធម៌តែងមានវិធីរីកសាយ ឱ្យតែយើងមានបេះដូងស្មោះត្រង់ និងតស៊ូឥតឈប់ឈរ៕

Đờ Ni - Ngọc Quyên

Tags:

ពង្រីកកម្លាំងយុវជនក្នុងសកម្មភាពសន្តិសុខសង្គម

ជាមួយស្មារតី “ជួយគ្នាទៅវិញទៅមក” នាពេលកន្លង គណៈសម្ព័ន្ធយុវជនឃុំ Hoà Bình បានដាក់ពង្រាយសកម្មភាពសន្តិសុខសង្គមជាក់ស្តែងជាច្រើន ចែករំលែករាល់ការលំបាកទាន់ពេលជាមួយបណ្តាគ្រួសារ ជំនួយឧបត្ថម្ភសិស្សក្រីក្រឱ្យឈានឡើងក្នុងការសិក្សា។ ឆ្លងតាមនោះ ក៏រីកសាយភាយស្មារតីត្រួសត្រាយ ស្ម័គ្រចិត្ត និងការទទួលខុសត្រូវរបស់យុវវ័យចំពោះសហគមន៍ផងដែរ។

ថ្នាក់រៀន «គ្មានវ័យ» នៅ Cái Đôi Vàm

ពេលរសៀលរៀបលិច បណ្តាម្តាយ លោកយាយក្នុងវ័យជរានៅឃុំ Cái Đôi Vàm បានផ្អាកទុកការងារចង្ក្រានជើងឆ្នាំង ដើម្បីស្វែងមករកថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ បាតដៃក្រិនគ្រើមដោយសារកំដៅព្រះអាទិត្យ និងខ្យល់សមុទ្រ កំពុងតែផ្ចិតផ្ចង់សរសេររាល់តួអក្សរ និងតួលេខនីមួយៗយ៉ាងមិនទាន់ស្ទាត់ដៃនៅឡើយ។ ថ្នាក់លុបបំបាត់អក្ខរកម្មនេះ អាស្រ័យសមាគមនារីឃុំ Cái Đôi Vàm សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Cái Đôi Vàm រក្សាដំណើរការជាច្រើនឆ្នាំកន្លងមក។

រួមកម្លាំងដើម្បីចិញ្ចឹមក្តីស្រមៃ

សេចក្តីសម្រេចលេខ ៧១ របស់ក្រសួងការិយាល័យនយោបាយ ស្តីពីការបង្កើតរបត់រីកចម្រើនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល បានសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់សង្គមទាំងមូល ក្នុងការថែទាំបុព្វហេតុនៃការសិក្សាអប់រំ។ ផ្អែកលើទិសដៅនោះ ការកៀរគរប្រភពធនធានសង្គម និងការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សដែលមានជីវភាពក្រលំបាក មិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភចំពោះមុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសបន្ថែមទៀត ដើម្បីឱ្យប្អូនៗបានសិក្សាក្នុងលក្ខណៈកាន់តែល្អប្រសើរ ឈានទៅរកសមភាពក្នុងវិស័យអប់រំជាបណ្តើរៗ និងចិញ្ចឹមនូវក្តីស្រមៃសម្រាប់ជំនាន់ក្រោយទៀតផង។

គិតគូលំនៅឋា និងជីវភាពរសើនៅជូនអ្នកក្រីក្រ

ជាមួយនឹងគោលលំនាំ៖ ជំនួយត្រឹមត្ររូមុខសញ្ញា និងតម្រូវការពិតប្រាកដ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ Gành Hào កំពុងអនុវត្តនូវដំណោះស្រាយជាច្រើនដើម្បីជំនួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ក្នុងនោះបានផ្តោតសំខាន់លើការឧបត្ថម្ភទាំងផ្ទះសម្បែង និងមធ្យោបាយចិញ្ចឹមជីវិត។ តាមរយៈនេះ ក៏ជួយប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពជាជំហានៗ និងឈានទៅរកការរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពផងដែរ។

