ទូរស័ព្: 0274 383 347
ច័ន្ទ, 27-7-26 01:11:21

អស់ពីចិត្តគោរពស្រឡាញ់អ៊ំហូ

ខែឧសភា គឺជាថ្ងៃខួបកំណើតអ៊ំ រួមជាមួយប្រជាជនទូទាំងខេត្ត បងប្អូនជនរួមជាតិខ្មែរឃុំហូធីគី ស្រុកធើយប៊ិញ សូមសម្តែងនូវការគោរពរំលឹកនឹកគុណអ៊ំដោយក្តីស្រឡាញ់មហិមាក្រៃលែងបំផុត។

លោកង្វៀងវៀតបាក់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហូធីគី ឲ្យដឹង៖ “ជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនឃុំហូធីគីនិយាយរួម តែងសម្តែងនូវការគោរពស្រឡាញ់ដ៏ឧត្តុង្គឧត្តមក្រៃលែងបំផុតចំពោះអ៊ំហូ។ ជីវិតរស់នីសុខក្សេមក្សាន្ត មាតុភូមិថ្លៃថ្លា ប្រទេសជាតិអភិវឌ្ឍន៍ដូចសព្វថ្ងៃក៏អាស្រ័យមានអ៊ំជាអ្នកបង្ហាញផ្លូវផងដែរ”។

តំបន់ជនរួមជាតិខ្មែរឃុំហូធីគីមានប្រមាណ៦០០គ្រួសារ នេះជាឃុំមួយដ៏ឆ្នើមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនចាតិភាគតិចរបស់ខេត្ត។ ទីនេះមានភូមិខ្មែរដែលបានចាត់ទុកថាជា “ភូមិអ្នកមាន” “ភូមិខ្មែរមហាវិទ្យាល័យ” ជីវភាពមាមីងបងប្អូនខ្មែររស់នៅសម្បូររុងរឿងគ្របើសព្វបែបយ៉ាង។

សម្មភាពឯកទេសបទក្នុងការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញរបស់សាខាបក្សភូមិបាវញ៉ាង ឃុំហូធីគី។

លោកហ៊ឺវថាវ លេខាសាខាបក្សភូមិដឿងដាវ ឲ្យដឹង៖ “ភូមិមានគ្រួសារខ្មែរជាងពាក់កណ្តាលនៃគ្រួសារជាទូទាំងឃុំ បច្ចុប្បន្នមានប្រមាណ៧៥%គ្រួសារធូរធា។ មាមីងបងប្អូនខ្មែរតែងអស់ពីចិត្តតាមបក្ស តាមអ៊ំហូដើម្បីកសាងជីវភាពថ្មីសម្បូររុងរឿងនិងសុភមង្គល”។

នៅឃុំហូធីគី មានបងប្អូនខ្មែរជាច្រើនក៏បានរៀបចំទីសក្ការៈសម្រាប់គោរពបូជាអ៊ំនៅតាមគ្រួសាររបស់ខ្លួនផងដែរ។ នាឱកាសបុណ្យចូលឆ្នាំវៀតណាមម្តងៗ មាមមីងបងប្អូនខ្មែរក៏ដូចជាប្រជាជនទូទៅបានរៀបចំទីសក្ការៈដ៏ឧត្តុង្គឧត្តមដោយមានផ្ទាំរូបភាពរបស់អ៊ំ និងទង់ជាតិដើម្បីអំណរបក្ស អំណរនិទាឃរដូវទៀតផង។ នាឱកាសទិវាខួបកំណើតអ៊ំ និងថ្ងៃដែលអ៊ំបានលាចាកលោក បងប្អូនជនរួមជាតិខ្មែរក៏មានចាត់តាំងពិធីជួបជុំដើម្បីចូលរួមអុជធូបរំលឹកគុណអ៊ំផងដែរ។

លោកហ៊ឺវស៊ុង ជាគ្រួសារខ្មែរនៅភូមិដឿងដាវ ឃុំហូធីគី មានប្រសាសន៍៖ “ខ្ញុំបានផ្តិតរូបថតអ៊ំសម្រាប់គោរពបូជានៅផ្ទះរបស់ខ្លួនអស់រយៈកាលជាង១០ឆ្នាំហើយ។ រាល់លើកដែលបានអុជធូបរំលឹគគុណអ៊ំ ខ្ញុំតែងមានចិត្តរំភើបញាប់ញ័រឥតឧបមា។ គុណបំណាច់របស់អ៊ំហូដ៏មហិមាក្រៃលែងខ្លាំងណាស់ ប្រសិនបើគ្មានអ៊ំនោះទេ ក៏ប្រទេសជាតិគ្មានថ្ងៃនេះដែរ ប្តីប្រពន្ធខ្ញុំតែងដាស់តឿនកូនចៅឲ្យយកចិត្តទុកដាក់និងរៀនសូត្រតាមគំរូអ៊ំ ព្រមទាំងសម្តែងនូវការគោរពលោកអ៊ំជានិច្ចនិរន្តរ៍តរៀងទៅ”។

លោកហ៊ឺវស៊ុងជាមួហប្រពន្ធគឺអ្នកមីង ទ្រីវធីក្វីត នៅភូមិដឿងដាវ ឃុំហូធីគី បានរៀបចំទីសក្ការៈអ៊ំហូនៅគ្រួសាររបស់ខ្លួនសម្រាប់អុជធូបរំលឹកគុណអ៊ំជាង១០ឆ្នាំមកហើយ។

មានកិត្តិយសបានអញ្ជើញទៅគោរពបូជានៅវិមានលោកប្រធានហូជីមិញនៅរដ្ឋានីហាណូយ លោកពូស៊ុងក៏បាននាំជាប់ខ្លួននៅវត្ថុអនុស្សាវរីយ៍គឺរូបចម្លាក់អ៊ំហូ។ លោកពូចាត់ទុកនេះជាសម្បិត្តដ៏មហិមាគ្មានអ្វីប្រៀបបានសម្រាប់ខ្លួនផ្ទាន់និងសង្គមគ្រួសារដើម្បីរសម្តែងនូវទឹកចិត្តនៃការគោរពស្រឡាញ់ចំពោះអ៊ំហូ។ “ខ្លួនខ្ញុំផ្ទាល់រួមជាមួយកូនចៅទាំងអស់ នឹងបន្តខិតខំសិក្សារៀនសូត្រតាមគំរូអ៊ំ ដើម្បីជីវភាពបានរុងរឿងប្រសើរជាង និងរស់នៅមានផលប្រយោជន៍សម្រាប់សង្គម” លោកពូស៊ុង មានគំនិត្យបែបនេះ។

លោកត្រឹងអាញហ្វី អនុលេខាប្រចាំការបក្ខភាគឃុំ មានប្រសាសន៍៖ “មិនត្រឹមជាការរំលឹកនឹកគុណអ៊ំប៉ុណ្ណោះទេ គឺបក្ខភាគនិងប្រជាជនទូទាំងឃុំហូធីគីថែមទាំងបានបញ្ចេញកម្លាំងរៀនសូត្រនិងធ្វើតាមគំរូអ៊ំទៀតផង ផ្តើមពីនោះ ក៏បានបង្វែក្លាយជាប្រវេណីក្នុងការប្រឡងប្រណាំង ព្រមទាំងអនុវត្តរាល់កិច្ចការងារដែលមានផលប្រយោជន៍ដល់សង្គម និងប្រសិទ្ធភាពជាក់ស្តែងសម្រាប់ស្រុកទេស។ គិតមកទល់ពេលនេះ ទូទាំងបក្ខភាគមានបក្ខជនខ្មែរទាំងអស់២៩រូប ដែលសុទ្ធសឹងជាកងកម្លាំងដ៏ចម្បងសម្រាប់ជាស្នូលក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយខាងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ”។

អនុស្សាវរីយ៍លើកទី១៣៤ឆ្នាំ ថ្ងៃខួបកំណើតអ៊ំឆ្នាំនេះ បងប្អូនជនរួមជាតិខ្មែរនិយាយដោយឡែក និងប្រជាជនទូទាំងឃុំនិយាយរួម នឹងបន្តខិតខំបញ្ចេញកម្លាំងដើម្បីកសាងប្រទេសជាតិ មាតុភូមិមួយថ្ងៃកាន់តែសម្បូររុងរឿងឲ្យបានសក្តិសមជាមួយគុណបំណាច់របស់អ៊ំដែលលោកបានលះបង់សព្វគ្រប់បែបយ៉ាងដើម្បីប្រទេសវៀតណាមយងមួយថ្ងៃកាន់តែ “សមប្រកបជាង រីកចម្រើនជាង”។ ទាំងនោះហាក់បីដូចជារដូវដែលបុប្ផាក្រអូឆ្ងុយឆ្ងប់ ធម្មជាតិស្រស់បំព្រង និងជាសរសៃធូបពេញដោយក្លិនក្រអូបសាយដែលបងប្អូនជនរួមជាតិខ្មែរឃុំហូធីគីលើកថ្វាយជូនលោកអ៊ំ៕