រក្សាមុខរបរ រក្សាជីវភាពរស់នៅ

នាប៉ុន្មានថ្ងៃនេះ នៅភូមិ Đá Bạc A ឃុំ Đá Bạc បរិយាកាសធ្វើងៀតត្រីកន្ធរប្រព្រឹត្តទៅយ៉ាងអ៊ូអរ មមាញឹក។ តាំងពីព្រលឹមស្រាងៗ ត្រីស្រស់ត្រូវបានដឹកជញ្ជូនយកមកកែច្នៃបឋម លាងសម្អាត ប្រឡាក់អំបិល រួចរៀបតម្រៀបត្រឹមត្រូវលើរានហាល។

បង្កើនប្រាក់ចំណូលពីកំប្លោក

ផ្តើមពីប្រភេទរុក្ខជាតិដែលអណ្តែតលើទឹក ឥឡូវនេះកំប្លោកត្រូវបានបងប្អូនស្ត្រីនៅភូមិ Vàm ឃុំ Ninh Quới ទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើនចំណូល។ ជាង ៧ ឆ្នាំកន្លងមកនេះ មុខរបរត្បាញកំប្លោកមិនត្រឹមតែដោះស្រាយការងារធ្វើនៅនឹងកន្លែង ក្នុងពេលទំនេរពីការងារស្រែចម្ការប៉ុណ្ណោះទេ ថែមទាំងជួយបងប្អូនស្ត្រីជាច្រើនលើកកម្ពស់ជីវភាព និងមានស្ថិរភាពផងដែរ។

ផ្ដល់ក្ដីស្រឡាញ់សម្រាប់ឆ្នាំសិក្សាថ្មី

នៅតាមតំបន់ដែលជួបការលំបាកខ្លាំង និងមានជនជាតិភាគតិចរស់នៅកុះករ ឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សបានចាប់ផ្ដើមឡើងចេញពីការយកចិត្តទុកដាក់ និងការចែករំលែកពីសំណាក់សាលារៀន ព្រមទាំងសហគមន៍។ ទាំងនោះគឺជាសៀវភៅពុម្ព សៀវភៅសរសេរ សម្លៀកបំពាក់ថ្មី ឬក៏អាហារូបករណ៍ដែលបានប្រគល់ជូនទាន់ពេលវេលា ជួយឱ្យប្អូនៗមានលក្ខណៈបន្ថែមទៀតដើម្បីទៅរៀន និងបន្ថែមជំនឿទុកចិត្តក្នុងការឈានឆ្ពោះទៅមុខយ៉ាងរឹងមាំលើវិថីក្រសោបយកចំណេះដឹង។

តាំងទីលំនៅថ្មីជាសន្សឹមៗ

បន្ទាប់ពីប្រឈមមុខជាមួយព្យុះភ្លៀង និងការបាក់រលេះដីនៅតាមបណ្តោយទំនប់សមុទ្រខាងលិច មានរាប់រយគ្រួសារនៅឃុំដាបាកនាពេលឥឡូវនេះក៏មានផ្ទះសម្រាប់ស្នាក់នៅដោយសុវត្ថិភាព។ នៅតំបន់តាំងទីលំនៅថ្មីនៃប្រឡាយ Sào Lưới ភូមិ Sào Lưới ឃុំ Đá Bạc បណ្តផ្ទះដ៏រឹងមាំត្រូវបានសាងសង់នៅក្បែរគ្នា ក៏បានបើកដំណើរជីវិតថ្មីសម្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រផងដែរ។

សាលាជនជាតិទាំងឡាយអឹកធឹកឈានចូលឆ្នាំសិក្សាថ្មី

អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ទម្រង់តូច តែមានអត្ថន័យធំ

សម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក រាល់ទង្វើតូចៗដែលបានផ្តល់នៅពេលវេលាត្រឹមត្រូវ អាចបើកឱកាសសំខាន់ៗសម្រាប់ជីវិតមានស្ថិរភាព។ ផ្តើមពីស្នាដៃដ៏ប៉ិនប្រសប់ និងបេះដូងពេញដោយក្តីមេត្តាករុណារបស់ស្ត្រី ទម្រង់ "កញ្ចប់នៃសេចក្តីស្រឡាញ់ - ផ្តល់ជីវភាពរស់នៅ" នៅភូមិ Kinh Tế សង្កាត់ Hiệp Thành កំពុងពង្រីកសាយភាយនៃតម្លៃមនុស្សធម៌ជារៀងរាល់ថ្ងៃ។

សហគ្រាស - ម៉ាក