 

អត្ថបទនិងរូបថត៖ ក្វុករីន

 

Tags:

“ភូមិឌីជីថលគំរូ”

ដើម្បីឆ្ពោះទៅរកការបង្កើតសង្គមឌីជីថលមួយដែលប្រជាពលរដ្ឋគ្រប់រូបអាចប្រើប្រាស់វេទិកា និងសេវាកម្មឌីជីថលប្រកបដោយប្រសិទ្ធភាពក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ឃុំ Gành Hàoបានជ្រើសរើសភូមិលេខ ៤ ជាអង្គភាពសាកល្បងដើម្បីអនុវត្តទម្រង់ “ភូមិឌីជីថលគំរូ” ដោយមានគោលបំណងដើម្បីពង្រីកសាយភាយលើទូទាំងភូមិសាស្ត្រឃុំ។

ស្មារតីដ៏ភ្លឺស្វាងនៃការលះបង់

ក្នុងឱកាសខួបលើកទី ៧៦ ទិវាប្រពៃណីនៃកងកម្លាំងយុវជនស្ម័គ្រចិត្ត Việt Nam (១៥ កក្កដា ១៩៥០ - ១៥ កក្កដា ២០២៦) សមាគមអតីតយុវជនស្ម័គ្រចិត្តសង្កាត់ Giá Rai បានរៀបចំពិធីរំលឹកអនុស្សាវរីយ៍យ៉ាងឱឡារិក។ នេះគឺជាឱកាសសម្រាប់ជំនាន់អតីតយុវជនស្ម័គ្រចិត្តដើម្បីរំលឹកឡើងវិញនូវប្រពៃណី និងបង្ហាញពីការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងដើម្បីបុព្វហេតុនៃការកសាង និងការពារមាតុភូមិ។

គោលនយោបាយដើម្បីជំរុញឆន្ទៈក្នុងការឈានរឡើង

ឈានចូលដំណាក់កាលថ្មី សកម្មភាពនៃកិច្ចការងារជន ត្រូវបានខេត្ត Cà Mau កំណត់ថាជាភារកិច្ចដ៏សំខាន់មួយ ក្នុងគោលបំណងដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃការអភិវឌ្ឍ។ ដើម្បីសម្រេចបាននូវគោលដៅនេះ គណៈកម្មាធិការប្រជាជនខេត្តបានចេញផែនការលេខ ០២៦២ ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០២៥ ដើម្បីអនុវត្តយុទ្ធសាស្ត្រសម្រាប់កិច្ចការងារជនជាតិក្នុងដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាទិសដៅដ៏សំខាន់មួយដើម្បីបង្កើនការអភិវឌ្ឍដ៏ទូលំទូលាយសម្រាប់តំបន់ជនជាតិភាគតិច។

បង្កើនគុណភាពផ្នែកសុខាភិបាលនៅមូលដ្ឋាន

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ ៦៤ ឃុំ សង្កាត់ ដោយមាន ៦៤ ដំណាក់សុខាភិបាល។ ទោះបីជាការផ្ទេរទៅការគ្រប់គ្រងដោយផ្ទាល់របស់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវបានអនុវត្តតាមកាលវិភាគក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីតាំងជាច្រើននៅតែមិនទាន់ឆ្លើយតបបានល្អតាមតម្រូវការថែទាំសុខភាពក្នុងដំណាក់កាលថ្មីផងដែរ។ ប្រឈមមុខជាមួយបញ្ហានេះ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តបានវង្អុលការណែនាំបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងប្រភពធនធានមនុស្ស ដើម្បីកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺតាំងពីមូលដ្ឋាន។

ការអភិវឌ្ឍនៅតាមតំបន់ជនជាតិភាគតិច

បន្ទាប់ពីរយៈពេល ១ ឆ្នាំនៃការបង្រួបបង្រួម និងដំណើរការប្រព័ន្ធរដ្ឋាភិបាលមូលដ្ឋាន ២ ថ្នាក់ តំបន់ជនជាតិភាគតិចខេត្ត Cà Mau បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើនគួរឱ្យកត់សម្គាល់។ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់លើ រួមផ្សំជាមួយនឹងស្មារតីសកម្មរបស់ភូមិភាគ បានធ្វើឱ្យផ្លាស់ប្តូរគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋទៅជាសេចក្តីរីករាយជាក់ស្តែងនៃការរស់នៅ និងពលកម្មផលិតដែលមានស្ថិរភាពក្នុងគ្រួសារនីមួយៗ។

ឧបត្ថម្ភការរស់នៅ និងអភិវឌ្ឍប្រកបដោយចីរភាព

សកម្មភាពនៃការឧបត្ថម្ភជីវភាពរស់នៅជូនបងប្អូនជនជាតិភាគតិចតែងជាអាទិភាពសម្រាប់ខេត្ត Cà Mau ដែលត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគម្រោង និងកម្មវិធីគោលដៅជាតិ ដោយផ្តោតលើការឧបត្ថម្ភជីវភាពរស់នៅ។ ដោយសារតែបែបនេះហើយ ទើបមានគ្រួសារជនជាតិភាគតិចជាច្រើនមានលក្ខណៈអភិវឌ្ឍផលិតកម្ម លំនឹងជីវភាព។

សន្ទុះនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសម្រាប់តំបន់ជនបទថ្មី

ការខិតខំដើម្បីលុបបំបាត់របាំងស្តីពីការកាត់បន្ថយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងកន្លងមកនេះ ឃុំ Ninh Thạnh Lợi មានសន្ទុះខ្លាំងអាស្រ័យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមានភាពព្រមៗគ្នា។

បង្កើនកម្លាំងផ្ទៃក្នុង ដើម្បីកាត់បន្ថយក្រចីរភាព

យោងតាមការជាក់ស្តែងបានសឱ្យឃើញថា បណ្តាគោលនយោបាយជនជាតិភាគតិចសម្រេចបានប្រសិទ្ធភាពល្អបំផុតលុះត្រាតែមានការចូលរួមយ៉ាងសកម្មពីប្រជាជន។ លំនៅដ្ឋាន ទម្រង់ជីវភាពរស់នៅ ឬការឧបត្ថម្ភដើមទុនគ្រាន់តែជាការគាំទ្រដំបូងប៉ុណ្ណោះ។ កត្តាសម្រេចចិត្តសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតែជាឆន្ទៈក្នុងការខិតខំប្រឹងប្រែង និងស្មារតីនៃការពឹងផ្អែកលើខ្លួនឯងរបស់សហគមន៍ជនជាតិភាគតិច។

ទ្រនំសុខថ្មីសម្រាប់ជនរួមជាតិ Khmer

នៅរសៀលថ្ងៃទី ២៣ មិថុនា គ្រួសារជនរួមជាតិ Khmer ចំនួន ១០ គ្រួសារនៅឃុំ Long Điền សប្បាយរីករាយដែលបានទទួលពិធីបើកការដ្ឋានសាងសង់ផ្ទះថ្មីពីរដ្ឋអំណាចភូមិភាគ។ សម្រាប់គ្រួសារទាំងនេះ បានរស់នៅក្នុងផ្ទះរឹងមាំគឺជាក្តីស្រមៃដែលរង់ចាំជាយូរឆ្នាំមកហើយដែរ។

ក្តីរីករាយក្នុងគេហដ្ឋានថ្មី

ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយកម្មវិធីគោលដៅជាតិកសាងជនបទថ្មីនៅឃុំ An Trạch បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅភូមិភាគ។ ពិសេស មានផ្ទះថ្មីរាប់រយខ្នងដែលបានសាងសង់ដោយកម្មវិធីជួយគ្រួសារក្រីក្រជាចនមានផ្ទះស្នាក់នៅល្អត្រឹមត្រូវទៀតផង។

សហគ្រាស - ម៉ាក